ភាគទី៤៥:ភាគបញ្ចប់?

3.3K 132 9
                                        

#2ឆ្នាំក្រោយមក

ពេលវេលាកន្លងហួសទៅជារើយៗ មនុស្សម្នាក់ៗតែងតែមានអ្វីម្យ៉ាងដែលប្រែប្រួសផ្លាស់ប្ដូរទៅ ដូចជាអាយុច្រើនជាងមុន អត្តចរិតចាស់ទុំជាងមុន ទ្រព្យសម្បត្តិក៏មានច្រើនជាងមុនជារឿងធម្មតា តែក៏មានមនុស្សខ្លះមិនផ្លាស់ប្ដូរអ្វីសោះ អ្នកខ្លះក៏ប្រែចរិកពីចាស់មកក្មេងផងដែរ ប្រែពីនឹងធឹងមកជាក្មេងញិកញ៉ករុំអុករំអ៊ួយដាក់អតីតប្រពន្ធដូចជាចន ជុងហ្គុកនេះឯង។
ពេលវេលាកន្លងទៅរយៈពេលពីឆ្នាំមកនេះ ជុងហ្គុកប្រើគ្រប់ក្បាច់គ្រប់វិធីអស់ហើយដើម្បីតាមយកចិត្តថ្លើមនាយតូចថេហ្យុង តាំងពីកុហក ភូតភរ យកលេស ម្ញិកម្ញក់ រំអ៊ួយ ខឹង ងរ ប្រច័ណ្ឌ ហួងហែង គ្រប់បែបយ៉ាង តាមរំខានប្រសាទ ពេលខ្លះនាយទៅសម្ងំនៅអាមេរិកទាល់តែថេហ្យុងរអ៊ូដេញមកវិញបាននាយព្រមមក ពេលខ្លះរំខានដល់ថេហ្យុងខឹង តែខឹងមិនដែលយូរទេ ព្រោះនាយម្នាក់នេះប៉ិនលួងណាស់ គ្រាន់តែម្ញិកម្ញក់រំអ៊ួយដាក់បន្តិច នាយតូចក៏បាត់ខឹងទៅហើយ ហើយពេលវិស្សមកាលម្ដងៗនាយទៅសម្ងំនៅផ្ទះថេហ្យុងរាប់ខែឯណោះបានមកវិញ បើនិយាយពីរឿងទូរស័ព្ទ នាយខលរាល់ថ្ងៃ និយាយគ្នាទាល់តែគេងលក់ម្ខាងៗទើបដាក់ចុះ។
ថ្ងៃនេះ បើរាប់ទៅវាជាថ្ងៃដែលថេហ្យុងត្រូវត្រឡប់មកកូរ៉េវិញហើយ គួរតែរីករាយត្រូវទេ?តែជុងហ្គុកតាំងពីព្រឹកព្រលឹម មុខក្រញ៉ូវមិនខ្ចីបាត់ ចងចិញ្ចើមជាប់សឹងតែមិននិយាយរកគ្រប់គ្នាក្នុងផ្ទះ អាការៈបែបនេះ មិនបាច់សួរក៏ដឹងថាមកពីហេតុអី អ្នកបម្រើគ្រប់គ្នាក្នុងផ្ទះត្រកូលចនសុទ្ធតែដឹង លើងលែងអ្នកស្រីចនមនុស្សចំណូលថ្មី ដែលមិនដឹង
"អូ!ជុងហ្គុក ញ៉ាំបាយហើយឬកូន?"អ្នកស្រីចន ខំសួរតែជុងហ្គុកមិនឆ្លើយ នាយគ្រាន់តែអោនគោរពគាត់ហើយដើរចេញទៅ អ្នកស្រីឧស្សាហ៍មកទីនេះ មើលខុសត្រូវកូនមួយអាទិត្យមកគេងសម្រាកប៉ុន្មានថ្ងៃ ដើមឡើយគាត់ចង់អោយរាងក្រាសទៅនៅផ្ទះធំវិញតែនាយមិនព្រម អាងថានាយរៀបការ បែកគ្រួសារទៅហើយ តែបើគាត់នឹកចង់មកគេងកំដរនោះ មកប៉ុន្មានថ្ងៃក៏បាន
"សានជី!មានរឿងអី?"គាត់ឆ្ងល់ ធម្មតាជុងហ្គុកតែងតែស្រស់ស្រាយនឹងនិយាយច្រើនធម្មតា
"លោកស្រីភ្លេចហើយឬ ថ្ងៃនេះថ្ងៃអ្វី?"
"ថ្ងៃអ្វី?កូនថេយ៍ត្រឡប់មកវិញឬ? អញ្ចឹងហេតុអីគេមិនសប្បាយចិត្ត?"
"សង្ស័យតែងរនឹងអ្នកប្រុសថេយ៍ហើយលោកស្រី ព្រោះឮថាចង់រៀនបន្តប្រាំឆ្នាំទៀត"
"ស្អីគេ?"អ្នកស្រី លាន់មាត់ បើប្រាំឆ្នាំទៀតមែនកូនគាត់មិនបែកទ្រូងស្លាប់ទៅហើយទេ ព្រះអើយ បើម្ង៉ៃៗនឹកគេចង់ឆ្គួតបែបនេះ
"សង្ស័យត្រូវរើរក្រុមហ៊ុន ទៅនៅអាមេរិកទេកូនខ្ញុំ"គាត់រអ៊ូរក្រវីក្បាល ចាំមើលជុងហ្គុកធ្វើបែបណាបន្តទៀត?
"នេះរួចហើយយកទៅទុកទៅ"គាត់ហួចប្រអប់គីមឈឺ មួយប្រអប់ធំអោយទៅអ្នកបម្រើក្បែរដៃរបស់គាត់ តែសម្លេងអ្នកទទួលធ្វើអោយភ្ញាក់
"បាទ អ៊ុំស្រី!"
"អូ!ពុទ្ធោ ព្រះអើយ ថេហ្យុង?" គាត់ងាកមកទាំងភ្ញាក់ផ្អើលប្រហោងពោះមិនស្ទើរទេ
"ហិហិ បាទ ម៉ាក់អ៊ុំគឺខ្ញុំ"ថេហ្យុងសើចស្ញិញដាក់គាត់ មិនគិតថានឹងភ្ញាក់ផ្អើលដល់ម្លឹងទេ
"ចាំបន្តិច សុំអោបមួយ ព្រះអើយម៉ាក់នឹងណាស់កូនអើយកូន"
"ហិហិ បាទ ខ្ញុំក៏នឹកម៉ាក់អ៊ុំដូចគ្នា អ៊ុំ!"ថេហ្យុងស្រវាអោបគាត់យ៉ាងណែន ក្រឡេងឃើញអ៊ុំមេផ្ទះចូលមកទើបចូលទៅអោបដូចគ្នា មិននឹកស្មានថាអារម្មណ៍នឹងពួកគាត់ដល់ម្លឹងទេ អោបមិនចង់លែង
"អ្នកប្រុសរបស់អ៊ុំ នឹកខ្លាំងណាស់"
"ហិហិ"
"ឯណា ប្រាប់ម៉ាក់ទៅមើល មកវិញពីកាលហា៎កូន"
"គឺខ្ញុំមកដល់តាំងពីយប់មិញ គិតថាមិនចង់រំខានគ្រប់គ្នា ទើបបើកសណ្ឋាគារគេងមួយយប់សិនទៅ"ថេហ្យុងនិយាយកែវភ្នែកនៅមិនស្ងៀមងាកចុះឡើងស្វែងរកជុងហ្គុក ឯណា គេខំមកពីព្រឹកនៅមិនបានជួបនាយទៀត ទៅធ្វើការលឿនម្ល៉េះ?
"ចុះឯណា ថានៅបន្តដល់ប្រាំឆ្នាំទៀតនោះ"
"ហិហិ វាគ្រាន់តែជាគម្រោងកូនចង់surpriseគ្រប់គ្នា ពេលនេះកូនរៀនចប់ហើយ នេះជាសញ្ញាបត្រ័អនុបណ្ឌិតរបស់កូន"ថេហ្យុង ហុចលិខិតមួយច្បាប់បង្ហាញគាត់ គេពិតជាចង់អោយជុងហ្គុកបានឃើញណាស់
"កូនម៉ាក់ ពូកែណាស់ តែដឹងទេ ព្រឹកមិញកូនធ្វើអោយជុងហ្គុកខឹងហើយ"
"ហិហិ ពិតមែនឬ ចុះគាត់ទៅណាហើយ?"
"ទៅធ្វើការហើយ មុខក្រញ៉ូវមិនបាត់ មិនព្រមនិយាយរកអ្នកណាសោះ" អ្នកស្រីនិយាយទាំងក្រវីក្បាលហួសចិត្តធ្វើអោយថេហ្យុងកាន់តែអស់សំណើចឡើង
"អញ្ចឹងតទៅជាតួនាទីកូនតាមលួងគាត់ហើយមែនទេម៉ាក់?"
"ម៉ាក់មិនដឹងទេស្រេចតែកូន តែល្ងាចនេះជុងហ្គុកមកវិញហើយ"
"មិនអីទេ ចាំកូនទៅរកគាត់ តែឥឡូវ អ៊ុំ..ខ្ញុំឃ្លានណាស់"ថេហ្យុងបូញមាត់ស្រួច រំអួយដាក់អ៊ុំមេផ្ទះ សុំអាហារមួយពេលថ្បិតថាគិតគូរតាំងពីព្រឹកថាថ្ងៃនេះត្រូវញ៉ាំអាហារស្នាដៃគាត់ព្រោះនឹករសជាតិខ្លាំងណាស់
"ខ្ញុំនឹងធ្វើអាហារអ្នកប្រុសចូលចិត្ត"
"យេ...មានតែអ៊ុំទេល្អនឹងខ្ញុំជាងគេ ហិហិ"ថេហ្យុងលោតកញ្ច្រោលឡើងសប្បាយចិត្ត អ្នកស្រីចន មានតែហួសចិត្ត អត្តចរិតផ្លាស់ប្តូតាមកាលៈទេសៈចឹងតើបានកូនគាត់ស្រលាញ់ម៉្លេះ
បន្ទាប់ពីញ៉ាំអាហារហើយ ថេហ្យុងមានភារ:កិច្ចតាមលួងអ្នកដែលងរង៉កមិនញ៉ាំអាហារកាលពីព្រឹកមិញ គេបានធ្វើ pasta រោយសារាយបន្តិចយកទៅអោយនាយ
ទឹតៗ
"ហេឡូ បងជូនហ៎ា ខ្ញុំមកដល់ក្រុមហ៊ុនហើយ"
"ពុទ្ធោ អ្នកប្រុសជួយជីវិតខ្ញុំហើយ មិញនេះចៅហ្វាយដេញអោយខ្ញុំទៅស្លាប់"
"ហាសហា.បងជូនខ្ញុំទៅជួបគាត់បន្តិច"
"បាទ"ថេហ្យុង ដោយសារតែដើរចូលក្រុមហ៊ុនជុងហ្គុកជាលើកដំបូងគេមិនដឹងថា office នាយនៅឯណាទេ ទើបតេហៅជំនួយការនាយអោយជួយនាំទៅ
"មកដល់ហើយអ្នកប្រុស"
"បងមិនចូលទៅទេហេ៊?"
"មិញនេះទើបតែត្រូវគាត់ដេញចេញមកហើយ"
"មិនអីទេ គាត់មិនធ្វើអីបងមុខខ្ញុំទេ"
"អ្នកប្រុស.."
តុតុ
"ចៅហ្វាយ មានគេចង់ជួប"
"ប្រាប់ថាមិនជួប មិនទទួល ស្ដាប់មិនបានទេហេស?"ជុងហ្គុកងាកមកស្រែកដាក់ ស្រាប់តែគាំងងាកទៅវិញ បញ្ចេញទឹកមុខងរង៉ក់ ហាក់មិនភ្ញាក់ផ្អើលសោះ ដែលថេហ្យុងមកវិញ
"បងហ៊ានកាចដល់ម្លឹងផង ឯណាពាក្យសន្យាជាមួយអូនថាមិនកាចខុសរឿង"ថេហ្យុងចូលមកស្ដីអោយ ក្រោយពីសុកជូនចេញផុតទៅតែនាយមិនតបត តែពេបមាត់
"ប្រយ័ត្នតែគេរត់ចោលទៅ បេះដូងមនុស្សធ្វើពីសាច់ដូចគ្នា"ថេហ្យុងទម្លាក់សម្លេងចុះវិញ លើកប្រអប់អាហារ ដាក់មុខតុនាយ
"ញ៉ាំទៅ ឮថាក្មេងខ្លះមិនព្រមញ៉ាំបាយកាលពីព្រឹកមិញ"ថេហ្យុងខំថាបើកប្រអប់រៀបចំអោយតែនាយក៏ក្រោយចេញ
"អេ..អាហាររបស់ខ្ញុំ!"ថេហ្យុងស្រែកឡើងពេលនាយក្រោកតែខ្លួនឯងមិនគ្រប់នៅអូសដៃគេទៅទៀត ហើយពេលគេស្រែកដល់អាហារ នាយក៏ងាកមកយកប្រអប់នោះទៅជាមួយគ្នា

សុបិន្តស្នេហ៍-Dream to Love ❤️🥀(ចប់)Where stories live. Discover now