⚠️ Warning: Make out scene
_____
“ ពុទ្ធោរ! នេះយប់ផ្សំដំណេកគេត្រូវខាំគ្នាអ៊ីចឹងមែនទេ? ” ជាអ្វីដែលចេញពីក្រអូមមាត់ជំនោរដំបូងបំផុត បន្ទាប់ពីបានឃើញសភាពរបស់ជេយ៉ុន។ ស្នាមខាំលេចចេញឡើងទាំងក្រាស់ៗអមជាមួយស្នាមក្រហមជាំ គ្រាន់តែឃើញជំនោរមានអារម្មណ៍ថាញញើតលែងចង់បានគូស្រករនិងគេដែរហើយ។
ជេយ៉ុន ខំប្រឹងទាញកអាវបិទបាំងស្នាមអស់ទាំងនោះ មុខគេឡើងក្រហមងាំងដោយស្វ័យប្រវត្តិ។
“ ហើយចុះខ្នងបងស៊ុងហ៊ុនវិញ? កើតថីដែរ សុទ្ធតែស្នាមខ្វាចអ៊ីចឹង? ” ជំនោរ បែរទៅមើលស៊ុងហ៊ុនដែលកំពុងឈរកាប់អុសកណ្តាលថ្ងៃ ញើសហូរដាបខ្លួនសស្រាក់ តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺផែនខ្នងទូលាយដែលពោរពេញដោយស្នាមខ្វាចនិងក្រញៅ។
“ ចង់ដឹងយ៉ាងនេះ ម៉េចមិនយកប្រពន្ធយកប្តីនិងគេដែរទៅ? ” ដោយក្តីក្នក់ក្នាញ់ ជេយ៉ុនសម្លក់ជំនោរព្រមជាមួយពាក្យបញ្ចើចបញ្ចើរ ឆ្ងល់ខុសរបៀប ជំនោរនេះណាមាត់រអិលពិតមែន តែដល់មកគិតន័យស្នេហាអីនេះវិញគេល្ងង់ដប់ជិតតែម្តង។
“ អត់ទេ! សុខចិត្តទុកកម្លោះឲ្យម៉ែមើល ប្តីប្រពន្ធអី ព្រឺសម្បុរណាស់! ” និយាយទាំងក្រញែងខ្លួន ធ្វើដូចស្នេហានេះជារោគចង្រៃឥតត្បាតអ៊ីចឹង។
អង្គុយនិយាយគ្នាបានមួយសន្ទុះ ស៊ុងហ៊ុនក៏កាប់អុសហើយល្មម។ បុរសល្អសមសួនទម្លាក់ពូថៅចោលទៅម្ខាងជាមួយគំនរអុស សឹមដើរមករកភរិយា។ ជេយ៉ុននេះក៏រហ័ស គ្រាន់តែប្តីដើរមកជិត ទាញបានក្រមាយកមកជូតញើសឲ្យគេ ស៊ុងហ៊ុន ញញឹមស្រាលមុននិងថើបថ្ងាស់អាល្អិតមួយដង្ហើមពេញដោយក្តីស្រលាញ់។
“ ផ្តាស់ណាស់ អ្នកទាំងពីរគួរណាតែគោរពដល់ខ្ញុំដែលជាមនុស្សនៅលីវនេះខ្លះ! ” កាន់តែឃើញកាន់តែមិនសុខចិត្ត ដំណែងជាមិត្តជិតស្និទ្ធត្រូវស៊ុងហ៊ុនឆក់ទៅបាត់ហើយ ពេលនេះគេមកផ្អែមល្ហែមនៅនិងមុខមិនទើសក្បាលនាយសូម្បីតែបន្តិច ហឹស! តូចចិត្តអាណិតខ្លួនឯងខ្លាំងណាស់។
ជំនោរ ទាញស្បែកជើងមកពាក់ ទន្រ្ទានជើងដើរចេញទាំងរអ៊ូរង៉ូវ ដំណើរដើរដូចទា អត់ឲ្យជេយ៉ុននិងស៊ុងហ៊ុនដែលតាមមើលគេនេះអត់សើចមិនបាន។
“ ជំនោរគួរតែបានដឹងថាយប់មិញពួកយើងផ្អែមជាងនេះទៅទៀត ” ស៊ុងហ៊ុនឱនមកខ្សឹបជិតត្រចៀកហើយក៏ធ្វើមុខយ៉ាងព្រើលដាក់ប្រពន្ធ ជេយ៉ុនក្តិចមួលចុងដោះស្វាមីដោយក្តីគ្រឺតក្នាញ់ កាន់តែច្រលើមពីមួយថ្ងៃទៅមួយថ្ងៃហើយទេតើ!
YOU ARE READING
វាយោរផាត់ស្នេហ៍
Historical Fictionដើមដូងដុះអមមាត់ច្រាំង ឆ្នេរខ្សាច់សាក្សី កត់ត្រាចាររឿងនៅលើកោះដាច់ស្រយាលភូមិអ្នកនេសាទ រឿងបងនិងអូនសូមឲទឹករលកនិងវាយោរសមុទ្រពាំនាំវាទៅកាន់គ្រប់ទីកន្លែង គ្រប់ឋានផងអើយ... Original work by:Ykayy