ភាគទី៤២: ដល់វេនលោកម្ដងហើយចន ជុងហ្គុក

2.2K 117 27
                                    

        ព្រឹកព្រលឹមថ្ងៃថ្មី! បរិយាយកាលមិនសូវជាល្អប៉ុន្មានទេ ជុងហ្គុកកាលពីយប់មិញដោយសារតែយស់បន្តិឃើញថេហ្យុងនាយយំដល់គេងលក់រហូតដល់ភ្ញាក់វិញ រង្វង់ភ្នែកឡើងហើមបើកសឹងតែមិនចង់រួច យប់មិញស្រែងផងយំផងក្រោកឡើងខះករឈឺក្បាលងេញងាមពេញបន្ទាប់។
"ហ្អឹកៗ"នាយនៅយំនៅឡើយ មានអារម្មណ៍ថាស្រែកទឹកនឹងឈឺក្បាល នាយមិនដឹងថាយប់មិញចេញពីបន្ទប់ថេហ្យុងពីកាល ឡើងយកគេងគ្រែខ្លួនឯងរបៀបម៉េចនាយមិនចាំ គ្រាន់តែចាំថាយប់មិញថេហ្យុងមករកនាយចង់អោយនាយរស់នៅសាងខ្លួនជាថ្មី
*ជុងហ្គុក!បងត្រូវតែរស់នៅដោយរីករាយ កុំធ្វើអោយមនុស្សដែលស្រលាញ់បងខូចចិត្តទៀតអី។ សម្លេងរបស់ថេហ្យុងនិយាយរងំពេញត្រចៀក ឮហើយមានតែយំបន្តទៀតព្រោះនាយកាត់ចិត្តមិនទាន់បាន តែបើគេនិយាយអោយនាយធ្វើបែបនេះទៅហើយនាយនឹងធ្វើតាម នាយនឹងរស់នៅជាថ្មី ធ្វើជាបង្គោលគ្រួសារដ៏រឹងមាំបន្តទៀត
"ហ៊ឹក!ថេហ្យុង បងនឹងសងអូនវិញនៅជាតិក្រោយ"ជុងហ្គុកនិយាយហើយជូតទឹកភ្នែកដែលស្រក់មួយដំណក់លើថ្ពាល់ចេញ នាយលែងយំទៀតហើយ ទើបចាប់អារម្មណ៍ថាក្បាលនាយមានបង់បិទរបួស នាយត្រូវរបួសពីកាល?មិនចាំក៏មិនខ្វល់ដែរនាយស្ទុះក្រោកឡើងទៅងូតទឹកទៅធ្វើការបន្ដទៀត ខានទៅជាងពីខែហើយមិនដំណើរការដល់ណា?
ក្រាក!
15នាទីក្រោយមក ជុងហ្គុកចេញមកវិញជាមួយកន្សែងរុំល្វែងក្រោមតម្រង់ទៅទូសម្អាងជូតសក់ចេញទើបចាប់អារម្មណ៍មាត់នាយមានបែក?ថែមទាំងឈឺខ្លួនទៀត តើម្សិលមិញនាយបានធ្វើអី?មិនខ្វល់ នាយរួចរាល់បម្រុងទៅទូខោអាវបំណងយកឈុតខ្មៅមកស្លៀកពាក់ទៅក្រុមហ៊ុនព្រោះនាយនៅកាន់ទុក្ខថេហ្យុងនៅឡើយ ស្រាប់តែប្រទាក់ភ្នែកនឹងឈុតខៀវមួយនៅលើគ្រែ? អ្នកណាហ៊ានម្ល៉េះចូលបន្ទប់នាយដោយគ្មានការអនុញ្ញាតថែមទាំងរុករើទូខោអាវនាយទៀតចេះដឹងខុសរឿង នេះពួកគេមិនដឹងឬធ្វើពើជាមិនដឹងថានាយនៅកាន់ទុក្ខថេហ្យុងនៅឡើយ? ឃើញហើយក្ដៅឆាវជុងហ្គុកប្រញាប់ស្ទុះទៅសួរនាំរកអ្នកបង្ករហេតុតែម្ដង
"ខ្ញុំសួរសុំថាអ្នកណាហាស៎!ចេះដឹងខុសរឿង ចូលបន្ទប់ខ្ញុំកាលពីព្រឹកមិញ"ជុងហ្គុកស្រែកសម្លុតសម្លេងឮរំលងពេញភូមិគ្រិះ អ្នកបម្រើពិតជាភ័យណាស់ ពិសេសនាយតូចដែលស្ថិតនៅចង្រ្កានបាយ ឮហើយញ័រខ្លួនទទ្រើកតែម្ដង គេមិនស្មានថាជុងហ្គុកខឹងដ៏ម្លឹងទេ គ្រាន់តែខោអាវមួយសម្រាប់សោះ
"ប្រាប់ឬមិនប្រាប់ បើមិនប្រាប់ខ្ញុំដេញចេញទាំងអស់!"
"គឺ..."
"គឺ..ខ្ញុំ!"ទម្រាំតែដាច់ចិត្តចេញមកអារម្មណ៍ភ័យមិនស្ទើរ គេនៅចាំបានរូបភាពជុងហ្គុកកាចដាក់គេកាលពីយប់មិញតែគេមិនអាចនាំទុក្ខអ្នកផ្សេងអោយទទួលទោសជំនួសគេដែរ
"ឯងជាអ្នកណាហាស៎!មានសិទ្ធិអី....."បានឮសម្លេងញ័រជុងហ្គុកងាកទៅប្រុងស្រែកសម្លុតតែស្រាប់តែគាំងអស់ពាក្យនិយាយពេលឃើញរូបភាពចំពោះមុខប្រញាប់ស្ទុះទៅជិតយ៉ាងលឿន
"ហាស៎?😳ថេយ៍!..ថេយ៍ជាថេយ៍ពិតមែន?គឺអូនពិតមែនថេហ្យុង!ប្រពន្ធសម្លាញ់អូនមកវិញហើយ កុំទៅចោលបងទៀតអី នៅទីនេះហើយនៅជាមួយបង...ណ៎ា"ជុងហ្គុកប្រញាប់ស្ទុះទៅអោបរាងកាយតូចទាំងរំភើបបេះដូងលោតញាប់ ព្រោះនាយអាចចាប់គេអោបជាប់មិនរសាត់ចេញដូចយប់មិញ បើនេះជាការយល់សប្តិអញ្ចឹងនាយមិនប្រថ្នាអោយខ្លួនឯងភ្ញាក់ពីដំណេកទេ នាយនឹងរស់នៅក្នុងសុបិន្តមួយនេះរហូតជាមួយថេហ្យុង ចំណែកនាយតូចបានត្រឹមតែឈរគាំងជាមួយភាសារអូនបងរបស់នាយ គេមិនទាន់ហ៊ាននិយាយអីរងចាំស្ដាប់សម្ដីរបស់នាយបន្តទៀត
"ប្រពន្ធសម្លាញ់អូនដឹងទេ កាលយប់មិញបងភ័យណាស់ អូនទៅចោលបង បងស្ទើរតែស្លាប់ហើយដឹងទេ បងពិតជារស់នៅគ្មានអូនមិនបានទេ បើអូនទៅចោលបងម្ដងទៀតបងនឹងស្លាប់ចំពោះមុខអូនមិនខានទេ"ជុងហ្គុកលែងចេញពីការអោប ក្ដោបប្រអប់ដៃថេហ្យុងមកកាន់និយាយភាសាលួងលោមទាំងរលីងរលោងទឹកភ្នែក អង្វរអោយថេហ្យុងនៅក្បែរ ប៉ុន្តែនាយតូចបានត្រឹមជ្រួញចិញ្ចើមហាក់មិនយល់ពីអ្វីដែលនាយក្រាស់កំពុងនិយាយកាលពីយប់មិញគេចាំបាន ជុងហ្គុកបណ្ដេញគេច្បាស់ណាស់ ម៉េចក៏ព្រឹកនេះអង្វរអោយគេនៅក្បែរ គេមិនយល់ទេ?
"ថេយ៍ៗ!ថេហ្យុង!អូននិយាយអីមួយមាត់មក កុំស្ងៀមបែបនេះ បងពិតជាភ័យណាស់ អូននិយាយអីមួយមាត់មក កុំស្ងៀមស្ងាត់អីអូនហ៎ា!"ជុងហ្គុកដល់ឃើញគេស្ងាត់ពេកនាយចាប់ផ្ដើមភ័យអង្រួនដាក់គេឥតឈប់ខ្លាចថានាយយល់ច្រឡំវង្វេងស្មារតីអ្វីទៀត
"ខ្ញុំ..ខ្ញុំគួរនិយាយអី?"
"ថេយ៍!...ហ៊ឹកៗ"ជុងហ្គុកស្រវាអោបគេម្ដងទៀតដល់គេនិយាយបែបនេះទើបនាយដឹងថានឹកគេខ្លាំងប៉ុណ្ណា នាយស្រវាអោបយំសស្រាក់ដាក់លើស្មារថេហ្យុង ធ្វើអោយអ្នកបម្រើក្នុងផ្ទះគ្រប់គ្នាឈរគាំងសម្លឹងមកពួកគេរួមទាំងថេហ្យុងដែរ ពួកគេគាំងតាំងពីនាយក្រាស់រត់មកអោបនាយតូចតាំងពីដំបូងម្លេះ
"អឺលោក..លោកទៅប្ដូរខោអាវសិនទៅនឹងអាលមកញ៉ាំបាយ"ថេហ្យុងនិយាយឡើង គេមានអារម្មណ៍ថាខ្មាស់ណាស់ដែលមកឈរអោបគ្នាកណ្ដាលផ្ទះបែបនេះ បើសិនពួកគេស្រលាញ់គ្នាខ្លាំងទៅមិនថាទេ នេះពួកគេទើបតែឈ្លោះគ្នា ពិតជាខ្មាស់អៀនណាស់
"លោក?"ជុងហ្គុកផ្ទួនពាក្យ មិនស៊ាំត្រចៀកដែលថេហ្យុងហៅនាយថាលោក?តើគេខឹងនាយខ្លាំងឬបានប្ដូរពាក្យហៅថាលោក? តែមិនអីទេ លោកក៏លោកអោយតែថេហ្យុងព្រមនៅក្បែរនាយទៅបានហើយ
"ឆាប់ទៅប្ដូរខោទៅ..មិនអញ្ចឹងគេមក ពិបាកឥឡូវហើយ"ថេហ្យុងគេចមុខ គេដឹងថានាយច្បាស់ជាចម្លែកចិត្តព្រោះរាល់ដល់គេហៅនាយថាបងមិនមែនលោក តែជុងហ្គុកពេលឮថាមានភ្ញៀវមកក៏ជ្រួញចិញ្ចើមចម្លែកចិត្តម្ដងទៀត
"សន្យានឹងបងសិនមកថាអូនមិនទៅចោលបង"ជុងហ្គុកខ្លាចថានាយទៅហើយចុះមកវិញលែងឃើញនាយតូចទៀតទើបទាមទារពាក្យសន្យាកាត់
"សន្យាសិនមក មិនអញ្ចឹងបងនឹងអោបអូនបែបនេះរហូតមិនទៅណាទេ.."
"បានៗខ្ញុំសន្យានៅញ៉ាំបាយជាមួយលោក"ថេហ្យុងនិយាយកាត់ពេលនាយបម្រុងនឹងស្រវាអោបគេម្ដងទៀតពិតមែន
"ហិហិ អញ្ចឹងបងទៅលើសិនហើយ តែមួយភ្លែតទេអូនចាំសិន កុំអាលទៅណាណា៎"
"ដឹងហើយ!"
"ហិហិ!សឺត!បងស្រលាញ់អូន"ជុងហ្គុករត់ទៅលើទាំងរភើប ថើបថេហ្យុងមួយខ្សឺតអោយគេឈរគាំងអស់ពាក្យនិយាយសូម្បីតែអ្នកបម្រើ ភាំងពេកដល់ថ្នាក់ធ្លាក់របស់ពីដៃ ត្រឹមតែអោបមិនសូវចម្លែកទេ តែនេះថើប នៅមានពាក្យសម្ដីស្រលាញ់អូនបងទៀត នេះអ្នកប្រុសរបស់គេត្រូវគេវៃដល់សសៃប្រសាទហើយមែនទេ ចំណែកថេហ្យុងគេធ្វើចិត្តមិនទាន់ទេ យប់មិញទើបតែវៃធ្វើបាបគេបណ្ដេញគេព្រឹកនេះមកនិយាយពាក្យស្រលាញ់អង្វរអោយនៅ តើនាយចង់បានអីទៅ? មកធ្វើដូចជាស្រលាញ់ស្របពេលគេកំពុងចាកចេញទៅអញ្ចឹងមែនទេ?

SKIP
     ត្រឹមតែ5នាទីប៉ុណ្ណោះជុងហ្គុកបានចុះត្រឡប់មកវិញជាមួយខោអាវរលុងៗរបៀបស្លៀកនៅផ្ទះ ទឹកមុខរំភើបមានក្ដីសុខជាងពេលឡើងទៅមិញទៀត
"Morning ប្រពន្ធសម្លាញ់ ចាំបងយូរទេ?"ជុងហ្គុកចុះមកថើប សួរនាំដោយក្ដីរំភើប
"មិនយូរទេ លោកមិនទៅធ្វើការទេឬ?"
"អត់ទេ បងចង់នៅជាមួយអូន ឆាប់អង្គុយមក ដួសបាយមក"ជុងហ្គុកបញ្ជារអ្នកបម្រើ ទាញថេហ្យុងអោយអង្គុយក្បែរ កាយវិការរឹងកំព្រឹសរបស់គេមិនបានធ្វើអោយនាយក្រាស់ចម្លែកចិត្តទេ មានតែរំភើប ព្រោះអី? ព្រោះពេលឡើងទៅលើមុននេះនាយបានប្រទាក់ភ្នែកឃើញប្រក្រតិទិននៅក្នុងទូរសព្ទ័មិនមែនជាថ្ងៃខែកាលពីម្សិលមិញទេ បានន័យថារឿងដែលកើតឡើងទាំងអស់នេះជាការយល់សប្តិ🤭(បានន័យថាតាំងពីភាគ៣រហូតដល់ភាគ៤១ម្សិលមិញនេះជាការយល់សប្ដិរបស់ជុងហ្គុកទាំងអស់🤣 ដូច្នេះបើសិនអ្នកទាំងអស់គ្នាអានទៅមានអារម្មណ៍ថារឿងនេះលំអៀងទៅខាងជុងហ្គុកនោះប្រាកដណាស់ មកពីនាយជាអ្នកបង្កើតសាច់រឿងខ្លួនឯង🤦🤣) sorry!🙏 ជុងហ្គុកពិតជាសប្បាយចិត្តណាស់ ដោយសារតែការយល់សប្តិនោះទើបនាយដឹងថានាយតូចម្នាក់នេះមានតម្លៃបែបណាក្នុងជីវិតនាយ តទៅនាយត្រូវរក្សារគេទុក មើលថែអោយល្អបំផុត អរគុណដល់ព្រះជាម្ចាស់ ឬអ្នកណាក៏បានដែលបានផ្ដល់ការយល់សប្តិមួយនេះអោយនាយពិតជាអរគុណណាស់ (admin:បុណ្យផងបាបផង🥲)
"និយាយអញ្ចឹង អូនថាអ្នកណាមក"ជុងហ្គុកនឹកឃើញទើបសួរ ថេហ្យុងមិនហ៊ានឆ្លើយរាងអែ៊អុញបន្តិចទើបមានអ្នកចូលមកតែម្ដង
"អ្នកប្រុស លោកមេធាវីគីមមកដល់ហើយ"
"មេធាវី?ថេយ៍អូនហៅមេធាវីមកធ្វើអី?"ជុងហ្គុកចាប់ផ្ដើមភ័យ នេះកុំប្រាប់ថា...
"អោយគាត់ចាំទីនោះហើយ បន្តិចទៀតខ្ញុំចេញទៅ"
"ថេហ្យុង..."ជុងហ្គុកហៅឃាត់មិនទាន់ថេហ្យុងដើរលឿនស្លេវចេញទៅ រវល់តែសប្បាយចិត្ត ភ្លេចគិតហើយថាថ្ងៃនេះជាថ្ងៃ....លែងលះ?
"អត់ទេ បងមិនព្រមទេ ថេហ្យុង!!"

To be continues......

សុបិន្តស្នេហ៍-Dream to Love ❤️🥀(ចប់)Where stories live. Discover now