ជំ.១៥:មនុស្សក្នុងបេះដូង

556 69 13
                                    

  នៅថ្ងៃថ្មីដែលស៊ុងហ៊ុនបើកភ្នែកឡើង នាយបានប្រទះនិងវត្តមានរបស់ជំនោរដែលកំពុងហាលថ្នាំជំនួសជេយ៉ុនបាត់ទៅហើយ បើនិយាយថាមិនពេញចិត្តគឺជារឿងត្រឹមត្រូវណាស់ តើជំនោរតែងតែជួយយកអាសារជេយ៉ុនតែបែបហ្នឹងមែនទេ? ម៉េចក៏រយៈពេលកន្លងមកជំនោរមិនមក ទើបតែមានវត្តមានរបស់ខ្លួនទើបឃើញជំនោរចេញចូលផ្ទះនេះជារើយៗដូច្នេះ?
  “អាល្អិតនោះនៅឯណា?” នាយរអ៊ូរង៉ូវដាក់ខ្លួនឯង ភ្នែកវាងវៃរំពេរចុះឡើងស្វែងរកក្មេងមាត់ចេចចូច ហាក់បីដូចជាបានស្តាប់ឮនៅសំនួររបស់ខ្លួន ជំនោរដែលឈរហាលថ្នាំនៅមុខផ្ទះក៏បែរមុខមករកនាយភ្ជាប់ជាមួយស្នាមញញឹមប៉ប្រឹមតាមទម្លាប់របស់គេ។
   “លោកភ្ញាក់ហើយ? ជេយ៉ុននិយាយថាយប់មិញលោកស្រវឹងខ្លាំងណាស់ ទើបគេមិនដាស់លោកឡើយ” ជំនោរបង្ហើយការងារ បោសដៃជាមួយនិងខោសឹមដើរសំដៅមករកអ្នកកម្លោះយើង អូហ៍មិនមែននោះទេ គឺគេដើរបង្ហួសស៊ុងហ៊ុនទៅចង្រ្កានបាយទេតើ!
   “ជេយ៉ុន នៅចង្រ្កានបាយខ្ញុំទៅជួយគេសិន”
ជំនោរដើរបង្ហួសស៊ុងហ៊ុនទៅ រាងខ្ពស់កាលបើដឹងពីទីតាំងរបស់ជេយ៉ុនហើយមិនបង្អង់យូរក៏សម្តៅទៅរកអាល្អិតដូចគ្នា។
  “ជេយ៉ុន” ជំនោរបង្ហើរសម្លេងហៅមិត្ត តែអ្នកដែលជេយ៉ុនចាប់អារម្មណ៍មុនគឺជានរៈរូបខ្ពស់ដែលឈរពីក្រោយទៅវិញ។
  “លោកមានឈឺក្បាលទេ?” ឃើញក្រសែរភ្នែកមិនបានបាញ់មករកខ្លួន ជំនោរក៏ងាកទៅក្រោយដែរ នាយលាន់មាត់'អ្ហុះ'ស្ងាត់ៗ ចឹងតើបានដូចជាមិនចាប់អារម្មណ៍ជាមួយវត្តមានរបស់ខ្លួនសោះ មើលទៅពួកគេនិងមិនខ្វល់ជាមួយនាយនោះឡើយដូច្នេះហើយជំនោរក៏ដើរបង្ហួសទៅចង្រ្កានចាំមើលភ្លើងបបរវិញល្អជាង។
  “តិចតួច” ស្តីចប់ក៏ដាក់បង្គុយនៅទល់មុខជេយ៉ុនដែលកំពុងហាន់អីក៏មិនដឹង
   “ឆៃប៉ូវផ្អែមជាមួយបបរស លោកចេះពិសារទេ?” ហាន់បណ្តើរសួរទៅគេបណ្តើរ បើថាមិនត្រូវចិត្តនិងរកត្រីប្រឡាក់មកជំនួសវិញតែស៊ុងហ៊ុនបានងក់ក្បាលបញ្ជាក់ថាគ្មានបញ្ហាអ្វីនោះទេ។
  “អ្ហុះ!” កាំបិតក្រឡាច់ប៉ះសាច់ធ្វើឲ្យមុតដៃ ស៊ុងហ៊ុនដែលនៅក្បែរហៀបនិងជួយមើលជេយ៉ុនទៅហើយតែក៏មិនរហ័សដល់ជំនោរ មុននេះនៅអង្គុយមុខចង្រ្កានសោះគ្រាន់តែឮសម្លេងជេយ៉ុនបន្តិចក៏ស្ទុះដល់ក្បែរខ្លួន ទាញដៃគេយកទៅមើលបាត់ទៅហើយ។
  “ជេយ៉ុនយ៉ាងម៉េចហើយ? មិនចេះប្រយ័ត្នសោះឯងនេះ!” ជំនោរជូតឈាមចេញពីដៃមិនភ្លេចស្តីឲ្យគេផង អារម្មណ៍ដូចមិននៅក្នុងខ្លួនចេះប្រហែសអ៊ីចឹងទៅកើត។
អារម្មណ៍ឆាបឆួលកើតមាននៅក្នុងទ្រូង ស៊ុងហ៊ុន ងើបក្រូសចេញពីទីនេះ ដឹងថាខ្លួនឯងមិនអាចទ្រាំមើលតទៅទៀតបាន នាយដូចជាកាន់តែប្រាកដចិត្តខ្លាំងទៅហើយថាម្នាក់ដែលជេយ៉ុនស្រលាញ់ប្រាកដជាជំនោរពុំខាន គេទាំងយកចិត្ត ទាំងសម្តីល្អ នាយគ្មានចំណុចណាយកទៅប្រៀបប្រដូចជាមួយជំនោរបានឡើយ។
  ស្របពេលរាងមាំដើរចេញទៅក្រៅបាត់ កែវភ្នែកទឹកឃ្មុំក៏តាមមើលផែនខ្នងគេរហូតបាត់ពីកន្ទុយភ្នែក ហេតុអីបញ្ចេញអាការៈបែបនេះ?

វាយោរផាត់ស្នេហ៍Where stories live. Discover now