ភាគ១៦:ក្មេងនេះគ្រាន់តែប៉ុណ្ណឹងមែន

2.1K 134 8
                                    

      មនុស្សដូច ចន ជុងហ្គុក មិនងាយហ្វេសប្រហែសនោះទេ គ្រប់កន្លែងក្នុងបន្ទប់នាយតែងតែមានការ៉េលាក់បង្កប់ជានិច្ច មិនថាតែក្នុងបន្ទប់ទេទូទាំងក្រុមហ៊ុនសុទ្ធតែមានទាំងអស់ នាយធ្វើបែបនេះគឺដើម្បីគ្រប់គ្រងបុគ្គលិកក៏ដូចជាដើម្បីការពារហេតុការណ៍កើតឡើងដូចព្រឹកមិញនេះ។ ចំណែកឯកសារសំខាន់ មនុស្សដូចនាយតែងតែប្រុងប្រយត្ន័ចឹងហើយនាយតែងតែដាក់តាមខ្លួនឬទុកនៅកន្លែងសុវត្ថិភាពបំផុតដែលមានតែនាយប៉ុណ្ណោះដែលដឹង..ប៉ុន្តែអេ-ព្រឹកមិញដូចជាមានថេហ្យុងម្នាក់ទៀតដែលដឹងព្រោះគេតែងតែនៅជិតនាយជាប់រហូត។
    
     បន្ទាប់ពីចេញពីបន្ទប់ប្រជុំ ថេហ្យុងជុងហ្គួកពួកគេមិនទៅណាទៀតទេក្រៅពីមកផ្ទះ ថេហ្យុងចូលមកមុននាំមុខនាយឡើងទៅលើងូតទឹកប្ដូរសម្លៀកបំពាក់រួចចុះមកក្រោយជួយធ្វើម្ហូបវិញ ចំណែកនាយនៅលើធ្វើឯកសារផែនការការងារបន្ត
តុតុ
"អ្នកណា?
"គឺខ្ញុំ.."
"ចូលមក"
"បងជុងដៃបងយ៉ាងម៉េចហើយ"ថេហ្យុងចូលមកមានបំណងចង់លាងរបួសអោយនាយ
"មិនអីទេ បន្តិចជាហើយ"ព្រឹកមិញគេក៏បានលាបថ្នាំរុំដៃអោយនាយម្ដងដែរចឹងល្ងាចនេះគ្រាន់តែមកប្ដូរបង់រុំប៉ុណ្ណោះ
"មើលចុះ ដៃបងបែកឈាមខ្លាំងណាស់ ខ្ញុំឆ្ងល់គ្រាន់តែសម្ដែងសោះចាំបាច់វៃថ្នាក់ហ្នឹង"ថេហ្យុងរអ៊ូគេឈឺជំនួសមើលចុះរលាត់ដាច់អស់ដៃកំពុងសរស្អាតផង
"បើសម្ដែងត្រូវសម្ដែងអោយសម"
"ក៏មិនបាច់ចាំវៃដល់ថ្នាក់ហ្នឹងដែរ"ថេហ្យុងរអ៊ូបណ្ដើរផ្លុំបណ្ដើរពេលគេលាបអាកុលកុំអោយផ្សារ
"បន្តិចទៀត គេយកបាយមកហើយ បងញ៉ាំរួចចូលគេងទៅកុំវាយកុំព្យូរទ័រទៀតប្រយត្ន័ដររបួស"ថេហ្យុងនិយាយពេលរៀបរបស់ទុកវិញ
"ដឹងហើយ ប៉ុន្តែឯងទៅហើយមែនទេ"
"បាទ? បងមានអីមែនទេ"
"គឺ...បងចង់អោយឯងជួយកក់សក់អោយបង គឺដៃបងឈឺហើយប៉ះទឹកមិនបាន"ជុងហ្គុកនិយាយធម្មតាតែថេហ្យុងបែរជាស្រឡាំងកាំងគាំងនឹងពាក្យរបស់នាយទៅវិញ បងហេស?នេះជុងហ្គុកហៅខ្លួនឯងថាបង? គេស្ដាប់ច្រឡំទេមែនទេ
"កើតអី"
"បងហៅខ្លួនឯងថាបង"បេះដូងថេហ្យុងកំពុងញាប់ញ័រលោតចេញមកក្រៅស្ទើរធ្លាយទៅហើយមើលចុះ គ្រាន់តែនាយនិយាយពាក្យបងមួយមាត់ទម្រាំពាក្យ...ដែលគេរង់ចាំនោះទៀតតើគេទ្រាំបាននឹងឈរស្ដាប់ឬអត់
"ក៏ហៅដូចរាល់ដងកាលពីមុនវិញ យ៉ាងម៉េចមិនពេញចិត្តហេស ចឹងហៅធម្មតាវិញក៏បាន"
"អត់ទេ អ្នកណាថា បងហៅបែបនេះពិរោះណាស់ហិហិ"ថេហ្យុងគេអររំភើយចង់ហោះទៅហើយថាគេមិនពេញចិត្តយ៉ាងម៉េច
«ពាក្យដែកខ្ញុំតាំងចិត្តរង់ចាំអស់8ឆ្នាំទីបំផុតបងនិយាយវាហើយបងជុង»បើសិនជាយំបានពេលនេះគេច្បាស់ជាយំអោយនាយមើលមិនខាន
តុតុ
"ប្រហែលគេយកអាហារមកហើយ"
"ចាំខ្ញុំទៅបើក"ថេហ្យុងងើបទៅទទួលអាហាររួចបិទទ្វាដើរមកវិញ
"ហេតុអីមានចានបាយតែមួយឯងមិនញ៉ាំទេហេស"
"ខ្ញុំខ្លាចថាបងឃ្លានទើបអោយគេរៀបចំប៉ុណ្ណឹង បងញ៉ាំទៅខ្ញុំចាំចុះទៅក្រោមញ៉ាំក៏បាន"
"មិនបានទេ នាងទៅយកមួយទៀតមក"
"មិនអីទេ ខ្ញុំចាំចុះទៅក្រោមក៏បានដែរមិនបាច់ទេ" ថេហ្យុងគ្រាន់តែក្រែងចិត្តនិងខ្លាចចិត្តប៉ុណ្ណឹង
"ហេតុអីមិនអាច ឯងមិនចង់រួមតុជាមួយបង"
"អត់ទេខ្ញុំគ្មានន័យចឹងទេ ខ្ញុំគ្រាន់តែ.."
"គ្រាន់តែ...?"
"ខ្ញុំញ៉ាំក៏បានដែរ"
"បើបង្ខំមិនបាច់ទេ"
"អត់ទេ ខ្ញុំពេញចិត្ត"ថេហ្យុងប្រញាប់ប្រកែកយ៉ាងលឿនខ្លាចនាយអន់ចិត្ត ចំណែកនាយបានត្រឹមតែសើចដើមករប៉ុណ្ណោះ
      បន្ទាប់ពីបញ្ចប់អាហារថេហ្យុងបានចូលទៅកក់សក់អោយនាយរួចចេញទៅបន្ទប់ខ្លួនឯងបន្តិចក៏ចូលមកវិញព្រោះគេភ្លេចរបស់ទីនេះ
"បងកំពុងផ្លុំសក់ហេស មោះខ្ញុំជួយ"ថេហ្យុងដើរទៅជិតទាញម៉ាសីនផ្លុំសក់មកជួយផ្លុំអោយនាយព្រោះមើលទៅទើសភ្នែកពេក
"ស្រួលខ្លួនណាស់មានអារម្មណ៍ដូចមានសាឡនផ្ទាល់ខ្លួន"ជុងហ្គុកញញឹមមើលទៅកញ្ចក់មើលថេហ្យុងកំពុងផ្ចិតផ្ចង់ការងាររបស់គេ
"បើខ្ញុំចង់ធ្វើសាឡនអោយបងមួយជីវិត បងព្រមអត់"ថេហ្យុងសួរជុងហ្គុកបានត្រឹមស្ងាត់ប្រែទឹកមុខបន្តិចថេហ្យុងក៏ប្រញាប់និយាយប្ដូររឿង
"ប៉ុន្មានថ្ងៃនេះខ្ញុំឃើញបងដូចជាហត់"
"ហឹម?"
"ខ្ញុំចង់បបួលបងទៅដើរលេង ឮថានៅប៊ូសានមានពិធីបុណ្យសមុទ្រទៅលេងអត់"
"អត់ទេ បងត្រូវប្រជុំការងារបន្ថែមទៀត"
"ថ្ងៃអាទិត្យតើ បងមិនបាច់ធ្វើការទេ"
"អត់ទេ អាទិត្យនេះមានពិធីជប់លៀងនៅផ្ទះម្ចាស់ភាគហ៊ុនឯងភ្លេចហើយ"
"ខ្ញុំមិនទទួលបានសំបុត្រអញ្ជើញឯណា"ថេហ្យុងធ្វើមុខក្រៀមៗព្រោះតែចង់ទៅលេងបុណ្យសមុទ្រជាមួយនាយ
"រួចហើយបងចូលគេងចុះ"ថេហ្យុងរៀបចំទុកម៉ាស៊ិនវិញទើបយកទូរសព្ទ័ចេញពីបន្ទប់នាយ
"បើឯងកំដរបងទៅកម្មវិធី ថ្ងៃក្រោយបងជូនឯងទៅលេងបុណ្យទន្លេនៅអ៊ីលសាន"ជុងហ្គុកនិយាយកាក់ដំណើរថេហ្យុងនាយដឹងថាគេចូលចិត្តទឹកទើបនិយាយបែបនេះ
"ពិតមែនហេស បងនិយាយមែនហេស"ថេហ្យុងបែរមកវិញសួរបញ្ជាក់
"បងមិនដែលកុហក"
"យេ បានទៅលេងបុណ្យនឹងគេហើយ ហិហិ សឺតៗ"ថេហ្យុងសប្បាយចិត្តលោតកញ្ច្រោលស្រែកជ័យយោរពេញហ្នឹងគេថែមទាំងរត់មកថើបនាយបាន2ខ្សឺតទុកជាការអរគុណទៀតមើលចុះកាយវិកាយដូចក្មេងបានរបស់គេពីផ្សារ ជុងហ្គុកអង្គុយមើលហួសចិត្តមែនទែន ក្មេងនេះគ្រាន់តែប៉ុណ្ណឹងក៏សប្បាយអរដែរហួសហេតុ
"ហិហិ សឺតៗ good nightបងសម្លាញ់សុបិន្តល្អ ទាំង! ហិហិអត់អីទេ"ថេហ្យុងសប្បាយចិត្តរត់មកថើបនាយពីរខ្សឺតទៀតនិយាយ good night រួចរត់ទៅវិញមិនប្រយត្ន័បុកក្បាលនឹងទ្វាឮសូរទាំង ប៉ុន្តែគេងាកមកវិញញញឹមស្ញេចរាដៃដាក់នាយថាមិនអី ហើយក៏បើកទ្វារត់ចេញទៅ បន្តិចក៏បកមកវិញ
"ស្អែកបងកុំចាក់សោរហាសខ្ញុំចូលផង"ថេហ្យុងបើកទ្វាមកនិយាយតែប៉ុណ្ណឹងក៏រត់ទៅវិញ ចំណែកជុងហ្គុកបានត្រឹមក្រវីក្បាលហួសចិត្តដល់ប៉ែតឯណោះ
"ក្មេងនេះ គ្រាន់តែប៉ុណ្ណឹងមែន"នាយក្រវិក្បាលរួចចូលគេងទាំងញញឹមហួសចិត្តនៅឡើយ

To be continues ❤️💜
By JaeLy ❤️

សុបិន្តស្នេហ៍-Dream to Love ❤️🥀(ចប់)Where stories live. Discover now