49ថ្ងៃកន្លងផុតទៅ
ពិធីបុណ្យសពថេហ្យុងត្រូវបានប្រព្រត្តឹឡើងក្នុងបរិវេនផ្ទះត្រកូលគីម កាលពីល្ងាចថ្ងៃកើតហេតុនោះអ្នកស្រីគីមបានមក គាត់តក់ស្លុតខ្លាំងតែមិនរករឿងបន្ទោសអ្នកណាក្នុងគ្រួសារត្រកូលចនទេ គាត់យល់ថាគ្រាន់តែជាឧប្បត្តិហេតុ ប៉ុន្តែគាត់សុំយកថេហ្យុងទៅធ្វើបុណ្យនៅផ្ទះគាត់វិញ នឹងសុំផ្ដាច់ទំនាក់ទំនងដោយដកភាគហ៊ុននឹងរើរចេញទៅរស់នៅក្រៅប្រទេសទាំងគ្រួសារតែម្ដង។
ចំណែកជុងហ្គុកនាយត្រូវរបួសត្រង់ក្បាល វាមិនខ្លាំងពេកទេតែដោយនាយមិនព្រមលាងរបួសទើបនាយអស់ឈាមច្រើន ត្រូវបញ្ជូនទៅព្យាបាលសន្លប់ជាច្រើនថ្ងៃទាល់តែពីធីបុណ្យសពថេហ្យុងចប់ទើបនាយដឹងខ្លួនវិញ។ ពិធីបុណ្យដែលគ្មានវត្តមានស្វាមីចូលរួម សាងជាចម្ងល់និងចំណីរមាត់របស់អ្នកចូលរួមដែរ ជាពិសេសពេលគ្រួសារគីមទទួលមកថេហ្យុងមកធ្វើបុណ្យវិញមិនមែនគ្រួសារចន?
ជុងហ្គុក រយ:ពេល49ថ្ងៃមកនេះនាយមិនដែលទៅណាសោះ មិនចេញក្រៅ សូម្បីតែដើរក្នុងផ្ទះ នាយសម្ងំក្នុងបន្ទប់យំរហូតឃាំខ្លួនឯង ជាប់គាំងជាមួយនិងវិបដិសារី រូបភាពថ្ងៃកើតរឿង ពាក្យសម្ដីជីមីនជេរប្រមាថប្រទេចផ្ដាសារនាយ នាយចាំទាំងអស់ ពេលខ្លះធ្លាប់គិតខ្លី តែមានអ្នកមកជួយទាន់ បានបញ្ជូនដំណឹងនេះអោយអ្នកស្រីចន គាត់ក៏បញ្ជាររុះរើសបន្ទប់ជុងហ្គុក យកសម្ភារៈចេញទាំងអស់ ពិសេសរបស់មុតៗដែលអាចបង្ករគ្រោះថ្នាក់បាន គាត់ដឹងថាជុងហ្គុក ខូចចិត្ត ឈឺចាប់ខ្លាំងតែគាត់បណ្ដាយសិនព្រោះដឹងថាជុងហ្គុកមានជំហ៊ររឹងមាំ នាយមានទំនួលខុសត្រូវច្រើនទៀតក្នុងនាមជាកូនទោលក្នុងគ្រួសារ។ថ្ងៃនេះជាថ្ងៃគម្រប់ខួប49ថ្ងៃរបស់ថេហ្យុង កម្មវិធីរៀបចំធ្វើនៅបរិវេនទីបញ្ចុះសពរបស់គេផ្ទាល់តែម្ដង ព្រឹកនេះ អ្វីៗកើតឡើងខុសពីសព្វមួយដង ជុងហ្គុកភ្ញាក់ឡើងតាំងពីព្រលឹម រៀបចំខ្លួនស្អាតបាទ ស្លៀកឈុតខ្មៅ ចេញទៅបាត់តាំងពីព្រឹក ដោយមិនអោយដំណឹងទៅអ្នកណាសោះ
"ជុងហ្គុក!ជុងហ្គុកទៅណា?"អ្នកស្រីចនពិតជាភ័យណាស់ គាត់តាមសួរអ្នកបម្រើគ្រប់គ្នាគ្មានអ្នកណាដឹង ថ្ងៃនេះជាថ្ងៃទីមួយដែលនាយចេញពីផ្ទះបន្ទាប់ពី49ថ្ងៃ មិនទៅពិធីបុណ្យថេហ្យុងតើនាយទៅណា?
លុះដល់ម៉ោង12ថ្ងៃត្រង់កម្មវិធីបានចប់សព្វគ្រប់ ភ្ញៀវពន្លឺក៏ចេញទៅអស់ដូចគ្នា ទើបមានឡានឃ្លុបពណ៍ខ្មៅមួយបរចូលមក ស្លាកលេខក្រហមមើលឃើញហើយស្គាល់ច្បាស់ណាស់ថាជារបស់អ្នកណា អ្នកស្រីចនមិនចាំយូរក៏រត់ទៅសួរនាំ
"ជុងហ្គុកកូន ទើបមកពីណាហ៎ាកូន?"អ្នកស្រីសួរនាំដោយក្ដីបារម្ភ នាយមិនឆ្លើយតបគ្រាន់តែសម្លឹងមកគាត់ជាមួយកែវភ្នែកសុំអភ័យទោសប៉ុណ្ណោះរួចហើយបែរខ្នងបើកទ្វាឡានយករបស់មួយចំនួនចេញមក
"ខ្ញុំទៅយករបស់មួយចំនួនអោយថេហ្យុងប៉ុណ្ណោះ"នាយនិយាយដោយសំលេងញ័រ រង្វង់ភ្នែកក្រហមហើមលិបដូចទើបតែយំហើយ ដើរតម្រង់មកកាន់ផ្នូររបស់ថេហ្យុង
"មិនដឹងជាមកធ្វើស្អី មនុស្សចង្រៃ!"
"ជីមីន!"យ៉ុនគីគោះខ្នងឃាត់ គេដឹងថាជីមីនខឹងស្អប់ជុងហ្គុកខ្លាំងណាស់ គេក៏មិនប្រាថ្នាលួងលោមលើកលែងទោសអោយជុងហ្គុកដែរ តែរឿងវាបានកើតឡើងហើយ ជុងហ្គុកផ្ទាល់ក៏មិនបានតាំងចិត្ត នាយក៏ខូចចិត្តណាស់ដែរ ពិសេសគឺគ្រួសារគីមមិនបានរករឿងទេ ទោះអោយជីមីនទៅឡូឡាក៏គ្មានកើតការជាប្រយោជន៍អីដែររស់នៅម្នាក់ម្ខាងរៀងខ្លួនទៅមិនល្អទេឬ?
"ហឹស!"ជីមីនសម្លឹងមុខយ៉ុនគី ដៀងភ្នែកសម្លក់ជុងហ្គុករួចក៏ដើរចេញទៅបាត់ ។
ទាំងសម្លេងទាំងកាយវិការជុងហ្គុកបានដឹងនឹងមើលឃើញ នាយបានត្រឹមបង្ហូរទឹកភ្នែករលីងរលោងតាមកន្ទុយ ក្នុងចិត្តពិតជាចង់យំ លិតជង្គង់និយាយប្រាប់ជីមីនណាស់ថានាយក៏ខូចចិត្ត នាយពិតជាខូចចិត្តខ្លាំងណាស់តែនិយាយមិនចេញ ក្នុងទ្រូងវាឈឺចាប់អួលណែនថប់ៗដង្ហើមរកតែស្លាប់ប៉ុណ្ណោះ ម្យ៉ាងទៀតអ្នកដែលនាយគួរតែលិតជង្គង់សុំទោសពិតប្រាកដនោះជាថេហ្យុងគឺថេហ្យុងតែម្នាក់ប៉ុណ្ណោះ តើនាយអាចមានឱកាសដែរទេ?
ជុងហ្គុកតម្រង់ដំណើរដោយមិនអើពើជាមួយអ្នកណាទាំងអស់ ក្នុងដៃមានកាន់បាច់ផ្កាពីរបាច់រួមទាំងពានរង្វាន់និងលិខិតសសើរមួយតើនាយបានវាមកពីណា? គឺកាលពីព្រឹកមិញ..អត់ទេគឺយប់មិញ ជុងហ្គុកបានទទួលទូរសព្ទ័ពីមនុស្សម្នាក់និយាយថាជាអ្នករៀបចំកម្មវីធីប្រគួតពាន់វង្វាន់អ្នកតែងនិពន្ធប្រលោមលោកឆ្នើមដែលនាយតូចយកទៅដាក់ប្រគួតកាលពីជាងពីរខែមុនអោយទៅទទួលរង្វាន់ វាចំថ្ងៃដែលខ្សែរភាពយន្តប្រលោមលោកខ្នាតតូចរបស់ថេហ្យុងផ្សាយចេញតែម្តងទើបពួកគេធ្វើឡើងនៅក្នុងរោងកុន សម្ភោធចាក់បញ្ចាំងរឿងនោះចប់ទើបពួកគេអោយជុងហ្គុកឡើងទៅទទួលរង្វាន់ជំនួស។
ជុងហ្គុកឡើងទៅនាយមិនបាននិយាយអ្វីច្រើនទេព្រោះនាយបានយំគឺយំខ្លាំងតាំងពីចាក់រឿងភាគដំបូង កាលពិតរឿងនេះនិយាយពីខ្សែរជីវិតពិតរបស់នាយតូចតែម្ដង ពិសេសសាច់រឿងរៀបរាប់ពីទុក្ខលំបាកមនុស្សដែលលួចស្រលាញ់គេតែម្ខាង គេមិនស្រលាញ់តបវិញមធ្យមតែធ្ងន់ធ្ងរនោះគឺគេស្អប់ខ្លួនយើងកប់ឆ្អឹង ទម្រាំតែរៀបការតួអង្គដានី(តួអង្គស្រី)ត្រូវតួរប្រុសធ្វើបាបសព្វសារពើទាំងឃុំខ្លួនទាំងជាន់ឈ្លីកិត្តិយសតែសំណាងល្អភាគបញ្ចប់ចុងក្រោយជា happy ending តួអង្គប្រុសតួអង្គស្រីរស់នៅជុំគ្នាយ៉ាងសុខសប្បាយ ខុសពីជីវិតពិតរបស់ពួកគេដែលត្រូវរស់នៅបែរបាក់ម្នាក់ស្លាប់ទៅអស់ទោសអស់សោកម្នាក់ទៀតរស់នៅដូចស្លាប់ទាំងរស់។ ដោយសារមរណភាពថេហ្យុងមិនអាចផ្ដល់ចំណាប់អារម្មណ៍បានទើបពួកគេចាក់បទសម្ភាសន៍ខ្លីៗដែលថតនៅថ្ងៃផ្សារទំនើបនោះឡើងវិញ ឃើញរូបភាពរបស់គេជុងហ្គុកមានតែយំនាយយំខ្លាំងជាងមុនពិសេសពេលនឹកឃើញដល់ថ្ងៃនោះនាយយល់ច្រឡំលើគេធ្វើបាបគេខ្លាំងបំផុត តើមានអាចមានឱកាសសុំទោសគេបានម្ដងទៀតបានទេ?
*តើអ្វីជាវត្ថុជម្រុញចិត្តអោយអ្នកសសេររឿងនេះ?
*គឺវាជារឿងពិតរបស់ខ្ញុំ ខ្ញុំបានស្រលាញ់មនុស្សម្នាក់ដែលចាត់ទុកខ្ញុំដូចជាប្អូនប្រុសរបស់គាត់ដែលមិនដែលផ្លាស់ប្ដូរ
*អ្វីដែលសោកស្តាយបំផុតក្នុងជីវិតរបស់ខ្ញុំ?គឺខ្ញុំបានស្រលាញ់គាត់ ទាំងដែលខ្ញុំមិនដែលចង់ស្រលាញ់គាត់ម្ដងសោះក្នុងជីវិតរបស់ខ្ញុំ ខ្ញុំតែងតែចង់ចាកចេញខ្ញុំតែងតែចង់ស្អប់គាត់ តែខ្ញុំធ្វើមិនបាន មែនហើយព្រោះតែខ្ញុំស្រលាញ់គាត់ តែខ្ញុំជឿថាថ្ងៃណាមួយខ្ញុំប្រាកដជាអាចធ្វើបានហើយមិនអោយគាត់ឃើញមុខខ្ញុំទេ សូម្បីតែការសុំទោស...
*តើលោកមានពាក្យចុងក្រោយនិយាយទៅកាន់គាត់ទេ?
*មាន! ខ្ញុំចង់ប្រាប់គាត់ថា កុំដេញខ្ញុំចេញអី ព្រោះខ្ញុំកំពុងតែចាក់ចេញហើយ កុំសុំទោសខ្ញុំអី ព្រោះខ្ញុំស្ដាប់មិនឮអ្វីដែលគាត់និយាយមកកាន់ខ្ញុំទេ កុំចង់ឃើញមុខខ្ញុំអី ព្រោះបងបានធ្វើអោយខ្ញុំឆ្អែតឆ្អន់ហើយ។
ក្រោយការសម្ភាសន៍អ្នកគ្រប់គ្នាក្នុងសាលគ្រាន់តែអាចមើលឃើញពីកែវភ្នែកឈឺចាប់នឹងចង់គុំនុំរបស់ថេហ្យុងប៉ុណ្ណោះព្រោះថ្ងៃសម្ភាសន៍នោះជាថ្ងៃចុងក្រោយដែលគេសម្រេចចិត្តចាកចេញហើយ មានតែជុងហ្គុកម្នាក់គត់ដែលយំដោយក្ដីឈឺចាប់ស្ទើរស្លាប់ព្រោះអ្វីដែលគេនិយាយថ្ងៃនោះវាកំពុងតែកើតឡើងហើយ នាយមិនអាចសូម្បីតែឃើញមុខគេទោះបីជាគេនៅឈរក្បែរនាយក៏ដោយ តើមានអ្វីជាការដាក់ទោសល្អបំផុតជាងនេះទេ ព្រោះនាយមិនអាចសូម្បីតែលុតជុង្គង់សុំទោសគេព្រោះគេមិនបានឮនាយនិយាយទេ?
YOU ARE READING
សុបិន្តស្នេហ៍-Dream to Love ❤️🥀(ចប់)
RomanceJungkook : ចាំទុកក្នុងខួរឯងទៅគីម ថេហ្យុង យើងគ្មានថ្ងៃឈប់ស្អប់ឯងដាច់ខាត Taehyung: បងក៏គួរតែចាំទុកដូចគ្នាចន ជុងហ្គុកថ្ងៃណាមួយបងនឹងលុតជុង្គង់អង្វរខ្ញុំ Jeon Jungkook Kim Taehyung