ឪពុកកូនត្រកូលសុីមកំពុងអង្គុយនៅមុខផ្ទះទៀមឯកណ្តាលភូមិ។ តែមួយប៉ាន់ទុកសម្រាប់ទទួលភ្ញៀវក៏អ្នកទាំងពីរមិនព្រមប៉ះពាល់លើកយកមកផឹក ដ្បិតពួកគេមកទីនេះមិនមែនក្នុងបំណងមកផឹកតែទេ តែគឺដើម្បីបំពេញនូវរឿងសំខាន់មួយ។
"សុីម! ក្មួយយ៉ុន រកខ្ញុំមានការអីមែនទេ?" សម្លេងក្រលរឡើងស្របនិងរាងកាយបុរសវ័យចំណាស់ប្រហាក់ប្រហែលនិងលោកសុីមដែរ មាឌគាត់មាំក្រអាញ់តាមបែបមនុស្សដែលធ្លាប់ធ្វើការធ្ងន់ៗមកច្រើនអីបែបនេះ។
ជេយ៉ុននិងឪពុកក្រោកឈរដំណាលគ្នាដើម្បីរាក់ទាក់ជាការសមគួរ ទោះបីជាមនុស្សធ្លាប់ស្គាល់គ្នាដោយតែពួកគេពុំភ្លេចទេអំពីការសំពះនិងអាកប្បកិរិយាសមរម្យ។
"គ្នាមានរឿងចង់សុំឯងមួយតើបានទេ?"មិនរញ៉េរញ៉ៃនាំយូរការណ៍ អ៊ំសុីមក៏និយាយទាក់ទងទៅនិងរឿងសំខាន់នោះភ្លាម។
"រឿងអីនិយាយមក បើជួយបានគ្នានិងជួយ"
"គ្នាបានបានជួយទាហានម្នាក់ដែលត្រូវរបួស តើឯងអាចអនុញ្ញាតឲគេនៅក្នុងភូមិយើងមួយរយៈសិនតើបានទេ?"បបូរមាត់ផ្អឹបចូលគ្នា ចិញ្ចើមជ្រួញហាក់កំពុងត្រិះរិះអំពីសំណើរមួយនេះ ពិបាកដែរគាត់មានតួនាទីជាមេភូមិត្រូវមានទំនួលខុសត្រូវច្រើន ម្យ៉ាងការដែលទទួលយកសមាជិកថ្មីក៏ពុំមែនជារឿងតូចតាចដែរ។ គេថាមនុស្សស្គាល់មុខតែមើលមិនធ្លុះដល់ចិត្តទេ ម្លោះហើយសំណើរមួយនេះពិតជាសំណើរដ៏តឹងតែងខ្លាំងណាស់។
"សុីមក៏ដឹងមែនទេថាការទទួលយកមនុស្សប្លែកមុខចូលក្នុងភូមិមិនមែនជារឿងដែលហុចផលល្អប៉ុន្មាននោះទេ"
"ពួកយើងយល់ច្បាស់ណាស់អំពីរឿងនេះលោកអ៊ំ ប៉ុន្តែគេនោះជាជនរងគ្រោះ អ្នកភូមិយើងមិនមែនជាប្រភេទមនុស្សដែលឃើញលំបាកហើយមិនជួយនោះទេ បើពួកយើងពន្យល់ពីហេតុផលទៅដល់ពួកគាត់ប្រហែលជាអាចបាន" ជេយ៉ុន លើកយកហេតុផលមកនិយាយយ៉ាងពិរោះភាសា ការរស់នៅដោយមានប្រាស្រ័យទាក់ទងល្អ ចេះជួយយកអាសារគ្នាគឺជាអ្វីដែលអ្នកភូមិគ្រប់គ្នាមានសម្រាប់រស់នៅជាមួយគ្នាក្នុងសហគមន៍នេះ ស៊ុងហ៊ុនជាជនរងគ្រោះពួកគេមិនអាចឃើញទុក្ខហើយមិនជួយទេត្រូវទេ?
"តែពួកយើងមិនធ្លាប់ស្គាល់ផៅសន្តាន មិនធ្លាប់ដឹងពីអត្តចរិតរបស់គេពីមុនមកនោះទេ តើអាចប្រាកដចិត្តបានយ៉ាងម៉េចថាគេជាមនុស្សល្អនោះ?"
"ខ្ញុំហ៊ានធានាថាគាត់ជាមនុស្សល្អ បើសិនជាតទៅមុខគេម្នាក់នោះអាចបង្កជាគ្រោះថ្នាក់ឬភាពក្តៅក្រហាយដល់អ្នកភូមិ ខ្ញុំនិងពុកសុខចិត្តទទួលខុសត្រូវលើរឿងនោះ" ជេយ៉ុននិងឪពុកសម្លឹងឆ្លាស់មុខគ្នាបញ្ជាក់ថាពួកគេបានស្របស្រួលនិងមុឺងម៉ាត់នៅក្នុងរឿងនេះប៉ុណ្ណា បើជ្រុលជាសម្លាញ់ប្រាកដចិត្តយ៉ាងនេះហើយលោក ចេត ដែលជាមេភូមិនេះនិងធ្វើតាមគំនិតពួកគេម្តងទៅចុះ។
"ក៏បានណា តែអ្នកភូមិចូលចិត្តឬមិនចូលចិត្តវាអាស្រ័យលើខ្លួនគេផ្ទាល់ហើយ"
YOU ARE READING
វាយោរផាត់ស្នេហ៍
Historical Fictionដើមដូងដុះអមមាត់ច្រាំង ឆ្នេរខ្សាច់សាក្សី កត់ត្រាចាររឿងនៅលើកោះដាច់ស្រយាលភូមិអ្នកនេសាទ រឿងបងនិងអូនសូមឲទឹករលកនិងវាយោរសមុទ្រពាំនាំវាទៅកាន់គ្រប់ទីកន្លែង គ្រប់ឋានផងអើយ... Original work by:Ykayy