ជុងហ្គុកបានមកទីនេះទាន់ពេលវេលា នាយមិនបានប្ដឹងប៉ូលីសនោះទេយកតែកូនចៅមកបង្គប់ខ្លួនមកប៉ុណ្ណោះព្រោះខ្លាចជីស៊ូលេងល្បិចដាក់នាយ ដឹងស្រាប់ហើយមនុស្សដូចចនជីស៊ូម្នាក់នេះទុកចិត្តមិនបាន ប៉ុន្តែទោះបីជានាយមិនប្ដឹងក៏ប៉ូលីសបានមកលោមពទ្ធ័ទីនេះជិតដូចគ្នាព្រោះនាយបានប្ដឹងតាំងពីមុនជីស៊ូចាប់ថេហ្យុងបានទៅទៀត។ ពេលមកដល់នាយចូលមកតែម្នាក់ឯង ប៉ុន្តែក្រោយពេលនាយប្រគល់ត្រានោះអោយជីស៊ូរួចគេមិនព្រមប្រគល់ថេហ្យុងអោយនាយវិញនោះទេដោយគម្រាមបោះថេហ្យុងចូលទឹកខណ:ដែលលើខ្លួនរបស់គេមានបំពាក់គ្រាប់បែកកំណត់នាទីស្រាប់...
"ប្រូង!!ថេហ្យុង!"ជុងហ្គុកលោតចុះចូលទៅក្នុងទឹកស្រង់គេឡើងមកលើគោវិញដោយគ្មានចិត្តគិតពិចារណារារែកខ្លាចក្រែងគ្រាប់បែកផ្ទុះអ្វីបន្តិច ជីស៊ូឃើញបែបនេះមានតែញញឹមគិតថាផែនការនឹងបានផល ប៉ុន្តែនាយមិនទាន់ទាំងបានចេញពីទីនេះមួយជំហ៊ានផងមនុស្សទាំងហ្វូងក៏ចូលមករកនាយ ទៅណារួចក្រៅពីដេកគុកបើភស្តុតាងនៅនឹងមុខសង្កត់ករជាប់បែបនេះ។ ចំណែកថេហ្យុងដែលត្រូវបាននាយក្រាស់ស្រង់ឡើងមកលើគោកនោះគេបានសម្លប់ទៅហើយខ្លួនគេឡើងស្វាយដោយសារស្រូបថ្នាំពុលច្រើនពេក ជុងហ្គុកភ័យណាស់ក្រោយពីដោះគ្រាប់បែកចេញពីខ្លួនគេរួចក៏យកគេទៅពេទ្យភ្លាមតែម្ដង
"ពួកយើងត្រូវការឈាមបន្ថែមដើម្បីលាងឈាមគាត់"
"យកឈាមខ្ញុំទៅ"ជុងហ្គុកមិនរារែកនោះទេ នាយមកតែឯងព្រោះហេតុការណ៍បន្ទាន់ខ្លាំងពេក
SKIP
New Day
ពេលព្រឹកថ្ងៃថ្មីអ្វីៗហាក់ដូចជាថ្មីស្រឡះថេហ្យុងបានដឹងខ្លួនមកវិញ បន្ទប់ពីគេងសន្លប់អស់រយ:ពេលពីរថ្ងៃ ឃើញខ្លួនឯងនៅក្នុងបន្ទប់គេងមួយកន្លែងរៀបចំស្អាតបាតស្រគត់ស្រគុំ គ្រឿងសង្ហារឹមមានពណ៌ឈើៗមិនដូចបន្ទប់គេរាល់ដងដែលមានពណ៍សរភ្លឺចែងចាំងនោះទេ អេ-គេនៅទីណា? ថេហ្យុងបើកភ្នែករេរកមើលជុំវិញខ្លួនមិនឃើញមាននរណាម្នាក់សោះ ជុំវិញខ្លួនគេមានតែធុងបំពង់អុកស៊ីសែននឹងបង្គោលព្យួរសារ៉ូមប៉ុណ្ណឹង ធ្វើអោយគេជ្រួញចិញ្ចើមឆ្ងល់ជាខ្លាំង
ក្រាក
ឮសម្លេងបើកទ្វាបន្ទប់ថេហ្យុងរេភ្នែកទៅមើលរៀបនឹងហើបមាត់សួរតែក៏ត្រូវអាក់គាំងឈប់ទៅវិញនៅពេលឃើញជាក់ច្បាស់ថាម្នាក់ដែលចូលមកនោះជាអ្នកណា
"អូ!ដឹងខ្លួនហើយ? បងគិតថានឹងឡើងមកដាស់អូនហើយតើ មើលឯណាមានឈឺត្រង់ណាទៀតទេ ក្ដៅខ្លួនទៀតឬអត់មើល"នាយចូលមកដាក់ខ្លួនអង្គុយក្បែរដកកន្សែងលើក្បាលគេចេញដាក់ដៃស្ទាប់ស្ទង់មើល ចំណែកថេហ្យុងមិនមាត់គេជ្រួញចិញ្ចើមចូលគ្នាដដែល
"លោកចូលមកបានយ៉ាងម៉េច" ទេគេគួរតែសួរថាគេមកនៅទីនេះបានយ៉ាងម៉េចទើបត្រូវជាង
"ទីនេះបន្ទប់បងមិនអោយបងចូលមក អោយបងទៅណា"នាយនិយាយហើយថេហ្យុងក៏ងាកទៅមើលម្ដងទៀតគេទើបសម្គាល់ថាទីនេះជាបន្ទប់ជុងហ្គុកពិតមែន គ្រាន់តែនាយបានប្ដូរពណ៍នឹងគ្រឿងសង្ហារឹមខ្លះៗប៉ុណ្ណោះទើបគេចំណាំមិនបាន
"អេ-អូនប្រុងទៅណាថេយ៍ ឈប់សិន"នាយស្ទុះចូលទៅចាប់នៅពេលដែលថេហ្យុងស្ទុះងើបចេញពីគ្រែ
"ចេញពីទីនេះ លែងខ្ញុំ!"
"អូនចង់ទៅណាថេយ៍...បងសុំទោសៗ ពិតមែនណា វាគ្រាន់តែជាល្បិចចនជីស៊ូប៉ុណ្ណោះ គេចង់អោយយើងឈ្លោះគ្នា មែនបងខុស បងមិនជឿស្ដាប់សម្ដីអូន ប៉ុន្តែអូនលើកលែងអោយបងម្ដងទៅណាបងសន្យាមិនមានលើកក្រោយទៀតទេ បងនឹងមើលថែអូនអោយល្អ បងសន្យាសូមលើកលែងអោយបងម្ដងទៅណា"នាយស្ទុះចូលទៅអោបគេលួងអង្វរសុំអោយលើកលែង ថេហ្យុងក្នុងពេលនេះក៏ស្រឡាំងកាំងមិនដឹងធ្វើអ្វីដូចគ្នាគេមិនដឹងគិតបែបណាព្រោះវាលឿនខ្លាំងពេកទើបសម្រេចចិត្តជឿតាមបេះដូងម្ដងទៀត យ៉ាងណាក្នុងរឿងនេះគេក៏មានចំណែកខុស
"ខ្ញុំមិនលើកលែងអោយបងទេ"
"បានមិនលើកលែងអោយបងក៏បានអោយតែអូនព្រមនៅទីនេះអោយបងបានមើលថែអូនសងអូនវិញអោយជាពេលនោះអូនចង់ដាក់ទោសបងយ៉ាងម៉េចក៏បានដែរបងព្រមទាំងអស់" ពាក្យសម្ដីលួងលោមផ្អែមល្ហែមទាំងអស់នេះហើយធ្វើអោយបេះដូងថេហ្យុងរលាយមួយរំពេច គេព្រមលើកដៃអោបតបស្នងនាយវិញថែមទាំងរលីងរលោងទឹកភ្នែកតិចៗ មួយជីវិតរបស់គេមានបែបនេះប៉ុន្មានដង ថេហ្យុងគិតដល់ត្រង់នេះក៏យំចេញមកខ្លាំងៗ គេមិនដឹងផ្លូវខាងមុខទៅជាយ៉ាងណាក៏មិនដឹងថានាយខំចំណាយពេលលួងលោមគេដើម្បីអីបើរាល់ថ្ងៃគេគ្មានអ្វីនៅសល់អោយនាយទៀតផង
"បានហើយកុំយំទៀតអី ចាប់ពីពេលនេះទៅពួកយើងនឹងចាប់ផ្ដើមជីវិតថ្មីម្ដងទៀតណា បងបានអោយគេរៀបចំបន្ទប់នេះសម្រាប់អូនមានសម្ភារៈរបស់អូននឹងពណ៍ដែលអូនចូលចិត្ត យ៉ាងម៉េចដែរស្អាតទេ"លែងចេញពីការអោបយកដៃជូតទឹកភ្នែករបស់គេ
"មែនហើយស្អាតណាស់ ហឹកៗ ស្អាតណាស់"ថេហ្យុងឈប់យំតែនៅអណ្ដឺតអណ្ដកតិចៗ
"បានហើយកុំយំអី ចាប់ពីពេលនេះទៅត្រូវគេងនៅទីនេះស្ដាប់បានទេ កុំមានគំនិតរត់ចេញទៅណាទៀតអោយសោះព្រោះពេលនេះអូនជា ចន ថេហ្យុង ប្រពន្ធរបស់បងអ្នកប្រុសតូចក្នុងផ្ទះមួយនេះ"ជុងហ្គុកនិយាយមាត់ៗច្បាស់ៗព្រោះនាយបានប្ដូរឈ្មោះនាមត្រកូលអោយថេហ្យុងនឹងចុះឈ្មោះក្នុងបញ្ជីរគ្រួសាររួចហើយតាំងពីថ្ងៃនាយទៅប្ដឹងចន ជីស៊ូនោះម្លេះ វាក៏ជាហេតុផលដែលនាយចូលផ្ទះទាំងញញឹមព្រោះជឿជាក់ថាថេហ្យុងនឹងសប្បាយចិត្តដូចពេលនេះចឹង
"បងជុង ហឹកៗ..."ថេហ្យុងយំសារថ្មីម្ដងទៀតដោយក្ដីរំភើបនិយាយមិនចេញព្រោះមិននឹកស្មាននាយធ្វើអោយគេច្រើនថ្នាក់នេះ គេចង់អរគុណនាយតែមិនដឹងនិយាយយ៉ាងម៉េចចេញមកសម
"អរគុណៗ ហឹកៗ អរគុណបងណាស់ជុង..." ថេហ្យុងយំនិយាយបានតែប៉ុណ្ណឹងហើយក៏ចូលមកអោបនាយក៏ញញឹមអោបគេវិញដូចគ្នា
"បានហើយកុំយំទៀតអី ប្រយ័ត្នឈឺទៀតណា"
"មានយំមកពីណា គេរំភើបតើ"
"បើរំភើបចឹងយំធ្វើអី មើលចុះភ្នែកហើមអស់ហើយក្មេងនេះ អូនទើបតែងើបពីឈឺណា"លែងចេញពីការអោបនាយនិយាយរអ៊ូព្រមទាំងយកដៃជូតទឹកភ្នែកគេថើរៗ មើលចុះថេហ្យុងមិនព្រមឈប់យំទេ គេមានតែយំបន្ថែមកាន់តែខ្លាំងទៀត ជុងហ្គុកមិនដឹងធ្វើម៉េចទេបើកាន់តែលួងកាន់តែយំបែបនេះនោះ
«ខ្ញុំរំភើប ខ្ញុំរំភើបណាស់បងដឹងទេ ហឹកៗ»កុំថាឡើយរាងកាយខាងផ្នែកក្រៅ សភាវខាងក្នុងរបស់ថេហ្យុងក៏យំដូចគ្នា គេយំដោយក្ដីរំភើបព្រោះមិននឹកថានាយធ្វើអោយគេច្រើនថ្នាក់ហ្នឹង ក៏មិននឹកថាខ្លួនឯងរស់មកឃើញរបស់អស់នេះដែរ បែបនេះត្រូវអរគុណអ្នកណា ទេវតា វាសនា ឬព្រហ្មលិខិត? អ្នកណាក៏ដោយអោយតែបណ្ដាលអោយគេមានថ្ងៃនេះគេពិតជាអរគុណណាស់
"ខ្ញុំស្រលាញ់បងខ្លាំងណាស់ជុង!"
"អឹម!បងដឹង..."
To be continues.. ❤️💜
By JaeLy
YOU ARE READING
សុបិន្តស្នេហ៍-Dream to Love ❤️🥀(ចប់)
Любовные романыJungkook : ចាំទុកក្នុងខួរឯងទៅគីម ថេហ្យុង យើងគ្មានថ្ងៃឈប់ស្អប់ឯងដាច់ខាត Taehyung: បងក៏គួរតែចាំទុកដូចគ្នាចន ជុងហ្គុកថ្ងៃណាមួយបងនឹងលុតជុង្គង់អង្វរខ្ញុំ Jeon Jungkook Kim Taehyung
