ភាគ២៩: សាររបស់អ្នកណា?

3.5K 152 4
                                        

   ពេលទៅដល់មន្ទីរពេទ្យ ថេហ្យុងបានចូលពិនិត្យតាមការណាត់របស់គ្រូពេទ្យ បន្ទាប់ពីថតរូប X-ray ធ្វើតេស្តឈាមរួចរាល់ហើយ លទ្ធផលចេញមកវិជ្ជមានល្អ គ្មានអ្វីគួរអោយព្រួយបារម្ភទៀតទេ ប៉ុន្តែគ្រូពេទ្យបានណែនាំអោយដាក់សារ៉ូមមួយកំប្លោកទៀតដោយសារមើលទៅថេហ្យុងស្លេកស្លាំងខ្លាំងពេក ពេលទទួលថ្នាំរួចគេក៏ត្រឡប់មកផ្ទះវិញដោយថេហ្យុងនៅតែតមជាតិប្រៃដដែល តែត្រូវញ៉ាំស៊ុបអោយច្រើនៗដើម្បីអោយគេឆាប់មានកម្លាំងមាំមួនឡើងវិញ ជុងហ្គុកឮហើយក៏ខលកម្មងអ្នកផ្ទះអោយធ្វើស៊ុបពិសេសអោយ
"យ៉ាងម៉េចដែរ?"
"ឆ្ងាញ់ណាស់"ថេហ្យុងញញឹមហាមាត់អោយនាយបញ្ចុក តាមពិតគេមិនចង់ដាក់សារ៉ូមដែរព្រោះតែត្រូវនៅទ្រឹងមួយកន្លែងទៅណាមិនបាន តែគេមិនបានប្រកែកព្រោះបើប្រកែកគេនឹងមិនបាននាយមើលថែបែបនេះទេត្រូវអត់?
"ឆ្ងាញ់ណាស់?មិនសាបទៀតទេ"
"ប៉ុណ្ណឹងល្មមឆ្ងាញ់ហើយ"
"ចឹងហេតុអីព្រឹកមិញមិនឆ្ងាញ់?"
"មានថាមិនឆ្ងាញ់ឯណា គ្រាន់តែថាសាបតើ"
"ចឹងឥឡូវអត់សាប?"
"អត់សាបទេឆ្ងាញ់"ថេហ្យុងនិយាយហើយនាយក៏ជ្រួញចិញ្ចើមឆ្ងល់ លើកមកភ្លក្សមួយម៉ាត់ ព្រឹកមិញនាយប្រាប់អ៊ំច្បាស់ណាស់ថាកុំអោយដាក់អំបិល ម៉េចក៏ឥឡូវថេហ្យុងថាមិនសាប នាយមិនជឿ
"យ៉ាងម៉េច?"
"សាបដូចគ្នាសោះ"នាយពេបមាត់ជ្រួញចិញ្ចើម ដល់ចឹងទៅដូចចង់អន់ចិត្តព្រឹកមិញបបរនាយអ្នកធ្វើថាសាប ឥឡូវស៊ុបអ៊ុំធ្វើថាឆ្ងាញ់ទាំងដែលរសជាតិសាបដូចគ្នាសោះ
"ហឹសៗ ប្រុសម្នាក់នេះ"ថេហ្យុងសើចនឹកក្នុងចិត្តពេលឃើញប្រតិកម្មនាយ ស៊ុបនឹងសាបមែនតែអាចញ៉ាំបានដូចបបរព្រឹកមិញចឹងគ្រាន់តែគេមិនដឹងថានាយអ្នកធ្វើទើបមិននិយាយសសើរថាឆ្ងាញ់ គ្រាន់តែអញ្ចឹងសោះក៏អន់ចិត្តដែរប្រុសម្នាក់នេះ
"នែ៎...កើតអីសួរមិនឆ្លើយ"
"បងសួរអីមិនឮនិយាយផង"
"ពីរបីថ្ងៃទៀតបងទៅប៉ារីស ទៅជាមួយបងទេ"
"ទៅធ្វើអី ខ្ញុំមិនមែនលេខាបងទៀតទេ"
"មិនមែនលេខាទៅក្នុងឋាន:ប្រពន្ធមិនបាន ...យ៉ាងម៉េច?"ជុងហ្គុកងើបមុខមកសួរព្រោះឃើញថាស្ងាត់មិនឃើញតប
"ទៅបានមែនអី?"
"បើមិនបានសួរធ្វើអី?"
"ខ្ញុំជាប្រុសហាស បងនាំទៅបែបនេះមិនខ្លាចខ្មាស់គេ?"
"ខ្មាស់អ្នកណា?អ្នកនៅក្រុមសុទ្ធតែដឹងថាអូនជាប្រពន្ធបង តែបើអូនមិនចង់ទៅចង់សម្រាកនៅផ្ទះបងក៏មិនថា..."
"អេ...អ្នកណាថាខ្ញុំចង់ទៅ ចង់ស្គល់ស្រុកបារាំងម្ដង"
"មិនដែលទៅទេ"
"អត់ទេ ប៉ុន្តែដៃជាប់សារ៉ូមនឹង"
"អស់កំប្លោកនេះដោះចេញទៅ ហើយបើចង់ទៅប្រឹងញ៉ាំអោយច្រើនៗ មិនចឹងបងមិនយកទៅទេ"
"គេដឹងហើយ"ថេហ្យុងញញឹមអៀន បបូរមាត់គេនៅស្លេកៗនៅឡើយប៉ុន្តែក៏មើលឃើញថាគេស្រស់បស់ជាងមុន ។

សុបិន្តស្នេហ៍-Dream to Love ❤️🥀(ចប់)Where stories live. Discover now