ភាគទី១៤:មេដឹងនាំល្អ

2.9K 148 6
                                    

       ពិភពលោកមិនមែនចេះតែផ្ដល់អោយយើងនូវរឿងល្អគ្រប់ពេលនោះទេ ដឹងទេទម្រាំតែថេហ្យុងអាចធ្វើអោយនាយត្រឡប់មកនិយាយល្អនឹងគេត្រូវចំណាយកម្លាំងការតាំងចិត្តអស់ប៉ុន្មាន តស៊ូអត់ទ្រាំនឹងពាក្យជេរប្រមាថរបស់នាយប៉ុន្មានដង ប្រើខួរក្បាលគិតរៀបល្បិចរយជំពូក គ្រាន់តែនាយត្រឡប់មកនិយាយល្អនឹងគេ ឈប់ស្អប់គេតទៅទៀតប៉ុណ្ណេះអាចថាជាសមតិផលធំធេងណាស់ទៅហើយ ប៉ុន្តែចិត្តគេមិនចង់បានតែត្រឹមនេះ តទៅគេត្រូវធ្វើអោយនាយស្រឡាញ់ម្ដងគេជាជឿជាក់ថាគេប្រាកដជាអាចធ្វើបាន «ស៊ូៗ»
"ញញឹមអី"ពេញមួយព្រឹកទៅហើយថេហ្យុងគិតតែពីញញឹមរីកមាត់មិនឈប់មិនដឹងជាស្អីទេក្ដីសុខដូចជាហូរហៀរពេកហើយបានជាមាត់មួយមាត់មិននិយាយគិតតែញញឹមថ្ពាល់ក្រហមបែបនេះ
"បងសង្ហា.សឺតៗ"ថេហ្យុងញញឹមលោទៅថើបនាយត្រង់កន្លែងដដែលមួយខ្សឺតហើយមួយខ្សឺតទើបធ្វើឫកអៀនព្រានតាមក្រោយ
"ម៉េចក៏ថើប2 អ្នកណាអនុញ្ញាត"
"ក៏ថើបសងជំនួសម្សិលមិញមិនបានថើបហ្នឹងហើយ"
"ចឹងម្សិលមិញម៉េចមិនថើបអោយហើយ"
"អត់ចង់ខ្ជិល ចង់ថើបងៃនឹងម៉េចចុះ?"ថេហ្យុងធ្វើជាច្រត់ចង្កេះបញ្ជេញចរិកខ្ជូតៗចេញមក
"ខ្លស! ចង់ថើបងៃហ្នឹង"ជុងហ្គុកគ្រឺតពេកខោកមួយក្រញ៉ពូកែណាស់ខាងច្រឡឺម
"អូយ!ម៉េចក៏វៃអូន?"ថេហ្យុងធ្វើមុខខឹងយកដៃស្ទាបក្បាលហើយបូញមាត់ខ្ជូតៗស្រែកឈឺ
"អូនអួយអី ស៊ីក្រញ៉ឥឡូវ ឆាប់ចេញទៅប្រញាប់ធ្វើការផង"ជុងហ្គុកនិយាយហើយថេហ្យុងបានត្រឹមធ្វើមុខខឹងពេបមាត់រអ៊ូដាក់នាយប៉ុន្មានមាត់ដែរ “បានគេស្រលាញ់ធ្វើឯងខ្មឺត🙄”
"នែ៎...រអ៊ូស្អីមិនប្រញាប់ទៅធ្វើការទេហេស"
"បាទទៅហើយតើ លោកតា"និយាយហើយក៏ព្រមដើរទៅតែនៅធ្វើមុខក្រញ៉ូវញ៉ោះនាយដដែល
      
     ចុះមកដល់ក្រោមដោយទឹកមុខញញឹមញញែមថេហ្យុងអង្គុយរួមតុបាយជាមួយនាយក្រោមការញញឹមត្រេកអររបស់អ្នកបម្រើគ្រប់គ្នាព្រោះពួកគេកម្រញ៉ាំបានជុំគ្នាណាស់ ហើយបើជុំក៏មិនមែនញញឹមរីករាយបែបនេះដែរ
"អ្នកប្រុសៗ មានរឿងហើយ"ជំនួយការជូនរត់ចូលមក
"មានរឿងអី?"ជុងហ្គុកសួរនាយក៏អោនមកខ្សឺត
"ចឹងតោះឆាប់ទៅ"
"ឈប់សិនបងមានរឿងអី"ថេហ្យុងក្រោករត់ទៅតាមនាយដែរ
"ឯកសារប្រជុំថ្ងៃនេះបាត់"
"ហាស?"ថេហ្យុងធ្វើមុខភ្ញាក់ផ្អើលក្រែងឯកសានោះគេរៀបចំទុកដាក់រួចរាល់ហើយតើម៉េចក៏បាត់

សុបិន្តស្នេហ៍-Dream to Love ❤️🥀(ចប់)Where stories live. Discover now