ជំ. ៣០: ការវិលត្រឡប់របស់លោកឧត្តមនាវី

372 48 13
                                    

  កាលបើកងកម្លាំងបានរៀបចំរួចរាល់ហើយអស់ហើយ លោកឧត្តមនាវីនិងបក្សពួកតោងតែត្រៀមខ្លួនពង្រឹងស្មារតីដើម្បីត្រឡប់ទៅកាន់សមរភូមិដ៏ក្តៅគគុកដែលនិងត្រូវពលីជីវិតមានតម្លៃនាពេលឆាប់ៗនេះហើយ។
  ស៊ុងហ៊ុននិងជុងវ៉ុន ឈរនៅកំពង់ផែធ្វើការគោរពលាទៅកាន់ម្ចាស់ដែនដីដែលផ្តល់ការអធ្យាស្រ័យ ឱ្យកន្លែងជ្រកកោណនិងសន្តោសប្រណីផ្តល់ជាជំនួយជួយឈឺឆ្អាលនគររបស់ខ្លួន។ រីឯលោកទេពសេនា មីងឃ្យូ ស្ថិតនៅក្រោយគេក្នុងការឡើងលើកប៉ាល់សោតដោយហេតុលោកនៅទទួលពរនិងការផ្តែផ្តាំពីព្រះអង្គម្ចាស់ខ្លះ។
នៅនាទីដែលតួអង្គសំខាន់ៗបានឈានជើងដល់នាវាអស់ហើយ ម៉ាសុីនក៏ចាប់បម្រើការឱ្យតួនាវីដ៏មហិមាអាចអណ្តែតខ្លួនទៅមុខលើផ្ទៃសាគរល្វឹងល្វើយរែងដាច់កន្ទុយភ្នែក។ កំឡុងពេលធ្វើដំណើរនេះផងដែរ លោកឧត្តមនាវីជាមួយនិងលោកសេនាទេពក៏បានពិភាក្សាគ្នាអំពីយុទ្ធសាស្រ្តនិងការរៀបក្បួនទ័ពធ្វើយ៉ាងណាអាចយកឈ្នះលើដៃគូរបដិបក្សបាន។ កំឡុងពេលដ៏មមាញឹកនេះផងដែរស៊ុងហ៊ុនដូចជាបានដាក់ឈ្មោះជេយ៉ុនទៅផ្នែកខាងក្រោយនៃបេះដូងបាត់ទៅហើយ ពោលគឺនាយពុំសូវជានឹករឮកដល់នាយតូចប៉ុន្មាននោះទេ និយាយបែបនេះមិនមែនបានន័យថានាយអស់ចិត្តពីជេយ៉ុននោះឡើយ ភក្តីភាពនៅតែមានជានិច្ចគ្រាន់តែក្នុងពេលនេះនាយផ្តោតទៅលើបញ្ហាជាតិជាចម្បងសិនតែប៉ុណ្ណោះ។

  ចំណេរកាលយូរប៉ុណ្ណាហើយ ជេយ៉ុនមិនបានចាំនោះទេ តែកម្លោះតូចមានអារម្មណ៍ថាវាយូរខ្លាំងណាស់តាំងតែពីខ្លួនបានឃ្លាតពីបណ្តូលចិត្ត។ តាមចាំច្បាស់វាមានរយៈពេលត្រឹមតែមួយសប្តាហ៍ជាងប៉ុណ្ណោះដែលស៊ុងហ៊ុនបានធ្វើដំណើរចេញពីភូមិមួយនេះ តែបេះដូងនាយរីងរៃហួតហែងតែងសួររកម្ចាស់ស្នេហ៍ជានិច្ច។ ពីរថ្ងៃមុននាយបានឃើញកប៉ាល់របស់ស៊ុងហ៊ុនឆ្លងកាត់តាមបណ្តោយខ្សែទឹកដែរតែនាយពុំបានប្រទះឃើញវត្តមានរបស់អ្នកស្វាមីឡើយ ប្រហែលជាគេមមាញឹកណាស់ហើយ ជេយ៉ុនមិនអាចធ្វើអ្វីបានក្រៅពីតាមមើលកប៉ាល់ដែលបើកចេញទៅជាមួយនិងទឹកភ្នែកជោរជន់ពេញផែនថ្ពាល់តែប៉ុណ្ណោះ។
  “ ជេយ៉ុន.. ”  ម្ចាស់នាមបែរទៅរកប្រភពសម្លេងដែលដង្ហើយហៅខ្លួន នៅទីនោះគឺជាជំនោរដែលមានទឹកមុខសោកសង្រេងដូចជាកំពុងជួយទូលទុក្ខនាយយ៉ាងដូច្នោះដែរ។ ជំនោរចូលមកដាក់បង្គុយជិតមិត្តសម្លាញ់រួចក៏ជួយជូតទឹកនេត្រាដែលហូរដាបថ្ពាល់ នៅក្នុងពេលនោះឯងទើបជេយ៉ុនដឹងខ្លួនថានាយកំពុងតែអង្គុយយំទាំងមិនបានដឹងខ្លួនទៀតហើយ។ កែវភ្នែកទួញទុក្ខស្រាប់តែសម្រក់ទឹកភ្នែកកាន់តែខ្លាំងលើសដើម ជេយ៉ុនសម្លឹងទៅកាន់ផ្ទៃគង្គាដែលវែងអន្លាយខណ្ឌចែករវាងគេនិងស៊ុងហ៊ុនឱ្យឆ្ងាយគ្នាម្ខាងម្នាក់ពីផែនដី។ ជំនោរដែលរែងដឹងដល់ទុក្ខសោករបស់មិត្ត ចូលខ្លួនមកជិត អង្អែលខ្នងគេចុះឡើងឱ្យគេដឹងថាគេមិនបាននៅតែម្នាក់ឯងនោះឡើយ ហោចណាស់ក៏មានគេម្នាក់ដែរ ដែលចាំជួយយកអាសារ ជួយជាខ្នងបង្អែកដល់គេ។
  “ គាត់និងមកវិញទេ? ” សម្លេងស្អកស្អារបាត់បង់ទឹកដមអស់ទៅហើយ ជេយ៉ុនសួរខ្លួនឯងច្រើនជាងបាញ់សំនួរមួយនេះទៅកាន់ជំនោរ តែយ៉ាងណាមិញជំនោរនៅតែជួយពោលពាក្យលួងលោមផ្តល់សង្ឃឹមទៅកាន់មិត្តបុរសជានិច្ចជាកាល។
  “ បងស៊ុងហ៊ុនជាមនុស្សសច្ចៈណាស់ បើគាត់ថាមក គាត់ប្រាកដជាមក ”
  “ ចុះបើគាត់មិនមកនោះ? ” ជំនោរផ្អឹបបូរមាត់ជាបន្ទាត់ត្រង់ នឹកគិតចម្លើយឆ្លើយតបទៅវិញ បន្តិចនាយក៏ញញឹមហើយទាញជេយ៉ុនឱ្យផ្អែកលើស្មារខ្លួន ដែលជាវិធីរបស់គេក្នុងការលួងលោកជេយ៉ុនគ្រប់ពេលដែលគេជួបបញ្ហា នាយគោះក្បាលជេយ៉ុនធ្វើខ្លួនដូចជាបងប្រុសម្នាក់យ៉ាងអ៊ីចឹង។
“ បើគាត់មិនមក យើងទៅរកគាត់វិញទៅក្មេងល្ងង់ ” ជេយ៉ុន ផ្ងើយក្បាលមើលទៅជំនោរហើយក៏សើចហឹសៗក្នុងបំពង់កទាំងដានទឹកភ្នែកមិនទាន់ស្ងួតស្រួលបួលនៅឡើយ។
  “ ឯងនិងជូនយើងទៅទេ? ”
  “ អត់ទេ យើងមុខតែឱ្យឯងទៅក្បាលមួយតែឯងយ៉ាងតែលតោលមិនខាន! ” សម្តីមាំទាំណាស់ តែក៏អាចធ្វើឱ្យជេយ៉ុនសើចបានមកវិញយ៉ាងពេញចិត្ត ដ្បិតអីដឹងច្បាស់ថាជំនោរមិនមានន័យបែបហ្នឹងនោះទេ ជំនោរនិងមិនបណ្តោយឱ្យនាយឯកាជាដាច់ខាត។

វាយោរផាត់ស្នេហ៍Where stories live. Discover now