ជំ. ៣៧: ផ្កាយព្រឹករះ ព្រោះចង់កំដរវេហាស៍

476 74 23
                                    

  នៅក្នុងខណៈនេះ ស៊ុងហ៊ុន កំពុងរៀបចំកិច្ចប្រជុំមួយស្តីពីការកសាងជាតិឡើងវិញ។ ក៏ដូចដែលដឹងស្រាប់ថារាជធានី ម៉ូយ៉ាន ទើបនិងងើបពីសង្រ្គាមមកដូច្នេះថ្នាក់លើជាន់ខ្ពស់ដូចជានាយត្រូវតែឈឺឆ្អាល ជួយបញ្ចេញមតិយោបល់ ក៏ដូចជាស្វះស្វែងជួយកិច្ចការជាច្រើនទៀត ទាំងផ្នែកកម្លាំងបាយនិងកម្លាំងបញ្ញា។
“ សម្រេចថាអ៊ីចឹងទៅចុះ នៅចុងសប្តាហ៍នេះយើងនិងចេញជាកម្លាំងដើម្បីជួយសាងសង់លំនៅដ្ឋានជូនប្រជាពលរដ្ឋវិញ ” ជាសេចក្តីសម្រេចរបស់លោកឧត្តមនាវីយើងមុននិងកិច្ចប្រជុំត្រូវបានរំសាយ។  គ្រប់គ្នាចាប់ផ្តើមចាកចេញពីសាលប្រជុំតូចម្តងម្នាក់ៗ រហូតសល់តែជុងវ៉ុននិងជុងស៊ុងតែប៉ុណ្ណោះ។ នាយមិនបានអនុញ្ញាតឱ្យពួកគេទៅណាដោតហេតុថានាយសង្កេតដឹងពីភាពមិនប្រក្រតីរវាងពួកគេទាំងពីរ។ មុខគ្នាក៏មិនចង់មើល និយាយស្តីជាមួយគ្នាចុងមាត់ចុងក នោះជាទង្វើរមួយដែលស៊ុងហ៊ុនមិនធ្លាប់ឃើញកាលពីមុនសោះឡើយ។
  “ លោកទាំងពីរមានទំនាស់អ្វីនិងគ្នាមែនទេ? ” សម្លេងក្រលររបស់នាយលាន់ឮរំពងក្នុងសាលដែលស្ងាត់មនុស្ស្ ចំណែកឯអ្នកដែលនៅចំពោះមុខទាំងទ្វេរក៏មិនព្រមហាស្តីអ្វីបានត្រឹមតែឱនមុខចុះរាងខ្លួន ទង្វើរទាំងអស់នេះហើយដែលអប់បរិយាកាសឱ្យកាន់តែអាប់អួរនិងស្ងាត់លើសដើម។
“ លោកឧត្តមនាវីឯក? ជុងស៊ុង? ”
“ ពុំមានអ្វីនោះទេ ទានប្រោស! ” ដោយហេតុថាថ្នាក់លើបញ្ជាន់សួរជាច្រើនលើកសារទើបជុងវ៉ុនសម្រេចឆ្លើយមួយម៉ាត់ឱ្យដាច់សេចក្តី។ ទឹកមុខស្ងប់ស្ងួតមិនប្រែប្រួលទៅណាទើបស៊ុងហ៊ុនយល់ថាមិនគួរសួរដេញដោលទៀតនោះឡើយ វាប្រហែលជាបញ្ហាផ្ទាល់ខ្លួន។
“ ... ”
“ ប្រសិនបើលោកមិនមានចម្ងល់អ្វីទៀតទេ ខ្ញុំបាទសុំអនុញ្ញាតទៅវិញហើយ ” សភាពការណ៍កាន់តែតានតឹង ជុងវ៉ុន ក៏អនុគ្រោះខ្លួនចេញទៅមុន។ ស៊ុងហ៊ុនក៏មិនហាមដ្បិតនាយដឹងថាគេប្រហែលជាត្រូវការពេលក្នុងការដោះស្រាយបញ្ហារបស់ខ្លួនឯង។ នាយយើងបែរមកជុងស៊ុងវិញដែលនៅតែឈ្ងោកមុខចុះដូចដើម។ ស៊ុងហ៊ុន ក៏ទះស្មារគេតិចៗ ហាក់បីជាសារគ្មានសម្លេងថានាយនៅទីនេះនិងចាំស្តាប់រាល់រឿងដែលកប់នៅក្នុងជម្រៅចិត្តរបស់គេ។
“ ខ្ញុំបានធ្វើឱ្យស្ថានការណ៍រញេរញៃហើយ... ” បុរសកម្សត់ហាខ្ជាក់ពាក្យរបស់ខ្លួនក្រោមកម្រិតសម្លេងស្រាលបំផុត បើកុំតែនៅទីនេះមានតែគេពីរនាក់ ម្ល៉េះស៊ុងហ៊ុននិងចាប់មិនបានឡើយថាគេនិយាយអ្វី។
“ ខ្ញុំបានបង្កាត់ភ្លើង ហើយភ្លើងនោះក៏ត្រឡប់មកដុតកម្លោចខ្ញុំវិញ ” ភ្លើងដែលគេនិយាយគឺជាភ្លើងស្នេហ៍ មិនបាច់បញ្ជាក់ក៏ស៊ុងហ៊ុនដឹង ប្រហែលជាពួកគេកំពុងស្ថិតនៅក្នុងស្ថានភាពដូចគ្នាហើយមើលទៅ។ ភ្លើងស្នេហ៍ គ្មានរូបរាងទេ ក៏គ្មានផ្សែងដែរ តែបើរប៉ះពាល់ហើយក៏រមែងនិងដុតរោលឱ្យខ្លោចផ្សារ និងពង្វក់ឱ្យយើងឈ្លក់ចិត្តដោយមិនដឹងខ្លួននោះឡើយ។
“  វាជារឿងបេះដូង យើងមិនអាចជួយអ្វីបានឡើយ ប៉ុន្តែយើងមិនចង់ឱ្យលោកស្ថិតនៅក្នុងដំណាក់កាលមួយដូចជាយើងនោះទេ បើអាចឱបក្រសោប ក៏ឱបក្រសោបគេមកវិញមក ”
“ ចុះលោកវិញនោះ? មិនចង់ឱបក្រសោបជេយ៉ុនមកវិញទេមែនទេ? ” ជុងស៊ុង សើចហឹសបន្តិចបីដូចជាចម្អន់ទៅកាន់ស៊ុងហ៊ុនអ៊ីចឹង គួរឱ្យអស់សំណើចដែរ មនុស្សមានវិបត្តិស្នេហាកំពុងឱ្យយោបល់មនុស្សមានវិបត្តិស្នេហាដូចគ្នា។ ស៊ុងហ៊ុន ញោចមាត់ញញឹមបន្តិច តែនោះមិនមានជាស្នាមញញឹមដោយក្តីសោមន្សឡើយ វាជាស្នាមញញឹមស្ងួតដែលរែងដឹងពីភាពមិនប្រក្រតីអ្វីមួយ។ ស៊ុងហ៊ុន ប្រលែងដង្ហើមមួយខឹកទើបបកទៅវិញ។
“ លោកក៏ដឹងដែរថាយើងមិនអាច... ”

វាយោរផាត់ស្នេហ៍Where stories live. Discover now