ភាគទី៤០:ការ Surprise ដែលគ្មានន័យ

2.4K 118 17
                                    

         នៅតាមផ្លូវទៅកាន់មន្ទីរពេទ្យ សភាពស្ងប់ជ្រងំនៅតែបន្ត ជុងហ្គុកតាំងពីឡើងមកលើឡាននាយបាត់លែងនិយាយស្ដី ក្នុងដៃអោបថេហ្យុងជាប់ បង្ហូរទឹកភ្នែកឥតឈប់ ត្បិតតែនាយមិនយំចេញក្រៅ តែសភាពផ្លូវចិត្តពិតជាពិបាកគណនា ទឹកមុខស្ងប់ស្ងាត់របស់នាយធ្វើអោយសុកជូនអាចមើលដឹងនិង ប្រឹងបន្ថែមល្បឿនរហូតដល់មន្ទីរពេទ្យ។
"ចៅហ្វាយ!អ្នកប្រុសច្បាស់ជាមិនអីទេ"នាយនិយាយដោយលួងលោម ជុងហ្គុកមិនឆ្លើយនាយមិននិយាយអ្វីសោះតាំងពីនៅក្នុងឡានរហូតមកអង្គុយសំកុកនៅមុខបន្ទប់សង្រ្គោះនេះ សុកជូនបញ្ជូនដំណឹងនេះអោយអ្នកផ្ទះរួចទើបចាក់ចេញទៅ
"ហ៊ឹកៗ ថេយ៍!លោកចន ថេហ្យុងកើតអី ម៉េចបានគេមកនៅទីនេះ.."ជីមីនរត់ចូលមកទាំងយំសស្រាក់ទឹកភ្នែកជោគថ្ពាល់ព្រោះតែទទួលដំណឹងថាថេហ្យុងគ្រោះថ្នាក់ចរាចរណ៍ឯណាគេទើបជូននាយតូចទៅក្រុមហ៊ុនចនមិញនេះសោះ
"ជុងហ្គុក!"យ៉ុនគីចូលទៅហៅព្រោះនាយមិនឆ្លើយហើយក៏មិនទទួលបានចម្លើយដដែល នៅមុននេះលោកយាយចនក៏មក នាយក៏មិននិយាយរកគាត់ដូចគ្នា
ក្រាក!
"លោកគ្រូពេទ្យ មិត្តខ្ញុំៗ គេមិនអីទេមែនទេ"ជីមីន គ្រាន់តែឃើញគ្រូពេទ្យចេញមកគេក៏ស្ទុះទៅសួរនាំ ទាំងភ័យស្លន់ស្លោ
"អ្នកជំងឺបាន...ស្លាប់ហើយ"
"លោកថាម៉េច?"
"អ្នកជំងឺបានបាត់បងឈាមច្រើនណាស់ ព្រោះតែគេមានទម្ងន់ផងទើបមិនអាចទ្រាំនឹងរបួសបាន ហើយគេបានស្លាប់តាំងពីមុនមកដល់មន្ទីពេទ្យម្ល៉េះ ខ្ញុំសុំទោសខ្ញុំមិនអាចជួយសង្រ្គោះពួកគេបានទេទាំងម្ដាយទាំងទារកក្នុងផ្ទៃពួកគេ..."
"ហ៊ឹកៗ!មិនពិតទេ ថេហ្យុង!"ជីមីន មិនជឿគេបើកទ្វារត់ចូលទៅក្នុងបន្ទប់ភ្លាមៗ ចំណែកជុងហ្គុកនៅតែអង្គុយស្ងៀម នាយតក់ស្លុតស្ងៀមស្ងាត់សម្រួលអារម្មណ៍ជាង30នាទីទើបសម្រេចចិត្តក្រោកដើរចូលទៅខាងក្នុង 
"ហ៊ឹកៗ!អាមិត្តឆ្គួត ក្រែងឯងសន្យាថាធ្វើជាអ្នកកំដរអោយយើងនោះអីថេហ្យុង ឯងមកក្បត់សន្យាពេលនេះយ៉ាងម៉េចបាន យើងបានរើសឈុតអោយឯងរួចហើយ វាស្អាតបំផុតឯងមិនចង់ឃើញទេហេស អាមិត្តចង្រៃឆាប់ក្រោកភ្លាម ហ៊ឹកៗ ក្រោកភា្លមមកថេហ្យុង យ៉ុនគី"ជីមីនយំ អង្រួនថេហ្យុងទាល់តែយ៉ុនគីទៅក្បែរទើបគេក្រោកមកអោយនាយយំវិញ
"បានហើយ ជីមីនបានហើយថេហ្យុងទៅបានសុខហើយ"
"បានសុខយ៉ាងម៉េចបើមនុស្សអាក្រក់នៅទីនេះនៅឡើយ"ជីមីន ស្រាប់តែខឹងឡើងពេលឃើញជុងហ្គុកចូលមក ហើយក៏ស្ទុះទៅ
"ចូលមកធ្វើអីអាឃាតករ!"
"ជីមីន!"យ៉ុនគីចូលទៅចាប់ ពេលជីមីនស្ទុះមកច្រានជុងហ្គុកដួលភ្លាមៗ ហើយនាយក៏មិនតបត ត្រឹមសម្លឹងមើលមុខគេ
"ឆាប់ចេញទៅ ទីនេះមិនស្វាគនម៍លោកទេ មិត្តខ្ញុំស្លាប់ហើយគ្មាននរណាអោយលោកធ្វើបាបទៀតទេ មិត្តខ្ញុំគេស្លាប់ហើយដោយស្នាដៃរបស់លោកចនជុងហ្គុក  លោកជាឃាតករ លោកជាឃាតករសម្លាប់ប្រពន្ធកូនខ្លួនឯង! "
"ជីមីន!"
"ចេញទៅ ឆាប់ចេញទៅ!មិនអោយចូលក្បែរមិត្តខ្ញុំទេ ចេញទៅ យ៉ុនគីឆាប់ដេញគេចេញទៅ មិនអោយគេធ្វើបាបមិត្តខ្ញុំទៀតទេ ចេញទៅ កុំប៉ះពាល់មិត្តរបស់ខ្ញុំ ចន ជុងហ្គុកមនុស្សចោលម្សៀត!"
"ជីមីន!"យ៉ុនគីចាប់មិនចង់ឈ្នះពេលជីមីនកញ្ច្រោលឡើងខ្លាំង កាន់តែខ្លាំងពេលជុងហ្គុកចូលក្បែរគ្រែថេហ្យុង
"ទៅផ្ទះយើងវិញណាអូនសម្លាញ់ណា"ជុងហ្គុកមិនអើពើ នាយយោងខ្លួនឥតវិញ្ញាណក្រោកសំដៅទៅរកគ្រែគេងរបស់ថេហ្យុង លើកបីគេឡើងព្រមទាំងនិយាយពាក្យផ្អែមល្ហែមដាក់
"ចន ជុងហ្គុក យកមិត្តខ្ញុំទៅណា មិនអោយយកទៅទេ អាឃាតករដាក់មិត្តខ្ញុំចុះភ្លាម យ៉ុនគីឆាប់អោយគេដាក់ថេហ្យុងចុះទៅ ហ៊ឹកៗ យ៉ុនគី មិនអោយគេយកថេហ្យុងទៅទេ!គេនឹងធ្វើបាបមិត្តខ្ញុំទៀតហើយហ៊ឹកៗ...យ៉ុនគី"ជីមីនកញ្ច្រោលឡើងខ្លាំង គេពិតជាឈឺចាប់ព្រោះតែគេគឺជាអ្នកជូនថេហ្យុងទៅជួបជុងហ្គុកដោយផ្ទាល់ គេគិតថាបើព្រឹកនេះគេមិនជូនទៅមិត្តគេក៏មិនគ្រោះថ្នាក់អញ្ចឹងដែរ វាកំហុសរបស់គេក៏ជាកំហុសរបស់ជុងហ្គុកដែរដូច្នេះហើយបានជាគេមិនចង់អោយជុងហ្គុកចូលក្បែរថេហ្យុងទៀត បើគ្មាននាយមិត្តគេក៏មិនស្លាប់ដែរ"
"ជីមីន បានហើយរឿងគេ អោយគ្រួសារគេដោះស្រាយគ្នាគេទៅ"យ៉ុនចូលសម្រួល នាយមើលឃើញពីការឈឺចាប់ដែលជុងហ្គុកលាក់លាមទុក ជាជាងការស្រែកត្រហ៊ោយំរំអុកអោយនាយតូចដឹងខ្លួន នាយបែរជាមើលឃើញមានដុំភ្លើងមួយយ៉ាងធំនៅក្នុងខ្លួនរបស់នាយ វាជាដុំភ្លើងដែលកំពុងដុតកម្លោចចិត្តគំនិតរបស់នាយជាមួយអារម្មណ៍ ឈឺចាប់  តក់ស្លុត រន្ធត់ សោកស្ដាយ វិបដិសារីនិងអារម្មណ៍នៃគ្រប់យ៉ាងដែលនាយមិនដឹងថាគួរបង្ហ្ហាញអ្វីចេញមកមុនទើបជ្រើសរើសការស្ងប់ស្ងៀមជាអ្វីដែលនាយធ្វើបានល្អបំផុតក្នុងពេលនេះ។

សុបិន្តស្នេហ៍-Dream to Love ❤️🥀(ចប់)Where stories live. Discover now