ភាគទី៣៤: ខ្ញុំគិតត្រូវហើយមែនទេ?

2.6K 130 2
                                        

        រយៈពេលរស់នៅបែកគ្នា យូរអើយសែនយូរ ទើបតែជាង8ថ្ងៃសោះជុងហ្គុកត្រឡប់មកប្រទេសវិញទៅហើយ ឯថេហ្យុង គេនៅកន្លែងថត ទាល់តែ8ថ្ងៃទើបចប់ដូចគ្នា គេមកដល់ក្រោយនាយ កន្លះថ្ងៃ មកដល់ពេលរសៀលជុងហ្គុកទៅធ្វើការទៅហើយ ព្រោះនាយមកដល់តាំងពីយប់
"អ៊ុំ!"
"អ្នកប្រុស!អ្នកប្រុសមកវិញហើយហេស?"
"បាទ នេះគ្រប់គ្នាទៅណា?ផ្ទះស្ងាត់ណាស់"ទើបតែម៉ោង២ជាងសោះ ឬពួកគាត់ទៅសម្រាកអស់ហើយ
"ពួកគេទៅរៀនចំរបស់តាមបញ្ជារលោកប្រុស"
"គឺ ជុងហ្គុក! គាត់មកវិញហើយ មិនឮតេប្រាប់សោះ"
"អឺម..."អ៊ុំមិននិយាយ បានត្រឹមញញឹមញញែម មិនដឹងជាមានរឿងអី ថេហ្យុងសម្គាល់ដឹងថាចម្លែកតាំងពីគេដើរចូលផ្ទះម្លេះឃើញគ្រប់គ្នាសប្បាយចិត្តអត់រឿង?ឬក៏សប្បាយចិត្តព្រោះគេនិងជុងហ្គុកមកវិញទេដឹង?ហេតុអីក៏ដល់ថ្នាក់ហ្នឹង?
"ខ្ញុំយករបស់ទៅទុកហើយ"
"ចាំខ្ញុំជួយ "
"មិនអីទេអ៊ុំ ខ្ញុំលើកបាន "ថេហ្យងបដិសេធ ត្រឹមខោអាវគេលើកខ្លួនឯងបាន ម្យ៉ាងក្នុងនោះមានរបស់ផ្ញើរជុងហ្គុកដែរ គេខ្លាចអ្នកផ្សេងលើកមិនប្រយត្ន័ធ្វើអោយបែក។

       ពេលរសៀលថេហ្យុងបានគេងលក់ ដោយសារតែគិតថាជុងហ្គុក មិននៅហើយគេចង់សម្រាក15នាទី ម្យ៉ាងគេចង់ចាំទូរស័ព្ទនាយផងព្រោះតែគេបានផ្ញើរសារប្រាប់នាយហើយថាគេមកដល់ផ្ទះ មិនហ៊ានខលរំខានក្រែងនាយរវល់ប្រជុំ តែនេះរសៀលកប់ព្រលប់ហើយមិនឃើញនាយខលមកសោះ។
      ម៉ោង5ជាងរសៀល ជុងហ្គុកបានត្រឡប់មកផ្ទះវិញ ថេហ្យុងបានភ្ញាក់មុននាយបន្តិច ព្រោះតែគេយល់សប្ដិអាក្រក់ ដោយសារតែគេងសុខៗស្រាប់តែនឹងឃើញ មិនប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ដល់ពេលកំណត់តែគេត្រូវចាកចេញពីនាយហើយ នឹកឡើងកើតភ័យខ្លួនតែម្ដង ឯណារឿងសង្សារចាស់ជុងហ្គុកដែលទើបតែលែងលះគ្នាថ្ងៃមុនទៀតដូចជាចៃដន្យពេកហើយ។ កំពុងតែធ្វើអាហារសុខៗស្រាប់តែឮ សម្រឹបជើងមនុស្សដើរមកគេស្គាល់ច្បាស់ជានាយ
"អ៊ុំ សុំទឹកមួយកែវ"ជុងហ្គុកស្រែកពីមាត់ទ្វាផ្ទះបាយ មិនចូលមកទេ រួចហើយក៏ឡើងទៅលើបាត់
"អ៊ុំ!"
"អ្នកប្រុសតូចយកទៅអោយគាត់ទៅ"
"អត់ទេ គាត់មិនបានប្រើខ្ញុំផង"ថេហ្យុងងរហើយ ដោះអៀមចោលដើរទៅក្រៅបាត់ មើលចុះ ថ្ងៃមុននិយាយថានឹកគេខ្លាំងណាស់ គេខំបង្ខំការងារមកអោយទាន់នាយហើយ អត់មកជួបទៀត ថ្ងៃនេះខំផ្ញើរសារទៅប្រាប់ថាមកផ្ទះ នៅអត់តេមកគេទៀត ហើយមិនខ្វល់ពីគេទៀត
"មើលចុះ..អ្នកប្រុសខឹងហើយ"អ៊ុំនិយាយទាំងសម្លឹងទៅក្រៅបង្អួចឃើញថេហ្យុងដើរទាត់ស្មៅមិនព្រមចូលផ្ទះ នេះព្រលប់ហើយ
"អោយគេខឹងចុះ" ជុងហ្គុកនិយាយមិនបានចាប់អារម្មណ៍ទៅលួងនោះទេ

សុបិន្តស្នេហ៍-Dream to Love ❤️🥀(ចប់)Where stories live. Discover now