" ពួកយើងសូមគោរពនិងឧទ្ទិសជូនទៅដល់វិញ្ញាណក្ខន្ធលោកឧត្តមនាវី ផាក ស៊ុងហ៊ុន មេបញ្ជាការកងទ័ពជើងទឹក ពួកយើងពិតជាកោតសរសើរចំពោះការលះបង់ដ៏ធំធេងជូនជាតិមាតុភូមិ ការបូជាជីវិតដើម្បីបូរណៈភាពទឹកដីរបស់លោកបាននាំមកនូវភាពជោគជ័យមួយផ្នែកធំជូនជាតិ ការលះបង់របស់លោកនិងស្ថិតជាប់ក្នុងក្រអៅបេះដូងរបស់យើងនិងផ្សារភ្ជាប់ទៅដល់កូនចៅជំនាន់ក្រោយៗផងដែរ។ គួរបញ្ជាក់ផងដែរថា យោងតាមសេចក្តីប្រកាសរបស់ព្រះអង្គម្ចាស់ដ៏ថ្លៃថ្លា ប្រជាជនទាំងអស់នៅក្នុងតំបន់៨១នេះត្រូវស្លៀកសម្លៀកបំពាក់ខ្មៅចំនួនមួយអាទិត្យពេញដើម្បីធ្វើការកាន់ទុក្ខជូនលោកឧត្តមនាវី រីឯទាហានជើងទឹកទាំងឡាយត្រូវបំពាក់នូវកន្លាស់អាវដែលមាននិមិត្តសញ្ញានាវានៅទ្រូងខាងឆ្វេងជាប្រចាំដើម្បីក្រើនរម្លឹកទៅដល់ភាពអង់អាចនៅលើផ្ទៃទឹករបស់លោក
ចប់សេក្តីប្រកាស!" ជុងវ៉ុន ឈរនៅលើទីខ្ពស់ឡើងថ្លែងសេចក្តីប្រកាសយ៉ាងអង់អាច បើទោះបីជាក្នុងចិត្តមិនបានរឹងមាំដូចសម្បកក្រៅនោះឡើយ។ លោកឧត្តមនាវីឯកដាក់ដៃប្រថាប់លើទ្រូង ជាគម្រូទៅដល់កូនទាហាននិងប្រជាជនឲធ្វើតម្រាប់តាមដើម្បីជាការឧទ្ទិសនិងគោរពទៅដល់លោកឧត្តមនាវី។
បន្ទាប់ពីបានធ្វើសេចក្តីប្រកាសរួចរាល់ ជុងវ៉ុនចុះមកខាងក្រោមវិញដោយមានជំនួយពីជុងស៊ុង។
"រៀបចំកម្លាំងបង្វឹកទ័ព ពង្រឹងសម្ថភាពបន្ថែម សង្រ្គាមលើកក្រោយមិនអាចឲបាត់បង់អ្នកណាទៀតនោះទេ" ជុងវ៉ុន ដាក់បញ្ជាទាំងទឹកមុខស្មើរ ក្រោយការស្លាប់របស់ស៊ុងហ៊ុន នាយដែលជាឧត្តមនាវីឯងត្រូវទទួលរងបន្ទុកយ៉ាងធំជំនួសគេ ព្យាយាមបង្វឹកទ័ព្វ ពង្រឹងស្មារតីរបស់ពួកគេគឺជារឿងដែលចាំបាច់បំផុតនៅពេលនេះ។ ជុងស៊ុង ឱនគំនាបទទួលបញ្ជាពីថ្នាក់លើ នាយបម្រុងនិងដើរចេញទៅហើយតែក៏ត្រូវបានជុងវ៉ុនដាក់បញ្ជាបន្ថែម។
"កុំភ្លេចចាត់មនុស្សឲ្យព្យាយាមស្វែងរកលោកឧត្តមនាវីបន្តទៀតផង"
"លោក-" ជុងស៊ុង ចង់លើកហេតុផលមួយមកនិយាយជាមួយនិងជុងវ៉ុន តែថ្នាក់លើម្នាក់នេះនិងមិនស្តាប់នាយនោះឡើយ ជុងវ៉ុនលើកដៃឡើងជាសញ្ញាថាខ្លួននិងមិនទទួលស្តាប់នោះឡើយ មិនថាស្ថិតក្នុងហេតុផលបែបណានោះឡើយ។
"ព្យាយាមស្វែងរករហូតដល់ទីបញ្ជប់ បើលោកស្លាប់ក៏ត្រូវតែឃើញសាកសពដែរ" ជុងវ៉ុន និយាយយ៉ាងប្រាកដប្រជា មិនបោះបង់ចោលគំនិតតាមស្វែងរកលោកឧត្តមនាវីជាទីខ្ពង់ខ្ពស់របស់ខ្លួន ដោយសារតែរកសាកសពលោកមិនឃើញទើបគ្រប់គ្នាសន្មត់ថាលោកទទួលអនិច្ចកម្ម តែចំពោះជុងវ៉ុននាយមិនជឿអ្វីនិងភ្នែកទទេរនោះឡើយ ពោលប្រសិនបើលោកពិតជាស្លាប់មែនយ៉ាងណាក៏សូមឲឃើញសាកសពឬក៏ឆ្អឹងទៅចុះ។
ជុងស៊ុង ដែលមានឋានៈត្រឹមជាទ័ពជួរមុខគ្មានជម្រើសអ្វីក្រៅពីទទួលបញ្ជានិងធ្វើតាមថ្នាក់លើនោះឡើយ។
YOU ARE READING
វាយោរផាត់ស្នេហ៍
Historical Fictionដើមដូងដុះអមមាត់ច្រាំង ឆ្នេរខ្សាច់សាក្សី កត់ត្រាចាររឿងនៅលើកោះដាច់ស្រយាលភូមិអ្នកនេសាទ រឿងបងនិងអូនសូមឲទឹករលកនិងវាយោរសមុទ្រពាំនាំវាទៅកាន់គ្រប់ទីកន្លែង គ្រប់ឋានផងអើយ... Original work by:Ykayy