ជំ. ៣៤: Gave up on me like i was a bad drug

557 65 52
                                    

  " បងសម្លាញ់! ហឹក! " គ្រាន់តែយល់ដឹងដល់ម្ចាស់ស្នេហ៍ ជេយ៉ុនបាត់អស់រាល់សេចក្តីឈឺចាប់លើរាងកាយ នាយយើងស្ទុះទៅវឹង ទៅឱបគេណែនដៃ ឱបខ្លាំងទៅតាមចិត្តនឹក នាយទ្រោបមុខក្នុងទ្រូងស្មាមី សម្រក់ទឹកនេត្រា ញ័រប្រាណទទ្រើក។
" ឯង..ជាអ្នកណា? " សំនួរមិនដឹងខ្យល់មួយនេះកាត់ផ្តាច់ភាពសោកសង្រេងរបស់ជេយ៉ុនយ៉ាងឆាប់រហ័ស គេនិយាយចេញមកបានយ៉ាងធូររហុយបីដូចជាគេនេះមិនស្គាល់ជេយ៉ុនពិតមែន។ នាយតូចសន្សឹមប្រលែងពីការឱប បបូរមាត់ស្តើងញ័រចំប្រប់ចង់ហាស្តីតែខ្ជាក់អ្វីចេញពីមាត់មិនបានសោះ កែវភ្នែកដែលកំពុងក្រហមពេលនេះកល់ទៅដោយទឹកសន្សើមដក់ជាប់អាចនិងស្រក់ចុះមកគ្រប់ពេល។ អ្នកមានវត្តមាននៅទីនេះសម្លឹងមកខ្លួនដូចជាមនុស្សចម្លែកនិងដោយក្តីពិភាល់ផង សូម្បីតែមីងប្រិមប្រិយក៏ឆ្ងល់កើតសំនួរឡើងធ្ងន់ក្បាលដែរ។
" គ-គឺអូនណា...អូនជេ..យ៉ុន " គេខំញញឹមមិនសូវសមលាយឡំទឹកភ្នែក បំពង់កអួលស្លាក់ស្ទើរតែខក់ទឹកមាត់ខ្លួនឯងទៅហើយ ក្នុងចិត្តភ័យណាស់ខ្លាចតែគេនឹកស៊ុងហ៊ុនពេកដល់ថ្នាក់ច្រឡំមនុស្ស តែអត់នោះទេ ទាំងរូបរាង ទាំងសម្លេងគឺជាស៊ុងហ៊ុនរបស់គេហើយ។ វាខុសតែបន្តិចប៉ុណ្ណោះគឺ ម្នាក់នៅចំពោះមុខនេះស្លៀកសម្លៀកបំពាក់ពេញយសជាង មើលទៅថ្លៃថ្នូរសមជាអ្នកមានឋានៈខ្ពង់ខ្ពស់ក្នុងសង្គម ផ្ទុយពីស៊ុងហ៊ុនរបស់គេដែលស្លៀកតែខោក្រណាត់និងអាវសូត្ររលោងតែប៉ុណ្ណោះ។ ហើយបើប្រៀបធៀបឱ្យកាន់តែជាក់លាក់ទៅទៀតនោះគឺ ស៊ុងហ៊ុនរបស់នាយ មានកែវភ្នែកនិងទឹកមុខស្រទន់ជាងបុរសម្នាក់នេះ។
" ជេយ៉ុនអ្វី? ខ្ញុំមិនធ្លាប់ស្គាល់ទេ ក៏មិនធ្លាប់មានឈ្មោះបែបនេះនៅក្នុងភូមិគ្រិះខ្ញុំដែរ នាយជាអ្នកណា? " គេបញ្ចប់ប្រយោគហើយក៏មិនសម្លឹងមុខជេយ៉ុនទៀតឡើយ គេបែរទៅមើលមីងប្រិមប្រិយវិញ ទំនងជាចង់សួរគាត់ តួយ៉ាងក៏ឃើញមកជាមួយគ្នា។
ប្រយោគស្រាលៗតែមានទម្ងន់ធ្ងន់ ហើយវាក៏កំពុងទម្លាក់សម្ពាធ សង្កត់ចិត្តឱ្យប្រេះបែកទាំងដុំ តើគេពិតជាមិនបានស្គាល់មែន ឬក៏តាំងចិត្តបំភ្លេចខ្លួនចោល? មនុស្សធន់នាយនេះ វាងាយស្រួលនិងឱ្យគេបំភ្លេចខ្លាំងណាស់មិនទេ? និយាយថាមិនស្គាល់ សូម្បីតែឈ្មោះអ៊ីចឹងឬ?
" ហាហា វាមិនកំប្លែងនោះទេ កុំលេងបែបនេះដាក់អូនអី "  ធ្វើជាសើចតែទឹកភ្នែកហូរសស្រាក់ នេះគេធ្វើសើចជួយលួងចិត្តខ្លួនឯងហ្នឹងហើយ។
" ខ្ញុំមិនស្គាល់ទេ " គេប្រកាន់យ៉ាងខ្ជាប់ខ្ជួន ប្រកែកទាំងសម្លេងរឹងដូចដុំថ្ម បើសម្តីគេជាដុំថ្មមែនវិញប្រហែលជាគប់បំបែកក្បាលជេយ៉ុនបាត់ហើយ។
" ស៊ុងហ៊ុន! " គ្រប់គ្នាភ្ញាក់ផ្អើលណាស់នៅពេលដែលជេយ៉ុន ហៅឈ្មោះម្ចាស់ប្រុសដោយឈ្មោះគេចំៗបែបនេះ នៅទីនេះអ្នកណាដែលហ៊ានហៅគេបែបនោះទៅ គេមានឋានៈ មានខ្ពស់មានទាប មានសព្វនាមឱ្យហៅជាដាច់ខាតខ្លាំងណាស់។ មីងប្រិមប្រិយរហ័សចូលទៅទាញក្មួយប្រុសមកវិញ បើម៉ាកៗនេះក្រែងតែត្រូវថ្មោងទាំងមីងទាំងក្មួយទេ។
" អធ្យាស្រ័យផងម្ចាស់ប្រុស ក្មួយប្រុសម៉ែគេទើបមកពីស្រុកកោះ មិនសូវយល់ការអីទេ "
" ជេយ៉ុន ឆាប់លែងម្ចាស់ប្រុសទៅ! " អ្នកមីងសុំការអភ័យពីម្ចាស់របស់ខ្លួនហើយក៏ខ្សឹបប្រាប់ក្មួយឱ្យលែងស៊ុងហ៊ុនទៅ នេះសំណាងហើយណាដែលស៊ុងហ៊ុនជាមនុស្សមិនប្រកាន់ទោសពៃរ៍ច្រើន ពុំនោះគេគាត់មិនហ៊ានស្រមៃឡើយថាពួកគេនិងត្រូវជួបប្រទះរឿងអ្វីខ្លះ។
" ខ្ញុំមិនតម្កើងប្រកាន់ខ្លួនទេ ម៉ែយកក្មួយប្រុសម៉ែទៅសម្រាកទៅ មើលទៅដូចជាមានរបួសមានអីជាប់ខ្លួនផង " គេនិយាយធ្វើដូចជាបារម្ភណាស់ តែសម្លេងគេគ្មានទឹកដមសូម្បីតែបន្តិច មុខគេស្មើរស្ងួតដូចស្រែខែប្រាំង ហើយក៏ដើរបង្ហួសជេយ៉ុនទាំងគ្មានអាល័យ សូម្បីតែក្រឡេកមើលបន្តិចក៏គ្មាន តើនៅត្រូវការភស្តុតាងអ្វីឱ្យស្តែងជាងនេះទៀតទៅ បើគ្រាន់តែទង្វើរគេប៉ុណ្ណេះយើងក៏អាចសន្មតមួយផ្នែកធំបានថាគេពិតជាបានតាំងចិត្តមិនស្គាល់ជេយ៉ុនពិតមែន។
" ហឹក! " សម្លេងយំមួយអឹកចុងក្រោយមុនស្មារតីត្រូវបានបាត់បង់ដោយក្តីខ្សត់ខ្សោយ ប្រាណតូចកម្សត់ក៏ត្រូវទំនាញផែនដីទាញទម្លាក់ឱ្យដួលទាំងស្នល មីងប្រិមព្រួយភ័យក្នុងចិត្តណាស់ ស្រែកហៅនាយមុឹងឱ្យជួយគ្រាហ៍ជេយ៉ុនទៅដាក់ផ្ទះតូចសិន។

វាយោរផាត់ស្នេហ៍Where stories live. Discover now