ការប្រជុំចំណាយពេលអស់3ម៉ោងជុងហ្គុកចេញពីបន្ទប់ធ្វើការវិញរាងធុញថប់បន្តិចព្រោះត្រូវអនុវត្តគម្រោងថ្មីចំណាយការគិតពិភាក្សាច្រើន។ ថេហ្យុងដែលដើរតាមក្រោយឃើញបែបនេះក៏ទៅឆុងសូកូឡាក្ដៅអោយនាយមួយកែវ គេក៏ចូលប្រជុំដូចគ្នាគ្រាន់តែមិនពិបាកគិតស្គុកស្មាញដូចនាយគេគ្រាន់តែចាំស្ដាប់បញ្ចេញយោបលបន្តិចបន្តួចនឹងចាំបូកសរុបរបាយការណ៍អោយនាយប៉ុណ្ណឹង
"នេះ"
"អីគេ?"
"សូកូឡាក្ដៅ"
"ឆុងកាហេ្វអោយបងវិញ បងមិនចូលចិត្តសូកូឡាទេ"
"សាកភ្លក្សទៅ ធានាថាបងនឹងជាប់ចិត្ត"ថេហ្យុងនិយាយទាំងជឿជាក់ នាយក៏ព្រមភ្លក្ស
"រសជាតិប្លែក"ជុងហ្គុកក្រេបមួយមាត់ទើបដឹងថាវាមានក្លិនអ្វីម្យ៉ាងខុសពីគេ
"ជារូបមន្តថ្មីខ្ញុំលាយខ្លួនឯង"
"មានដាក់អីចូលអត់"
"ដាក់បេះដូងចូលច្រើនណាស់"ថេហ្យុងមិនត្រឹមតែនិយាយតែនៅធ្វើកាយវិការច្រឡឺមដាក់នាយទៀត
"បានហើយទៅតុធ្វើការឯងវិញទៅ កុំភ្លេចយករបាយការណ៍អោយបងផង"
"ដឹងហើយ"ថេហ្យុងពេបមាត់តិចៗលូកយកកែវសូកូឡាដើរទៅវិញ
"ល្ងាចនេះចេញពីធ្វើការមុនម៉ោងពួកយើងទៅអ៊ីលសាន"ជុងហ្គុកនិយាយពីក្រោយយ៉ាងណានាយសន្យានឹងគេរួចហើយ
"មែនហេស យេសសប្បាយចិត្តណាស់បានដើរលេងហើយ"ថេហ្យុងលោតកញ្ច្រោលត្រេកអរកខិបកខុប គេសប្បាយចិត្តដោយសារខកខានដើរលេងស្រុកកូរ៉េយូរហើយ ហើយក៏ខានដើរលេងជាមួយនាយតែពីនាក់យូរដែរ
SKIP
ពេលចេញពីធ្វើការមុនម៉ោងថេហ្យុងទទួលការអនុញ្ញាតពីនាយហើយក៏មកផ្ទះរៀបចំខ្លួនដំបូងគេស្លៀកពាក់បែបស៊ីវីល័យអាវចាក់ពណ៍បៃតងជាមួយខោក្រណាត់ពណ៍សរ បាញ់ពណ៍សក់បែករាងសូកូឡាបន្តិចស៊កវែនតាពណ៍សរចូល បែបcute boyអ្នកទីក្រុងអីបែបហ្នឹង
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
YOU ARE READING
សុបិន្តស្នេហ៍-Dream to Love ❤️🥀(ចប់)
Любовные романыJungkook : ចាំទុកក្នុងខួរឯងទៅគីម ថេហ្យុង យើងគ្មានថ្ងៃឈប់ស្អប់ឯងដាច់ខាត Taehyung: បងក៏គួរតែចាំទុកដូចគ្នាចន ជុងហ្គុកថ្ងៃណាមួយបងនឹងលុតជុង្គង់អង្វរខ្ញុំ Jeon Jungkook Kim Taehyung
