នៅឯក្រុមហ៊ុនថ្ងៃនេះមានប្រជុំបូកសរុបការងារទាំងប្រាំសាខានៅសេអ៊ូ ដោយគ្មានលេខា នាយចូលប្រជុំតែជាមួយជំនួយការដូចកាលពីមុន តែថ្ងៃនេះលើសស្រីម្នាក់គឺប្រធានផ្នែកគណនេយ្យថ្មីក៏ត្រូវចូលរួមដូចគ្នា។ នាងទាំងស្អាតឆ្លាតពូកែថែមទាំងស៊ិចស៊ីទៀតនិយាយរួមគឺបានមួយចប់ អន់តែចរិក ធ្វើការរាប់ឆ្នាំមិនឃើញអីតែគ្រាន់តែបានឡើងធ្វើធំភ្លាមលេងខ្លួនវៃរៀបខ្មឺតមួយក្រុមហ៊ុនអ្នកណាក៏មិនដល់នាងដែរ នេះឋាន:ត្រឹមប្រធានផ្អែកផងប៉ុណ្ណឹងទម្រាំក្លាយជាលោកស្រីប្រពន្ធអគ្គនាយកដូចថេហ្យុងទៀតប្រហែលខ្មឺតយកមេឃទ្រាប់អង្គុយហើយមើលទៅ។ នាងចូលទៅអង្គុយជិតនាយកន្លែងលេខាដែលថេហ្យុងធ្លាប់អង្គុយរាល់ដង
"យើងអនុញ្ញាតអោយនាងអង្គុយកន្លែងហ្នឹងហេស"ជុងហ្គុកងាកមកមើលមុខបាញ់ក្រសែភ្នែកមិនពេញចិត្ត
"អូ!សុំទោសខ្ញុំឃើញថាកន្លែងទំនេរ"នាងងាកមកនិយាយញញឹមបន្តិចទើបងើបចេញទៅ
"ថ្ងៃក្រោយមុនអង្គុយត្រូវចេះសួរកន្លែងខ្លះមានម្ចាស់ហើយកុំប៉ះ"
"ចាស"ត្រូវនាយស្ដីអោយប៉ុន្មានម៉ាត់លួចក្ដៅក្នុងចិត្តឆេវដើរទៅអង្គុយកន្លែងផ្សេង
"មកជុំគ្នាអស់ហើយ តោះនិយាយការងារមក"ជុងហ្គុកនិយាយការប្រជុំក៏ចាប់ផ្ដើមទម្រាំចប់ម៉ោង១១ទឺង
សម្លេងសារលោតក្នុងទូរសព្ទ័ដៃ ជាវីដេអូរបស់ថេហ្យុងនោះនាយក៏ក្ដៅចិត្តឆេវតុតុ
"អ្នកណា?"ឮសម្លេងគោះទ្វានាយក៏ស្រែកសួរទាំងប្រឹងទប់អារម្មណ៍កុំអោយខឹងច្រឡោតដាក់កូនចៅ
"គឺ ខ្ញុំអគ្គនាយក"
"ចូលមក មានការអី"និយាយដោយសម្លេងរៀបស្មើ
"គឺ...ខ្ញុំឆុងកាហ្វេអោយអគ្គនាយក"
"ខ្ញុំប្រើនាងហេស"
"ចាស៎ អត់ទេគឺខ្ញុំឃើញលេខាអគ្គនាយកអត់មកទើបខ្ញុំមានចិត្តឆុងអោយអគ្គនាយកខ្លួនឯងទេចាស"នាយនិយាយធ្វើជាអោនបញ្ចេញសាច់សខ្ចីនៃគល់ទ្រូងធំរបស់នាងឡើងដើម្បីទាក់ចិត្តពង្វក់នាយ
"ការងារគ្មានធ្វើទេហេស យកទៅវិញខ្ញុំមិនផឹកទេ ថ្ងៃក្រោយកុំចេះដឹងខុសរឿងទៀត ប្រយត្ន័ខ្ញុំដេញនាយចេញ"មនុស្សកំពុងមួរម៉ៅមកធ្វើអោយអារម្មណ៍មិនល្អថែម ក្រញែញខ្លួនស្អីខ្វាចអាយះមុខអាឡូវកំពុងចង់បញ្ចេញកំហឹងស្រាប់ផង
"ចាស៎ សុំទោសអគ្គនាយក"
"យើងប្រមាននាងម្ដងទៀតក្រៅពីការងារកុំចូលមកបន្ទប់យើងអោយសោះប្រយត្ន័យើងទ្រាំលែងបានដេញនាងចេញ" នាយនិយាយនាងក៏ចាកចេញទៅទាំងអាម៉ាស់មុខមែនទែនទៅដល់ក្រៅក៏ទន្រ្ទាំជើងកំចាយកំហឹងមួយ
"ចាំមើលខ្លាំងបានដល់ពេលណា"និយាយហើយក៏ចេញទៅ ចំណែកជុងហ្គុកក្រោយនាងចាកចេញនាយក៏នឹកឃើញរឿងមួយឡើងម្ ទើបអោយជំនួយទុកចិត្តទៅសើបរឿងមួយជាការសម្ងាត់
![](https://img.wattpad.com/cover/341181289-288-k340684.jpg)
YOU ARE READING
សុបិន្តស្នេហ៍-Dream to Love ❤️🥀(ចប់)
RomanceJungkook : ចាំទុកក្នុងខួរឯងទៅគីម ថេហ្យុង យើងគ្មានថ្ងៃឈប់ស្អប់ឯងដាច់ខាត Taehyung: បងក៏គួរតែចាំទុកដូចគ្នាចន ជុងហ្គុកថ្ងៃណាមួយបងនឹងលុតជុង្គង់អង្វរខ្ញុំ Jeon Jungkook Kim Taehyung