ចម្បាំងទទួលបានជោគជ័យ ប៉ុន្តែជាថ្នូរដោះដូរត្រឡប់ទៅវិញនោះគឺពួកគេត្រូវបាត់បង់លោកឧត្តមនាវីដ៏ឆ្នើម បុគ្គលដែលជាគំរូដល់កូនទាហាន ជាបុរសវ័យកណ្តាលដែលអ្នកផងគោរពកោតក្រែង។ កងទ័ពជើងទឹកបានពាំនាំយកមកនូវជ័យជម្នះជូនជាតិតែបែរជាត្រឡប់មកកាន់ទឹកដីសុវណ្ណភូមិវិញទាំងក្រៀមក្រំ។
លោកឧត្តមនាវីឯក យ៉ាង ជុងវ៉ុន មានទឹកមុខស្រងូតស្រងាត់ ភ្នែកទាំងគូរហើមពោរដូចត្រីដែលស្លាប់ដោយខ្វះអុកសុីសែន ដំណើរត្រេតត្រតដូចមនុស្សស្រវឹងសុរ៉ាបើកុំតែជុងស៊ុងជួយយិតយោងតោងខ្លះនោះមិនដឹងជាត្រូវដួលអស់ប៉ុន្មានដងហើយនោះទេ។
"សូមបង្គំទូលព្រះអង្គ"នាយទានហាននិងលោកឧត្តមនាវីឯកឱនគោរព លត់ជង្គង់ដល់ដីបង្ហាញពីវីរភាពនិងការគោរពទៅកាន់ព្រះរាជា។ លោកអ្នកធំស្ទុះមកលើកកាយស្តើងឡើងមិនចង់ឲគេឱនលំទោនថ្វីបើនិងមកពីចម្ងាយហេវហត់ពុំសូវមានកម្លាំង។
"ពួកលោកធ្វើបានល្អខ្លាំងណាស់ ឯណា? ឯណាលោកឧត្តមនាវី ស៊ុងហ៊ុន យើងប្រគល់រង្វាន់លើកទឹកចិត្តដល់លោក!" ក្សត្រាពោលដោយចិត្តអំណរ តែវាបែរជាធ្វើឲកូនទាហានកាន់តែសោកសៅទៅវិញ។ ជុងវ៉ុនខ្សឹកខ្សួលអួលណែននិយាយលែងចេញ ប្រលែងមកតែទឹកភ្នែកគ្រីស្តាល់ដែលហូរប្រដេញគ្នាជាខ្សែៗ។
"លោក.. លោក.. អ្ហឹក"ជុងវ៉ុន ទម្លាក់ខ្លួនដល់ដីយំលែងខ្មាស់អ្នកណា នាយលែងគិតដល់ថាខ្លួនត្រូវតែរឹងមាំ ត្រូវធ្វើជាគោលជំហរជាគំរូដល់កូនទាហានគ្រប់រូប ទុក្ខទោមនស្សរួតរឹតចិត្តទៅហើយតើអាចរឹងមាំបានយ៉ាងដូចម្តេចទៅ?
"លោក.. ត្រូវគ្រាប់របស់ខ្មាំង ទានប្រោស..." នាយជុងស៊ុងចេញមុខឆ្លើយជំនួសដោយក្តីតឹងទ្រូងខ្លាំងពេក កាន់តែពិបាកពេលឃើញថ្នាក់លើយំខ្លាំងដូច្នេះ។
"ថា.. ម៉េច?"ព្រះអង្គពិតជាភ្ញាក់ផ្អើលជាមួយនិងដំណឹងថ្មីថ្មោងនេះខ្លាំងណាស់ តើលោកគួរតែជឿដែរទេ? វាដូចជាពិបាកក្នុងការទទួលការពិតមួយនេះខ្លាំងណាស់។
" យើងមិនទាន់ប្រាកដថាលោកស្លាប់ឬរស់ទេ តែពួកយើងខំព្យាយាមរកលោកហើយ" ហាក់បីដូចជានរណាម្នាក់បានចងអណ្តាតក្សត្រាមិនឲក្រលាស់កើត ខួរក្បាលក៏ដូចជាដំណើរការយឺតខុសធម្មតារៀបអ្វីធ្វើក៏មិនចេញ ប្រសិនបើលោកឧត្តមនាវី ផាក ស៊ុងហ៊ុន ពិតជាទទួលមរណៈភាពពិតមែន នោះគឺជាការបាត់បង់ដ៏ធំធេងណាស់សម្រាប់ប្រទេសជាតិ។
"ចាត់ទាហានឲទៅរកទៀតទៅ រកទាល់តែឃើញ បើសិនជាស្លាប់ក៏ត្រូវតែប្រាកដថារកឃើញសាកសព្វដែរ!" ជុងស៊ុង ត្រង់ត្រាប់រួចក៏ឱនក្បាលគោរពទទួលបញ្ជារបស់អ្នកធំ។ ក្រោយព្រះជេស្តាយាងចេញផុត ជុងស៊ុងក៏ចូលទៅបីត្រកងលើកលោកឧត្តមនាវីឯកឡើង ជុងវ៉ុនក៏មិនប្រកែកដ្បិតនាយដឹងថាពេលនេះសូម្បីតែនាយក៏មិនអាចមើលតែខ្លួនឯងបានល្អដែរ មានតែបណ្តោយតាមជុងស៊ុងតែម្តងទៅ។
YOU ARE READING
វាយោរផាត់ស្នេហ៍
Historical Fictionដើមដូងដុះអមមាត់ច្រាំង ឆ្នេរខ្សាច់សាក្សី កត់ត្រាចាររឿងនៅលើកោះដាច់ស្រយាលភូមិអ្នកនេសាទ រឿងបងនិងអូនសូមឲទឹករលកនិងវាយោរសមុទ្រពាំនាំវាទៅកាន់គ្រប់ទីកន្លែង គ្រប់ឋានផងអើយ... Original work by:Ykayy