ព្រឹកព្រលឹមថ្ងៃថ្មី ព្រះសូរិយាចាប់ផ្តើមរះជះពន្លឺសន្សឹមៗចូលទៅតាមចន្លោះបង្អួចមួយនៃគេហដ្ឋានរបស់នាយសង្ហាមហាសេដ្ឋី ចន ជុងហ្គុក ។ រូបភាពបង្ហាញអោយឃើញ មនុស្សប្រុសមួយគូរគេងអោបគ្នាស្អិតរមួតមិនរបេះទាំងពីយប់ មិនយូរត្របកភ្នែកតូចស្ដើងចាប់ផ្ដើមកម្រើកឡើង ព្រេចញាប់បន្តិចទើបបើកពេញលេង ភ្លាមៗស្នាមញញឹមរីកដូចផ្កាស្រស់ត្រូវទឹកសន្សើមនៅពេលព្រឹក នៅពេលដែលឃើញផ្ទៃមុខស្រស់សង្ហារបស់អ្នកជាស្វាមីម្ចាស់បេះដូងនៅជាប់គៀកកិតថ្នាក់នេះ
"បងសង្ហាណាស់"ថេហ្យុងមិននឹកស្មានថាគេមានថ្ងៃនេះទេ ថ្ងៃដែលនាយអនុញ្ញាតអោយគេគេងបន្ទប់ជាមួយនាយបានម្ដងទៀតបែបនេះឡើយ
"ជុប!"ថេហ្យុងញញឹមលួចលោទៅថើបមាត់នាយបន្តិចទើបប្រះខ្លួនងើបឡើងទាញភួយមកគ្របអោយនាយស្រួលបួលរួចទើបអោនទៅថើបថ្ពាល់នាយមួយខ្សឺតទៀតទើបរហ័សក្រោកចេញទៅបន្ទប់គេវិញ។ ថ្ងៃនេះជាថ្ងៃស្រស់ស្រាយបំផុតសម្រាប់គេ
ក្រឹប
ទ្វាបន្ទប់ត្រូវបានបិទតាមដោយត្របកភ្នែកធំក្រាស់ដែលបានបើក កែវភ្នែកកំហូចចោលសម្លឹងទៅដោយទ្វាញោចស្នាមញញឹមចុងមាត់តិចៗទើបប្រះខ្លួនក្រោកទៅងូតទឹក
ក្រាក
"អុ! បងភ្ញាក់ហើយ?"ថេហ្យុងដើរចូលមកវិញស្មានតែនាយនៅគេង
"អឹម.."នាយគ្រាន់តែងក់ក្បាលមើលទៅដូចជាអារម្មណ៍មិនល្អ
"បងកើតអី?"
"បងស្ដាយ"
"ហឹម?"
"បងយល់សប្តិមិនល្អ"
"បងឃើញអី"
"ឃើញមានក្មេងប្រុសម្នាក់មកលួចស្នាមថើបបងទាំងព្រឹកហើយថែមទាំងទុកបងចោលទៀត"ជុងហ្គុកនិយាយញ៉ោះគេនោះទេ
"ចឹងបងឃើញមុខគេអត់"ថេហ្យុងញញឹមអៀន នាយយល់សប្តិម៉េចក៏ដូចកាពិតម៉េស
"អត់ទេ បងស្ដាយណាស់ គួរតែបានចាប់ថើបពីរបីខ្សឺតវិញ"
"ហៃយ៉ា...បងកុំថើបអីក្មេងប្រុសម្នាក់នោះមិនល្អទេ"ថេហ្យុងនិយាយទាំងអៀនរួចភាសខ្លួនរត់ទៅក្នុងបាត់
"អេៗ..នេះកុំប្រាប់ថាឯងដឹងថាគេជាអ្នកណាហាស"
"អត់ទេអត់ដឹងទេ"ថេហ្យុងស្រែកតវ៉ាពីក្នុង ស្ដាប់សម្លេងក៏ដឹងដែលថាកំពុងខ្មាស់
"ក្មេងនេះក្លាហានថើបគេដល់គេចាប់បានធ្វើឯងរត់គេច"ជុងហ្គុកនិយាយទាំងក្រវីក្បាលហួសចិត្តរួចទើបដើរទៅយកម៉ាស៊ីនផ្លុំសម្ងួតសក់
"របួសយ៉ាងម៉េចហើយ?"
"មិនអីទេ"
"កុំចេះតែថាមិនអី"
"ថាតែខ្ញុំចុះបងហក៎ ព្រឹកមិញមានអោយប៉ះទឹកអត់"
"ប៉ះតែមិនអីទេ"
"ឃើញទេ"ថេហ្យុងសើច
"ថ្ងៃនេះបងទៅដោះស្រាយអោយខ្ញុំហេស"
"អឹម"
"កុំធ្វើបាបពួកគាត់អី គាត់នៅស្ងៀមក៏ដើម្បីជួយខ្ញុំដែរ"
"ជួយបែបនេះមិនបានទេ បើបងមិនរៀបល្បិចឯងច្បាស់ជាយ៉ាប់"
"អរគុណបងហើយ"
"មិនអីទេយ៉ាងណាឯងក៏ជាប្អូនប្រុសបងម្នាក់ដែរ"
"បាទ"ថេហ្យុងរៀងធ្លាក់ទឹកមុខបន្តិចព្រោះគេមិនចង់អោយចាត់ទុកគេត្រឹមប្អូនប្រុសទេ តែប៉ុណ្ណឹងក៏បានកុំអោយតែនាយស្អប់គេខ្លាំងដូចមុន ជុងហ្គុកឃើញបែបនេះក៏សើចហើយឈោងដៃទៅអោបចង្កេះថេហ្យុងទាញមកគៀកជាប់ខ្លួននាយ
"អុ"ថេហ្យុងរាងភ្ញាក់បន្តិចភ្នែកក្រហមចង់រលីងរលោងទឹកភ្នែក
"កើតអី?"
"អត់...អត់មានអីទេ"រេមុខគេចក្រសែភ្នែកនាយ តែនាយឈោងដៃចាប់ចង្ការគេជាប់
"មុខរបស់ឯងដូចគេណាស់" និយាយទាំងសម្លឹងសម្លឹងកែវភ្នែកថេហ្យុងជាប់
"អ្នកណា?"
"ម្នាក់ថើបបងព្រឹកមិញ"
"ហួយ..បងជុងហក៎"ថេហ្យុងគេខំតាំងអារម្មណ៍ឡើងស្ងប់ចាំស្ដាប់តាមពិតនិយាយបង្កាប់គេសោះ
"និយាយមែន គួរតែចាប់ថើបពីរបីខ្សឺតឬអត់នេះ"ជុងហ្គុកញញឹមថេហ្យុងក៏ពេបមាត់ធ្វើមុខស្អុយប្រលេសដៃនាយចេញពីគេដើរទៅយកកាបូបធ្វើការអោយនាយ
"ខ្ញុំមិនមែន-អុប"គ្រាន់តែប្រែខ្លួនដើរមិនបានមួយជំហ៊ានផងរាងកាយតូចស្ដើងក៏ត្រូវបាននាយក្រាស់ចាប់កន្ត្រាក់អោយមកជិតហើយទម្លាក់បបូរមានគ្រប់ជិតពីលើភ្លាមៗ ថេហ្យុងដំបូងបើកភ្នែកធំៗភ្ញាក់ផ្អើលតែពេលទទួលដឹងស្នាមថើមផ្អែមល្ហែមពីនាយគេក៏យល់ព្រមបិទភ្នែកសន្សឹមៗលើកដៃស្រាក់ករតបស្នងការថើបទៅកាន់នាយវិញ
"អឹម"សម្លេងគ្រហឹមដើមករលាន់បន្លឺរឡើងមិនដឹងជារបស់អ្នកណា ជុងហ្គុកដំបូងគ្រាប់តែចង់ថើបដេញជើងក្មេងជើងល្អម្នាក់នេះប៉ុណ្ណោះទេ តែពេលថេហ្យុងតបស្នងនាយវិញធ្វើអោយនាយឈ្លួកវង្វេងមិនចង់ដកហើយថែមទាំងស៊កអណ្ដាតក្រលាស់ក្រលែងប្រលែងគ្នាលេងទៀត
"អឺ.."លែងចេញពីការថើបពួកគេគ្មានអ្នកណានិយាយអីទេម្នាក់ៗមើលទៅដូចជាខ្មាស់អៀនថេហ្យុងក៏រហ័សញញឹមចូលទៅអោបនាយ ទើបទទួលដឹងថាបេះដូងនាយកំពុងលោតញាប់ ជុងហ្គុកនាយមិនដឹងខ្លួនថាខ្លួនឯងកំពុងធ្វើអី្វនោះទេគ្រាន់តែតែដឹងថារាល់ពេលនៅក្បែរគេបេះដូងនាយកក់ក្ដៅនឹងរីករាយគ្រប់ពេល ថេហ្យុងគេល្អគ្រប់សព្វតាំងពីការងារផ្ទះរហូតដល់ការងារក្រុមហ៊ុនមិនដែលធ្វើអោយនាយពិបាកក៏មិនដែលធ្វើអោយនាយខ្មាស់គេ មានតែខំជួយនាយពេលមានបញ្ហា ទោះបីជាពេលខ្លះរាងច្រឡឺមបន្តិចមែនតែគេធ្វើបែបនេះក៏ដើម្បីអោយនាយសើចសប្បាយដែរមិនចឹង ចរិកគេខាងក្រៅម៉តចត់ណាស់ចំណុចនេះនាយទទួលស្គាល់
"ហួសម៉ោងធ្វើការហើយនៅអោបយូរទៀតទេ"
"អុ!ហិហិ សុំទោស"ថេហ្យុងលែងចេញវិញសើចតិចៗយកដៃជូតទឹកភ្នែក គេរំភើបដល់យំ
"គ្រាន់តែចឹងសោះក៏យំដែរ"ជុងហ្គុកសើចហើយយកដៃជូតទឹកភ្នែកគេ ហួសចិត្តបន្តិចដែរថេហ្យុងថើបនាយរាល់ថ្ងៃមិនឃើញកើតអីគ្រាន់តែនាយថើបម្ដងសោះយំ ចំណែកថេយ៍គេមិននិយាយអីគ្រាន់តែសើចហើយចូលទៅអោបនាយម្ដងទៀត
"បានហើយក្មេងនេះជូតទឹកភ្នែកចេញប្រញាប់ធ្វើការហួសម៉ោងប្រជុំបងអាឡូវហើយ"
"ហិហិ តោះ"ថេហ្យុងសើចលាយទឹកភ្នែកហើយអោបដៃនាយចេញទៅ
"ហៃយ៉ា...មើលទៅដូចសុខសប្បាយដល់ហើយណ៎"
"ម៉ាក់?"ថេហ្យុងលាន់មាត់ភ្ញាក់ផ្អើលនេះម៉ាក់គេមកពីកាល ដោយសារព័ត៌មាននោះមែនទេ
"ម៉ាក់មកតឿនឯងខែក្រោយដល់ពេលកំណត់ហើយ ត្រៀមខ្លួនទៅនៅអាមេរិកជាមួយម៉ាក់" កាពិតថេហ្យុងបានដាក់ពាក្យរៀនបន្តយក Masterរួចហើយ តែដោយសារពេលរៀនចប់លោកចនចូលទៅរកគេមុនហើយទើបគេត្រូវផ្អាករៀនមករៀបការសិន យ៉ាងរៀបការតែមួយរយ:ប៉ុណ្ណោះ ពេលលែងលះរួចក៏ទៅរៀនវិញចុងខែក្រោយនេះដល់ពេលហើយ..
To be continues....❤️💜
By JaeLy 💜.
YOU ARE READING
សុបិន្តស្នេហ៍-Dream to Love ❤️🥀(ចប់)
Любовные романыJungkook : ចាំទុកក្នុងខួរឯងទៅគីម ថេហ្យុង យើងគ្មានថ្ងៃឈប់ស្អប់ឯងដាច់ខាត Taehyung: បងក៏គួរតែចាំទុកដូចគ្នាចន ជុងហ្គុកថ្ងៃណាមួយបងនឹងលុតជុង្គង់អង្វរខ្ញុំ Jeon Jungkook Kim Taehyung
