ភាគទី៣៧: អាការៈចាញ់កូន?

2.8K 132 4
                                        

        ព្រឹកថ្ងៃថ្មី!បន្ទាប់ពីរាត្រីដ៏មានក្ដីសុខជាមួយគ្នា ពេលព្រឹកព្រលឹមថ្ងៃថ្មី ជុងហ្គុកបានក្រោកពីគេងមុនថេហ្យុង នាយភ្ញាក់ដឹងខ្លួនឡើងស្របពេលមានសារមួយលោតចូលក្នុងទូរសព្ទ័ដៃរបស់នាយ ច្បាស់ណាស់ជាសារសំខាន់ ជុងហ្គុកក្រោកស្រវាយកទូរសព្ទ័មកមើលអាចសារបន្តិចក៏ញញឹមឡើង នាយលួចដៀងភ្នែកមើលថេហ្យុងបន្តិចក៏ក្រោកចេញទៅស្លៀកសម្លៀកបំពាក់ រួចរាល់ទើបឡើងមកគេងវិញ។ ពេលនោះថេហ្យុងបានភ្ញាក់គេបានអោបនាយនឹងនិយាយពាក្យក្នុងចិត្តមួយចំនួនអោយជុងហ្គុកលួចគិតថា៖..
"រងចាំបន្តិចទៀតពេលវេលានឹងមកដល់ឆាប់ៗនេះ"និយាយតែប៉ុណ្ណឹងជុងហ្គុកក៏បិទភ្នែកគេងស្របពេលថេហ្យុងភ្ញាក់ដឹងខ្លួនឡើង នាយក៏ធ្វើពុតជាគេងលក់តែម្ដងរងចាំអោយគេក្រោកចេញព្រោះមិនចង់អោយគេសួរនាំច្រើន តែផ្ទុយទៅវិញថេហ្យុងបែរជាគេងអោបនាយជាប់មិនព្រមក្រោកទៅវិញ នាយក៏សម្រេចចិត្តធ្វើជាភ្ញាក់តែម្ដងទៅយល់ថាគេនៅមិនទាន់ដឹងរឿងនៅឡើយ។
     ក្រោយពេលថេហ្យុងក្រោករត់ទៅបន្ទប់ទឹក នាយក៏ក្រោករើសទូរសព្ទ័មកតបសារយ៉ាងលឿន កាយវិការលាក់លាមព្រោះពេលថេហ្យុងចេញមកវិញនាយក៏ធ្វើជាធម្មតា ដូចជាគ្មានរឿងអ្វីកើតឡើង?
     ថេហ្យុងចេញមក គេចាប់ផ្តើមវិលមុខឈឺក្បាល គេមិនចាប់អារម្មណ៍ថានាយបានធ្វើអីទេ
"អូនរួចហើយ"និយាយតែប៉ុណ្ណឹងគេក៏ដើរទៅទូសម្អាង ជុងហ្គុកមិនបានឆ្លើយ នាយដើរហួសទៅបន្ទប់ទឹក រួចរាល់នាយក៏ចុះមកក្រោមដោយតែងខ្លួនស្លៀកពាក់ទៅធ្វើការរួចជាស្រេច
"កុំភ្លេចទិញថ្នាំអោយថេហ្យុង ហើយដាស់គេញ៉ាំបាយផង"
"ចាស៎"អ្នកបម្រើឆ្លើយទទួល នាយក៏ដើរចេញទៅ ក្រឡេកឃើញគេដេកស្តិនៅលើសាឡុងនាយចេះតែមិនដាច់ចិត្ត តែណ្ហើយដើម្បីថ្ងៃឈប់សម្រាកនៅថ្ងៃពិសេសខាងមុខនេះ នាយត្រូវតែធ្វើបង្ហើយទោះជាថ្ងៃឈប់សម្រាកក៏ដោយ
       ថេហ្យុងក្រោកពីគេងឡើងព្រោះតែឃ្លាន ពោះគេកូរឥតឈប់តែមិនព្រមញ៉ាំបាយឡើយ គេឃ្លានផ្លែឈឺស្រស់ៗនិងរបស់ជូរៗព្រោះគិតថាញ៉ាំហើយគេនឹងមិនសាបមាត់ក្អួតបន្តទៀត។
"អ៊ុំហ៎ាអ៊ុំណា អោយខ្ញុំមក ខ្ញុំចង់ញ៉ាំ"
"មិនបានទេ អ្នកប្រុស វាជូរណាស់ ថែមទាំងជ័តទៀត"
"មិនអីទេ ខ្ញុំញ៉ាំបាន ខ្ញុំឃើញណារីញ៉ាំរាល់ដងសោះ ខ្ញុំចង់ញ៉ាំ"
"នាងញ៉ាំបានព្រោះតែនាងទម្ងន់ តែអ្នកប្រុសមិនទាន់ញ៉ាំបាយផង ប្រយ័ត្នរមូលពោះឈឺទៀតណា"
"ខ្ញុំញ៉ាំតែបន្តិចទេអ៊ុំ គ្រាន់ទប់ក្អួតប៉ុណ្ណោះណា"
"ក៏បាន ខ្ញុំធ្វើអោយ អ្នកប្រុសទៅអង្គុយចាំសិនទៅ"
"មិនអីទេអ៊ុំ ខ្ញុំធ្វើខ្លួនឯងលឿនជាង..ហ៊ើយឃ្លានឡើងស្រក់ទឹកមាត់ហើយ.."ថេហ្យុងនិយាយហើយក៏រត់ទៅយកកញ្ច្រែងដាក់ក្ដិបស្វាយបួនប្រាំផ្លៃយកទៅលាងចិតខ្លួនឯងទាំងអស់ របស់អស់នេះនៅកូរ៉េគេមិនញ៉ាំទេ គេទុកអោយវាទុំ តែអ៊ុំគាត់ទៅបេះនៅចំការខ្លួនឯងអោយក្មួយស្រីគាត់ដែលចាញ់កូន(មានទម្ងន់) ឃ្លានក្ដិបស្វាយជូរៗ តែថេហ្យុងកើតអីដែរ? មើលទៅគេអង្គុយញ៉ាំទាំងសប្បាយ ចិត្តដូចរបស់នោះផ្អែមណាស់ចឹង?
"តិចអ្នកប្រុសចាញ់កូនដែរទៅអ៊ុំ? "
"កុំចេះតែថា អ្នកប្រុសជាប្រុសម៉េចនឹងអាចមានកូនបាន?"
"ប៉ុន្តែមើលទៅទំនងពេក មានទៀតដែរទេអ៊ុំ?"
"ទៅមើលក្នុងទូរទៅ"
"អរគុណអ៊ុំចិត្តល្អជាងគេ"និយាយហើយនាងក៏រត់ទៅគ្មានគិតថាខ្លួនមានទម្ងន់អីទេ
"អ្នកប្រុស!"
"ណារី អង្គុយមក"
"ខ្ញុំយករបស់អោយពិសេសអោយអ្នកប្រុស"
"ជាអ្វីទៅ?"
"អ្នកប្រុសញ៉ាំបែបនេះមិនជូរទេហ៎..."
"ក៏ជូរដែរ តែមិនអីទេ"
"មួយនេះ ខ្ញុំញ៉ាំវារាល់ថ្ងៃជ្រលក់ជាមួយស្វាយធានាជាតិ!!"នាងនិយាយអោយថេហ្យុងស្រក់ទឹកមាត់តាម
"វាមិនហឹរទេ អ្នកប្រុសញ៉ាំបាន ព្រោះខ្ញុំមានទម្ងន់.."
"មែនហើយ តើប៉ុន្មានខែហើយ?"
"ទើបតែបីសប្តាហ៍ទេអ្នកប្រុស"
"នាងមានទម្ងន់មិនគួរធ្វើការទេ"
"មិនអីទេ អ៊ុំអោយខ្ញុំធ្វើការស្រាលៗប៉ុណ្ណោះ"
"ចាំខ្ញុំអោយបងជុងបើកប្រាក់ខែអោយនាង អាចសម្រាកបាន"
"អរគុណអ្នកប្រុស"នាងនិយាយព្រមទាំងអង្គុយញ៉ាំស្វាយជាមួយថេហ្យុង គេមិនប្រកាន់ទេទោះអ្នកបម្រើ ពេលខ្លះអង្គុយញ៉ាំបាយជុំគ្នាជាមួយពួកនាងផងពេលជុងហ្គុកមិននៅ ជាហេតុអោយអ្នកទីនេះស្រលាញ់គេគ្រប់គ្នា មានរឿងអីក៏គេកាន់ជើងតែខាងថេហ្យុងដែរ។
      ក្រោយពេលអង្គុយញ៉ាំស្វាយអស់ចិត្តអស់មួយព្រឹកធំ ថេហ្យុងក្រោកឡើងរៀបចំខ្លួនយកបាយទៅអោយស្វាមី បាយនេះអ៊ុំមេផ្ទះអ្នកធ្វើទេព្រោះគេធំក្លិនអាហារមិនបានតែគិតថាប្រហែលញ៉ាំជាមួយជុងហ្គុកមិនអីទើបគេក្រោកទៅ តែបែរជាកើតរឿងមុនបាយក៏មិនបានញ៉ាំផ្ទះក៏មិនបានទៅ ថេហ្យុងដឹងថាគេមួយរយៈចុងក្រោយនេះឆាប់ឆេវឆាវខ្លាំងឆាប់ខឹង គេដឹងថាគេក៏ខុសដែរទៅច្រឡោមដាក់នាយមុន ក៏ដឹងទៀតថាជុងហ្គុកមិនចូលចិត្តចរិកមនុស្សរញ៉េរញ៉ៃមិនស្ដាប់ហេតុផលបែបនេះ តែ...គេទ្រាំមិនបាន ដូចដែលគេនិយាយចឹងបើអោយគេឈរមើលមនុស្សដែលគេស្រលាញ់ថើបអ្នកផ្សេងចំពោះមុខ អ្នកណាក៏ខឹងដែរ ទោះជារឿងយល់ច្រឡំក៏ដោយក៏ឡូឡារករឿងសិនដែរ។ ក្រោយកើតរឿងថេហ្យុងបានទៅទន្លេរហាន អង្គុយអោយស្ងប់អារម្មណ៍បន្តិចសិនទើបមកផ្ទះ គិតថានឹងបានជួបនាយហើយ តែនាយនៅមិនទាន់មក គេក៏ទៅសម្រាកយកកម្លាំងសិនព្រោះតែល្វើយតាំងពីយប់ ណាមួយគេឈឺក្បាលមិនបាត់សោះតាំងពីព្រឹកម្ល៉េះ។
"អ៊ួក~អ៊ួក~ " សម្លេងក្អួតល្វើយៗរបស់ថេហ្យុង នេះឮយូរណាស់ហើយតែមិនបាត់សោះតាំងពីគេភ្ញាក់ អ៊ុំមេផ្ទះទ្រាំមិនបានក៏ឡើយទៅមើល
"អ្នកប្រុស!អ្នកប្រុសសន្លប់ហើយ!ពួកឯង!អ្នកណានៅខាងក្រៅឆាប់ឡើងឆាប់ហៅអ្នកប្រុសជុងមក"សម្លេងរបស់អ៊ុំមេផ្ទះដែលគេបានឮមុនពេលដែលគេបិទភ្នែកគេលក់ទៅព្រោះតែអស់កម្លាំងពេក។
       ប្រហែលជា2ម៉ោងក្រោយមក ម៉ោងជិត4រសៀលថេហ្យុងដឹងខ្លួនវិញគេភ្ញាក់ឡើងដោយគ្មាននរណានៅក្បែរម្នាក់សោះ សូម្បីតែជុងហ្គុក?នេះនាយមិនមកវិញទេហ៎ទោះជាគេឈឺដល់សន្លប់ក៏ដោយ នាយទុកស្រីសំខានជាង?នេះហើយជាហេតុផលដែលគេខឹងខ្លាំងដល់ចេញពីផ្ទះ គេរៀបចំខោអាវយ៉ាងលឿនទោះជាបានឃើញនាយមកវិញក៏ដោយ
"ថេយ៍.."ជុងហ្គុកចាប់ដៃឃាត់ប្រុងនឹងសួរនាំ តែថេហ្យុងមិនមើលមុខនាយទេ គេក្រឡាស់ដៃហើយដើរចេញពីនាយទៅ
"អោយខ្ញុំឃាត់គាត់ទេអ្នកប្រុស"
"មិនបាច់ទេ គេទៅក៏ល្អដែរ"នាយនិយាយហើយដើរចូលផ្ទះ ថេហ្យុងក៏ឡើងឡានតាក់ស៊ីចេញទៅ តាមផ្លូវគេទទួលបានទូរស័ព្ទពីម៉ាក់បង្កើតរបស់គេ និយាយថា3ថ្ងៃទៀតគាត់មកកូរ៉េវិញហើយ មកដើម្បីនិយាយរឿងលែងលះរបស់កូនៗតាមពេលកំណត់3ខែនោះអី និយាយត្រង់នេះថេហ្យុងស្រាប់តែភ្ញាក់ខ្លួនព្រឺតៗ នេះគេខឹងនាយពេករហូតដល់ភ្លេចហើយឬ?នៅតែ3ថ្ងៃទៀតហើយគេរត់មកបែបនេះ សង្គ្រាមមួយនេះគេអ្នកចាញ់មែនឬ?បើនាយមិនមកលួងគេ....មិនបានទេទោះជាគេត្រូវចេញក៏ដោយក៏គេត្រូវអោយនាយលុតជុង្គង់សុំទោសគេម្ដងក្នុងមួយឆាកជីវិតដែរ?ដូច្នេះតើគេត្រូវតែធ្វើយ៉ាងណាបន្តទៀត?

To be continues.....

សុបិន្តស្នេហ៍-Dream to Love ❤️🥀(ចប់)Where stories live. Discover now