ភាគ៦:ការប្រមានលើកចុងក្រោយ

3K 172 5
                                    

      ពេលល្ងាចមុនចេញពីធ្វើការថេហ្យុងបានយកឯកសារបូកសរុបការងារទៅអោយនាយមុន5នាទី ជុងហ្គុកក៏មិនថាអី ព្រោះឯកសារនេះជាឯកសារចាស់ៗប៉ុណ្ណោះ នាយគ្រាន់តែចង់សាកសមត្ថភាពលេខថ្មីរបស់នាយប៉ុណ្ណឹង
"ឯងជាប់ហើយ"និយាយពេលមើលរួចហុចអោយគេវិញ
"អរគុណ"ថេហ្យុងគ្រាន់តែញញឹមអរគុណប៉ុណ្ណឹងអោយសារអស់ខ្យល់ពេក
"ស្អែកមករកយើងម៉ោង8ព្រឹក"
"បាទ"ថេហ្យុងគ្រាន់តែងក់ក្បាលបន្តិចជុងហ្គុកក៏ក្រោកចេញទៅ គេក៏ទម្លាក់ខ្លួនអរគុណចុះមួយទំហឹង គ្មានចិត្តតាមនាយទេ គ្មានកម្លាំងឈ្លោះទៀតទេ
"អ្នកប្រុសឡានមកទទួលហើយ"
"បាទ"មានគេមកហៅថេហ្យុងក៏ដើរចេញទៅចូលឡានដាក់ខ្លួនគេងតែម្ដង
"អ្នកប្រុសៗដល់ផ្ទះហើយ"អ្នកបើកឡានដាស់គេម្ដងទៀតពេលមកដល់ផ្ទះ
"បាទ"ថេហ្យុងរៀបងើបចេញអ្នកបើកឡានក៏ហុចអាហារអោយគេ
"អីគេហ្នឹង"
"អ៊ំមិននៅទេ គ្មានអ្នកណាធ្វើម្ហូបទើបខ្ញុំចូលទិញអោយអ្នកប្រុស"
"បាទ អរគុណហើយ"ថេហ្យុងញញឹមទទួលចុះពីឡានដើរចូលផ្ទះ ជុងហ្គុកក៏ចេញពីបាំងខាងក្រោយមកទះស្មាអ្នកបើកឡានបន្តិចទើបចូលទៅក្នុងដែរ 
   ពេលយប់បន្តិចជុងហ្គុកនៅអង្គុយមើលរបាយការណ៍ការងារបន្តិចទើបចូលគេង ចំណែកថេហ្យុងគេនៅសសេររឿងបានពីបីរទំព័រសិនទើបចូលគេងដែរ។ មែនហើយទោះអត់ការងារធ្វើក៏គេមិនដាច់ពោះស្លាប់ដែរ ថេហ្យុងមានការងាររបស់គេជាក់លាក់មួយគឺនិពន្ធរឿងប្រលោមលោកដាក់លក់តាមទីផ្សារ តែថ្មីៗនេះរឿងរបស់គេត្រូវបានគេចាប់អារម្មណ៍គាំទ្រច្រើនទើបគេមានបំណង់ដាក់ប្រគួតសាកល្បងមើលក្រែងបានជាប់ចេញតាមទូរទស្ស៍នឹងគេ ហើយរឿងរបស់គេនិយាយពីសាច់រឿងពិតរបស់ខ្លួនឯង
"ហ៊ឹម..ខ្ញុំសង្ឃឹមថាបងជាតួឯកប្រុសរបស់ខ្ញុំ"ក្នុងសាច់រឿងគេសសេរដាក់អោយតួឯកទាំងពីជួបគ្នា តែក្នុងជីវិតពិតមិនដឹងយ៉ាងណាទេ។ បន្ទាប់ពីបញ្ចប់រឿងហើយគេក៏បិទភ្លើងចូលគេង

SKIP
     ព្រឹកបន្ទាប់ដូចសព្វមួយដងចឹង ថេហ្យុងតែងទៅបន្ទប់នាយពេលព្រឹកព្រលឹម ជួនកាលទាន់នាយកំពុងគេង ជួនកាលកំពុងងូតទឹក។ រាល់ថ្ងៃគេចេញចូលបន្ទប់នោះដូចបន្ទប់ខ្លួនឯងទៅហើយ ជុងហ្គុកក៏លែងមាត់ករអីទៀតដែរបើដេញមិនចេញផងខ្ជិលដេញនាំខាតទឹកមាត់
"រួចហើយអរគុណ"ថេហ្យុងចង់ក្រវាត់ក.អោយនាយរួចថើបនាយមួយខ្សឺតទើបចាកចេញទៅ
"យកឯកសារទិន្នន័យរោងចក្រទៅផង"
"បាទ"ថេហ្យុងរាល់ថ្ងៃមិនត្រឹមជាលេខារៀបចំឯកសារនៅofficeទេ នៅផ្ទះក៏គេរៀបចំការបូបការងារអោយនាយដែរ និយាយរួមការងារភរិយាល្អគេធ្វើយ៉ាងម៉េចបានថេហ្យុងធ្វើបែបនោះទាំងអស់ឡើងទម្លាប់ទៅហើយ។
      បន្ទាប់ពីចេញពីបន្ទប់ជុងហ្គុកគេក៏ទៅបន្ទប់របស់គេរៀបចំខ្លួនចុះទៅក្រោម ដោយថ្ងៃនេះត្រូវទៅមើលរោងចក្រចឹងហើយទៅយឺតក៏បាន
"ញ៉ាំអាហារសិនទៅទ្រាប់ពោះ"ថេហ្យុងនិយាយនាយក៏ដើរមកតាម ដោយសារនៅរោងចក្រគឺឆ្ងាយដាច់ស្រយាលទើបត្រូវញ៉ាំអោយឆ្អែតៗ
"អ៊ំ ហា! ខ្ចប់អាហារអោយខ្ញុំបីប្រអប់មក"
"ចាស!ខ្ចប់រួចហើយអ្នកប្រុស"
"ខ្ចប់អោយអ្នកណាដល់ទៅបី"
"គឺ...អោយបងជូនហ្នឹងហើយ ក្រែងគាត់ក៏ទៅដែរមិនចឹង"
"អ្នកណាថាគេទៅដែរ អាជូនត្រូវនៅមើលក្រុមហ៊ុន"
"ចឹងយើងទៅតែ2នាក់បងទេមែនទេ"ថេហ្យុងញញឹមញ៉ោះនាយ
"ខ្ចប់តែ2បានហើយ"
"ចាស!"
"អ៊ំ អត់ទេដាក់បីហ្នឹងមក"
"នែ៎...ឯងចង់យកអោយអាណាមួយទៀតហាស"
"ខ្ញុំទុកញ៉ាំខ្លួនឯងមិនបាន?បងក៏ដឹងខ្ញុំញ៉ាំច្រើនប៉ុណ្ណា"ថេហ្យុងនិយាយហើយជុងហ្គុកក៏ងើបចេញ
"ស៊ីច្រើនដូចជ្រូក"និយាយតែប៉ុណ្ណឹងថេហ្យុងក៏ដៀងភ្នែកសម្លក់នាយថ្មែរ ថែមទាំងពេបមាត់ជីបអូចលួចជេរនាយទៀត
"អរគុណហើយអ៊ំ"ទទួលអាហារខ្ចប់ពីគាត់
"ចាស!អ្នកប្រុសស៊ូៗ"អ្នកនៅក្នុងផ្ទះសុទ្ធតែគាំទ្រខាងថេហ្យុងទាំងអស់ 
"ឃើញគាត់ឈ្លោះគ្នារាល់ថ្ងៃបែបនេះក៏សប្បាយម្យ៉ាងដែរអ៊ំ"
"សប្បាយស្អីរបស់ឯង?"
"Aww? គឺកាលពីមុនខ្ញុំឃើញអ្នកប្រុសទឹកភ្នែករាល់ថ្ងៃខ្ញុំអាណិតគាត់"
"ចឹងរាល់ថ្ងៃឯងមានឃើញអីផ្លាស់ប្ដូរអត់"
"ឃើញ"
"ឃើញអី"
"ឃើញគាត់ឈ្លោះគ្នា"
"ល្ងង់"
"Aww?"អ្នកបម្រើធ្វើមុខឆ្ងល់ បើឃើញឈ្លោះគ្នាមិនថាឈ្លោះគ្នាចឹងចង់អោយថាយ៉ាងម៉េចវិញអត់យល់
____
     នៅក្នុងឡានមានតែមនុស្ស2នាក់ទេតែសម្លេងចេចចាចរបស់ថេហ្យុងឡើងទ្រហឹងតែម្ដង
"ហ៊ឹម...អាហារខ្ចប់របស់អ៊ំឈ្ងុយដល់ហើយ"
"មិនដូចអាហាររបស់ឯងឯណាអត់ជាតិអត់ជាវស៊ីមិនកើត"
"អេ មកនិយាយបង្អាប់បស់គេធ្វើដូចខ្លួនធ្លាប់ញ៉ាំរបស់គេធ្វើចឹងឬក៏..បងធ្លាប់ញ៉ាំហើយ ហៃយ៉ា..មិនបង្អាប់ខ្លាចអន់ទេខ្ញុំដឹងថាបងចូលចិត្តវាចាំខ្ញុំធ្វើអោយទៀត"
"អ្នកណាប្រាប់ថាយើងចូលចិត្ត?ឆ្គួតមែន"និយាយហើយថេហ្យុងក៏ពេបមាត់ដាក់ស្មានគេមិនស្គាស់ចរិកហី
"ឆើស! ល្ងាចនេះចេញពីរោងចក្រខ្ញុំសុំបងឈប់មួយល្ងាច"
"ទៅណា"
"បារម្ភពីខ្ញុំហេស"
"អ្នកណាថាចង់ឈប់ក៏ឈប់ទៅឈប់រហូតក៏បានយើងមិនខ្វល់ទេ"
"ល្ងាចនេះខ្ញុំទៅផ្ទះម៉ាក់ហៅទៅ ប្រហែលគេងទីនោះមួយយប់ដែរ"
"ប្រាប់ធ្វើអីអ្នកណាសួរ"
"យី!ក៏ប្រាប់អោយដឹងហ្នឹងហើយ ក្រែងស្អែកឡើងយំនឹកខ្ញុំព្រោះគ្មានអ្នករៀបចំរបស់អោយ"
"រាល់ថ្ងៃនេះយើងបន់អោយតែឯងកុំចូលបន្ទប់យើងទេធុញណាស់"
"ធុញៗប្រយត្ន័តែស្ដាយក្រោយចាំមើល"
"ហឹស.មនុស្សដូចយើងគ្មានពាក្យស្ដាយក្នុងវចនានុក្រមនោះទេចាំទុកទៅ"
"ល្អ ខ្ញុំចាំ"ថេហ្យុងនិយាយតែប៉ុណ្ណឹងក៏ស្ងាត់ទៅព្រោះមិនដឹងនិយាយអីបន្តទៀត
"អេ~"
"ស្អីទៀតហើយ"ជុងហ្គុកធ្វើមុខធុញនិយាយរហូតមិញស្មានតែស្ងាត់ហើយតើ
"ពួកគេពីនាក់នោះជាមនុស្សរបស់បងហេស"ថេហ្យុងក្រឡេកមើលយូរហើយទើបចាប់អារម្មណ៍
"ឯណា...ថេហ្យុងក្រាបចុះ"ជុងហ្គុកក្រឡេកមើលតាមឃើញមនុស្សពីនាក់នោះតម្រង់កាំភ្លើងមកពួកគេ
"ហាស? ប៉័ង អ្ហាយ!"ថេហ្យុងធ្វើមុខឡេឡឺងាកមើលក្រោយតែត្រូវនាយទាញអោយក្រាបទៅក្រោមវិញបន្តដោយសម្លេងកាំភ្លើងមិនដាច់សូរ
"បិទភ្នែកកុំមើលអ្វីសោះ"
"បាទ ផាំង!អា្ហយ!!!"ថេហ្យុងស្រែកចាចឮខ្លាំងមែនទែននៅពេលដែលមានអារម្មណ៍ឡានដែលគេកំពុងជិះប៉ះទង្គិចនឹងរបស់រឹងអ្វីមួយវាលាន់សម្លេងខ្លាំងណាស់
"ឡានរបស់ពួកវាធ្លាក់ជ្រោះហើយទាន"
"ល្អ! នេះជាប្រមានលើកចុងក្រោយដែលឯងហ៊ានប្រហ៊ើនដាក់យើងអាក្មេងម្សិលម្ងៃ"

To be continues... ❤️💜
By JaeLy ❤️

សុបិន្តស្នេហ៍-Dream to Love ❤️🥀(ចប់)Where stories live. Discover now