រសៀលចុះត្រជាក់ ថ្ងៃលាក់ពួនខ្លួនឯជើងភ្នំ។ ជេយ៉ុនស្ពាយកាផាជាប់ខ្នង ឯក្នុងដៃមាណពកាន់នូវអម្រែក រែកធុងទឹកទទេរពីរសងខាង ក្មេងនេះជាមនុស្សរពឹលដៃណាស់ តែមិនមែនរពឹសដៃក្នុងន័យឥតប្រយោជន៍នោះឡើយ គឺរពឹសដៃចំណាប់ខាងការងារផ្ទះហ្នឹងឯង។ ការងារស្រាលធ្ងន់ជេយ៉ុនអាចធ្វើបានទាំងអស់ដ្បិតថ្លៃជាកូនប្រុសតែមួយគ្រាប់និងកំព្រាម្តាយតាំងតែពីរកុមារភាព ក្រៅពីឡើងភ្នំបេះថ្នាំជួយព្យាបាលជម្ងឺ គេនៅឆ្លៀតជួយសម្រាលបន្ទុកឪពុកដោយការទៅនេសាទជាមួយគាត់បានម្តងម្កាលទៀតផង។
«ទៅណា?» សម្លេងក្រលរគ្មានជាតិចូវបង្អាក់ដំណើរខ្លីៗឲទច់ងក់ហើយបែរខ្លួនមករកម្ចាស់សម្លេង។
«ចូលព្រៃរកឫសឈឺហើយក៏ឆ្លៀតទៅដងទឹកផង បើមានអ្នកមករកខ្ញុំ ប្រាប់ថាចាំក្បាលព្រលប់ទើបខ្ញុំមកដល់ផ្ទះវិញ» ជេយ៉ុន ទាញមួកស្លឹកមកពាក់សឹមឈានជំហានចេញទៅ។ ជំហានខ្លីឈានមិនទាន់ផុតពីផ្ទះស្រួលបួលផងក៏ត្រូវទច់ងក់ទៅវិញ ខណៈដែលមានដៃមាំចាប់កាផានាយជាប់។ ជេយ៉ុនបែរភ័ក្រ្តស្រស់តែពោរពេញទៅដោយចម្ងល់មករកស៊ុងហ៊ុន មិនដឹងថាគេមានការអ្វីទើបត្រូវមកបង្អាក់ដំណើរនាយម្តងហើយម្តងទៀតដូច្នេះ។
«មានអ្វីទៀតឬលោក?»
«យើងទៅដែរ!» បោះសម្តីប៉ុណ្ណឹងហើយមិនឲពេលអ្នកម្ខាងបានហាមឃាត់ទាន់នោះទេ រាងមាំដោះកាផាពីខ្នងជេយ៉ុនយកមកស្ពាយរួចដើរត្រុយត្រង់កន្ទុយភ្លឹងដូចជាជាស្គាល់ទីតាំងភូមិសាស្រ្តនៅទឹកដីនេះច្បាស់ណាស់អ៊ីចឹង។ ជេយ៉ុន ស្ងើចនិងប្រុសម្នាក់នេះជាអណេក នាយតូចប្រឹងដំណើរឲទាន់ជំហានវែងដើម្បីបានប្រាប់គេអំពីផ្លូវ។
«ខុសផ្លូវហើយលោកស៊ុងហ៊ុន ផ្លូវខាងនេះទើបត្រូវ» ស៊ុងហ៊ុនក្រឡេកមើលជេយ៉ុនចុងកន្ទុយភ្នែក សឹមបត់ទៅខាងស្តាំដៃតាមទិសដៅដែលជេយ៉ុនបានចង្អុរប្រាប់។____
ស្រុកព្រៃស្រុកកោះសមតែជាកន្លែងដែរស្ងប់ស្ងាត់ដូចជាវាលរហោស្ថាន មិនស្មានថាផ្ទុយខុសពីការពិតបែបនេះសោះ។ នៅលើភូមិកោះអណ្តែត មិនបានស្ងប់ស្ងាត់នោះទេ ពោលគឺនៅទីនេះមានមនុស្សធ្វើដំណើរគោចរទៅមកមិនឃ្លាតឃ្លាឡើយ ហើយពួកគេក៏មានទីផ្សារដែលជាកន្លែងទីប្រជុំជនមិនចាញ់ទីក្រុងប៉ុន្មានឡើយ។
ស៊ុងហ៊ុន ដែលយើងធ្លាប់ស្គាល់ថាជាបុរសចិត្តក្តៅប្រហែលជាលែងដូច្នោះទៀតហើយ។ មេទាហានដ៏អង់អាច ក្តោបក្តាប់ទ័ពរាប់មុឺននាក់ក្នុងដៃមិនដែលអីមានអារម្មណ៍ថាអៀនខ្មាស់ដូចជាគ្រានេះនោះទេ។ ខណៈកម្លោះដើរកាត់ផ្សារក្រមួនរបស់អ្នកភូមិ ភាពអង់អាចក្លាហានហាក់ថមថយទៅតាមកម្លាំងកែវភ្នែកដែលតាមសង្កេតដំណើររបស់នាយ។ បើគ្រាន់តែកែវភ្នែកដែលសម្លឹងមកមិនអាចឲនាយមានអារម្មណ៍បែបហ្នឹងទេ ប៉ុន្តែសម្លេងខ្សឹបខ្សៀវនិងសំណើចរបស់ជេយ៉ុនពិតជាមិនអាចជួយអ្វីបាននោះទេ។ ភ្នែកប្រៀបដូចជាអាវុធដ៏មុតស្រួចទៅកាន់ចិត្តមនុស្ស នៅពេលដែលអ្នកភូមិសម្លឹងមកនាយដូចជាមនុស្សចម្លែក យើងមិនអាចបន្ទោសបានទេដែលស៊ុងហ៊ុនមានអាការៈអៀនព្រាន។
ស៊ុងហ៊ុន បន្ថយល្បឿនក្នុងការដើរ ពីនាំមុខជេយ៉ុនមកជាដើរតាមពីក្រោយយ៉ាងប្រកៀកប្រកិតវិញ បុរសងាកក្បាលចុះឡើងឃើញតែអ្នកភូមិខ្សឹបគ្នាដូច្នេះពិតជាមិនស្រណុកខ្លួនសោះឡើយ។
«ទៅផ្ទះវិញទៅល្អទេ?» ស៊ុងហ៊ុន និយាយខ្សាវៗ ទាញជាយអាវជេយ៉ុនងោចៗ នាយពិតជាមិនអាចទ្រាំជាមួយកែវភ្នែកចង់ដឹងឮពីអ្នកភូមិបានទៀតនោះទេ។
«ជ្រុលដើរមកឆ្ងាយពីផ្ទះយ៉ាងនេះហើយត្រឡប់ទៅវិញធ្វើអ្វី? ថ្នាំក៏មិនទាន់បានបេះ ទឹកក៏មិនទាន់បានដងចង់ឲខ្ញុំខាតជើងព្រោះតែលោកមែនទេ?» ជេយ៉ុន បន្ទាន់ជាន់កែងនាយកម្លោះមុខមាំ រកតែគេនិយាយអ្វីប្រាប់ក៏មិនបាន រហន់ចិត្តក្តៅតែឯង។ ស៊ុងហ៊ុន ឈប់ស្តីស្ងាត់មាត់ដូចត្រូវគេយកឆ្នុកចុក នាយបានត្រឹមតែធ្វើមុខស្អុយ ហើយរំពឹងឲដើរផុតផ្ទះអ្នកភូមិឆាប់ៗនេះប៉ុណ្ណោះ។
«អ្ហេ៎! អាទូច!»
«បាទ ជម្រាបសួរពូប៊ុណ្ណា ថ្ងៃនេះចេញដើរហើរផង ដូចជាស្រស់បស់ជាងមុនច្រើនណាស់» ជេយ៉ុន រាក់ទាក់ពូប៊ុណ្ណាដែលជាអ្នកភូមិផងដោយទឹកមុខអាកប្បកិរិយារម្យទម្យទៅតាមអត្តចរិត នាយតូចញញឹមស្រស់ភ្លេចភ្លាំងហើយអ្នកដែលរួមដំណើរមកជាមួយ។
«ជើងពូលែងសូវឈឺហើយ អរគុណថ្នាំឯងឲពូយកមកដាំផឹក ពូមានកម្លាំងច្រើនជាងមុនទៀតផង» ពូប៊ុណ្ណាលើកសរសើរពីជេយ៉ុន ដែលបានផ្តល់នូវថ្នាំរុក្ខជាតិជូនគាត់មកដាំពិសារ មិនដូច្នោះរបួសជើងគាត់មុខតែហើមដ ធ្វើអ្វីពុំកើតជាមិនខាន៕ ជជែកចុះជជែកឡើង ពូប៊ុណ្ណាស្រាប់ប្រទាក់ភ្នែកនិងបុរសមាឌដំបងឈរក្រោយខ្នងជេយ៉ុន មិនទុកឲចម្ងល់ចាក់ស្រេះខួរក្បាលយូរលោកពូប៊ុណ្ណាសម្រេចសួរឲដឹងឫសគល់តែម្តង។
«អ្នកណានោះមកជាមួយឯង? ដូចជាប្លែកមុខ» ជេយ៉ុន ក្រឡេកមើលស៊ុងហ៊ុនបន្តិចសឹមតបទៅពូវិញ
«ជាសមាជិកថ្មីក្នុងផ្ទះខ្ញុំពូ ដំណើររឿងរៀងវែងឆ្ងាយបរិយាយពេលនេះក៏មិនសមគួរដែរពូ» ពូងក់ក្បាលជាការយល់ដឹង
«អឺ! ក៏ល្អម្យ៉ាងដែរ ឯងនៅតែពីរនាក់ពុកឯង បានគេមកប្រហែលជាកក់ក្តៅចិត្តជាងមុន» ជាជាក់ស្តែងគាត់មិនបានចម្លែកចិត្តនិងវត្តមានកម្លោះរូបល្អនោះទេ គាត់មានតែជួយអរចំពោះជេយ៉ុនទៅវិញ ដ្បិតអ្វីក្នុងផ្ទះគេមានតែពុកនិងកូន ការងារមួយរយជំពូកក៏គេត្រូវជាអ្នករ៉ាប់រង បើបានបន្ថែមសមាជិកក៏ល្អហើយគ្រាន់បានជួយសម្រាលគ្នាខ្លះផង។ ជេយ៉ុនឆ្លៀតពេលនេះណែនាំស៊ុងហ៊ុនឲបានស្គាល់អ្នកភូមិខ្លះ ដ្បិតនៅទីនេះសុទ្ធតែជាមនុស្សមានអធ្យាស្រ័យល្អ ម្យ៉ាងក៏ជួយសម្រួលស៊ុងហ៊ុនមិនឲមានអារម្មណ៍ថាមិនចូលចំណោមកំឡុងពេលស្នាក់អាស្រ័យនៅទីនេះ។_____
ដើរផុតពីភូមិចូលច្រលងដងព្រៃ ចំណុចពិសេសសម្រាប់កោះនេះគឺក្រៅពីសាគរដ៏ធំល្វឹងល្វើយនៅមានទឹកធ្លាក់មួយថ្លុកទៀតផង ទឹកធ្លាក់នេះក៏ជាប្រភពទឹកសាបតែមួយគត់សម្រាប់ផ្គត់ផ្គង់ដល់អ្នកភូមិជាហេតុជួយសម្រួលលទ្ធភាពរស់នៅរបស់ប្រជាជនបានយ៉ាងច្រើន។
ជេយ៉ុនដាក់ធុងទឹកធំៗនោះរួចទើបបន្តដើរឡើងភ្នំរកថ្នាំ។
«ហេតុអីក៏មិនប្រើអណ្តូងស្នប់ វាអាចនិងលឿនទាន់ចិត្តជាងនេះ» ស៊ុងហ៊ុន រលាស់សំនួរដែលបានត្របាញ់ក្នុងខួរក្បាល ជេយ៉ុនដកឫសឈើបណ្តើរតបនិងគេបណ្តើរ។
«លោកគិតថាអ្នកស្រុកព្រៃភ្នំរស់នៅតែលើកោះនេះមានចំណេះដឹងក្នុងការធ្វើអណ្តូងស្នប់មែនទេ?» ជេយ៉ុនបង្ហើររបៀបអស់សំណើច មិនមែនពួកគេមិនចង់ទេ តែមិនដឹងត្រូវបង្កើតអណ្តូងដោយរបៀបណា ត្រឹមតែមានប្រភពទឹកស្អាតមួយនៅក្នុងភូិក៏ចាត់ទុកថាជាសំណាងពេកណាស់ទៅហើយ
«...»
«តើអាមួយនេះអាចដកបានដែរឬទេ?» នាយមាឌមាំចង្អុរទៅរុក្ខជាតិម្យ៉ាង ជេយ៉ុនសង្កេតមើលបន្តិចទើបតប។
«ដើមអំពិលប្រក់ផ្លែអាចដកបានមិនអីនោះទេ...» ហើយវាក៏បន្តទៅបែបនោះជារើយ ស៊ុងហ៊ុនហាក់ដូចជាសម្របខ្លួនបានច្រើនជាមួយជេយ៉ុនក៏ដូចជាទីនេះផងដែរ ថ្ងៃនេះនាយបាននិយាយជាមួយជេយ៉ុនច្រើនជាងរាល់ដង ចិញ្ចើមស្រាយមុខក៏មិនមាំទាំដូចជាពេលមុនទៀតដែរ។ ជេយ៉ុន បានលួចមើលស៊ុងហ៊ុនពីចម្ងាយដោយកែវភ្នែកស្រទន់ ពន្លឺព្រាកៗចេញពីកែវភ្នែកគេតែយើងក៏កំណត់អត្តសញ្ញាណមិនបានដូចគ្នាថាវាជាពន្លឺអ្វី។
ញើសហូរសស្រាក់កាត់តាមជើងសក់ ខ្លួនប្រាណប្រែជាស្អិតថែមទាំងនឿយហត់ តែអ្នកកម្លោះមិនបានរលាស់ពាក្យត្អូញតវ៉ាអ្វីឡើយ ផ្ទុយទៅវិញនាយរាងខ្ពស់បែរជាមិតប្រៃធ្វើការកាន់តែខ្លាំងលើសដើម។
«លោកនេះ ចំណាប់រឿងការងារដែរទេតើ!» នាយល្អិតបន្លឺឡើងដោយភាពស្ងើចសរសើរ វាអាចជាលើកទីមួយហើយ ប៉ុន្តែជេយ៉ុនពិតជាបានឃើញកែមមាត់ស៊ុងហ៊ុនញោចចេញជាស្នាមញញឹមពិតមែន។ អារម្មណ៍ចម្លែកពុះកញ្រ្ជោលពេញក្នុងទ្រូង គេពិតជាញញឹមមែន?
«ខ្ញុំជាទាហានជើងទឹក ខ្ញុំកាន់កាំភ្លើងរាប់រយគីឡូ ចូលច្បាំងរាប់ភ្លេចទៅហើយ ការងារត្រឹមតែដកកូនឈើតូចៗប៉ុណ្ណឹងនាយគិតថាវាលំបាកសម្រាប់ខ្ញុំមែនទេ?» នាយតូចកាន់តែច្បាស់នៅពេលសម្លេងសើចក្នុងបំពងកត្រូវបានឮចេញពីមាត់ស៊ុងហ៊ុន ថ្ងៃនេះអាចរាប់បានជាថ្ងៃមួយដ៏ល្អដែលបានកើតឡើងក្នុងជីវិតនាយ សង្ឃឹមថាតទៅថ្ងៃខាងមុខនាយនិងអាចឃើញស្នាមញញឹមនោះកាន់តែច្រើនជាដរាប...សូមរងចាំភាគបន្ត...
YOU ARE READING
វាយោរផាត់ស្នេហ៍
Historical Fictionដើមដូងដុះអមមាត់ច្រាំង ឆ្នេរខ្សាច់សាក្សី កត់ត្រាចាររឿងនៅលើកោះដាច់ស្រយាលភូមិអ្នកនេសាទ រឿងបងនិងអូនសូមឲទឹករលកនិងវាយោរសមុទ្រពាំនាំវាទៅកាន់គ្រប់ទីកន្លែង គ្រប់ឋានផងអើយ... Original work by:Ykayy