ជំ. ៣៩: ស្រលាញ់មិនអាចជួប និងជួនមិនអាចស្រលាញ់ តើមួយណាឈឺចាប់ជាង?

373 64 24
                                    

  មេឃទន់ទាបងងឹតពិតព្រោះព្រះអាទិត្យចាកចោលផែនដី។ នៅក្នុងបន្ទាយ ទាហានហ្វឹកហាត់កាយសម្បទាត្រូវបានអនុញ្ញាតឱ្យឈប់សម្រាកហើយ។ នាយទាហានទាំងឡាយ ច្រៀងចម្រៀងជាតិមួយបទជារួមហើយក៏ត្រូវបំបែកជួរវិលទៅកាន់តាមកន្លែងស្នាក់រាងខ្លួន។
  វត្តមានមនុស្សចាប់ផ្តើមរលួសពីច្រើនទៅតិចរហូតសល់តែប៉ុន្មាននាក់ប៉ុណ្ណោះដែលត្រូវល្បាតនិងចាំកន្លែង។
ចំពោះជុងស៊ុង គេមិនមានជាប់វេនយាមឬល្បាតអ្វីទេ តែនាយនៅរេរាចុះឡើងរកផ្លូវទៅផ្ទះមិនឃើញក៏ព្រោះមានរឿងដែលចង់និយាយជាមួយនិងលោកឧត្តមនាវីឯក។
  “ មិនទៅផ្ទះទេមែនទេ? ” ជុងវ៉ុនសួរ។
មើលទៅដូចធម្មតាណាស់មែនទេ? ពិតហើយ វាពិតជាធម្មតាពិតមែន ជុងវ៉ុន គោរពពាក្យពេចន៍របស់ខ្លួន សន្យានិងបំភ្លេចគ្រប់យ៉ាងចោល ហើយរក្សាទំនាក់ទំនងពួកគេឱ្យនៅក្នុងឋានៈដើម មិនមានអ្នកណាល្មើសចូលព្រំដែនបេះដូងនរណាឡើយ។ ប្រសិនបើសួរគេថាបែបនេះបេះដូងឈឺដែរទេ? គេនិងឆ្លើយដោយចេញពីចិត្តថាវាឈឺណាស់ តែគេធ្វើនេះគឺស្ថិតក្នុងគោលបំណងសម្របនិងបត់បែនតម្រូវតាមចិត្តរបស់ជុងស៊ុងតែប៉ុណ្ណោះ។
“ ខ្ញុំចាំលោក ”
“ មិនចាំបាច់ទេ ទៅផ្ទះចុះ ” ឆ្លើយឱ្យខ្លីដើម្បីឱ្យការសន្ទនាឆាប់ចប់។ ជុងវ៉ុន ប្រែខ្លួនហុចខ្នងមកខាងជុងស៊ុង ហើយបែរជាទៅពិនិត្យអាវុធវិញដោយចាត់ទុកវត្តមានបុរសចំពោះមុខដូចជាមោឃៈ។
  ថ្វីបើគេដេញប៉ុណ្ណេះហើយ ជុងស៊ុង នៅតែមិនអាចនាំអាត្ម័នខ្លួនឱ្យកម្រើកដើរចេញបាន ផ្ទុយទៅវិញនាយបែរជាឈរសំកុកនៅទីនោះ បបូរមាត់ម្ហបៗដូចត្រីត្រដរខ្យល់លើគោកហាក់បីដូចជាចង់និយាយអ្វីតែគ្មានភាពក្លាហាននិងពោលចេញមក ទើបបានត្រឹមតែឈរមើលផែនខ្នងតូច។
“ នៅពេលដែលខ្ញុំនិយាយថាឱ្យជុងវ៉ុនបំភ្លេចរឿងទាំងប៉ុន្មានចោល ខ្ញុំមិនបានមានន័យថាជុងវ៉ុនគួរតែប្រងើយកន្តើយនិងព្យាយាមគេចពីខ្ញុំនោះឡើយ” គេប្រមូលអស់ភាពក្លាហានចេញពីក្នុងពោះដើម្បីនិយាយពាក្យទាំងនេះចេញមក សម្រាលបន្ទុកក្នុងទ្រូងឱ្យស្បើយមួយកម្រិត។ មួយឃ្លានេះផងដែរក៏បានទាញយកចំណាប់អារម្មណ៍ពីដៃគូសន្ទនាឱ្យងាកមកប្រសព្វនិងខ្លួន។ ជុងវ៉ុន ជាមួយនិងកែវភ្នែកទទេរស្អាតតែក្នុងចិត្តពោរពេញដោយស្នាមរបួស ទោះបីមិននិយាយតែយើងក៏បានដឹងថាគេខកចិត្តប៉ុណ្ណាដែរ។
“ ខ្ញុំមិនបានព្យាយាមគេចទេ ”
“ បើមិនបានគេចហេតុអីក៏ពួកយើងមិនអាចដូចមុន”
“ មុននិងឯងសួរខ្ញុំបែបនេះឯងមានបានសួរសំនួរអស់នេះទៅកាន់ខ្លួនឯងទេ? ជុងស៊ុង ពួកយើងដើរដល់ចំណុចនេះ តើវាមិនមែនជាការស្នើរសុំរបស់ឯងទេមែនទេ? ឯងចង់ឱ្យខ្ញុំធ្វើខ្លួនធម្មតាជាមួយមនុស្សដែលខ្ញុំស្រលាញ់មែនទេ? ខ្ញុំមិនមែនជាឯងដែលអាចខ្ជាក់ពាក្យស្រលាញ់ហើយក៏លេបវាទុកវិញបាននោះទេ ខ្ញុំមិនអាចធ្វើជាមិត្តនិងមនុស្សដែលខ្ញុំស្រលាញ់ទេ ខ្ញុំមិនចង់មានស្រទាប់វណ្ណៈមកខណ្ឌចែក មិនចង់បែងចែកឋានៈកូនចៅ មេកោយនិងមនុស្សដែលខ្ញុំស្រលាញ់នោះទេ! ” ដោយចិត្តដែលទើសទាល់និងឈឺមិនឈប់ ជុងវ៉ុនបញ្ចេញពាក្យទាំងអស់ក្នុងមួយដង្ហើម ដំណក់ទឹកក្តៅឧណ្ណៗកំពុងតែទាមទារជ្រែកចេញពីប្រឡង់ភ្នែកទៀតហើយ។
“ លោកក៏ដឹងថាពួកយើងមិនអាច... ”
“ ខ្ញុំមិនបានខ្វល់រឿងអាចឬមិនអាចទេ ខ្ញុំខ្វល់តែម្យ៉ាងប៉ុណ្ណោះគឺចិត្តរបស់ឯង បើគ្រាន់តែទទួលស្គាល់សេចក្តីស្រលាញ់ យកខ្ញុំដាក់ទៅក្នុងចិត្តឯងផងតើមិនបានមែនទេ? ” សន្សើមទឹកភ្នែកស្រក់មកជាខ្សែ ជុងវ៉ុនក៏ជូតវាចេញយ៉ាងលឿន។
“ ចុះក្នុងចិត្តលោកមានខ្ញុំនៅក្នុងនោះដែរទេ? ”
“ បើឯងមិនចូលមករស់នៅក្នុងចិត្តខ្ញុំ ធ្វើម៉េចឯងអាចដឹងថាមានឬអត់? ”  និយាយដោយប្រយោលតែចោលន័យចំ ជុងស៊ុង ងើបក្បាលឡើង ប្រឈមតទល់ជាមួយនិងអ្នកម្ខាងទៀត។
“ ខ្ញុំតែងតែទុកកន្លែងទំនេរសម្រាប់ឯងជានិច្ច ឆ្លងដែនក្រហមឬក៏អត់គឺទុកឱ្យឯងសម្រេចចិត្តដោយខ្លួនឯងចុះ ” ការសន្ទនាបញ្ចប់ទៅដោយបែបនោះ។ ជុងវ៉ុន បោះជំហានដើរចេញ ចំណែកជុងស៊ុងឈរនៅចំណុចដដែលជាមួយនិងបេះដូងធ្ងន់កណ្ឌុករបស់គេ។

វាយោរផាត់ស្នេហ៍Where stories live. Discover now