ជំ.១:សង្រ្គាមនិងពលីកម្ម

1K 76 3
                                    

   ឆ្នាំ១៩៨២
   នាសម័យកាលនោះសង្រ្គាមកំពុងកើតឡើងយ៉ាងក្រឹកក្រេង សន្ធឹកកក្រើកមេឃនិងគ្រាប់នុយក្លេអ៊ែរទម្លាក់ពីលើមេឃសាចដូចជាទឹកភ្លៀង។ ទីក្រុងធ្លាប់ស្រស់ឆើតឆាយប្រែប្រៀបដូចជាទីក្រុងខ្មោចគ្របដណ្តប់ទៅដោយផ្សែងខ្មៅអាប់អួរ សម្រែកស្រែកយំរបស់ប្រជាជនសបញ្ជាក់ឲដឹងពីភាពឈឺចាប់ដែលត្រូវព្រាត់ប្រាស់និរាសពីសាច់ញាតិគ្រួសារបើទោះជាព្រាត់រស់ឬព្រាត់ស្លាប់ក៏ដោយចុះ។
ឯនាយសមុទ្រឯណេះវិញក៏មានឈុតឆាកប្រយុទ្ធយ៉ាងស្វិតស្វាញផងដែរ។ នៅលើនាវាចម្បាំង មាឌមាំក្នុងវ័យសាមសិបស្តើងឈរពេញកម្ពស់ ទឹកមុខមុតមាំមិនខ្លាចមរណាបើទោះបីស្ងួនកំពុងស្ថិតនៅក្នុងទីវាលសមរភូមិក្តៅគគុកក៏ដោយ។ នាយមិនអាចបញ្ចេញពីភាពតក្កមារបស់ខ្លួនបានទេ នាយជាឧត្តមនាវី ជាអ្នកដឹកនាំ ជាមេបញ្ជាការកងទ័ពជើងទឹកនាយត្រូវតែប្តូរផ្តាច់ក្លាហានដើម្បីជាគម្រូដល់កូនចៅក្រោមបង្គាប់កុំឲភ័យតក់ស្លុតបាក់ស្បាតអ្វី គ្មានអ្វីធំជាងការតាំងចិត្តនោះទេ តាំងចិត្តឲមាំគោលដៅរបស់អ្នកនិងមានភាគរយជោគជ័យកាន់តែច្រើន។
   ស្នូរគ្រាប់សំណរចេះតែបន្លឺឡើងជារើយៗ សាគរល្វឹងល្វើយប្រែពណ៌ជាក្រហមឆ្អៅធុំក្លិនលោហិតឈួលចុងច្រមុះ លោហិតពួកគេគឺត្រូវបានបង្ហូរដោយការពលីជូនជាតិ វីរភាពទឹកដីទោះបីជាលោហិតនោះត្រូវបានបង្ហូរអស់ខ្សោះពីខ្លួនថ្វី តែពួកគេស្ម័គ្រ្មចិត្តកាយក្នុងការបូជាវាជូនទឹកដីសុវណ្ណភូមិ។
   ចម្បាំងកាន់តែអូសបន្លាយមនុស្សស្លាប់កាន់តែច្រើន លោកឧត្តមនាវីទោះបីជាមនុស្សមានមុខមាំក៏ដោយក្តីតែលោកនៅតែមានសាច់ឈាមនិងបេះដូងដែលជាមនុស្សដូចគេអ្នកផងដែរ ឃើញមនុស្សក្រោមបង្គាប់ស្លាប់ម្តងម្នាក់ៗបែបនេះលោកពុំបានពេញចិត្តនោះទេ ពួកគេមានគ្រួសាររងចាំនៅផ្ទះ មានប្រពន្ធកូនត្រូវចិញ្ចឹម លោកមិនអាចធ្វើជាគរថ្លង់លើរឿងនេះបានទេ។ ហេតុតែដូច្នេះទើបលោកប្រថុយធ្វើរឿងដ៏គ្រោះថ្នាក់មួយដើម្បីបញ្ចប់សង្រ្គាមក្នុងពេលនេះតែម្តង បើទេវតាលោកប្រោសគួបផ្សំនិងបុណ្យដែលនាយមានផងនាយនិងអាចបំពេញបេសកម្មនេះបាន តែបើសិនជាបុណ្យខោចខ្លីហើយសង្ខារត្រូវរលត់ត្រឹមនេះក៏ឲវាចប់ទៅចុះ បើពលីជីវិតលោកមួយតែអាចរក្សាបាននូវជីវិតកូនទាហានរាប់សិបនាក់ លោកក៏សុខចិត្តលះបង់ពាក់កណ្តាលជីវិតចុងក្រោយទៅចុះ។

វាយោរផាត់ស្នេហ៍Where stories live. Discover now