⚠️: មានឈុតឆាកកាប់សម្លាប់និងឈាម
ខែ តុលា ឆ្នាំ ១៩៤៥
សមរភូមិក្តៅគគុកអូសបន្លាយកាន់តែយូរ ជីវិតមនុស្សរង្គាលស្លាប់ពីមួយថ្ងៃទៅមួយថ្ងៃ ផ្ទៃដីសម្បូរទៅដោយជីជាតិទុកសម្រាប់ឱ្យរុក្ខាដុះដាលបែរជាគ្របដណ្តប់ទៅដោយលោហិត។ ផ្ទៃទឹកក៏ប្រែពណ៌ សម្រស់ធម្មជាតិត្រូវបានវិនាសហិនហោចមួយផ្នែកធំដោយសារតែការបង្កសង្រ្គាមរុាំរ៉ៃអស់ជាយូរឆ្នាំ។ ស្នូរកាំភ្លើង សន្ធឹកដាវលាន់មួយក្ឌាំងៗឆក់យកជីវិតមិនតិចនាក់នោះទេ។
ពួកយើងបានត្រឡប់មកជួបទិដ្ឋភាពមួយនេះទៀតហើយ គឺជាទិដ្ឋភាពដែលពុំគួរឱ្យចង់យល់សោះ ទិដ្ឋភាពដ៏គួរឱ្យខ្លោចផ្សានិងសោកសង្រេង។ កប៉ាល់ធំៗ ប្រឈមមុខបាញ់កាប់សម្លាប់គ្នា គ្រាប់សំណរបំផ្ទុះផូងផាំងបង្អើលអស់មច្ឆនិងនិងបន្លាចអស់សព្វសត្វដែលរស់ក្នុងផ្ទៃទឹកឱ្យរត់រកប្រាស់អាយូសរួចខ្លួនឱ្យបានមួយគ្រាសិន។
សាកសពអណ្តែតពេញផ្ទៃសមុទ្រគួរឱ្យរអា ក្លិនចម្អាបឈាមនិងចំហេះឥន្ធនៈហោះហើរពេញផ្ទៃអាកាសអប់បរិយាកាសឱ្យកាន់តែអាប់អួរទ្វេរដង។
លោកឧត្តមនាវីស៊ុងហ៊ុនស្ថិតក្នុងសមរភូមិបង្ហូរឈាមបានតាំងគោលជំហរយ៉ាងរឹងមាំ ក្នុងដៃក្តាប់ជាប់កាំភ្លើងអាការរបស់ខ្លួនបាញ់តម្រង់ជនដែលចង់ឈ្លានពានទឹកដី ខ្លួនលោកស្រពស្រោចទៅដោយឈាមនិងរបួសសព្វសាច់ផងដែរ។
បើទោះបីជាខ្លួនលោកមានរបួសខ្លះហើយក៏ដោយ ក៏លោកមេបញ្ជាការរូបនេះគ្មានបំណងថានិងរុញរាខ្លាចនិងដើរចូលទ្វារមច្ចុរាជនោះឡើយ អ្វីដែលជាគោលជំហរធំបំផុតនោះគឺត្រូវតែយកឈ្នះឱ្យខានតែបាន។
ចំណែកលោកទេពសេនា មីងឃ្យូ ក៏មានថ្វីដៃមិនអន់ប៉ុន្មានឡើយប៉ុន្មានឡើយ គេមានតែលំពែងមួយដើមតែប៉ុណ្ណោះតែអាចមានប្រៀបលើគូរប្រកួតបានយ៉ាងងាយ។ កាយវិការស្វាហាប់ សកម្មភាពរហ័ស កុំថាឡើយតែចង់មកជិត សូម្បីតែកាំភ្លើងដែលមានផ្ទុកសារជាតិផ្ទុះអាចហោះយ៉ាងលឿនក៏ មីងឃ្យូ អាចគេចផុតបានដែរ ដែលគេប្រសិទ្ធនាមឱ្យថាជាទេពសេនានោះគឺពុំខុសនោះទេ។
ភាពសាមគ្គី និងការពួតដៃពីសំណាក់ដៃគូជើងឯក សង្គ្រាមលើកនេះដូចជាមានគូរប្រៀបច្រើនជាងខាងសត្រូវ។ ក្រោយការប្រយុទ្ធអស់រយៈពេលជិតមួយឆ្នាំកន្លងមកនេះ ស៊ុងហ៊ុន និង មីងឃ្យូ បានដឹកនាំទ័ពវាយបំបាក់ទ័ពសត្រូវបានជាច្រើនលើកច្រើនសារ។
ពួកគេវាតទីដណ្តើមយកបានខេត្តជាច្រើនមកធ្វើជាចំណុះ ហើយនៅក្នុងខណៈពេលនេះផងដែរពួកគេកំពុងតែវាយលុកសម្តៅទៅកាន់រាជធានីដែលជាស្នូរកណ្តាល ជាបេះដូងនៃប្រទេសទាំងមូលនេះហើយ។
YOU ARE READING
វាយោរផាត់ស្នេហ៍
Historical Fictionដើមដូងដុះអមមាត់ច្រាំង ឆ្នេរខ្សាច់សាក្សី កត់ត្រាចាររឿងនៅលើកោះដាច់ស្រយាលភូមិអ្នកនេសាទ រឿងបងនិងអូនសូមឲទឹករលកនិងវាយោរសមុទ្រពាំនាំវាទៅកាន់គ្រប់ទីកន្លែង គ្រប់ឋានផងអើយ... Original work by:Ykayy