ភាគ៧:លោកពូមករករឿងខ្ញុំមុន

4.9K 209 7
                                        

      ធ្វើការរាល់ថ្ងៃមិនរលូនដូចការគិតរបស់អ្នកគ្រប់គ្នានោះទេ ដឹងទេជារៀងរាល់ថ្ងៃជុងហ្គុកតែងតែធ្វើបាបថេហ្យុងជានិច្ចមិនថាទម្លាក់ការងារអោយច្រើនរយ:ជំពូកឬហៅស្រីមកបញ្ឈឺចិត្តគេ។ ជាង2សប្ដាហ៍កន្លងមកនេះស្រីៗរបស់នាយគឺប្ដូរមុខស្ទើររាល់ថ្ងៃឡើងថេហ្យុងសាំនឹងវាទៅហើយ
"អ្ហាយ!អ្នកទាំងពីធ្វើអីហ្នឹង?"ថេហ្យុងចូលមកដល់ធ្វើជាយកដៃខ្ទប់ភ្នែកស្រែកចាច
"ចូលមកមិនចេះគោះទ្វាទេហេស ឬមិនឃើញថាយើងកំពុងមានភ្ញៀវ?"
"ភ្ញៀវឯណាអោបថើបគ្នាកណ្ដាលវាលចឹងនោះ"
"ឯងកុំចេះ បងជុងមើលលេខាបងហ៎ តមាត់មិនឈប់បងដេញគេចេញទៅ"
"បងក៏ចង់ដេញដែរអូនសម្លាញ់ តែធ្វើម៉េចបើដេញទៅបងច្បាស់ជាគ្មានពេលច្រើនគ្រប់គ្រាន់សម្រាប់អូនទេ"
"ប៉ុន្តែ.."
"ហៃយ៉ា..កុំខ្វល់ពីគេអីមកខ្វល់រឿងយើងវិញមោះ"ជុងហ្គុកទាញនាងដាក់លើភ្លៅហើយអោនមកថើបមាត់នាងនៅចំពោះមុខថេហ្យុងតែម្ដង
"លោកអគ្គនាយកឆាប់សញ្ញេទៅខ្ញុំប្រញាប់យកអោយខាងHR"ថេហ្យុងតឿននាយម្ដងទៀត ទោះគេសម្ដែងថាមិនខ្វល់ក៏មិនបានន័យថាមិនខ្វល់ដែរ
"យ៉ាងម៉េចទ្រាំមិនបាន?"ជុងហ្គុកងើបមុខមកវិញញញឹមឌឺ គេហៅនាងមកព្រោះតែចង់ឃើញមុខថេហ្យុងប៉ុណ្នឹងទេ
"បើទ្រាំមិនបានស្មានខ្ញុំឈរគ្មានប្រតិកម្មអ្វីបែបនេះឬ"
"ហឹស!"ជុងហ្គុកគ្រាន់តែសើចដើមករនាយទាញឯកសារមកសញ្ញេរួចបោះអោយគេវិញ
"អរគុណ"ថេហ្យុងទទួលបានហើយក៏ប្រញាប់ចាកចេញទៅ
"មិនបាច់ខំសម្ដែងទេយើងមើលដឹងថាឯងកំពុងគិតអី ចាំទុកក្នុងខួរឯងទៅ ទោះខំយ៉ាងណាក៏ឯងគ្មានរូបរាងក្នុងខ្សែរភ្នែករបស់យើងដែរ"ជុងហ្គុកនិយាយពីក្រោយពេលថេហ្យុងចេញទៅគេក៏មិនតបតអី្វដែរបើកទ្វាទៅចេញតាមសម្រួល
"បានហើយងើបចេញទៅ ថ្ងៃក្រោយកុំមកទីនេះទៀត/ចាស" ងាកមកនិយាយនឹងមនុស្សស្រីដែលគេជួលមកនោះដោយមិនចាប់អារម្មណ៍ទេថាទ្វាមិនទាន់បិទជិត
"ខ្ញុំថាបងទេដែលកំពុងសម្ដែងនោះ"ថេហ្យុងសើចដើមកររួចដើរចេញពីទីនេះទៅ

      ពេលល្ងាចមុនចេញពីធ្វើការ2ម៉ោងថេហ្យុងបានសុំច្បាប់ចេញទៅផ្ទះមុនអាងលេសថាឈឺក្បាល តែតាមពិតគេទៅសម្ងំធ្វើខ្លួននោះទេ ។ថ្ងៃនេះមានពិធីជប់លៀងធំមួយនៅផ្ទះលោករដ្ឋមន្ត្រីដេហ្គូ គឺគម្រប់ខួបអាពាហ៍ពិពាហ៍របស់គាត់បានអញ្ជើញមនុស្សក្នុងគ្រួសារចនទៅទាំងអស់គ្នា ថេហ្យុងបានសម្ងំធ្វើខ្លួននៅផ្ទះលោកយាយឯណោះព្រោះដឹងថានាយនឹងទៅបើគាត់ខលហៅ។
"បងមិនចាត់ទុកខ្ញុំក្នុងក្រសែភ្នែកមែនទេ បាន ខ្ញុំនឹងអោយខ្លួនឯងចូលទៅក្នុងក្រសែភ្នែកមនុស្សគ្រប់គ្នា" ថេហ្យុងញញឹមមើលកញ្ចក់ពេលដែលគេរៀបចំខ្លួនរួចរាល់។ ការរៀបចំខ្លួនថ្ងៃនេះគឺស្អាតបំផុតសម្រាប់គេ

សុបិន្តស្នេហ៍-Dream to Love ❤️🥀(ចប់)Where stories live. Discover now