ជំ.១៤:ម្លិះមួយទង

513 70 11
                                    

  “លោកយប់ជ្រៅណាស់ហើយ តោះទៅផ្ទះ” កែវសុរ៉ាដាក់ដល់មាត់បម្រុងនិងលើកអកទៅហើយក៏ត្រូវជេយ៉ុនទាញចេញ កែវនេះមិនដឹងជាកែវទីប៉ុន្មានហើយទេបើមើលទៅលោកឧត្តមនាវីដូចជាធ្លាក់ភ្នែកសន្តាកបើកលែងចង់រួចទៅហើយ។
   “...” ស៊ុងហ៊ុន ពុំបានតបតឡើយ ជេយ៉ុនប្រឹងទាញដៃយ៉ាងណាក៏មិនកម្រើកខ្លួន នាយងាកមើលមុខជេយ៉ុនហើយក៏ពេបមាត់បន្តិច ចម្លើយមិនច្បាស់លាស់ដែលអាល្អិតនេះផ្តល់ឲ្យធ្វើឲ្យគេមិនស្ងប់ចិត្តសោះ។
   “លោក...” រាងតូចបង្អូសសម្លេងយ៉ាងវែង គេងងុយហើយតែមិនហ៊ានទុកស៊ុងហ៊ុនឲ្យនៅទីនេះតែម្នាក់ឯង ហើយនៅទីបំផុតស៊ុងហ៊ុនក៏ក្រោកឡើងបោសដីចេញពីខោដើរចេញដោយស្ងប់ស្ងាត់។
   “ខ្ញុំជួយគ្រាទេ?” ជេយ៉ុនដើរស្ទឹមជាមួយស៊ុងហ៊ុន កាន់ដើមដៃធំចង់ដាក់វាលើស្មារតូចរបស់ខ្លួនដើម្បីជួយតម្រង់មនុស្សមាឌមាំនេះដើរឲ្យត្រង់ផ្លូវ តែក៏ត្រូវបានគេបដិសេធ ស៊ុងហ៊ុនលើកចង្អុរដៃរេទៅមកជញ្ចក់មាត់ជុជុ ជេយ៉ុនចង់តែសើចនិងចរិតថ្មីមួយនេះទេ ពេលដែលជាតិស្រវឹងជ្រាបចូលពេញខ្លួនភាពអង់អាចក៏មិនដឹងជាបាត់ទៅណាអស់សល់ត្រឹមស៊ុងហ៊ុនម្នាក់ដែលមានចរិតក្មេងខ្ចី។
   “លោកផ្លូវទៅផ្ទះនៅខាងនេះ ខាងហ្នឹងគឺដើរចូលព្រៃហើយ!”
   “សូចច យើងដឹងហើយ!” មិនខ្វល់ពីការហាមឃាត់របស់រាងល្អិត ស៊ុងហ៊ុនបត់ទៅខាងស្តាំដៃដើរសម្តៅចូលព្រៃស្តុក ជេយ៉ុនប្រលែងដង្ហើមធំដើរតាមគេស្ងាត់ៗ មានអារម្មណ៍ថាខ្លួនកំពុងមើលក្មេងប្រាំឆ្នាំជាជាងមើលថែមនុស្សធំពេញវ័យ។
ដើរដល់រាងជ្រៅបន្តិចស៊ុងហ៊ុនក៏ទច់ជំហានក្រោយរកឃើញរបស់ដែកលគេចង់បាន នាយញោចញញឹមឡើងមុននិងលូកដៃទៅកាច់ដើមរុក្ខជាតិដែលបញ្ចេញផ្កាពណ៍សៗចម្រាស់ក្នុងទីងងឹតរីកក្រប៉ាងចោលក្លិនក្រអូបឈ្ងុយឈ្ងប់ ជេយ៉ុនតាមមើលគ្រប់សកម្មភាពរបស់គេដោយស្ងៀមស្ងាត់ រងចាំមើលថាគេនិងធ្វើអ្វីបន្តជាមួយផ្កាម្លិះមួយទងនោះ។
   “លោកដើរឆ្ងាយយ៉ាងនេះដោយសារតែផ្កាមួយហ្នឹងអ្ហេស៎?”
មើលរំលងពីសំនួររបស់ក្មេងមាត់ច្រើន ស៊ុងហ៊ុនលើកផ្កាមកដាក់ផ្ទឹមស្មើរនិងមុខរបស់ជេយ៉ុនរួចក៏និយាយ “ម្លិះស្អាតយ៉ាងនេះ តែបើដាក់ប្រៀបផ្ទឹមជាមួយឯង ឯងគឺស្អាតជាងឆ្ងាយណាស់”
   ឌឹប..ឌឹបប..ឌឹប.. បេះដូងវង្វេងចង្វាក់លោតខុសទៀតហើយ នាយបានលង់ជ្រៅខ្លាំងណាស់ទៅហើយសូមលោកឧត្តមនាវីកុំធ្វើឲ្យគេកាន់តែឈ្លក់វង្វេងជាងនេះទៀតអី ពុំនោះទេថ្ងៃដែលគេចាកចេញពីទីនេះ និងបង្កជាផលវិបាកដល់ជេយ៉ុនកាន់តែខ្លាំង។
   “ប៉ុន្តែបើយើងយកផ្កាមកសៀតបែបនេះយើងហ៊ានធានានិងគ្មានអ្វីប្រៀបបានដល់ឯងឡើយ ផ្កាស្អាតសម្រាប់មនុស្សល្អគុណ ឯងជាម្លិះតែមួយទងគត់ក្នុងកែវភ្នែកយើង”
គិតថាមិនចាំបាច់ប្រើពាក្យស្រលាញ់ដោយផ្ទាល់ឡើយ ត្រឹមប៉ុននេះយើងក៏អាចស្មានដឹងដល់ជម្រៅចិត្តរបស់ពួកគេទៅហើយ។ តែធ្លាប់ឮគេនិយាយទេថាមនុស្សដែលមានស្នេហាគឺជាមនុស្សល្ងង់ ពួកគេនិងមោរបាំងដោយសេចក្តីស្រលាញ់និងរមែងពុំដឹងខ្លួនឡើយថាបេះដូងត្រូវការគ្នាប៉ុណ្ណា។
រយៈពេលសាមសិបពីរឆ្នាំរស់នៅលើផែនដី ថ្ងៃនេះស៊ុងហ៊ុនអាចយល់ពីតម្រូវការបេះដូងខ្លួនឯងហើយ គេមិនចង់បានអ្វីឡើយ ក្រៅពីប៉ងចង់កាច់ផ្កាម្លិះកោះមួយនេះមករក្សាទុកក្នុងដៃ ចង់ក្លាយជាម្ចាស់កម្មសិទ្ធ ចង់ដាំបណ្តុះមើលថែមិនមែននលើដីតែគឺក្នុងបេះដូង បន្តជីវិតឲ្យផ្កាម្លិះមួយទងនេះមិនមែនដោយការស្រោចទឹកឡើយតែគឺដោយសេចក្តីស្រលាញ់។

វាយោរផាត់ស្នេហ៍Where stories live. Discover now