ជំ.១៣:សេចក្តីស្នេហាគឺសាមញ្ញនិងធម្មតា

447 65 12
                                    

  មួយថ្ងៃមុនថ្ងៃពិធីមង្គលការរបស់ម៉ាលីស អ្នកភូមិបានជួបជុំគ្នាម្តងទៀតដើម្បីជួយរៀបចំចាត់ចែងពិធីមង្គល។ ស្រីៗចំណាស់វេចនំគមអន្សម ស្រីៗវ័យក្មេងបុករមៀតពន្លៃ ដើម្បីយកវាទៅដុសខាត់សម្អាតសាច់ជូនកូនក្រមុំ។ ចំណែកឯជេយ៉ុនអង្គុយក្រងផ្កាម្លិះធ្វើជាកម្រងភួងសម្រាប់តុបតែងលម្អកូនក្រមុំ។
  “មើលទៅឯងដូចជាស្ទាត់ជំនាញដល់ហើយ” ស៊ុងហ៊ុនគ្មានការងារធ្វើក៏សម្រេចមកមើលជេយ៉ុនក្រងផ្កា ដៃញាប់ស្មេរជាមួយនិងកម្រងផ្កាហាក់ថ្នឹកជាមួយការងារអស់នេះតាំងពីអើយមក។ ជេយ៉ុន ញញឹមងើបមើលមុខរាងក្រាស់បន្តិចរួចក៏ទម្លាក់មកលើកម្រងផ្កាវិញ ដោយមិនភ្លេចតបនិងស៊ុងហ៊ុនវិញនោះឡើយ។
  “ម្តាយខ្ញុំបាទធ្លាប់បង្រៀន និងធ្លាប់ធ្វើរាងរាល់ថ្ងៃសីលដើម្បីថ្វាយព្រះ” ស៊ុនហ៊ុនបន្លឺសម្លេងនៅដើមក ស្រាប់តែនឹកឃើញដល់ភួងផ្កាដែលតែងតែឃើញនៅលើរានទេវតានៅក្នុងផ្ទះជេយ៉ុនដែលចោលក្លិនប្រហើរភាយម្តងម្កាល ចំមែនហើយនាយពុំធ្លាប់ចាប់អារម្មណ៍ដល់សោះ។
  “ម្តាយឯងមុខតែចូលចិត្តផ្កានេះខ្លាំងហើយមែនទេ?”
  “ប្រាកដណាស់បាទ ម្លិះរីកតែពេលយប់ចោលពិដោរតាមខ្យល់ សបញ្ជាក់ឲ្យដឹងថា ទោះគ្មានអំណាចពីអ្នកដ៏ដទៃក៏ម្លិះដែលជារុក្ខជាតិតូចតាចនៅតែអាចបញ្ចេញឥទ្ធិពលនិងសម្រស់បានដែរ បើនិយាយពីឪសថវិញ ប្រេងម្លិះអាចជួយកាត់បន្ថយភាពនឿយហត់ តានតឹង ជួយជម្រុញការសម្រាកលម្ហែកាយ ការបាក់ទឹកចិត្ត ព្រមទាំងជាជំនួយដល់ការសមាធិផងដែរ” ស៊ុងហ៊ុន ស្តាប់ការរៀបរាប់វែងអន្លាយចេញពីបបូរមាត់ស្តើងទាំងញញឹម តើជេយ៉ុនដឹងទេថាខ្លួនគេនេះផ្ទាល់ក៏ប្រដូចបានទៅនិងផ្កាម្លិះដែរ ស្រស់ស្អាត ទន់ភ្លន់ហើយក៏រឹងមាំ។
   “ចុះឯង?តើឯងចូលចិត្តផ្កាម្លិះដែរទេ?”
   “ចូលចិត្តតើបាទ ពុំនោះទេផ្កាម្លិះនិងមិនមានវត្តមានក្នុងផ្ទះខ្ញុំបាទឡើយ!” អាល្អិតសើចក្នុងបំពង់ក លោកនេះពិតជាមិនធ្លាប់ចាប់អារម្មណ៍និងមជ្ឈដ្ឋានជុំវិញខ្លួនពិតមែន សូម្បីតែនៅលើក្បាលដំណេករបស់ជេយ៉ុនក៏មានស្រទាប់ផ្កាម្លិះនៅលើនោះដែរ ។
   “យើងគិតថាយើងក៏ចូលចិត្តផ្កាម្លិះដែរ...” ជាថ្មីម្តងទៀតជេយ៉ុនសម្លឹងចំទៅកាន់កែវភ្នែកថ្លាយង់ ហើយនៅពេលឃ្លាបន្ទាប់ត្រូវបានរលាស់ចេញពីអណ្តាតអត់ឆ្អឹងរបស់ស៊ុងហ៊ុន ជេយ៉ុនពិតជាមិនអាចហាមចិត្តមិនឲ្យស្រលាញ់បានឡើយ “...ព្រោះម្លិះជាក្លិនដែលជាប់និងខ្លួនឯង”

វាយោរផាត់ស្នេហ៍Where stories live. Discover now