កប៉ាល់យ៉ាងធំសម្បើមចូលឈប់សំចតនៅមាត់ច្រាំង សន្ធឹករង្គឺដើមដូងនិងសម្លេងនៃម៉ាសុីននាវាបានបបួលអ្នកភូមិរត់ត្រៀបត្រាមកមើលឲ្យជាក់និងភ្នែក។
ក្មេងចាស់ ប្រុសស្រី នាំគ្នាដកក ចំហរមាត់ស្ញប់ស្ញែងនិងភាពមហិមានៃកប៉ាល់មួយនេះ។ ពួកគេមិនដឹងថាកប៉ាល់មួយនេះ មកសំចតនៅទីនេះមកពីណា មកក្នុងគោលបំណងអ្វី មកដើម្បីអ្វីពួកគេមិនបានដឹងនោះឡើយ អ្វីដែលពួកគេចាប់អារម្មណ៍គឺភាពមហស្ចារ្យនៃនាវាចម្បាំងនេះឯង។
នៅពេលកប៉ាល់រក្សាបាននូវចំហររួចរាល់ហើយ គេឃើញទ្វារនៃផ្នែកខាងក្រោមបានរបើក ហើយមិនយូរមិនឆាប់មនុស្សម្នាក៏សង្វាតដើរចេញជាជួរៗយ៉ាងមានរបៀប។
ការតុបតែងខ្លួន ឯកសណ្ឋាន រួមទាំងរឹកពារអង់អាចហំហាន ពេលនេះអ្នកភូមិអាចដៅបានច្បាស់ហើយថាពួកគេមានប្រភពមកពីណា។
“ ជម្រាបសួរទានប្រោស! ” តាំងនាមជំនួសអ្នកភូមិទាំងមូល អ៊ំចេតចេញមកបង្ហាញពីគារវៈកិច្ចមុនគេ ដ្បិតណាស់ថាគាត់ពុំធ្លាប់ស្គាល់នាយទាហានទាំងអស់នេះ ប៉ុន្តែឯកសណ្ឋានដែលពួកគេកំពុងតែពាក់គឺជាឯកសណ្ឋានដំណាងឲ្យអាណាចក្ររបស់ពួកគេ ហេតុនេះពួកគេរមែងតែមានងារ មានយសខ្ពង់ខ្ពស់ជាងអ្នកភូមិនេះយ៉ាងប្រាកដណាស់។
ជុងវ៉ុន នាយឧត្តមនាវីឯងវ័យក្មេងលើកដៃសំពះគាត់វិញយ៉ាងសមសួនបើទោះបីជាទឹកមុខគេមើលទៅស្មើរលើស្មើរក្រោមបន្តិចក៏ដោយ។
“ ពួកយើងត្រូវធ្វើដំណើរទីឆ្ងាយ ខ្ចីកន្លែងនេះស្នាក់អាស្រ័យមួយយប់ពីរសិនបានទេ? ”
“ បានដោយក្តីសមនស្សទានប្រោស ពួកខ្ញុំនិងជួយសម្រួលកន្លែងស្នាក់នៅជូន លោកកុំបាច់បារម្ភថ្វី ” ដោយយល់ឃើញថា ជុងវ៉ុន ជាអ្នកចេញមុខនិយាយជួសអ្នកណាទាំងអស់ អ៊ុំចេតសន្មតថា នាយម្នាក់នេះមុខតែជាអ្នកដែលមានដំណែងលើសគេហើយ។ លោកអ៊ំដើរនាំមុខជុងវ៉ុន ឯអ្នកភូមិក៏ចាប់ផ្តើមវែកហ្វូងឲ្យក្រុមទាហានបានដើរឆ្លងកាត់។បន្ទាប់ពីសម្រួលកន្លែងឲ្យក្រុមទាហានបានសម្រាកកាយសម្រួលសរសៃរសសូងហើយ អ្នកដំណាងភូមិនិងដំណាងជួរទ័ពទាំងពីររូបបានពិភាក្សាគ្នាខ្លះៗអំពីបញ្ហាដែលកំពុងកើតមានឡើង។ ក្នុងដំណើរការណ៍ជជែកមួយទាំងមូល លោកឧត្តមនាវីឯកជុងវ៉ុន រមែងបកស្រាយទាំងចិញ្ចើមចងចូលគ្នាមិនស្រាយសោះ ហាក់បីដូចជាទូលរែកអម្រែកប៉ុនមេឃានៅលើក្បាល សម្តីមួយម៉ាត់ៗហាខ្ជាក់ទាំងអួលណែន គេមើលទៅមិនរឹងមាំឃ្លាតឆ្ងាយពីទឹកមុខរបស់គេខ្លាំងណាស់។
“ លោកកុំបារម្ភអី ពួកយើងសុំអាស្រ័យត្រឹមតែពីរយប់ប៉ុណ្ណោះ ដើម្បីឲ្យទាហានមានកម្លាំងមាំមួនឡើងវិញល្មមធ្វើដំណើរបាន ពេលចប់សង្រ្គាមកាលណាពួកយើងនិងមិនភ្លេចគុណពួកលោកនោះឡើយ ” ដើរតាមបណ្តោយទឹកបណ្តើរជជែកគ្នាបណ្តើរ ជុងវ៉ុនតែងពោលពាក្យអរគុណមិនដាច់មាត់។ នៅពេលជុងស៊ុងប្រាប់ថាពួកគេមានកន្លែងសំចត ជុងវ៉ុនមិនបានគិតថានៅទីនេះមានមនុស្សទេ ផ្ទុយទៅវិញគេបែរជាទទួលបានការស្វាគមន៍ដ៏កក់ក្តៅពីពួកគេទៅវិញ។
“ មិនថ្វីនោះទេ ពួកយើងរីករាយក្នុងការជួយជាដៃជាជើងជានិច្ច។ ម្យ៉ាងវិញទៀត នៅទីនេះមានគ្រួសារមួយដែលស្គាល់ថ្នាំសង្កូវខ្លះដែរ ប្រហែលជាពួកគេអាចជួយបានខ្លះ ” ជុងវ៉ុន មានតែពាក្យថារំភើបលើសពីរំភើបទៅទៀត ប្រៀបដូចបានទៅនិងត្រូវរង្វាន់ឆ្នោតខ្ទង់ធំអ៊ីចឹង។
“ ពិតមែន? ពួកយើងអាចទៅជួបគេឥឡូវនេះបានទេ? ”
“ បាន ពិតណាស់ទាន ខ្ញុំនិងជូនលោកទៅ! ”
YOU ARE READING
វាយោរផាត់ស្នេហ៍
Historical Fictionដើមដូងដុះអមមាត់ច្រាំង ឆ្នេរខ្សាច់សាក្សី កត់ត្រាចាររឿងនៅលើកោះដាច់ស្រយាលភូមិអ្នកនេសាទ រឿងបងនិងអូនសូមឲទឹករលកនិងវាយោរសមុទ្រពាំនាំវាទៅកាន់គ្រប់ទីកន្លែង គ្រប់ឋានផងអើយ... Original work by:Ykayy