ផ្ទះខ្ទមត្រូវបានចងលម្អដោយក្រណាត់ពណ៍ក្រហម ដែលអ្នកស្រុកជឿថាជាពណ៍ហុងស៊ុយ ពណ៍លាភជ័យនិងជាពណ៍លាបសំណាង ហើយក៏ជាពណ៍ដែលសាកសមបំផុតក្នុងការយកមកតុបតែងសម្រាប់ពីធីមង្គលការ។
អ្នកភូមិញឹមញាប់ដៃជើង បែងចែកការងារគ្នាយ៉ាងម៉ដ្ឋចត់ គ្រឿងម្ហូបអាហារក៏មានមិនខ្វះ ទឹកដូងអប់ផ្កាម្លិះដែលអាកំហូចម៉ាឌីក៏មានផងដែរនៅក្នុងពិធីមង្គលការរបស់ជេយ៉ុននិងស៊ុងហ៊ុន។
អ្វីដែលកាន់តែពិសេសនោះគឺកូនកម្លោះទាំងពីរកំពុងសំពះផ្ទឹមក្រាបក្បាលដល់កន្ទេលក្រោមការបាចផ្កាស្លាជូនពរជ័យពីសំណាក់អ្នកផង និងជួយដឹងជួយឮថាពួកគេនិងត្រូវក្លាយជាប្តីប្រពន្ធចាប់ពីវេលានេះទៅហោង។
ក្រោយពីធីបាចផ្កាស្លាឈានដល់ពីធីចងដៃ លោកអ៊ំសុីមនិងលោកអ៊ំចេតដែលជាអ្នកអាណាព្យាបាលចូលខ្លួនមកមុនគេដើម្បីគួចចំណងដៃដល់កូនប្រុសទាំងពីរ។
“ ប្រគល់កូនពុកឲ្យទៅឯងហើយ មើលថែគ្នាឲ្យបានល្អណា៎ ” លោកអ៊ំសុីមចង់ភ្ជាប់អំបោះក្រហមលើដៃកូនប្រុសបណ្តើរតោងតែស្រក់ទឹកភ្នែកមករឹមបណ្តើរ គាត់រំភើបដែលកូនគាត់អាចរកឃើញទីពំនាក់ សសរបង្គោលរឹងមាំដើម្បីជួយទ្រទ្រង់ដល់គេ ត្រឹមតែប៉ុណ្ណេះទោះគាត់ត្រូវស្លាប់ក៏អាចបិទភ្នែកជិតបានដែរ។
“ អរគុណណាស់ពុក ” ឃើញទឹកភ្នែកឪពុក អាល្អិតក៏ទប់ទឹកនេត្រាមិនឲ្យហូរមិនបានដូចគ្នា។ លោកអ៊ំជួយជូតទឹកភ្នែកចេញពីថ្ពាល់មុននិងថើបក្បាលកូនប្រុសមួយខ្សើតពេញប្រៀបដោយក្តីស្រលាញ់។
“ ខ្ញុំជួយអបអរលោកក្មួយស៊ុងហ៊ុននិងជេយ៉ុន សូមឲ្យមានសេចក្តីសុខ ” លោកអ៊ំចេតក៏បានចងនូវខ្សែរអំបោះដូចគ្នាទៅនិងជេយ៉ុនដែរ បន្ទាប់ពីរួចរាល់លោកអ៊ំងើបចេញដើម្បីឲ្យអ្នកដទៃបានចូលម្តង។
“ ជេយ៉ុនអើយជេយ៉ុន ពីក្មេងយើងធ្លាប់សន្យាគ្នាថានិងចាំការក្នុងថ្ងៃតែមួយ តែមើលឯងពេលនេះចុះ ក្បត់សន្យាហើយរៀបការចោលយើងបាត់! ” ជំនោរចូលមកក៏រអ៊ូរង៉ូវ តែដៃគេនៅតែទាញខ្សែអំបោះមកចងឲ្យជេយ៉ុនដដែល។
“ តែមិនអីទេ ឲ្យតែឯងបានសុខយើងសុខចិត្តនៅកម្លោះតែម្នាក់ឯងក៏បាន ” បញ្ចប់ប្រយោគដោយគួចខ្សែអំបោះជាប់និងដៃ ជេយ៉ុនញញឹមដាក់មិត្ត តែអ្នកដែលតបតផ្លែផ្កាមកវិញនោះគឺជាស៊ុងហ៊ុនឯណោះទេ។
“ ប្រញាប់រកគូនិងគេដែរទៅ ក្រែងលោរនៅព្រៅបែបនេះមួយជីវិតណាជំណោរ ” មុននិងងើបចេញជំនោរមិនភ្លេចសម្លក់ស៊ុងហ៊ុនឡើយ ចេះមកផ្លែផ្កាដាក់គ្នាអ៊ីចឹងទៅកើត។
ពីធីចងដៃបន្តទៅយ៉ាងរលូនតាំងពីដើមរហូតដល់ចប់។ សេចក្តីស្នេហ៍ត្រូវបានចង់រឹតដោយអំបោះក្រហមដែលជាខ្សែនិស្ស័យចង់ភ្ជាប់ចិត្តមិនឲ្យរលួសពីគ្នា ពួកគេក៏បានស្បថសច្ចាចំពោះមុខអ្នកគ្រប់គ្នា ស្បថចំពោះមុខភ្លើងទៀនថានិងមិនទៅណាចោលគ្នាឡើយមិនថាស្ថិតក្នុងស្ថានភាពបែបណាឬត្រូវរារាំងដោយឧបសគ្គក៏ដោយក៏និងស្កាត់មករកគ្នាវិញឲ្យខានតែបាន។
YOU ARE READING
វាយោរផាត់ស្នេហ៍
Historical Fictionដើមដូងដុះអមមាត់ច្រាំង ឆ្នេរខ្សាច់សាក្សី កត់ត្រាចាររឿងនៅលើកោះដាច់ស្រយាលភូមិអ្នកនេសាទ រឿងបងនិងអូនសូមឲទឹករលកនិងវាយោរសមុទ្រពាំនាំវាទៅកាន់គ្រប់ទីកន្លែង គ្រប់ឋានផងអើយ... Original work by:Ykayy