ជំ.១០:ជំនោរ..

461 71 11
                                    

   "ជេយ៉ុន! អើយជេយ៉ុន!" អ្នកកម្លោះមាឌធំក្រអាញ សក់រួញអង្គារដីទម្លាក់គ្របភ្នែករីឯសម្បុរសណ្តែកបាយមិនសូវជាជ្រះប៉ុន្មានឡើយដ្បិតមានងារជាអ្នកនេសាទតែងស្ថិតនៅក្រោមកម្តៅថ្ងៃ សម្លេងមាំក្រអួនរបស់គេកងរំពងប្រកូកហៅរកម្ចាស់ផ្ទះ។
  "ជំនោរ!" ជេយ៉ុន លាន់មាត់ស្រែកហៅឈ្មោះអ្នកកម្លោះនៅពេលបានឃើញវត្តមានរបស់គេ អ្នកកម្លោះឈ្មោះជំនោរញញឹមស្របនិងជំហានបោះទៅជិតជេយ៉ុន។ ជំនោរក៏ជាអ្នកស្រុកនេះដែរហើយក៏អាចនិយាយបានថាជាមិត្តល្អរបស់ជេយ៉ុនព្រោះតែវ័យស្របាលគ្នានិងភាពយកអាសារ ឧស្សាហ៍ចេញចូលនៅក្នុងផ្ទះនេះ។
   "ម៉ែធ្វើប្រហិតត្រីខ្លះទើបចង់យកមកផ្ញើរឯង" អ្នកកម្លោះទម្លាក់សំណាញ់ដែលស្ពាយជាប់និងស្មារចុះហើយក៏ហុចនៅរបស់បញ្ញើរឲ្យទៅជេយ៉ុន។
  "អូហ៍ អរគុណខ្លាំងណាស់! ថ្ងៃនេះឯងឡើងទូកជាមួយពុកដែរមែនទេ?" អាល្អិតអរគុណតែក៏មិនភ្លេចស្ទួនសំនួរសួរបន្តផងដែរ
   "អឹមម អ៊ំមិនទាន់ទៅទេត្រូវទេ?" និយាយទាំងភ្នែកសម្លឹងទៅក្រោយផ្ទះដើម្បីរកអ៊ំប្រុស
  "នៅទេ កំពុងតែរៀបចំ"
   "ចុះឯង? មិនទៅជាមួយអ៊ំទេថ្ងៃនេះ?" ភ្នែកស្រទន់របស់ជំនោរក៏ចោលមកប៉ះជាមួយជេយ៉ុនវិញ មិនឃើញជេយ៉ុនរៀបចំខ្លួនដើម្បីចេញទៅជាមួយពុកទើបអត់មិនឲ្យសួរមិនបាន តាមធម្មតាជេយ៉ុនជាមនុស្សឧស្សាហ៍និងតែងតែឡើងទូកជាមួយនិងពុករបស់គេជានិច្ច។
   "អត់ទេ មានអ្នកឈឺនៅផ្ទះ ពុកឲ្យយើងនៅមើលគេ"
   "អ្នកជម្ងឺ?អ្នកណា?" ជំនោរលាន់មាត់សារជាថ្មី ភ្ញាក់ផ្អើលមិនស្ទើរឡើយ ផ្ទះជេយ៉ុនមានអ្នកជម្ងឺហេតុអីក៏នាយពុំបានដឹងសោះអ៊ីចឹង? ជេយ៉ុនមិនបានតបតែក៏ចង្អុរទៅខាងក្រោយផ្ទះ ជំនោរមើលតាមដៃជេយ៉ុនក៏បានជំពើបនិងបុរសមាឌធំយ៉ាងកំពុងជជុះសំណាញ់និងមង បុរសនោះហាក់តាមសម្លឹងមើលរាល់កាយវិការការសន្ទនារបស់គេនិងជេយ៉ុនដ្បិតអីនៅពេលដែលជំនោរងាកទៅចំគាត់ម្នាក់នោះក៏បានបែរមុខចេញហុចខ្នងឲ្យពួកគេវិញម្តង។
   "នៅទីនេះយូរហើយមែនទេ? ដូចជាប្លែកមុខណាស់"
  "យើងក៏មិនស្គាល់សាវតាគេដែរ ដឹងត្រឹមតែជាទាហានម្នាក់ប៉ុណ្ណោះ" ជេយ៉ុនបរិយាយខ្លីៗឲ្យឆាប់យល់ ជំនោរក៏ពុំសួរដេញដោលតទៅទៀតលើយ។
  "ជំនោរ!មកយូរហើយឬក្មួយ?" អ៊ំដើរចេញពីក្នុងផ្ទះជាមួយនិងខោក្រណាត់ធូរៗត្រឹមជង្គង់ នៅលើក្បាលចុកឈ្នួតក្រមាបញ្ជាក់ថាគាត់បានរៀបចំរួចរាល់ហើយចាំតែពេលចេញដំណើរប៉ុណ្ណោះ គាត់រាក់ទាក់អ្នកកម្លោះជំនោរតាមទម្លាប់ដែលជាអ្នកភូមិផងជិតដិតនិងគ្នា។
   "បាទអ៊ំមកដល់មួយល្បក់ដែរហើយ"
   "អើរតោះអ៊ីចឹងឆាប់ចេញទូកទៅទាន់ថ្ងៃភ្លឺ ស៊ុងហ៊ុនសំណាញ់របស់អ៊ំរួចឬនៅ?" អ៊ំសុីមប្រកូកហៅស៊ុងហ៊ុន អ្នកខាងនោះកាលបើបានឮឈ្មោះរបស់ខ្លួនហើយក៏មិនបង្អង់យូរឡើយ បុរសលើកសំណាញ់ស្ពាយស្មារម្ខាងនិងនៅដៃម្ខាងទៀតកាន់មង។
   "រួចហើយអ៊ំ...អ៊ំខ្ញុំសូមទៅផងបាទេ?" ស៊ុងហ៊ុនមិនបានហុចនេសាទុបករណ៍ឲ្យទៅលោកអ៊ំផ្ទុយទៅវិញក៏សូមយោងសន្តោងអាត្មាទៅជាមួយផងដែរ អ៊ំសុីមហាមាត់បម្រុងនិងនិយាយអ្វីហើយតែពាក្យគាត់មិនទាន់បានខ្ជាក់ចេញមកផងក៏ត្រូវកូនប្រុសអារកាត់ជំនួស។
   "ពុំបានទេលោក របួសលោកទើបតែចាប់ផ្តើមក្រៀមខ្លាចក្រែងនិងត្រូវទឹកប្រៃធ្វើឲ្យដំបៅក្លាយហើម" សម្តីរបស់គេពោរពេញដោយភាពព្រួយបារម្ភលាយឡំនិងស្តីបន្ទោសផង ស៊ុងហ៊ុនបែរមុខមករកនាយជាមួយនិងទឹកមុខមាំនិងកែវភ្នែកមុតដូចកាំបិទរបស់គេ។
   "ខ្ញុំពុំបានសូមនាយនោះឡើយ" ស្តាប់សម្តីគេមើលទៅថាអ្នកជម្ងឺម្នាក់នេះរឹងទទឹងប៉ុណ្ណា ជំនោរចំហរមាត់ទើសចិត្តនិងពាក្យគ្រោតគ្រាតរបស់គេទៅកាន់ជេយ៉ុនចំណែកអ៊ំសុីមមិនទាន់លូកមាត់កលើយដ្បិតលោកដឹងថាទាំងពីរនាក់នេះតែងតែទាស់សម្តីគ្នាតែប៉ុណ្ណឹងឯង។
  "ប៉ុន្តែខ្ញុំជាអ្នកមើលថែលោក-"
  "របួសប៉ុណ្ណេះមិនធ្វើឲ្យខ្ញុំស្លាប់ទេ ខ្ញុំច្បាំងនៅលើទឹករាប់សិបឆ្នាំឬគិតថាខ្ញុំមិនអាចទ្រាំទ្រត្រឹមរបួសប៉ុណ្ណេះបាន ម្យ៉ាងប្រសិនបើរបួសហើមក្លាយពិតមែនខ្ញុំនិងមិនរំខាននាយឲ្យជួយមើលនោះឡើយ!" ជេយ៉ុនសែនក្នក់ក្នាញ់និងគេពន់ពេក សម្តីដ៏អស្ចារ្យចេញពីលោកប្រុសមានយសនេះប្រហែលភ្លេចហើយថាបើពុំមានជំនួយនិងការមើលថែពីជេយ៉ុនទេគេប្រហែលក្លាយជាសាកសពអណ្តែតតាមខ្សែទឹកបាត់យូរណាស់មកហើយ។
  "លោកក្បាលរឹង!"
   "ឯងក្មេងមានះ!" មួយម៉ាត់ទៅពីរម៉ាត់មក មួយម៉ាត់ណាក៏មិនមានជ្រុះដល់ដីដែរ អ៊ំសុីមមិនចង់ឃាត់ព្រោះតែរាល់ពេលដែលពួកគេឈ្លោះគ្នាមើលទៅដូចជាជម្លោះបែបកូនក្មេងមួយប៉ុណ្ណោះដ្បិតអីទាំងកូនរបស់គាត់ទាំងលោកឧត្តមនាវីសុទ្ធតែជាមនុស្សសន្តានរឹង។
   "បានហើយៗ បើគេចង់ទៅក៏ទៅចុះ គេធ្លាប់ជាទាហានឲ្យនៅមួយកន្លែងច្បាស់ជានៅមិនសុខទេ របួសក៏ក្រៀមហើយវានិងមិនអីនោះទេ" លោកអ៊ំចូលជ្រៀតកណ្តាលសម្រេចបញ្ចប់ការប្រកែកតវ៉ា ប្រសិនបើបណ្តោយនិងខានបានទៅរកត្រីមិនខាន លោកឧត្តមនាវីកាលបើឈ្នះហើយក៏ញញឹមចំអកយ៉ាងច្រលើមដាក់ជេយ៉ុនបណ្តាលឲ្យគេកាន់តែគ្រឺត។ អស់ពាក្យប្រកែកជេយ៉ុនមានតែបណ្តោយតាមគេទៅចុះ។ បុរសទាំងបីស្ពាយសំណាញនិងមងឡើងទូកតាមដោយជេយ៉ុនតាមមើលពីចម្ងាយរហូតដល់រូបរាងពួកគេក្លាយជាតូចទៅៗ រីឯទូកដែលជាយានក៏រសាត់ទៅតាមទឹករលក។

វាយោរផាត់ស្នេហ៍Where stories live. Discover now