បន្ទាប់ពីចាកចេញទៅនៅសហរដ្ឋអាមេរិករយ:ពេលបួនឆ្នាំ ថេហ្យុងបានស្គាល់មិត្តម្នាក់ឈ្មោះ ផាកជីមីន ជាកូនម្ចាស់អាកាសយានដ្ឋានធំមួយនៅកូរ៉េនេះ។ ដោយសារជាជនជាតិកូរ៉េដូចគ្នា ម្យ៉ាងស្គាល់គ្នារាងជិតឌិតដែរទើបពួកគេតែងតែចែករំលែករឿងរ៉ាវរបស់គ្នាទៅវិញទៅមក ពិសេសរឿងគេនឹងជុងហ្គុកតែម្ដង។
"អាឡូ!"
"អាឡូ!ជីមីនហាឯងនៅឯណាឥឡូវនេះ"
"យើងនៅផ្ទះកំពុងដេកមានការអី?"
"ព្រឹកនេះមានជើងហោះហើរទៅអាមេរិកឬអត់"
"មាន ប៉ុន្តែយើងឆែកមើលសិន..ហើយឯងមានការអីបានជាទៅទាំងទាន់ហន់បែបនេះ"
"យើងគ្មានការអីទេ យើងទៅនៅទីនោះ"
"យ៉ាងម៉េចដាច់ចិត្តរត់ចោលប្ដីហើយហេស"
"អាមីន ឯងកុំល.យើងមើល យើងកំពុងពិបាកចិត្តណា"
"អឺ..អាហ្នឹងហើយ យើងប្រាប់ថាកុំៗនៅឯងតែខំៗ"
"អាមីន!"
"នែ..យប់មិញយើងឃើញព័ត៌មានប្ដីឯង"
"ដោយសាររឿងហ្នឹងហើយ"
"ឥឡូវគាត់កំពុងមានរបួសឯងមិនគិតចូលទៅស្អំខ្លះទេឬ"
"គាត់ស្អប់យើងកប់ឆ្អឹងឯងក៏ដឹង"
"បើយើងជាឯងវិញយើងធានាថាគាត់នឹងត្រឡប់មកស្រលាញ់យើងវិញក្នុងពេលប្រាំនាទី"
"យើងមិនជឿ"ថេហ្យុងពេបមាត់មិនជឿ ជីមីនប្រូពេកហើយគេខំតាមស្រលាញ់នាយជាង8ឆ្នាំមិនបានផង មកបានអី5នាទី បោកសុទ្ធ
"មិនជឿប្រយត្ន័ស្ដាយក្រោយវើយប្ដីឯងកំពុងត្រូវការអ្នកស្អំបេះដូងផង"ជីមីននិយាយទាំងសើចគេដឹងថាថេហ្យុងកំពុងរំជើបរំជួល
"ឯងកុំនិយាយដូចលេងសើចទៅមើល"បើថាបានមែនគេជឿ មនុស្សកំពុងមិនចង់ទៅស្រាប់ផង
"យើងមិនបានលេងទេ យើងមានវិធីពិតមែន"
"ចឹងមិនឆាប់និយាយមក"
"វីធីរបស់យើងគឺ....ឯងមិនបាច់ប្រាប់គាត់ថាឯងស្រលាញ់គាត់ប៉ុណ្ណាទេ"
"អាឆ្គួត!"ថេហ្យុងជេរ មនុស្សខំស្ដាប់មកនិយាយអីឡប់ៗ
"នៅមុខយើងដូចខ្លាំងណាស់ នៅមុខប្ដីឯងមិនខ្លាំងចឹងផងទៅ"
"យើងខ្លាចគាត់សម្លុតយើង"
"ចឹងឯងធ្វើកុំអោយគាត់សម្លុតឯងបានទៅ អាថេយ៍ហា ឯងកុំភ្លេចណា មនុស្សតែទន់ជ្រាយងាយត្រូវគេធ្វើបាបណាស់"
"អរគុណឯងហើយណាជីមីនឯងជាមិត្តល្អរបស់យើង"
"បើបានផលយ៉ាងណាប្រាប់យើងផង"
"អឺ..ប៉ុណ្ណឹងចុះ"
ថេហ្យុងបន្ទាប់ពីស្ដាប់ផែនការរបស់ជីមីនហើយក៏ងើបទៅរៀបខោអាវដាក់ទូរត្រឹមត្រូវវិញរួចរាល់ទើបរៀបចំខ្លួនស្អាតបាទមុននឹងទូរស័ព្ទទៅនរណាម្នាក់ទៀតរួចទើបចុះទៅក្រោមធ្វើម្ហូបនឹងទឹកតែខ្ញីអោយនាយ។ ចាប់ពីពេលនេះទៅគេនឹងធ្វើជាគីមថេហ្យុងថ្មីម្នាក់ទៀតដែលរឹងមាំមិនអោយអ្នកណាធ្វើបាបដោយងាយបានទៀតទេពិសរសគេនឹងធ្វើអោយជុងហ្គុកស្ដាយក្រោយចំពោះការចាកចេញលើកទី2របស់គេនៅរយ:ពេលខ្លីខាងមុខនេះ។
"ចាប់ពីពេលនេះទៅខ្ញុំនឹងស្រលាញ់បងដោយវិធីផ្សេង"ថេហ្យុងនិយាយហើយបើកទ្វាចូលទៅបន្ទប់នាយ
"មោទៀតហើយ"ជុងហ្គុកធ្វើមុខធុញ ប៉ុន្មានថ្ងៃនេះថេហ្យុងចេញចូលបន្ទប់នាយរហូតអាងនាយមិនមាត់បានចិត្តនោះ
"ក្នុងកិច្ចសន្យាបងមិនបានហាមខ្ញុំមិនអោយចូលឯណា" ទៀតហើយអាងលេសហ្នឹងរហូត
"យើងនឹងដាក់វាចាប់ពីពេលនេះទៅ"
"លែងទាន់ហើយ កិច្ចសន្យាតែបងសញ្ញេហើយកែមិនបានទេ ខ្ញុំថារឿងនេះបងគួរតែដឹងច្បាស់ជាងខ្ញុំ"
"ធ្វើតួនាទីឯងហើយឆាប់ចេញទៅ"ជុងហ្គុកធ្វើមុខធុញអស់ជម្រើសនឹងដេញថេហ្យុងហើយ ទើបបណ្ដោយគេទៅ ពេលគេធ្វើហើយគេនឹងចេញនាយខ្ជិលទាំងនិយាយជាមួយទៀតផង
"មែនហ៎..ជុប good morningប្ដីសម្លាញ់"
"នែ៎..ឯង-"ជុងហ្គុកងាក់មកវិញស្រែកដាក់ថេហ្យុងមុខក្រហមងាំងព្រោះដែលគេថើបនាយមិញនេះ
"ហិហិ តួនាទីរបស់ប្រពន្ធគឺថើបប្ដីនៅពេលព្រឹក"ថេហ្យុងសើចស្ញេចបែបគួរអោយស្រលាញ់ដាក់នាយ ជុងហ្គុកបានត្រឹមធ្វើមុខខឹងហើយក្រោកចេញទៅ។
"អេ..ខ្ញុំប្រាប់បងហើយថាកុំអោយពាក់អាវហ្នឹងមើលចុះដូចតាចឹង"ថេហ្យុងក្រឡេកឃើញនាយដើរចេញពីបន្ទប់សម្លៀកបំពាក់មក តាមពិតឈុតហ្នឹងសមនឹងនាយណាស់តែគេចង់អោយនាយពាក់អាវដែលគេរើសទើបគេប្រើវិធីនេះ ដឹងស្រាប់ហើយជុងហ្គុកគឺស្រលាញ់មុខមាត់ណាស់ នាយក៏ឈរអោយគេប្ដូរអោយទោះចងចិញ្ចើមមិនពេញចិត្តក៏ដោយ
"មើលចុះបងសង្ហាណាស់ ខ្ញុំធានាស្រីៗនៅក្រុមហ៊ុនច្បាស់ជាតាមមើលបងមិនដាក់ភ្នែកទេ" ថេហ្យុងនិយាយពេលចងក្រវ៉ាត់ករអោយនាយរួច
"ចេញពីបន្ទប់យើងទៅ"
"ខ្ញុំដឹងហើយ ជុប! អរគុណសូមសំណាងល្អជោគជ័យគ្រប់ភារកិច្ចការងារណាបងសម្លាញ់"ថេហ្យុងនិយាយហើយលោទៅថើបនាយមួយខ្សឺតទៀតបែរខ្លួនចាកចេញទៅដូចដែរគេប្រាប់ចឹងពេលដែរគេធ្វើតួនាទីគេរួចគេនឹងចេញ
"គិតថាធ្វើប៉ុណ្ណឹងយើងទន់ចិត្តស្រលាញ់ឯងឬគីមថេហ្យុង ចាំទុកក្នុងខួរឯងអោយច្បាស់ទៅ ថ្ងៃនេះយើងស្អប់ឯងប៉ុណ្ណាថ្ងៃក្រោយយើងនឹងស្អប់ឯងខ្លាំងជាងនេះទៀត"ជុងហ្គុកនិយាយទាំងបោចក្រវ៉ាត់ករដែលថេហ្យុងពាក់អោយនោះបោះទៅដីហើយជាន់ខ្លាំងៗបញ្ជាក់ថានាយស្អប់គេប៉ុណ្ណា ចំណែកថេហ្យុងគេបានត្រឹមញញឹមមិននិយាយអីទេ ប៉ុន្តែក្រសែភ្នែកគេសម្លឹងមើលនាយមុតណាស់
«បងក៏គួរតែចាំទុកដូចគ្នាចនជុងហ្គុកថ្ងៃនេះខ្ញុំអោនក្បាលអោយបងថ្ងៃក្រោយបងនឹងអោនអោយខ្ញុំវិញ»ថេហ្យុងនិយាយកត់ចំណាំក្នុងចិត្តរួចបើកទ្វាចេញពីបន្ទប់នេះទៅ កាន់តែឃើញនាយស្អប់គេប៉ុណ្ណាគេកាន់តែចង់ឃើញថៃ្ងដែលនាយលុតជង្គង់អោយគេប៉ុននោះដូចគ្នា
SKIP
នៅជាន់ក្រោមអ្នកបម្រើកំពុងរហ័សដៃរហ័សជើងរៀបចំអាហារពេលព្រឹកថេហ្យុងក៏ដើរចុះមកមើលរបៀបរៀបរយ
"អ៊ំ ខ្ចប់អាហារពីប្រអប់មក"
"ម៉េចចឹងអ្នកប្រុស"
"ខ្ញុំយកទៅញ៉ាំនៅក្រុមហ៊ុន"ថេហ្យុងគេដឹងហើយថាជុងហ្គុកមិនញ៉ាំអាហារជុំគេនោះទេចឹងហើយទើបប្រើអ្នកបម្រើអោយរៀបចំមុន នាយក៏ចុះមកដល់ល្មម
"បងញ៉ាំអាហារពេលព្រឹកសិនទៅ"ថេហ្យុងហៅនាយទាំងញញឹមស្រទន់ដូចមុននេះគ្មានរឿងអីកើតឡើងចឹង ជុងហ្គុកមិនមាត់នាយមិនទាំងក្រឡេកមើលគេផង
"អាហារពេលព្រឹកគួរតែញ៉ាំមុនម៉ោង8 កុំអោយឈឺក្រពះ"ថេហ្យុងហៅនាយកាក់ធ្វើយ៉ាងណាអោយនាយនិយាយរកគេអោយបាន
"ឯងជាអ្នកណាមានសិទ្ធអីមកបញ្ជាយើង"
"សិទ្ធិជាអ្នកមើលថែបងហ្នឹងហើយ"
"យើងមិនមែនក្មេងត្រូវការអ្នកមើលថែ"
"បើបងជាមនុស្សធំបងគួរតែដឹងហើយថាខ្ញុំមានសិទ្ធបែបណាក្នុងផ្ទះនេះ"
"ដេកអោបសិទ្ធរបស់ឯងទៅ"ជុងហ្គុកនិយាយហើយថេហ្យុងបានត្រឹមតែសើចដើមកររួចទទួលអាហារខ្ចប់ពីអ្នកបម្រើដើរទៅតាមនាយដែរ
"ឯងចូលមកធ្វើអី"
"ខ្ញុំមកធ្វើការ"
"គីមថេហ្យុង!"
"ចាប់ពីពេលនេះខ្ញុំជាលេខារបស់បង អូ!មិនមែនទេលោកអគ្គនាយកសូមណែនាំផង"ថេហ្យុងញញឹមជាអ្នកឈ្នះ ពូកែស្អប់ខ្ញុំណាស់ហេសចាំមើលខ្ញុំនឹងតាមបងទាល់តែបងស្អប់ខ្ញុំដល់ឆ្គួត
To be continues....... ❤️❤️
By JaeLy ❤️
YOU ARE READING
សុបិន្តស្នេហ៍-Dream to Love ❤️🥀(ចប់)
Любовные романыJungkook : ចាំទុកក្នុងខួរឯងទៅគីម ថេហ្យុង យើងគ្មានថ្ងៃឈប់ស្អប់ឯងដាច់ខាត Taehyung: បងក៏គួរតែចាំទុកដូចគ្នាចន ជុងហ្គុកថ្ងៃណាមួយបងនឹងលុតជុង្គង់អង្វរខ្ញុំ Jeon Jungkook Kim Taehyung
