ភាគ១២:រឿងប្រពន្ធយើងឯងកុំចេះ

2.7K 153 10
                                    

      នៅក្នុងពិធីជប់លៀងមានទាំងស្រីទាំងប្រុសសុទ្ធតែជាពួកម៉ាក់សាច់ញាតិបងប្អូនជាមួយគ្នា តែមានតែថេហ្យុងទេដែលអង្គុយស្មុគស្មាញកើតទុក្ខក្នុងចិត្តម្នាក់ឯង ដោយសារអ្នកជាមិត្តសួរគេពីស្ថានភាពគេពេលនេះ គេមិនដឹងឆ្លើយថាម៉េចបើប្រាប់ថាសប្បាយក៏មិនត្រូវប្រាប់ថាកើតទុក្ខក៏មិនកើត។ ដោយសារឃើញថេហ្យុងដូចកំសត់ពេកអ្នកជាមិត្តក៏ចាប់គេបង្អក់ស្រាទើបថតរូបបង្ហោះលេង។ ពួកគេមកជួបលៀងនៅក្លិបកម្សាន្តមួយកន្លែងក្បែរៗផ្ទះជីមីនទេ។
"យើងថាមិនកើតទេ"
"ថាដាក់ទៅជឿយើង"
"អាមីនកុំបង្អកគេពេកប្រយត្ន័ស្រវឹងសន្លប់បាត់កើតរឿងធំណា"
"តែមួយកែវពីរកែវមិនអីទេ"
"បើស្អែកយើងកើតអីឡើងឯងទទួលខុសត្រូវ"
"ថាទៅ"ជីមីនចេះតែលើកដាច់ៗ ធ្វើម៉េចមនុស្សចូលចិត្តញ៉ាំស្រាខុសតែពីថេហ្យុងដែលញ៉ាំតែមួយកែវពីកែវស្រវឹងហើយ។
     បន្ទាប់ពីផឹកស្រវឹងសប្បាយគ្រប់គ្នាអស់ ពួកគេក៏មកថតរូបលេង ដឹងស្រាប់ហើយពួកគេជាមិត្តជិតឌិតចឹងការប៉ះពាល់គ្នាគឺដល់ៗណាស់ មានទាំងថើបមានទាំងវៃគ្នាពេញហ្នឹង
      ចំណែកនាយសង្ហាជុងហ្គុកវិញ ពេលមួយថ្ងៃហើយចិត្តកាយរសាប់រសល់នោះមិនរលាយទៅណាសោះមិនដឹងជាស្អីទេ មនុស្សនាយមិនចូលចិត្តបែបនេះទេពីមុនមកហេតុអីមួយរយ:នេះនាយប្រែជាបែបនេះមិនយល់ដែរ នាយខំទៅហ៊ាត់ប្រាណផងទៅដើរលេងផងហើយនៅតែមិនបានទៀតវាកើតស្អីឡើង ចំមែនហើយ។
       កន្លងទៅកន្លះថ្ងៃចិត្តនាយនៅតែបែបនេះដដែលដោយសារស្គុគស្មាញពេកនាយក៏មកអង្គុយផឹកនៅក្លិបដៃគូសហការរបស់នាយ ស្គាល់គ្នារៀងយូរដែលអាចរាប់ថាជាមិត្តហើយ តែមិនជិតឌិតពេកទេ
"កើតអីហ្នឹងអ្នកកម្លោះ អូ!មិនមែនទេមានប្រពន្ធហើយត្រូវហៅថាអ្នកប្រុស"កម្លោះរាងសង្ហារខ្ពស់បន្តិចសាច់សរស្លេកមីន យ៉ុនគីដើរចូលមកទះស្មានាយតិចញញឹមផ្អែមញ៉ោះ។ នាយជាច្បាស់ក្លិបទីនេះឯង
"គ្មានអីទេ ខ្ញុំគ្រាន់តែស្គុកស្មាញបន្តិចប៉ុណ្ណោះ"
"ស្មុគស្មាញរឿងអី?រឿងស្រី?រឿប្រពន្ធ?ឈ្លោះជាមួយប្រពន្ធឬប្រពន្ធតាមទាន់រឿងស្រី?"យ៉ុនគីសួររបៀបញ៉ោះ ជុងហ្គុកមានតែងាកទៅសម្លក់មើលមកនាយព្រាហ្មនារីណាស់ហី
"ខ្ញុំគ្មានស្រីទេ"ទោះបានប្រពន្ធមិនពេញចិត្តក៏នាយគ្មានចិត្តជាប់ស្មេហ៍ស្រីក្រៅអីដែរ ដែលហៅមកគ្រាន់តែចង់បញ្ឈឺរគេប៉ុណ្ណឹង
"ចឹងក៏ទាស់គ្នាជាមួយប្រពន្ធហើយ ហៃយ៉ា...អង្ករស្រូវថ្មីដីស្រែចឹងហើយមិនទាន់យល់ចិត្តគ្នាបន្តិចក៏លែងអីហើយកុំគិតច្រើន"យ៉ុនគីខំនិយាយលើកទឹកចិត្តតែមើលទៅនាយដូចជាមិនទទួលបានមួយពាក្យណាសោះ គិតតែលើកដបស្រាផឹកហៅថែមទៀត
"គិតៗទៅប្រពន្ធឯងក៏ស្អាតណាស់ដែរ"
"ស្អី?"
"ចាំបាច់ប្រតិកម្មលឿនចឹងដែរក្រែងថាមិនពេញចិត្តគេហី"យ៉ុនគីសើចនាយគ្រាន់តែថាបន្តិចសោះក៏ប្រតិកម្មថ្នាក់នេះហើយឯណាថាមិនពេញចិត្តនោះ
"ក៏..មិនចូលចិត្តនិយាយពីគេ"
"ចឹងហ៎..."យ៉ុនគីសើច
"ចឹងឯងប្រហែលមិនដឹងទេណ៎ថាគេនៅឯណា"
"គេនៅផ្ទះជប់លៀងជាមួយមិត្ត"
"ហឹសៗ..មែនហើយគេកំពុងជប់លៀងជាមួយមិត្តតែមិនមែននៅផ្ទះទេ"
"ម៉េចក៏បងដឹង"ជុងហ្គុកងាកមកសួរថ្ងៃមិញថេហ្យុងប្រាប់នាយច្បាស់ណាស់ថាទៅជប់លៀងទទួលមិត្តចឹងមានតែនៅផ្ទះមានទៅណាទៀត
"ក្រែងថាមិនចូលចិត្តនិយាយពីគេហី"
"បង.."ជុងហ្គុកអស់ពាក្យនិយាយហើយក៏មិនដឹងតបថាម៉េចដែរ
"យល់ថាឯងជាមិត្តស្គាល់គ្នាច្រើនខែដែរបងប្រាប់ឯងទៅចុះប្រពន្ធឯង...នៅទីនោះ"យ៉ុនគីនិយាយហើយបូញមាត់ទៅរកវង់រាំ ហៃយ៉ាមិនដែលដឹងសោះថាថេហ្យុងចេះរាំចង្កេះទន់ហើយរាំតោងបង្គោលទៀតគួរអោយទាក់ទាញដល់ហើយ ចំណែកជុងហ្គុកនាយក្ដាប់ដប់ស្រាឡើងបែកចេញសសៃររវាមហើយនេះបើជាដបកំប៉ុងច្បាស់ជាកំពិតខ្ទេចមិនខាន។
«គីមថេហ្យុង សុំយើងទៅជប់លៀងមិត្តតាមពិតសម្ងំរាំក្រលែងទាក់ប្រុសបែបនេះសោះ» ជុងហ្គុកនិយាយហើយទម្លាក់ដបស្រាចុះងើបចេញទៅតែម្ដង
"អេកអេ...ប្រញាប់ទៅណាក្រែងថាមិនចូលចិត្តហី"យ៉ុនគីសើចបង្អាប់។
    ការពិតនាយបានឃើញថេហ្យុងយូរហើយ តាំងពីនាយមិនទាន់ចូលមករកជុងហ្គុកម្លេះ ហើយកាលដែលនាយចូលមករករាងក្រាស់ដោយសារចង់ប្រាប់រឿងនេះឯង បន្ទាប់ពីជុងហ្គុកក្រោកទៅនាយក៏តាមទៅជាមួយដែរព្រោះតែចាប់អារម្មណ៍ក្មេងដែលរាំក្បែរថេហ្យុងនោះ
"ហៃយ៉ា...ស្អាតៗបែបនេះនាយចូលចិត្ត"យ៉ុនគីញញឹមក្របូចមាត់ចូលទៅអូសដៃជីមីនតែម្ដង បើតាមដឹងក្មេងម្នាក់នេះជាកូនពូញាតិសាច់ឆ្ងាយរបស់នាយ ។ ចំណែកនាយក្រាសក៏ចូលទៅទាញដៃថេហ្យុងដូចគ្នាតែត្រូវគេក្រលាស់ចេញ
"គីម ថេហ្យុង"ជុងហ្គុកកាន់តែខឹងមួយជាន់ទៀត ពេលដែលគេក្រលាស់ដៃនាយចេញចូលទៅរកប្រុសផ្សេង
"ហឹម?...អ្នកណា?អ្នកណាហៅឈ្មោះយើង"ថេហ្យុងស្រវឹងទន់ករក្រងិ ភ្នែកមីៗស្រវាបានដៃប្រុសម្នាក់ក្បែរនោះយកមកពិតព្រោះគេស្រវឹងឡើងទន់ខ្លួនទៅហើយ តែត្រូវបានជុងហ្គុកកន្រ្តាក់ដៃមកវិញអោយដួលលើនាយវិញ
"នែ៎...លោក"ប្រុសដែលត្រូវបានថេហ្យុងចាប់ដៃនោះឃើញបែបនេះក៏ប្រុងនឹងចូលមកឃាត់ព្រោះនាយកំពុងតែចាប់អារម្មណ៍ថេហ្យុងស្រាប់ផង
"រឿងប្រពន្ធយើងឯងកុំចេះ"ជុងហ្គុកធ្វើមុខខឹងចប់លើកថេហ្យុងដាក់លើស្មាលើកយកទៅតែម្ដង
"ហឹម..?អ្នកណា?អ្នកណាប្រពន្ធយើងហាស?ឯងជាឯងមែនទេលែងយើងទៅ...ប្រយ័ត្នតែប្ដីយើងមកឃើញវៃឯងទៅ...ចនជុងហ្គុកស្គាល់អត់ប្ដីរបស់យើង..ប៉ុន្តែគេអត់ស្រលាញ់យើងទេ យើងខូចចិត្ត យើងចង់លែងលះឯងនាំយើងទៅជាមួយផង"ថេហ្យុងទន់ករទន់ខ្លួនទៅលើនាយមាត់ប្រាប់អោយលែងតែកាយវិការមិនប្រឆាំងអ្វីសោះ ហើយនៅនិយាយហូរហែប៉ប៉ាច់តាំងពីក្នុងក្លិបរហូតដល់ឡានមិនដឹងស្អីខ្លះទេ មានទាំងយំមានទាំងសើចរហូតដល់ផ្ទះ
"ក្មេងនេះយ៉ាប់ពិតមែន"ជុងហ្គុកនិយាយទាំងរអ៊ូពេលលើកគេអៀវឡើងដើរចូលផ្ទះ មើលចុះផឹកឡើងស្រវឹងទន់ករទន់ខ្លួនអស់ហើយនៅប្រឹងនិយាយត្រប៉ែទៀត បន្ទាប់ពីរអ៊ូរួចនាយក៏ចាត់ការផ្កាស់ប្ដូរសម្លៀកបំពាក់អោយគេជូតខ្លួនរួចចូលគេងជាមួយដែរព្រោះនេះជាបន្ទប់របស់នាយ ខ្ជិលដើរចេញទៅគេងបន្ទប់ផ្សេងណាស់ ចំណែកថេហ្យុងស្រវឹងគេងលក់តាំងពីពេលណាក៏មិនដឹង
"យើងមិនចង់ស្អប់ឯងដែរ គីមថេហ្យុង"ឃើញគេរៀបរាប់ពីក្ដីឈឺចាប់ច្រើនពេកនាយក៏មានអារម្មណ៍ចង់អាណិតខ្លះដែរ

To be continues.... ❤️💜
By JaeLy ❤️

សុបិន្តស្នេហ៍-Dream to Love ❤️🥀(ចប់)Where stories live. Discover now