“ឯងឮសម្លេងបេះដូងយើងទេ? វាមិនធ្លាប់លោតខ្លាំងបែបនេះឡើយពីមុនមក វាក៏មានហេតុផលរបស់វាដែរឯងដឹងទេ វាលោតញាប់ព្រោះយើងនៅក្បែរឯង វាលោតញាប់នៅពេលដែលឯងសើច ហើយពេលនេះវាក៏ប្រែជាឈឺព្រោះឃើញឯងយំ”
“ឯងនិយាយត្រូវណាស់ជេយ៉ុន សេចក្តីស្រលាញ់កើតឡើងបានគ្រប់ពេល ដោយហេតុផលសាមញ្ញនិងធម្មតា ហើយវាក៏អាចកើតឡើងបានរវាងយើងហើយនិងឯង...យើងស្រលាញ់ឯងណាជេយ៉ុន យើងមិនដឹងថាវាកើតឡើងពីពេលណា ដោយសារអ្វី មកពីទង្វើរល្អរបស់ឯង ព្រោះឯងជាអ្នកមានគុណ ព្រោះតែភាពទន់ភ្លន់និងរឹងរូសក្នុងពេលតែមួយរបស់ឯងនោះទេ យើងដឹងត្រឹមថាយើងស្រលាញ់ឯង ស្រលាញ់ខ្លាំងណាស់” ជេយ៉ុន ងើបពីរង្វង់ដៃដើម្បីមើលទៅកាន់អ្នកដែលមានកម្ពស់ខ្ពស់ជាង អារម្មណ៍នោះមិនបានកើតឡើងតែម្ខាងឡើយ ស៊ុងហ៊ុនក៏ស្រលាញ់គេដូចគ្នា គេមិនបានគិតតែឯងឡើយ គួរតែយំព្រោះរំភើប ឬក៏សើចនិងខ្លួនឯងដែលភ្នែកទន់យ៉ាងនេះ។
ស៊ុងហ៊ុន ជូតទឹកភ្នែកចេញពីផែនថ្ពាល់រលើបរលោង ចាប់ពីថ្ងៃនេះនាយសច្ចាថានិងមិនឲ្យទឹកភ្នែកនេះសម្រក់ចុះទៀតជាដាច់ខាត ទោះបីជាត្រូវប្រឆាំងនិងពិភពលោកទាំងមូលដើម្បីជេយ៉ុនក៏នាយសុខចិត្តដែរ។
“ហឹក!” ជេយ៉ុន ពេបមាត់យំស្ទុះចូលទៅឱបរាងមាំទាំម្តងទៀត ម្តងនេះគេក្លាហានជាងមុន លើកដៃទាំងគូឱបរឹតគេណែន ហាក់ខ្លាចគេរលាយបាត់ចេញពីមុខមាត់។គ្រប់យ៉ាងមិនដូចជាការពិតសោះ នាយមិនមែនយល់សប្តិទាំងបើកភ្នែកទេមែនទេ? បើមែននោះនាយនិងបន្តរស់នៅក្នុងសុបិននេះតរៀងរហូត នរណាក៏មិនចាំបាច់ដាស់គេដែរ។
“សុីម ជេយ៉ុន បេះដូងមួយនេះជារបស់ឯងហើយ” ស៊ុងហ៊ុន ចាប់កដៃតូចដាក់ប្រថាប់លើប្រអប់ទ្រូង ត្រង់កន្លែងដែលមានសាច់ដុំមួយក្តាប់កម្រើកធ្វើចលនា ជេយ៉ុនងើយមើលមុខគេទាំងទឹកសន្សើមដក់ពេញកែវភ្នែក តែស្នាមញញឹមរីកស្គុះស្គាយនៅលើមុខបានបញ្ជាក់យ៉ាងច្បាស់ពីសេចក្តីសោមនស្សទៅកាន់ដៃគូ។
“ខ្ញុំក៏ដូចគ្នា បេះដូង ចិត្តនិងដួងវិញ្ញាណជារបស់លោកហើយ” ដើម្បីជាសាក្ខីភាពដល់សេចក្តីស្នេហាដ៏បរិសុទ្ធបបូរមាត់ទាំងទ្វេរក៏រត់រកគ្នាដោយទំនាញដួងចិត្ត បបូរសាច់ទន់ផ្សារភ្ជាប់បេះដូងពីរឲ្យលោតក្នុងចង្វាក់តែមួយ ព្រលឹងដួងវិញ្ញាណរលាយចូលគ្នាក្លាយជាអង្គតែមួយ មេឃដឹងដីដឹង ស្នេហារបស់ពួកយើងបានចាប់ផ្តើមហើយជួយកត់ត្រាចារទុកនៅទីនេះផងទៅចុះ។
YOU ARE READING
វាយោរផាត់ស្នេហ៍
Historical Fictionដើមដូងដុះអមមាត់ច្រាំង ឆ្នេរខ្សាច់សាក្សី កត់ត្រាចាររឿងនៅលើកោះដាច់ស្រយាលភូមិអ្នកនេសាទ រឿងបងនិងអូនសូមឲទឹករលកនិងវាយោរសមុទ្រពាំនាំវាទៅកាន់គ្រប់ទីកន្លែង គ្រប់ឋានផងអើយ... Original work by:Ykayy