នៅកន្លែងធ្វើការថ្ងៃនេះរាងស្ងប់ស្ងាត់បន្តិចព្រោះតែគ្មានអ្នកនាំឈ្លោះ នឹងអោយធ្វើបាបទៀត ចំពោះស្រីៗដែលនាយជួលមកនោះក៏មិនមកដែលថ្ងៃនេះព្រោះថេហ្យុងមិនបានមក ហើយក៏ប្រហែលជាមិនមករហូតព្រោះនាយគ្មានចិត្តចង់បញ្ឈឺរថេហ្យុងដោយវិធីនេះទៀតទេ
តុតុ
" ចូលមក"ជុងហ្គុកនិយាយពេលអោនមុខមើលឯកសារនោះ វាច្រើនណាស់ព្រោះតែនាយមិនបានមកមួយថ្ងៃហើយថែមទាំងរញ៉េរញ៉ែមើលមិនយល់ទៀតពិតជាគួរអោយខឹងណាស់
"លោកអគ្គនាយកហៅ-"
"លោកធ្វើការនៅទីនេះប៉ុន្មានឆ្នាំហើយ?"
"5ឆ្នាំហើយ-"
"5ឆ្នាំធ្វើការបែបហ្នឹងហេសហាស"ជុងហ្គុកខឹងបោកឯកសារទៅលើមុខគាត់ព្រោះទិន្នន័យក្នុងនោះមិនដឹងគាត់យកពីណាមកកត់បញ្ចូល ចំណូលក៏មិនច្បាស់លាស់ចំណាយក៏មិនត្រឹមត្រូវនេះបើនាយមិនចំណាយពេលអង្គុយមើលទេច្បាស់ជារញ៉េរញ៉ៃដល់ថ្នាក់ក្រោមមិនខាន
"លោកគិតថាទីនេះជាផ្ទះលោកឬយ៉ាងម៉េច ការងារមិនដឹងស្អីជាស្អីចាញ់ទាំងបុគ្គលិកទើបតែចូលថ្មីផង"
"ខ្ញុំសុំទោស ចាំខ្ញុំយកទៅកែឡើងវិញ"
"មិនបាច់រៀបចំបង្វិចចេញពីក្រុមហ៊ុនយើងទៅ"
"លោកអគ្គនាយក យល់ដល់ខ្ញុំស្មោះនឹងក្រុមហ៊ុនច្រើនឆ្នាំផ្ដល់ឱកាសអោយខ្ញុំម្ដងទៅ"
"យើងមិនចូលចិត្តនិយាយច្រំដែល"មនុស្សកំពុងមូម៉ៅអារម្មណ៍មិនល្អស្រាប់ផងមកឃើញឯកសារបែបនេះកាន់តែមួរម៉ៅ ចំណែកគាត់គ្មានពាក្យតបទេបានត្រឹមតែអោនមុខចុះដើរចេញប៉ុណ្ណឹង
"ឈប់សិន យកសែកនេះហើយចេញអោយផុតពីក្រុមហ៊ុនយើងកុំអោយយើងឃើញមុខឯងទៀត"ជុងហ្គុកងាកមកសញ្ញេសែកមួយខ្វាច់ហួចអោយគាត់
"បាទ អរគុណ"ដើរមកទទួលហើយក៏យល់ព្រមចាកចេញទៅ
"លោកអគ្គនាយក"ជំនួយការជូនចូលមករកនាយបន្ទាប់ពីនាយទូរសព្ទ័ទៅគេ
"រៀបចំតំណែងប្រធានផ្នែកគណនេយ្យថ្មីអោយយើង"
"ម៉េចចឹងក្រែង- អរបាទចាំខ្ញុំរៀបចំជូន"នាយប្រុងនឹងសួរប៉ុន្តែបន្ទាប់ពីទទួលបានក្រសែភ្នែកមិនពេញចិត្តពីនាយក្រាស់ នាយបានត្រឹមតែអោនមុខចុះប្រញាប់ទៅតាមបញ្ជារភ្លាម
"យើងត្រូវការអោយបានក្នុងល្ងាចនេះ"ជុងហ្គុកនិយាយតែប៉ុណ្ណឹងនាយម្នាក់នោះក៏អោនគោរពរួចចេញទៅ
"បាទ"
"ហ៊ើយ.."បន្ទាប់ពីនាយចេញទៅបាត់ជុងហ្គុកក៏ផ្អែកខ្នងនឹងកៅអីងើយក្បាយឡើងបន្ធូរក្រវាត់ករបណ្ដេញភាពតប់ប្រម៉លចេញ
តុតុ
"អ្នកណា?"
"គឺខ្ញុំ"
"ចូលមក"ពេលដឹងថាអ្នកខាងក្រៅជាអ្នកណានាយក៏រៀបឬពាឡើងវិញ
"មកធ្វើអី"ជុងហ្គុកធ្វើមុខមិនពេញចិត្ត ប្រាប់អោយនៅផ្ទះមិននៅទេខំមកធ្វើអី
"ខ្ញុំយកអាហារមកអោយបងយល់ថាបងមិនចូលចិត្តញ៉ាំអាហារខាងក្រៅ"ថេហ្យុងរៀបចំរបស់ដាក់លើសាឡុង ទើបក្រឡេកឃើញឯកសារជ្រុះនៅដីគេក៏អោនរើសមកមើល
"ឯកសារស្អីក៏រញ៉េរញ៉ៃម្លេះអ្នកណាធ្វើ?"
"ដេញចេញហើយ"
"អរ..."ថេហ្យុងរៀបឯកសារទុកអង្គុយទៅនោះដដែល ទើបនឹកឃើញថាជុងហ្គុកមិនចូលចិត្តរួមតុអាហារជាមួយគេទេក៏សម្រេចចិត្តងើបចេញទៅក្រៅ
"30នាទីទៀតខ្ញុំមកវិញ"
"ទៅណា?"
"យល់ថាបងមិនចូលចិត្ត ខ្ញុំចង់បានន័យថាខ្ញុំ..."
"ចេញទៅហើយទៅផ្ទះតែម្ដងទៅ"
"អូ!បាទ"ថេហ្យុងយល់ន័យអង្គុយចុះវិញធ្វើជាមើលឯកសារបន្លប់
"បបរព្រឹកមិញឆ្ងាញ់អត់"
"បាទ?" ថេហ្យុងធ្វើមុខឡេឡឺមើលនាយ ជុងហ្គុកក៏មិននិយាយបន្ត អោនមុខញ៉ាំបាយដដែល
YOU ARE READING
សុបិន្តស្នេហ៍-Dream to Love ❤️🥀(ចប់)
RomanceJungkook : ចាំទុកក្នុងខួរឯងទៅគីម ថេហ្យុង យើងគ្មានថ្ងៃឈប់ស្អប់ឯងដាច់ខាត Taehyung: បងក៏គួរតែចាំទុកដូចគ្នាចន ជុងហ្គុកថ្ងៃណាមួយបងនឹងលុតជុង្គង់អង្វរខ្ញុំ Jeon Jungkook Kim Taehyung