ជំ. ៣៨: បំភ្លេច ឬព្យាយាមមិននឹកដល់

506 73 38
                                    

  ថ្ងៃរះទាន់មិនទាន់ កងកម្លាំងទាហានជើងទឹកត្រូវបានដាក់បញ្ជាឱ្យធ្វើការងារទាំងព្រឹកព្រលឹម។ កងកម្លាំងត្រូវបានបែងចែកជាពីរផ្នែក មួយផ្នែកត្រូវហ្វឹកហាត់នៅឯបន្ទាយក្រោមការគ្រប់គ្រងរបស់ជុងវ៉ុន រីឯមួយផ្នែកទៀតគឺត្រូវមកជួយសាងសង់ផ្ទះដល់ប្រជាជន ហើយក្រុមទាំងពីរផ្នែកត្រូវផ្លាស់វេនគ្នាម្តងម្នាក់ក្នុងការហ្វឹកហាត់និងការងារកសាងហេដ្ឋារចនាសម្ព័ន្ធ។
  អ្នកដែលមានវត្តមាននៅទីនេះប្រាកដណាស់ថាសុទ្ធតែជាបុរស ក្នុងនោះក៏មានដោយមកទាំងជេយ៉ុនផងដែរ ដ្បិតអីស៊ុងហ៊ុនបានដាក់បញ្ជាឱ្យគេមកជាមួយដែរ។ ជេយ៉ុន មិនចំណាប់ជំនួនក្នុងការងារសាងសង់អីទេ តែការងារដែលប្រើកម្លាំងបាយគេធ្វើមិនឱ្យចាញ់ចិត្តអ្នកដទៃឡើយ ឃើញមាឌល្អិតជាងគេបន្តិចមែន តែកាលនៅលើកោះការងារធ្ងន់ៗគេធ្វើមករាប់ភ្លេចទៅហើយ។
  រាងថ្ងៃត្រង់បន្តិច គ្រប់គ្នាត្រូវបានអនុញ្ញាតឱ្យសម្រាក។ ជេយ៉ុន ដែលមានខ្លួនដាបដោយញើសស្អិតតតាត់ក៏បានដាក់ខ្លួនអង្គុយជាមួយនិងគេឯងដែរ។ នៅក្នុងចំណោមរបស់គេឃើញមានបុរសប៉ុន្មាននាក់មិនមានពាក់អាវសមសួនឡើយ ពោលគឺមានតែខោស្នាប់លើជង្គង់ ល្វែងខាងលើមានក្រណាត់ពាក់ឆៀង ឌិនជាប់រូបភ្លើង វាជាសញ្ញាសម្គាល់ឱ្យជេយ៉ុនបានដឹងថាពួកគេទាំងនេះគឺជាទ័ពរបស់វ្លើងនោះឯង។ ទ័ពវ្លើងមិនទាន់បានត្រឡប់ទៅវិញទេ មីងឃ្យូមិនបានដកទ័ពទៅក៏ព្រោះតែចង់ឱ្យជួយជាកម្លាំងក្នុងការកសាងអស់នេះឯង។
មនុស្សទន់ភ្លន់ដូចជាជេយ៉ុន ងាយណាស់និងរាប់គេឯងដូច្នេះហើយមិនបានប៉ុន្មានផងនាយយើងក៏ត្រូវបានគេស្គាល់ និងទទួលស្គាល់ថាគេនេះជាមនុស្សមានចិត្តទូលាយនិងទន់ភ្លន់ជាអណេក។ នាយតូចកំពុងតែជជែកនិងមិត្តដែលទើបតែស្គាល់ថ្មោងថ្មីសុខៗក៏មានគេម្នាក់មកប្រាប់ថាលោកឧត្តមនាវីហៅគេ ដូច្នេះនាយយើងក៏លាគ្នាមួយខណៈសិន។
  មកដល់កូនផ្ទះដែលធ្វើឡើងសម្រាប់តែស៊ុងហ៊ុន ជេយ៉ុនក៏ប្រញាប់ចូលទៅខាងក្នុង រីឯបុរសដែលជូនគេមកក៏បកទៅវិញបាត់។
“ លោកឧត្តមនាវីហៅខ្ញុំមានការណ៍អ្វីដែរបាទ? ” 
“ ព្រោះតែមានទើបហៅមក ”  គេទម្លាក់ពែងតែដែលកំពុងតែក្រេបចុះហើយងើបឈរឡើងពេញកម្ពស់ មុននិងដើរបើកហិបឈើយកអ្វីចេញមកក៏មិនដឹង។
“ អាវរបស់ខ្ញុំរហែក នាយជួយប៉ះឱ្យខ្ញុំផង ” ស៊ុងហ៊ុន ហុចអាវក្រណាត់សូត្ររបស់ខ្លួនឱ្យទៅជេយ៉ុន ទាំងម្ចាស់ខ្លួនមិនបានទទួលជួយឬមិនជួយផង។
“ តែខ្ញុំក៏មានការងាររបស់ខ្ញុំដែលត្រូវធ្វើដែរ ”
“ ការងារ? ការងារទៅអង្គុយជជែកគ្នាហ្នឹងមែនទេ? ”  តាមរយៈទឹកមុខ ស្តែងចេញយ៉ាងច្បាស់ថាគេមិនបានពេញចិត្តមួយចុងក្រចកណាឡើយ។ ពិតណាស់ គេប្រហែលជាលែងស្រលាញ់ជេយ៉ុនទៀតហើយ តែគេក៏មិនពេញចិត្តពេលដែលនាយតូចទៅស្និទ្ធស្នាលនិងអ្នកដទៃ។ បានឃើញគេអង្គុយកៀកនិងប្រុសអស់ទាំងនោះក្នុងទ្រូងបែរជាតឹង កើនកម្តៅដូចគេរុកអុសចូលចង្រ្កាន។
“ មិនមែនទេបាទ- ”
“ នេះក៏ជាការងារដែរ អ្វីដែលខ្ញុំបញ្ជាគឺសុទ្ធតែជាការងារទាំងអស់ ខ្ញុំហៅនាយមកទីនេះក៏មិនមែនឱ្យទៅធ្វើការលីសែងអស់នោះដែរ នាយជាអ្នកធ្វើការនៅភូមិគ្រិះ នាយមកទីនេះគឺដើម្បីតែនៅក្បែរចាំបម្រើខ្ញុំប៉ុណ្ណោះ ”  គេប្រើងារមកសង្កត់សម្តីជេយ៉ុនមិនឱ្យតវ៉ាបាន។ ជេយ៉ុន ក៏មិនចង់វែងឆ្ងាយច្រើនឡើយ ម្ល៉ោះហើយកម្លោះតូចរបស់យើងក៏ឆ្លើយបាទទទួលបញ្ជារបស់អ្នកធំ ទទួលយកអាវរបស់ទៅប៉ះ ហើយអង្គុយឱ្យឆ្ងាយៗពីគេប៉ុណ្ណោះ។
“ អង្គុយឆ្ងាយយ៉ាងនេះខ្លាចខ្ញុំចាប់ឯងសុីមែន? ”
“ អត់ទេបាទ តែមានអារម្មណ៍ថាថប់ៗ ចង់អង្គុយកន្លែងណាទូលាយៗទានប្រោស ”  ស្រទន់ណាស់តែបង្កប់ន័យឌឺដងមិនណយណាស់ដែរ។ ស៊ុងហ៊ុន ក្តៅចិត្តដែរតែមិនដឹងនិងធ្វើយ៉ាងណាឡើយ ក៏មានតែទ្រាំអង្គុយមើលនាយតូចធ្វើរឹកសោះអង្គើយដាក់ខ្លួនតែប៉ុណ្ណោះ។

វាយោរផាត់ស្នេហ៍Where stories live. Discover now