ភាគ៩:បីខែក្រោយខ្ញុំនឹងចាកចេញមិនអោយបងឃើញមុខទេខ្ញុំសន្យា

5.6K 220 5
                                        

 ថ្ងៃបន្ទាប់
  
      នៅឯក្រុងសេអ៊ូផ្ទះរបស់ថេហ្យុងកំពុងកើតរឿងចលាចល ដឹងស្រាប់ម្សិលមិញថេហ្យុងប្រាប់ថាម៉ាក់គេហៅទៅផ្ទះ ទើបល្ងាចឡើងមិនឃើញគេមកគាត់ក៏ខលទៅសួរតែទាក់ទងមិនបានទាំងថេហ្យុងទាំងជុងហ្គុក គាត់ក៏ខលទៅអ្នកផ្ទះរបស់ជុងហ្គុកលមើល ពួកគេប្រាប់ថានាយចុះខេត្តទើបគាត់កើតចិត្តបារម្ភជាខ្លាំងអោយគេតាមរក
       ចំណែកថេហ្យុងជុងហ្គុកពេលនេះកំពុងគេងអោបគ្នានៅឡើយ មិនយូរស្រាប់តែមានសម្លេងហៅដាស់
"ក្មួយៗ"
"ហឹម?.."ជុងហ្គុកក្រោកមុនមកឃើញមនុស្សប្រុសពីបីនាក់នៅមុខនាយក៏រាងភ្ញាក់បន្តិចដែរ
"ក្មួយមកពីណាម៉េចក៏មកគេងត្រង់នេះ"ពួកគាត់ជាអ្នកនេសាទមកដោះមងក្បែរនេះបានឃើញក៏ហៅព្រោះជាមនុស្សចម្លែកក្រែងត្រូវការជំនួយ
"ខ្ញុំមកពីសេអ៊ូ ម្សិលមិញកើតហេតុតិចតួចទើបឡានខ្ញុំធ្លាក់ចូលទឹកអណ្ដែតដល់ទីនេះ"
"ចឹងក្មួយសំណាងហើយបើអណ្តែតហួសពីទីនេះតែ100ម៉ែត្រច្បាស់ជាជួបខ្លាមិនខាន"
"ហាសៗ ខ្លាហេស"ថេហ្យុងភ្ញាក់មកងឺងើឮសូរថាខ្លាៗគេចង់ងើបរត់
"ទីនេះមិនមានខ្លាទេមានតែមនុស្ស"
"ហិហិ ខ្ញុំស្មានតែមានខ្លា" ថេហ្យុងសើចមិនសម
"លោកពូតើខ្ញុំអាចសុំខ្ចីទូរសព្ទ័លោកពូខលទៅអ្នកផ្ទះបានទេ"
"បាទ បានប៉ុន្តែក្មួយទៅផ្ទះពូតែម្ដងទៅ ទីនេះជាកោះទេ"
"បាទ"និយាយហើយពួកគេក៏ងើបទៅតាមគាត់ ជិះទូកទៅជាមួយគ្នា ថេហ្យុងប៉ប៉ាច់សួរគាត់ហូរហែមិនដឹងស្អីខ្លះទេ គេគ្រាន់តែចង់បានចំណេះដឹងបន្ថែមទុកគ្រាន់សសេររឿងប៉ុណ្ណោះ
"ពូរកត្រីបានច្រើនបែបនេះប្រហែលលក់បានលុយច្រើនហើយ"
"មិនច្រើនណាស់ណាទេក្មួយល្មមតែចិញ្ចឹមគ្រួសារគ្រាន់គ្រាន់ប៉ុណ្ណោះត្រីឥឡូវនេះចុះថោកណាស់"
"ចុះថោកហ៎..ប៉ុន្តែនៅ-"
"នែ!បានហើយស្ងាត់ខ្លះទៅ" ជុងហ្គុកហៅឃាត់ព្រោះឃើញគេសួរនាំច្រើនពេកក្រែងចិត្ត
"ហ៊ី!គេគ្រាន់តែចង់ដឹង"
"ចេះក្រែងចិត្តគេឯងខ្លះផង"
"មិនអីទេក្មួយ ពូចូលចិត្តមនុស្សបែបនេះ ទៅណាមិនចេះស្ងាត់"
"ឃើញអត់លោកពូគាត់ចិត្តល្អមិនដូចបងឯង កុម្មុយនីស"ថេហ្យុងនិយាយហើយពូក៏សើចហួសចិត្តពីនាក់នេះឈ្លោះគ្នារហូតតាំងពីឡើងទូកគាត់មក
"ពីនាក់បងប្អូននេះគួរអោយស្រលាញ់ណាស់"
"គួរអោយស្អប់ទៅវិញទេ"
"ស្រលាញ់ងាប់ហើយ"ថេហ្យុងបង្ហើបពាក្យងាកមកសម្លក់នាយ យូរទៅគេប្រែជាចូលចិត្តឈ្លោះច្រើនជាងតាមយកចិត្តស្រលាញ់នាយទៅវិញ

សុបិន្តស្នេហ៍-Dream to Love ❤️🥀(ចប់)Where stories live. Discover now