ភាគ២៨:បែបនេះទើបខ្ញុំចង់បានបង

4.1K 161 0
                                        

     រយៈពេល2ថ្ងៃកន្លងទៅ ព័ត៌មាននៃការចាប់ខ្លួនរបស់ចនជីស៊ូ ត្រូវបានស្ងប់ស្ងាត់ទៅវិញ ព្រោះតែនេះជារឿងពាក់ពន្ធ័ធំដល់ជំនួញគ្រួសារចនទើបមានគេតាមបិទព័ត៍មានរហូតមានមនុស្សតិចតួចណាស់បានដឹង តែក៏មិនអាចលាក់អ្នករួមភាគហ៊ុនជិតដែរ រយ:ពេល2ថ្ងៃមកនេះជុងហ្គុករវល់ចាត់ការការងារណាស់នៅក្រុមហ៊ុនបើកប្រជុំរហូត តែទោះជាយ៉ាងណាក៏នាយមិនភ្លេចមកមើលថេហ្យុងដែរ នាយជាអ្នកមើលគេផ្ទាល់ដៃតាំងពីចេញពីពេទ្យមកទីនេះនាយជាអ្នករៀបចំអោយគេទាំងអស់ អាចថារវល់ខ្លាំងប៉ុន្តែក៏អាចឆ្លៀតបានព្រោះនាយប្រមូលការងារមកផ្ទះហើយទៅក្រុមហ៊ុនតែពេលប្រជុំប៉ុណ្ណោះ។ ថេហ្យុងប៉ុន្មានថ្ងៃនេះគេឧស្សាហ៍ក្ដៅខ្លួន រវើរវាយនិងបែកញើសគ្មានមូលហេតុ បែបនេះទើបនាយមិនអាចបណ្ដោយគេបាន នាយតែងតែនៅក្បែរ យកចិត្តទុកដាក់មើលថែគេរហូតៗដល់នាយទើបតែដឹងខ្លួនឯងថាធ្លាក់ក្នុងអន្លង់ស្នេហ៍ថេហ្យុងតាំងពីពេលណា វាកើតឡើងយូរហើយយូររហូតនាយមិនដឹងខ្លួនមិនទទួលយកវា។
កាលពីព្រឹកមិញថេហ្យុងបានភ្ញាក់ដឹងខ្លួនម្ដងហើយសម្លឹងមើលជុំវិញបន្ទប់មួយសន្ទុះក៏គេងលក់ទៅវិញដោយសារអស់កម្លាំងពេក ជុងហ្គុកឃើញហើយក៏មិនរំខាននាយចុះទៅក្រោមធ្វើបបរអោយគេញ៉ាំ វាជាលើកទី2ហើយ លើកទីមួយនាយលួចធ្វើវាប្រហែលថេហ្យុងមិនដឹងទេ តែលើកនេះ....
"យ៉ាងម៉េចដែរ"ជុងហ្គុកអង្គុយគែមគ្រែ ដួសបបរផ្លុំបញ្ចុកថេហ្យុងព្រមទាំងញញឹមសួរគេតិចៗខ្លាចបបរមិនត្រូវមាត់
"សាប គួរតែថែមអំបិលបន្តិច"ថេហ្យុងគិតថាប្រហែសមកពីគេសន្លប់យូរទើបមាត់មិនដឹងរសជាតិបែបនេះ
"សាបពិតមែនតើ តែមិនអីទេអូនទ្រាំបន្តិចទៅគ្រូពេទ្យមិនអោយអូនញ៉ាំប្រៃទេ បងដាក់អំបិលបន្តិចប៉ុណ្ណោះ"នាយដួសបបរមកជិបបន្តិចឃើញថាសាបពិតមែនប៉ុន្តែប៉ុននេះថេយ៍អាចញ៉ាំបាន ប្រៃជាងនេះមិនបានទេគេនឹងឈឺ
"ចាំពេលជាបងនាំអូនទៅញ៉ាំរបស់ឆ្ងាញ់ៗណា"
"អឹម"ថេហ្យុងគ្រាន់តែងក់ក្បាលគេមិនសូវមានកម្លាំងនិយាយអីច្រើនដែរតែក្នុងចិត្តពិតជារំភើបណាស់
"ខ្ញុំឈឺប៉ុន្មានថ្ងៃហើយ"
"ពីរបីថ្ងៃហើយ គ្រូពេទ្យប្រាប់ថាអូននឹងដឹងខ្លួនវិញឆាប់ៗ បងគិតថានឹងដាស់អូនថ្ងៃនេះតែអូនភ្ញាក់មកមុន ពេលញ៉ាំបបរហើយពួកយើងទៅពេទ្យ គ្រូពេទ្យផ្ដាំអោយបងយកអូនទៅពេលអូនដឹងខ្លួនវិញ"
"ចឹងហេតុអីមិនអោយខ្ញុំសម្រាកទីនោះតែម្ដងទៅ"ថេហ្យុងគ្រាន់តែឆ្ងល់ ក្រែងអ្នកជំងឺមុនពេលដឹងខ្លួនត្រូវសម្រាកតាមដានអាការ:នៅពេទ្យសិនមិនចឹង?
"បងជាអ្នកសុំនាំអូនចេញមក"ដោយសារតែនាយមានការរវល់ច្រើន នាយមិនអាចជិះទៅមក មន្ទីរពេទ្យផង ផ្ទះផង ក្រុមហ៊ុនផងបានទេ បែបនេះទើបនាយនាំគេមកផ្ទះ រៀបចំបន្ទប់នេះដូចបន្ទប់នៅមន្ទីរពេទ្យដែរពិសេសជួលពេទ្យផ្ទាល់ខ្លួនពីរបីនាក់មកមើលថេហ្យុងរៀងរាល់ថ្ងៃ មួយថ្ងៃ2-3ដងបែបនេះទើបនាយមានពេលគ្រប់គ្រាន់មើលថែគេ
"ដោយសារព័ត៌មាននោះប៉ះពាល់ដល់ជំនួញក្រុមហ៊ុនបងទើបបងត្រូវលាក់ពីស្ថានភាពរបស់អូន ប៉ុន្តែអូនកុំភ័យអីចន ជីស៊ូមិនមករកអូនទៀតទេគេជាប់គុកហើយ"
"ខ្ញុំមិនបានភ័យទេ ប៉ុន្តែនៅសុខៗប្រធានសាខាធំស្រាប់តែជាប់គុកបែបនេះមិនប៉ះពាល់ដល់បងទេ"
"រឿងមួយនេះបងដោះស្រាយរួចហើយ គ្រាន់តែប៉ុន្មានថ្ងៃទៀតបងត្រូវទៅប៉ារីសជ្រើសប្រធានសាខាថ្មី"នាយគ្រាន់តែប្រាប់ម្ចាស់ភាគហ៊ុនថាចនជីស៊ូមានគំនិតក្បត់លួចឯកសារក្រុមហ៊ុនលក់ព័ត៍មានអោយក្រុមហ៊ុនគូរប្រជែងជាច្រើនដងពេលនាយចាប់បានក៏បណ្ដេញចេញតែចនជីស៊ូនេះមិនព្រមឈប់តាមព្យាបាទនាយរហូតនាយទ្រាំលែងបានក៏ប្ដឹងប៉ូលីសចាប់ដាក់គុកតែម្ដង វាអាចមើលមកឃើញថានាយអាក្រក់ចាប់ពូខ្លួនឯងដាក់គុកតែក៏មិនអាចប្រាប់ការពិតទៅពួកគេដែរ ថេហ្យុងអាចនឹងមានគ្រោះថ្នាក់នៅពេលក្រោយទៀតបើសិនជាមាននរណាម្នាក់មានគំនិតក្បត់ដូចចនជីស៊ូនោះ ម្យ៉ាងវាក៏អាចគម្រាមដល់អ្នកក្រោយៗទៀតដែរថានាយមិនលើកលែងទេសូម្បីតែអ្នកមានឈ្មោះជាពូក៏ដោយ
"លោកតាបងប្រហែលជាខូចចិត្តណាស់ហើយ"ត្រូវមនុស្សខ្លួនឯងស្រលាញ់ទុកចិត្តបំផុតធ្វើអោយខកចិត្តឈឺចាប់ប៉ុណ្ណាមានតែគេទេទើបយល់ច្បាស់ ត្បិតតែរឿងរ៉ាវទាំងអស់ដោះស្រាយរួចហើយតែវាប្រៀបដូចជារន្ធដែកគោលដែលនៅសេសសល់ជាប់ក្រអៅបេះដូចយ៉ាងចឹង
"គាត់មិនអីទេគ្រាន់ភ្ញាក់ផ្អើលបន្តិចប៉ុណ្ណោះ គាត់បានដឹងរឿងពិតទាំងអស់ក៏ផ្ដាំសុំទោសអូនដូចគ្នា"ប៉ុន្មានថ្ងៃនេះនាយរវល់មើលថែថេហ្យុងមិនបានដឹងស្ថានភាពលោកតានាយទាំងអស់ទេគ្រាន់តែឮល្អៀងៗមកថាសម្ពាធឈាមគាត់ឡើងខុសប្រក្រតីប៉ុណ្ណឹង
"ចុះប៉ាម៉ាក់ខ្ញុំនោះ?"
"គាត់មិនដឹងទេ តែមិនអីទេ បន្តិចទៀតបងនឹងខលប្រាប់គាត់តាមដំណើររឿង"
"មិនបាច់ទេ មិនអោយគាត់ដឹងបែបនេះល្អហើយ"
"គាត់មិនខឹងទេ"
"មិនអីទេ"ថេហ្យុងខ្លាចពេលគាត់ដឹងកើតចិត្តបារម្ភហើយនាំគេទៅអាមេរិកវិញ
តុតុ
"អ្នកណាគេ?"
"អ្នកប្រុសគឺជំនួយការជូនមករក"
"អោយគេចាំទីនេះហើយ"
"ចាស"
"បងទៅមើលសិន"ជុងហ្គុកងាកមកនិយាយនឹងថេហ្យុងរៀបចំអោយគេគេងស្រួលបួលរួចទើបលើកថាស់បបរចុះទៅ ថេហ្យុងលេបថ្នាំរួចក៏គេងលក់ដោយសារឥទ្ធិពលថ្នាំងងុយគេង

SKIP

ពេលថ្ងៃបន្តិចជុងហ្គុកបានត្រឡប់មកពីក្រុមហ៊ុនវិញ ដោយសារមានណាត់ជាមួយគ្រូពេទ្យនាយត្រូវនាំថេហ្យុងទៅពិនិត្យតាមកាលកំណត់
"ថេយ៍ ថេយ៍ហា~"នាយអង្គុយនៅគែមគ្រែដដែលដាស់ថេហ្យុងតិចៗតាមដំណើរ
"ហឹម..."
"ថេហ៍ហា ក្រោកឡើង"នាយហៅរាងឮបន្តិចព្រោះថេហ្យុងភ្ញាក់ហើយបើកភ្នែកបន្តិចក៏បិទទៅវិញ
"ហឹម..បងជុងមានការអី"បើកភ្នែកស្ងាប់រួចព្យាយាមក្រោកអង្គុយ
"ពួកយើងទៅពេទ្យ បងណាត់រួចហើយ មោះ"
"មិនទៅទៅបានទេ ចង់គេង"ថ្នាំដែលគេលេបវាមានជាតិងងុយច្រើនព្រោះតែគេត្រូវសម្រាកយកកម្លាំងអោយបានច្រើន
"ចាំមកវិញចាំគេង មោះ"នាយចូលទៅបីគេយកទៅបន្ទប់ទឹក ថេហ្យុងបានដោះសារ៉ូមចេញហើយតាំងពីព្រឹកមិញទើបនាយចង់យកគេទៅងូតទឹកសម្អាតខ្លួនចេញម្ដង រាល់ថ្ងៃបានតែជូតខ្លួនមានមិនស្អាត់គ្រាប់គ្រាន់នោះទេ
"ទឹកក្ដៅល្មមទេ"
"ហឹម!"
" រួចរាល់ហៅបងណា"
"បាទ"ថេហ្យុងឈរនៅក្បែរញញឹមងក់ក្បាល នាយក៏ងើបចេញទៅបន្ទាប់ពីលាយទឹករួច តាមពិតនាយមិនបាច់ធ្វើដល់ថ្នាក់ហ្នឹងពេកក៏បានដែរ ថេហ្យុងមិនបានឈឺក្រោកមិនរួចដើរមិនកើតឯណា ត្រឹមលាយទឹកក្ដៅងូតខ្លួនឯងគេអាចធ្វើបានប៉ុន្តែគេក៏ចង់បានបែបហ្នឹងដែរទើបមិនប្រកែក ម្យ៉ាងគេអត់បានសុំនាយទេនាយស្មគ្រ័ចិត្តខ្លួនឯងតើ
"បែបនេះទើបខ្ញុំចង់បានបង"នាយគឺកក់ក្ដៅបែបនេះតាំងពីដើមហើយថេហ្យុងទទួលបានវាតាំងពីតូចទើបគេយល់ច្រឡំថានាយក៏ស្រលាញ់គេដែរ តែពេលនេះគេមិនយល់ច្រឡំទៀតទេត្រូវអត់?
"ថេយ៍ហា...រួចហើយនៅ"
"បាទ រួចហើយ"ថេហ្យុងងើបឈរស៊កអាវឃ្លុំ នាយក៏ចូលមកយកកន្សែងជូតសក់អោយគេរួចលើកពរគេចេញទៅ
"ខ្ញុំដើរបានតើ"
"ចាំមកវិញទៅ"ថេហ្យុងបានតែសើច ងាប់ហើយបើថ្នាក់ថ្នមម្លឹងៗគេធ្វើចិត្តរឹងដែលបានយូរហ៎ក ។

[ វិធីបង្ហាញក្ដីស្រឡាញ់របស់មនុស្សម្នាក់ៗគឺផ្សេងគ្នា ទាមទារឱ្យដូចគ្នាគឺមិនបានទេ]

To be continues.... ❤️❤️

សុបិន្តស្នេហ៍-Dream to Love ❤️🥀(ចប់)Where stories live. Discover now