ស្អែកឡើង
ថ្ងៃអាទិត្យថេហ្យុងមិនទៅណាទេ គេនៅផ្ទះសម្ងំសសេររឿងបន្ត ចំណែកនាយក្រាស់ចេញក្រៅដើរលេងលំហែកាយខ្លះទៅលេងផ្ទះលោកយាយខ្លះគ្រាន់សួរពីដំណឹងប៉ាផង ត្រឡប់មកវិញពេលរសៀលឃើញថេហ្យុងនៅផ្ទះបាយ
"ថេយ៍"
"អូ!បងមកវិញហើយ លោកប៉ាយ៉ាងម៉េចហើយ"
"មិនអីទេ បានធូរច្រើនហើយ"
"ល្អណាស់ចឹង"
"ឯងកំពុងធ្វើអី"
"ខ្ញុំទៅផ្សារឃើញស្ពៃល្អៗក៏ទិញមកធ្វើគីមឈឺខ្លះ មិនដឹងរស់ជាតិយ៉ាងម៉េចទេខានធ្វើយូរហើយ"ថេហ្យុងនិយាយពេលមួរគម្រកទុក គេធ្វើរួចហើយ ប្រហែលពីរបីថ្ងៃទៀតទើបបានញ៉ាំ
"ល្អ បងក៏ខានញ៉ាំគីមឈឺស្នាដៃឯងយូរដែរ"
"ល្ងាចហើយបងគិតធ្វើការបន្តទៀតហេស"
"អត់ទេ ក្រែងប្រាប់ហើយថ្ងៃជប់លៀងផ្ទះម្ចាស់ភាគហ៊ុនជុង"
"អរ មែនហើយ បងទៅរៀបចំខ្លួនទៅខ្ញុំរួចដៃហើយ" និយាយហើយនាយក៏ដើរចេញទៅ គេទៅរៀបចំទុកដាក់ផ្ទះបានរួចទើបទៅរៀបចំតាមក្រោយដឹងស្រាប់ហើយថេហ្យុងជាមនុស្សចូលចិត្តស្រលាញ់ស្អាតពេលទៅក្រៅម្ដងៗគេតែរៀបចំខ្លួនស្អាតបាតទើបចេញទៅមិនដូចនៅផ្ទះដែលស្លៀកពាក់អីក៏បាននោះទេ ម្យ៉ាងពេលនេះគេចេញទៅជាមួយនាយទោះក្នុងនាមជាអីមិនដឹងក៏ដោយក៏គេមិនអាចបំបាក់មុខនាយបានដែរ
"រួចហើយ បងជុងចាំយូរអត់"ថេហ្យុងដើរចុះពីលើកផ្ទះមកឃើញនាយអង្គុយលើសាឡុងរង់ចាំគេក៏ស្រែកសួរតែម្ដង
"អត់ទេ បងទើបរួចដែរ ឯងស្អាតណាស់"
"បងក៏សង្ហាដែរ"ថេហ្យុងញញឹមថ្ពាល់ក្រហមខំរៀបចំខ្លួនមួយថ្ងៃដោយសារពាក្យមួយមាត់នឹងឯង
"ពួកយើងចេញទៅឥឡូវនេះឬ"
"អឹម តោះ"ពួកគេយកអ្នកបើកឡានទៅម្នាក់ដោយសារខ្លាចខ្លួនឯងផឹកច្រើនពិបាកបើកបរទើបយកទៅ ធម្មតាពិធីជួបជុំតែងតែមានការផឹកស៊ីរាំច្រៀងខ្លះហើយ
"ហៃយ៉ា...អគ្គនាយកចនមកហើយ មានកិត្តិយសណាស់"ម្ចាស់ពិធីគ្រាន់តែក្រឡេកឃើញនាយក៏ប្រញាប់រត់មករាក់ទាក់ភ្លាម
"ខ្ញុំទេដែលគួរនិយាយពាក្យនេះលោកជុង" ជុងហ្គុកញញឹមរាក់ទាក់ឈោងដៃទៅចាប់នាយវិញ
"ហៃយ៉ា...នេះគឺអ្នកប្រុសតូចចនមែនទេ សួស្តី!"គាត់ញញឹមរាក់ទាក់មកថេហ្យុងគេក៏បានត្រឹមញញឹមតបវិញលួចសម្លឹងមុខនាយបន្តិច
"បាទ ប៉ុន្តែខ្ញុំមកនេះក្នុងឋាន:ជាលេខានោះទេលោកជុង" ថេហ្យុងធ្វើជានិយាយលេងសើច
"ហៃយ៉ា..លេខាផ្ទាល់ខ្លួនទាំងក្រៅហ្នឹងក្នុងផ្ទះ លោកចននេះសំណាងណាស់"
"ហិហិ បាទ" គាត់ញញឹមមកវិញមើលទៅដូចជាឆាប់ចុះសម្រុងគ្នាណាស់
"ពួកយើងចូលក្នុងទៅ លាហើយលោកជុង"
"បាទ"នាយចូលទៅគាត់ក៏នៅរាក់ទាក់បន្ត គូរបន្ទប់ពីគូរថេហ្គុក ជាគូសង្សាចាស់នាយគេមកជាមួយស្វាមីគេ
"សួស្តី លោក../បាទសួស្ដី..."

YOU ARE READING
សុបិន្តស្នេហ៍-Dream to Love ❤️🥀(ចប់)
Любовные романыJungkook : ចាំទុកក្នុងខួរឯងទៅគីម ថេហ្យុង យើងគ្មានថ្ងៃឈប់ស្អប់ឯងដាច់ខាត Taehyung: បងក៏គួរតែចាំទុកដូចគ្នាចន ជុងហ្គុកថ្ងៃណាមួយបងនឹងលុតជុង្គង់អង្វរខ្ញុំ Jeon Jungkook Kim Taehyung