ជេយ៉ុន ស្និទ្ធស្នាលនិងលោកទេពសេនាហួសនិស្ស័យ។ ស្និទ្ធដល់ថ្នាក់បុរសរឹងមាំម្នាក់នេះសង្កេតដឹងហើយឈឺចាប់ផ្សារជាអណេក។ តាំងពីថ្ងៃត្រឡប់មកពីបរបាញ់វិញ ជេយ៉ុន យកចិត្តទុកដាក់និងលោកទេពសេនា មីងឃ្យូ ជាខ្លាំង។ មើលថែទាំ ទឹកក្តៅទឹកត្រជាក់មិនឲ្យទើសចិត្តកន្លែងណា តែក្នុងឱរានាយស្តើរតែប្រេះបែកព្រោះតែអំពើរល្អហួសហេតុនេះទៅហើយ។
“ ហេតុអ្វីនាយត្រូវយកចិត្តទុកដាក់គេដល់ម្លឹងដែរ? ” ជាសំនួរដែលនាយបានសួរនៅយប់មួយ បន្ទាប់ពីការអត់ធ្មត់កាន់តែស្តួចស្តើងទៅៗ នាយស្អិតថ្លើមប្រមាត់ដូចគេយកជ័រភ្នៅមកបៀក។ ជេយ៉ុន តបដោយសម្លេងស្មើរនិង នឹងធឹង ប៉ុន្តែគ្រប់ម៉ាត់ក៏ក្លាយទៅជាកាំបិតមកចាក់សម្លាប់នាយទាំងរស់។
“ នៅក្នុងភូមិគ្រឹះ មិនមានច្បាប់ណាហាមឃាត់មិនឱ្យយកចិត្តទុកដាក់និងភ្ញៀវឡើយ ទានប្រោស ”
“ ឬមួយនាយស្រលាញ់គេ? ” ស៊ុងហ៊ុន ដឹងថាសំនួរមួយនេះ ឃ្លាតឆ្ងាយពីប្រធានបទដែលពួកគេកំពុងនិយាយច្រើនណាស់ តែបើនាយមិនស្វែងដឹងឱ្យដល់ជម្រៅចិត្តនោះទេ នាយអាចនិងស្ទះខ្យល់ ឬក៏បែកសន្ទះទ្រូងស្លាប់ក៏ថាបាន។
“ បើសិន... បើសិនជាមែន តើលោកនិងហាមទេ? ” ស៊ុងហ៊ុន ស្វែងរកចម្លើយតបទៅកាន់ម្ចាស់ដើមសំនួរមិនបាន ពិតអីបុរសកំពុងតែព្យាយាមតាំងអារម្មណ៍ឱ្យនឹងនរ។ នាយយើងលេបទឹកមាត់ផ្សើមបំពង់កខះស្ងួត សឹមតបទាំងសម្លេងរអាក់រអួល។
“ បេះដូងឯង យើងគ្មានសិទ្ធិហាម ” នរៈបែរខ្នងដើរចេញ ស្របពេលទឹកភ្នែកហូរចេញពីរង្វង់ភ្នែកល្មម សំណាងដែរ ដែលបែរខ្នងចេញ លាក់ទឹកភ្នែកទាន់ ទើបងារជាមនុស្សចិត្តដាច់មិនរបូតទៅណា។ ខ្លួនប្រាណល្ហិតល្ហៃ នាយពិតជាចង់ទម្លាក់ចោលគ្រប់យ៉ាងនៅក្នុងវិនាទីនេះ ហេតុអ្វីក៏កាតព្វកិច្ចទាំងនោះត្រូវតែជានាយជាអ្នករ៉ាប់រង? ហេតុអ្វីក៏ជានាយ ដែលត្រូវវេចសម្ពាយទាំងអស់នេះទៅវិញ?ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ១៩៤៦
ប្រជាកសិករចាប់ផ្តើមប្រមូលផល ភូមិស្រុកស្ទើរតែគ្រប់ទិសទី រៀបចំតែងលម្អផ្ទះ និងគ្រឿងសំណែន នំនែកផ្កាភ្ញីចម្រុះពណ៍ដើម្បីកាត់ផ្តាច់ឆ្នាំចាស់ចោល ឈានទៅរកឆ្នាំថ្មី។ ទាន និង ចង្កៀង ដែលអុជបំភ្លឺតាមមុខផ្ទះ កំដរផ្លូវងងឹតស្ងាត់ឱ្យមានរស្មី បីដូចបន្ថែមពណ៍ឱ្យទីក្រុងមួយនេះ។
តាមវត្តអារាមមានដាក់ល្ខោននិយាយ ល្ខោនស្បែក ដែលនិយមទៅតាមតំបន់។ សម្លេងសូត្រធម៍កងរំពង លាយឡំបញ្ចូលគ្នាជាមួយនិងអ្នកដែលមកមើលល្ខោន យប់នេះគឺជាយប់ដ៏រស់រវើកបំផុត សម្រាប់ដែនដីរបស់ម៉ូនីយ៉ាន បើគិតតាំងពីស្រុកទេសមានសង្រ្គាមមក។
យប់យន់កាន់តែជ្រៅ ម៉ោងក៏ចេះតែរំកិលទៅមុខ ដើមហេតុមកពីរង្វិលជុំរបស់ផែនដី។ កាន់តែកៀកម៉ោងដប់ពីរ មនុស្សម្នាក៏ប្រមូលផ្តុំគ្នាកាន់តែកកកុញច្រើនតាមច្រាំងពៀបៗនិងសមុទ្រ ដើម្បីត្រៀមខ្លួនឆ្លងឆ្នាំថ្មីទាំងអស់គ្នា។
“ បណ្តែតប្រទីបដើម្បីឱ្យទឹកសមុទ្រនាំបក់បោកយកទុក្ខសោករបស់យើងទៅតាមរលក ” មីងឃ្យូ ហុចប្រទីបមួយទៅឱ្យជេយ៉ុន ឯមួយទៀតនាយទិញសម្រាប់ខ្លួនឯង។ ថ្ងៃនេះជាថ្ងៃឆ្លងឆ្នាំ អ្នករាល់គ្នានៅភូមិគ្រិះចក្រសិរីត្រូវបានអនុញ្ញាតឱ្យសម្រាកទាំងអស់ ដូច្នេះទើបមីងឃ្យូមានឱកាសបាននាំជេយ៉ុនមកមើលគេឯងដែរ។
អាល្អិតទទួលប្រទីបពីរាងមាំទាំទាំងមិនភ្លេចនិយាយអរគុណឡើយ។ គេអុជបំភ្លឺទៀននៅលើប្រទីបសណ្ឋានដូចជាផ្កាឈូក បន់ស្រន់ក្នុងចិត្តបន្តិចបន្តួច ទើបបណ្តែតវាចូលទៅក្នុងផ្ទៃសាគរ។
រាងស្រឡូន ងើបឈរវិញអស់កម្ពស់ តាមសម្លឹងមើលប្រទីបតូច ដែលអណ្តែតណែងណងដោយកម្លាំងរលកសមុទ្រ គេប្រលែងដង្ហើមធំមួយឃូសទាំងមិនដឹងខ្លួន តែក៏មានអារម្មណ៍ថាស្រាលចិត្តបានខ្លះ នោះប្រហែលជាកម្លាំងដែលបានមកពីការបន់ស្រន់របស់គេហើយ។
មុឺង! មុឺង! មុឺង!
សម្លេងជួងបានរន្ថាន់បណ្តាក់គ្នាខ្ទរសម្លេងពេញទីក្រុង ជាទឡ្ហីករណ៍* ប្រាប់ដល់ប្រជានុរាស្រ្តឱ្យដឹងថា វេលានេះគឺក្រឹតត្រង់ចំម៉ោង ដប់ពីរ ត្រឹមតែម្តង។ សម្លេងជួងមិនទាន់ស្ងាត់ដាច់សម្លេងផង ស្រាប់តែលាន់សម្លេងផូងផាំងមកបន្តវេនម្តង ស្របជាមួយនិងសម្លេងនោះផងដែរ ដុំភ្លើងជាច្រើនបានហោះឡើងទៅលើមេឃ ដល់រយៈកម្ពស់សមល្មម វាក៏ផ្ទុះបែកផ្កាភ្លើងព្រៀក។
ជេយ៉ុន ភ្ញាក់កន្រ្តាក់ជាមួយនិងសម្លេងឮៗ តែបន្តិចក្រោយមកគេក៏ចំហរមាត់ធ្លុងជាមួយនិងអ្វីដែលខ្លួនបានឃើញ។ ខុសពីសម្លេងដែលលាន់ខ្ទរគួរឱ្យខ្លាច ដុំភ្លើងទាំងអស់នោះ បែរជាផ្ទុះចេញជាពណ៍ចម្រុះគ្នា និងមានសណ្ឋានដូចជាផ្កាដូងយ៉ាងស្រស់ស្អាតទៅវិញ។
“ ស៊ុងហ៊ុន នោះជាភ្លើងអ្វី? ”
“ នោះអ្ហេស៎? វាជាផ្ការីកលើមេឃ អូនស្គាល់ទេ? ”
“ ផ្ការីកលើមេឃ? ”
“ កាលពីមុន បងឧស្សារឃើញវាណាស់ បើមានឱកាសបងនិងនាំអូនទៅមើលវា ”
“ សន្យាណា៎! ”
“ បាទ បងសន្យា ”
អង្គចងចាំបានសើររើរនូវពាក្យដែលខ្លួនធ្លាប់បានឮ ជេយ៉ុន ស្គាល់ហើយ តាមពិតទៅ ដុំភ្លើងទាំងនោះគឺជាផ្ការីកលើមេឃដែលស៊ុងហ៊ុនធ្លាប់បានប្រាប់។ កែវភ្នែកស្រទន់ព្រោះតែរំភើបមុននេះ ក៏ប្រែជាបាត់បង់អស់រាល់ពន្លឺត្រឹមមួយរំពេច។ ជេយ៉ុន ក្រឡេកមើលទៅបុរសនៃខសន្យា ពួកគេពិតជាអាចមើលផ្ការីកលើមេឃជាមួយគ្នាពិតមែន ប៉ុន្តែនៅក្នុងរង្វង់ពេលវេលាតែមួយ បុរសម្នាក់នោះមិនមែនជាកម្មសិទ្ធរបស់គេទៀតឡើយ។ ជេយ៉ុន ឃើញ លម្អងនិងស៊ុងហ៊ុន ញញឹមដាក់គ្នាក្រោមកាយវិការស្និទ្ធស្នាល តែរាល់កាយវិការទាំងនោះក៏ក្លាយជាកាំបិតដ៏មុតស្រួចត្រឡប់មកចាក់ទម្លុះបេះដូងរបស់គេទៅវិញ។ ខ្យល់ត្រជាក់បក់ប៉ះចុងដៃ រំញោចបេះដូងរងាឱ្យស្រមៃដល់រូបភាពអតីតកាលដូចជាកាសែតដែលគេចាក់ម្តងហើយម្តងទៀតឥតឈប់ឈរ។ ខួរក្បាលគេទទួលស្គាល់លើកទង់សសូមចុះចាញ់ មិនអាចបន្តស្រលាញ់បុរសទៀតបានឡើយ ដ្បិតគេពិតជាហត់នឿយក្នុងការចិញ្ចឹមក្តីស្រលាញ់ដែលមិនអាច់ធំលូតលាស់ តែបេះដូងដ៏រឹងទទឹងមួយនេះបែរជាមិនចុះញមទាំងដែលត្រូវឈឺចាប់សុះសាច់ហើយក្តី។ វាជាសង្រ្គាមក្នុងខ្លួន ហើយជនរងគ្រោះ ក៏មិនឃ្លាតឆ្ងាយទៅណាឡើយ គឺជានាយខ្លួនឯងហ្នឹងឯង។
“ ក្នុងមួយឆ្នាំ តើផ្ការីកលើមេឃមានប៉ុន្មានដង? ” ជេយ៉ុន សង្រួមអារម្មណ៍ សួរទៅកាន់លោក ទេពសេនា ទាំងទឹកមុខស្លេស្លឺដូចជាកូនក្មេងមិនដឹងអី។ មីងឃ្យូ សែនខ្នាញ់ តែក៏នៅតែមានចិត្តលួចឆ្ងល់ ពិតថាគេនេះមិនដែលស្គាល់ផ្ការីកលើមេឃអ្វីឡើយ។
“ ផ្ការីកលើមេឃ? ” មីងឃ្យូ សួរបន្ទាន់ ទើបជេយ៉ុន ចង្អុរទៅកាន់កាំជ្រួចដែលផ្ទុះហើយហោះទៅលើមេឃជាបន្តបន្ទាប់គ្នា។ យល់សេចក្តីហើយ មីងឃ្យូ ក៏ អ្ហា៎ យ៉ាងវែង បន្ទាប់មកគេក៏លួចអស់សំណើចនិងអាល្អិតនេះ ពិតជាក្មេងខ្ចីពុំដឹងអ្វីពិតមែន។
“ លោកសើចអ្វី? ”
“ អ្ហេ៎! កុំយល់ច្រឡំណា៎! ខ្ញុំមិនមែនសើចចម្អកដាក់ជេយ៉ុនទេ តែខ្ញុំគ្រាន់តែយល់ថាឯងគឺជាក្មេងដែលគួរឱ្យស្រលាញ់ ” លោកទេពសេនាបង្អក់បន្តិចដើម្បីសម្រួលឥរិយាបថឡើងវិញមុននិងបន្ត។
“ នោះគេហៅថាកាំជ្រួច មិនមែនផ្ការីកលើមេឃទេ ”
“ ប៉ុន្តែធ្លាប់មានគេប្រាប់ខ្ញុំថា វាគឺជាផ្ការីកលើមេឃ គេធ្លាប់ទាំងសន្យាថានិងនាំខ្ញុំមកមើលជាមួយគ្នាទៀតផង ” សង្កេតដឹងពីភាពប្រែប្រួល នៃទឹកមុខនិងទឹកដមសម្លេងរបស់គេ មីងឃ្យូ ក៏សើចទៀតលែងសម។ នេះមុខតែជាអត្ថបទដែលអាចប៉ះពាល់ដល់អារម្មណ៍ពុំខាន។ មីងឃ្យូ លែងហ៊ាននិយាយអ្វី ក្រែងតែពាក្យរបស់ខ្លួននិងអប់បរិយាកាសឱ្យកាន់តែអាប់អួរ តែកំឡុងពេលដែលនាយស្ងាត់ ជេយ៉ុនក៏បន្តប្រយោគរបស់គេ។
“ នោះហើយជារបៀបដែលបេះដូងរបស់យើងត្រូវបានបំផ្លាញ ក៏ព្រោះយើងជឿលើពាក្យសន្យា ”រង់ចាំភាគបន្ត....
ទឡ្ហីករណ៍ អានថា ទ័ល-ហ-ក មានន័យថា គឺជា ពាក្យឬសេចក្តីផ្សេងៗ ដែលទាញយកមកអាង ដើម្បីឲ្យមាំ។
P.s. This chapter is a little bit short cuz it somehow just a filler chapter 🥹
YOU ARE READING
វាយោរផាត់ស្នេហ៍
Historical Fictionដើមដូងដុះអមមាត់ច្រាំង ឆ្នេរខ្សាច់សាក្សី កត់ត្រាចាររឿងនៅលើកោះដាច់ស្រយាលភូមិអ្នកនេសាទ រឿងបងនិងអូនសូមឲទឹករលកនិងវាយោរសមុទ្រពាំនាំវាទៅកាន់គ្រប់ទីកន្លែង គ្រប់ឋានផងអើយ... Original work by:Ykayy