នៅក្នុងបន្ទប់ធ្លាប់តែមានការតុបតែងស្អាតបាទរៀបរយសមជាឋាន:អភិជន ពេលនេះការតុបតែងស្អាតបាទទាំងនេះលែងជាទីគយគន់ទៀតហើយព្រោះ កម្លោះតូចគីមថេហ្យុង ដែលគេស្គាល់ច្បាស់ជាម្ចាស់បន្ទប់កំពុងដេកស្ដូកស្ដឹងសម្លឹងមើលទៅឆ្ងាយនឹកសោកស្ដាយរឿងកន្លងមក។ យូរៗម្ដងគេឃើញនាយឈោងដៃទៅជូតទឹកភ្នែកថ្លាៗហូរចុះមកហាក់ដូចជាមិនអស់សោះ តើគេកំពុងគិតរឿងអ្វី?
តុតុ
សម្លេងគោះទ្វានៅមុខបន្ទប់ថេហ្យុងរហ័សជូតទឹកភ្នែកដែលហូរមិនចេះរីងស្ងូតនោះចេញបន្តិចទើបនិយាយដោយសម្លេងស្អកៗអនុញ្ញាតអោយអ្នកខាងក្រៅចូល
"អ្នកប្រុស"អ៊ំមេផ្ទះចូលមកជាមួយស៊ុបមួយចានដែលរាងក្រាស់ចុះទៅប្រាប់អោយធ្វើការពីមិនទាន់មានរឿននោះមក
"អ៊ំ មិនអីទេទុកត្រង់ហ្នឹងហើយអ៊ំទៅវិញចុះ អរគុណហើយ"ថេហ្យុងនិយាយឃាត់មិនអោយគាត់ចូលមកទៀតព្រោះសភាពគេគួរអោយខ្មាស់ណាស់
"អ្នកប្រុស..."គាត់ឃើញទឹកមុខថេហ្យុងមិនស្រួលក៏មិនហ៊ានចូលទៅដែរបានត្រឹមនិយាយពីខាងក្រៅ
"អ្នកប្រុសត្រូវតែញ៉ាំទាន់ក្ដៅៗណាខ្ញុំទុកនៅត្រង់នេះ"គាត់និយាយដាក់ថាស់លើតុមួយក្បែរនោះ
"អរគុណអ៊ំហើយ...កន្លងមកជួយខ្ញុំរហូតទោះមិនមែនសាច់ញាតិតែខ្ញុំស្រលាញ់គោរពអ៊ំដូចអ៊ំបង្កើត"
"អ្នកប្រុស"អ៊ំគាត់រត់ចូលទៅពេលឃើញថេហ្យុងស្រាប់តែពេបមាត់យំហ៊ូបែបនេះ
"អ្នកប្រុសចង់ទៅណាហេតុអីក៏ផ្ដាំខ្ញុំបែបនេះ"
"ខ្ញុំចង់ទៅផ្ទះវិញអ៊ំ ខ្ញុំលែងចង់នៅទីនេះទៀតហើយគាត់មិនដែលខ្វល់ពីខ្ញុំទេទោះខ្ញុំនិយាយអីក៏មិនដែលយកត្រចៀកស្ដាប់ ខ្ញុំប្រាប់គាត់ថាខ្ញុំមិនបានធ្វើៗតែមើលទង្វើគាត់ធ្វើមកលើខ្ញុំចុះអ៊ំខ្ញុំឈឺ ខ្ញុំឈឺណាស់អ៊ំតែគាត់មិនខ្វល់ទេ"
"អ្នកប្រុស!អ្នកប្រុសជុងក៏មិនអាក្រក់ដាក់អ្នកប្រុសណាស់ដែរមើលចុះស៊ុបមួយចាននោះគាត់អោយខ្ញុំធ្វើជាពិសេសណា"
"ស៊ុបមួយនោះគាត់អោយអ៊ំធ្វើកាលពីគាត់មិនទាន់ខឹងខ្ញុំប៉ុណ្ណោះ អ៊ំមើលចុះ ខ្ញុំពិតជាស្អប់ខ្លួនឯងណាស់ដែលមិនអាចស្អប់គាត់បាន ខ្ញុំស្រលាញ់គាត់ខ្ញុំរកមិនឃើញហេតុផលធ្វើអោយខ្ញុំស្អប់គាត់សោះ ពេលខ្លះខ្ញុំក៏ឆ្ងល់ដែរអ៊ំម៉េចបានខ្ញុំស្រលាញ់គាត់យ៉ាងនេះបើគាត់គ្រាន់តែធ្វើល្អដាក់ខ្ញុំតែម្ដងទៅមិនថាទេតែនេះអត់សោះអ៊ំ"
"មួយរយ:នេះខ្ញុំឃើញអ្នកប្រុសជុងធ្វើល្អដាក់អ្នកប្រុសច្រើនណាស់ ជួបកាលគាត់គ្រាន់តែខឹងមួយពេលអ្នកប្រុសកុំគិតច្រើនអីណាកុំអោយការខំប្រឹងទាំងនោះប្រែជាអាសាបង់អី"
"ការខំប្រឹងវារលាយអស់ហើយអ៊ំ គាត់ស្អប់ខ្ញុំ ខ្ញុំក៏គ្មានអ្វីនៅសល់ទៀតដែរសូម្បីតែខ្លួនប្រាណ..ហឹកៗ អ៊ំមើលចុះសភាពខ្ញុំដូចផ្លែប៉ោមរលួយត្រូវគេបោះបង់ចោល"
"អ្នកប្រុស"
"ខ្ញុំទៅហើយ ខ្ញុំលែងនៅទៀតហើយអ៊ំ ហឹកៗ អ៊ំខ្ញុំលែងចង់ស្រលាញ់គាត់ទៀតហើយ"ថេហ្យុងយំអោបគាត់គេខូចចិត្តណាស់ក៏លែងចង់ទ្រាំទៀតដែរគេស្រលាញ់នាយគេបានតែការឈឺចាប់មកវិញប៉ុណ្ណោះ
"អ្នកប្រុស..."អ៊ំគាត់នៅលួងថេហ្យុងរហូតទាល់តែគេគេងលក់ទើបឈប់យំមើលចុះប្រហែលជាឈឺចាប់ណាស់ហើយបានជាធ្លោយមាត់និយាយដល់ពាក្យអត្តឃាតបែបនេះ មិនដឹងអ្នកប្រុសជុងបានធ្វើអីគាត់ខ្លះទេ បានជាសភាពមើលមិនយល់បែបនេះមើលចុះមានកន្លែងខ្លះមានស្នាមជាំខ្មៅកន្លែងខ្លះមានស្នាមកកឈាម កន្លែងខ្លះត្រឹមជាំក្រហមបើបបូរមាត់នឹងមុខវិញមិនបាច់មើលទេក្រហមហើមអស់ហើយដោយសារយំ ហ៊ឹម...អ៊ំគាត់ឈរមើលហើយអាណិតតឹងចិត្តជំនួសគាត់ក៏យកថ្នាំមកលាបអោយគិតថាធ្វើបែបនេះអាចជួយសម្រាលការឈឺចាប់បានខ្លះ
SKIP
គ្រប់យ៉ាងក្នុងលោកតែងតែមានហេតុផលនិងការពិតរបស់វា ថេហ្យុងពិតជាបានទិញថ្នាំនោះមែនក៏មានបំណងដាក់ថ្នាំនាយដូចគ្នា ដោយសារតែពេលដែលគេចូលទៅរកជីមីននោះគេឃើញយ៉ុនគីស្រលាញ់ថ្នាក់ថ្នមនាយណាស់គ្រាន់តែជីមីនខឹងបន្តិចក៏ប្រញាប់រត់ត្រហេបត្រហបមកលួង គេក៏កើតចិត្តច្រណែនចង់បានស្នេហាដូចពួកគេដែរជីមីនក៏ចូលមកផ្ដល់យោបល់ដូចរាល់ដងចឹង គេគ្រាន់តែអោយនាយធ្វើយ៉ាងណាពង្វក់ជុងហ្គុកដោយប្រើខ្លួនប្រាណគេអោយបាន ពេលនោះថេហ្យុងបានខឹងព្រោះគេគិតថាទង្វើរបស់វាល្អគ្រប់គ្រាន់អោយនាយស្រលាញ់គេទទួលយកគេបានហើយ តែពេលគេទៅដល់officeនាយក៏និយាយបែបនោះដាក់គេ គេក៏ដើរចេញមកចាំមើលប្រតិកម្មនាយតែអត់សោះគេក៏ចាប់ផ្ដើមអន់ចិត្តមិននិយាយរកនាយច្រើនថ្ងៃតែនាយក៏នៅដដែលមិននិយាយរកគេដូចគ្នា ពេលនោះទើបគេចាប់ផ្ដើមភ័យខ្លាចការខំប្រឹងប្រែជាអាសាបង់គេក៏កើតគំនិតឆ្គួតៗទិញថ្នាំនោះមក មែនហើយតែនៅវិនាទីចុងក្រោយគេបានប្ដូរចិត្តវិញ ធ្វើបែបនេះគ្មានតម្លៃទេហើយគេក៏មិនចង់អោយនាយស្រលាញ់គេដោយសារទទួលខុសត្រូវខ្លួនប្រាណដែរ ប៉ុន្តែមិនស្មានថាយប់មិញនោះនាយបែរជាមករកគេយកខ្លួនប្រាណគេដដែល សរុបមកថេហ្យុងបានខុសដែលគេមានគំនិតមិនល្អទិញថ្នាំនោះមកតែគេមិនបានដាក់ទេ មិនដឹងនាយទៅត្រូវរបស់អ្នកណាពីកន្លែងណាមកផងមកចោតគេគ្រាន់តែមានថ្នាំសម្រើបមួយគ្រាប់នៅក្នុងបន្ទប់ តែបើគ្មានថ្នាំមួយគ្រាប់នោះគេនឹងនាយមានក្ដីសុខដល់ណាផងក៏មិនដឹង ។
YOU ARE READING
សុបិន្តស្នេហ៍-Dream to Love ❤️🥀(ចប់)
RomanceJungkook : ចាំទុកក្នុងខួរឯងទៅគីម ថេហ្យុង យើងគ្មានថ្ងៃឈប់ស្អប់ឯងដាច់ខាត Taehyung: បងក៏គួរតែចាំទុកដូចគ្នាចន ជុងហ្គុកថ្ងៃណាមួយបងនឹងលុតជុង្គង់អង្វរខ្ញុំ Jeon Jungkook Kim Taehyung