មនុស្សដូចចនជុងហ្គុកមិនចេះនិយាយច្រើនគ្រាន់តែនិយាយយល់ព្រមភ្លាមក៏អោយកូនចៅទៅរៀបចំភ្លាមមិនចាំយូរ លុយត្រឹម100លាន វាច្រើនមែនសម្រាប់មនុស្សគ្រប់គ្នាតែសម្រាប់នាយវាត្រឹម1/5នៃទ្រព្យសម្បត្តិនាយទាំងអស់ប៉ុណ្ណោះ។ ចំណែកក្រុមប៉ូលិសមិនហ៊ាននិយាយអីឬបញ្ចេញសកម្មភាពអ្វីនោះទេទម្លាក់កាំភ្លើងចុះតាំងពីដំបូង ដឹងស្រាប់ហើយគ្រួសារជុងហ្គុកមានអំណាចប៉ុណ្ណាបើពួកគេហ៊ានធ្វើអ្វីលើសលួសប៉ះថេហ្យុងតែមួយសសៃរសក់ច្បាស់ជាមានរឿងរង្កើរផែនដីមិនខាន
បន្ទាប់ពីអ្វីៗគ្រប់យ៉ាងបានរៀបចំរួចរាល់នាយម្នាក់នោះក៏ទទួលយកលុយហើយបណ្ដើរថេហ្យុងទៅជាមួយថយក្រោយតិចៗខ្លាចជុងហ្គុករៀបល្បិចដាក់នាយ
"លែងប្រពន្ធយើងបានហើយ"ជុងហ្គុកនិយាយទាំងមុខមាំម្ដងទៀត មើលទៅនាយដូចជាត្រជាក់ពេកហើយគេស្មានមិនដឹងទេថានាយកំពុងគិតអី
"ហឹស... ចាំតែភ្លើតើ"ឃើញថាថេហ្យុងមានប្រយោជន៍អោយនាយបានយូរទៀតនាយក៏ចចេសបណ្ដើរថេហ្យុងចូលឡានដែរ ទាំងមិនដឹងទេថានាយកំពុងធ្វើអោយការអត់ធ្មត់របស់នាយក្រាស់មានកំណត់ផ្ទុះឡើងនោះទេ
"ឯងកំពុងលេងសើចជាមួយយើង? បាន ពួកឯងចូល"ជុងហ្គុកស្រែកតែប៉ុណ្ណឹងកូនចៅនាយដែលលាក់បង្កប់ខ្លួនក្នុងឡានក៏ស្ទុះចេញមកចាប់ដៃនាយម្ខាងចូលទៅ ជុងហ្គុកក៏ស្ទុះទៅទាត់កាំភ្លើងចេញពីដៃនាយម្នាក់នោះភ្លាមៗនាំថេហ្យុងចេញពីឡានខណ:ល្បឿនឡានកំពុងបន្ថែមល្បឿនអូសនាយម្នាក់នោះចម្ងាយ100ម៉ែត្របន្ថែម50ម៉ែត្រទៀតធ្វើអោយរាងកាយមានរបួសសុះខ្លួនព្រោះកកិតនឹងថ្នលជាតិ
"ឯងមិនអីទេ?"
"ហឹកៗ បងជុង"ថេហ្យុងអារម្មណ៍ភ័យញ័រអស់ទាំងខ្លួននិយាយអ្វីក៏មិនចេញបានត្រឹមយំអោបនាយប៉ុណ្ណឹងជុងហ្គុកចូលទៅអោបលួង
"មិនអីទេអស់អីហើយ"
"ខាងយើងសុំភ័យទោសលោកចនផងដែល-"នាយជាមេក្រុមចូលខ្លួនមកនិយាយសុំទោសនាយតែនាយនិយាយកាត់
"ស្អែកម៉ោង10ខ្ញុំទៅជួបមេពួកលោកត្រៀមទឹកតែទុកអោយហើយផង"ជុងហ្គុកនិយាយតែប៉ុណ្ណឹងក៏ងើបចេញទៅបីថេហ្យុងទៅដែរព្រោះជើងគេញ័រមិនទាន់បាត់ដើរមិនទាន់បាន ឆ្លងកាត់ក្រសែភ្នែកមនុស្សជាច្រើននាក់ពិសេសមនុស្សពីនាក់ដែលនាយស្គាល់ច្បាស់
"បងស្រលាញ់គេថ្នាក់ហ្នឹង"ចុះឯណាថាគ្រួសារបង្ខំ គ្រាន់តែមើលក៏ដឹងច្បាស់ចំណែកក្រសែភ្នែកមួយគូទៀតកំពុងញញឹមចុងមាត់
"យើងថាហើយឯងប្រាកដជាមានថ្ងៃចាញ់យើង"

YOU ARE READING
សុបិន្តស្នេហ៍-Dream to Love ❤️🥀(ចប់)
Roman d'amourJungkook : ចាំទុកក្នុងខួរឯងទៅគីម ថេហ្យុង យើងគ្មានថ្ងៃឈប់ស្អប់ឯងដាច់ខាត Taehyung: បងក៏គួរតែចាំទុកដូចគ្នាចន ជុងហ្គុកថ្ងៃណាមួយបងនឹងលុតជុង្គង់អង្វរខ្ញុំ Jeon Jungkook Kim Taehyung