បន្ទប់ប្រជុំត្រូវបានកោះករទៅដោយរដ្ឋមន្រ្តីជាន់ខ្ពស់និងរាជការដែលមានតួនាទីនិងអម្រែកធំយ៉ាងក្នុងការធ្វីសង្រ្គាមនិងការការពារទឹកដី។ ការបញ្ចេញមតិយោបល់ចេះតែលើកឡើងពីមាត់មួយទៅមាត់មួយ ក្នុងបន្ទប់ពោរពេញទៅដោយសម្លេងដកដង្ហើមធំនិងទឹកមុខបញ្ជាក់ពីភាពព្រួយបារម្ភចំពោះទឹកដីសុវណ្ណភូមិ។ ក្នុងរាជដំណាក់ដ៏ធំទូលាយតែបែរជាហុំព័ទ្ធដោយបរិយាកាសដ៏សែនតានតឹង។
“មកទល់ពេលនេះកម្លាំងទ័ពរបស់យើងមានការបាត់បង់កាន់តែច្រើនឡើងៗ ប្រជាជនរងការខូខខាតកាន់តែធ្ងន់ធ្ងរដែរទានប្រោស” លោករាជការវ័យចំណាស់ម្នាក់តម្អូញប្រាប់ព្រះរាជាដែលជាស្តេចត្រាញ់គ្រប់គ្រងដែនដី សង្រ្គាមអូសបន្លាយយូរខែឆ្នាំមកហើយ វានាំតែក្តីវិនាសនិងអន្តរាយមកកាន់តែច្រើនឡើងៗជារៀងរាល់ថ្ងៃ។ សម្រែកស្រែកយំគួរឲ្យសង្វេគថ្ងូចថ្ងូរពីការបាត់បង់សមាជិកគ្រួសារចេះតែបន្លឺកាន់តែឮឡើងៗគួរឲ្យខ្លោចចិត្ត។
“ការបើកឆាកប្រយុទ្ធលើកមុនពួកយើងបានខាតបង់កម្លាំងទាហានយ៉ាងច្រើន ដ្បិតថាបង្រ្កាបសត្រូវបានមួយគ្រាតែពួកគេហាក់ដូចជាប្រមូលកម្លាំងទ័ពមកវិញច្រើនសន្ធឹកក្នុងរយៈពេលដ៏ខ្លីយ៉ាងចម្លែក” ជុងវ៉ុន លោកឧត្តមនាវីឯងដែលមានវ័យក្មេងជាងគេនៅក្នុងសាលប្រជុំក៏បានលើកឡើងដូចគ្នា គេប្រើប្រាស់មុខមាំទាំមុឺងម៉ាត់មើលយ៉ាងណាក៏មិនដឹងថាផ្លូវចិត្តទន់ជ្រាយកម្រិតណាដែរ។ បាត់បង់ស៊ុងហ៊ុនមួយ ទាំងនាយទាំងកូនទាហានឯទៀតហាក់បាត់បង់អស់រាល់កម្លាំងពលំនិងកម្លាំងចិត្តក្នុងការច្បាំងតទៅទៀត អ្វីដែលជាបញ្ហាគឺសត្រូវរបស់ពួកគេមានសម្ថភាពប្រមូលកម្លាំងទ័ពលឿនយ៉ាងចម្លែកដូចដែលគេបានលើកឡើងពីខាងលើអ៊ីចឹង។
ព្រះរាជាអង្គុយលើបល្ល័ង្កដកដង្ហើមធំមិនដឹងជាលើកទីប៉ុន្មានហើយនោះទេ ណានៅគិតគូខ្វល់ខ្វាយពីសង្រ្គាមរុាំរ៉ៃ ណាត្រូវគិតពីជំហានដែលត្រូវដើរបន្ទាប់ដើម្បីកុំឲ្យបាត់បង់កូនអ៊ុកតទៅទៀត។ លោកអង្គុយត្រង់ខ្លួនលើបល្ល័ង្ក ដៃត្រសងផ្អោបចូលគ្នាព្រះរាជតម្រិះយ៉ាងល្អិតល្អន់ទៅលើបញ្ហានីមួយៗ។
“បើកកំពែងវាំងឲ្យប្រជារាស្រ្តបានចូលមកអាស្រ័យនៅទីនេះហើយត្រូវប្រាកដធានាឲ្យបានចំពោះសុវត្ថិភាពរបស់ពួកគេ” លោកចេញព្រះបន្ទូលស្រាលៗតែពោរពេញដោយភាពជាក់លាក់ សម្រេចប្រើជម្រើសចុងក្រោយបង្អស់ បើកទ្វារកំពែងឲ្យប្រជារាស្រ្តស្នាក់អាស្រ័យជាបណ្តោះអាសន្នដើម្បីធានាសុវត្ថិភាពថានិងមិនមាននរម្នាក់ត្រូវបាត់បង់ជីវិតដោយសារការវាយឆ្មក់ពីខាងសត្រូវឡើយ។ បន្ទាប់ពីគិតគូពីរឿងនេះហើយ ព្រះរាជាក៏បែរមករកជុងវ៉ុនដើម្បីដាក់កិច្ចការមួយឲ្យគេ កិច្ចការនេះទៀតសោតក៏ជាមធ្យោបាយមួយចុងក្រោយដូចគ្នាប្រសិនបើបរាជ័យវាសនារបស់អាណាចក្រម៉ូនីយ៉ាមានតែត្រូវលុបបំបាត់ពីផែនទីនិងបន្សល់ត្រឹមតែប្រវត្តិសាស្រ្តសរសេរជាលាយលក្ខណ៍អក្សរតែប៉ុណ្ណឹង។
“លោកឧត្តមនាវីឯក សូមដឹកនាំទ័ពមួយចំនួនទៅកាន់ទឹកដីភូមិភាគខាងលិចដើម្បីចងសម្ព័ន្ធភាពនិងសូមជំនួយបន្ថែមពីពួកគេ យើងបានផ្ញើររាជសារឲ្យទៅខាង វ្លើង* រួចរាល់ហើយ ពួកគេនិងរងចាំទទួលលោកនៅទីនោះ”
“ព្រះបាទទានប្រោស!” ជុងវ៉ុន ក្រោកឈររួចក៏ដាក់ដៃប្រថាប់លើទ្រូងខាងឆ្វេងឱនក្បាលគោរពស្តេចត្រាញ់សឹងដល់ដីមុននិងធ្វើគារវៈកិច្ចលាលោកនិងមន្រ្តីផ្សេងៗទៀតដែលមានវត្តមាននៅទីនេះ។
ជំហានស្វាហាប់បោះចេញពីសាលប្រជុំ មកដល់មាត់ទ្វារជុងស៊ុងក៏ឈររងចាំនាយស្រាប់ដើម្បីជាភាពងាយស្រួលជួយជាដៃជាជើង កិច្ចប្រជុំមុននេះនាយក៏បានស្តាប់ឮអស់ហើយលើកលែងតែគ្មានសិទ្ធជួយបញ្ចេញមតិយោបល់អ្វីប៉ុណ្ណោះ។
“រៀបចំកម្លាំងទ័ពមួយពាន់នាក់ ស្បៀងអាហារនិងសម្ភារៈចាំបាច់ផ្សេងៗទៀតដើម្បីទៅអាណាចក្រទិសខាងលិច ចំណែកទ័ពដែលសេសសល់ត្រូវបែងចែកការការពារនៅទីនេះ” ជុងវ៉ុន ដាក់បញ្ជាភ្លាមៗដ្បិតនេះជាមិនមែនជាការងារដែលអាចអូសបន្លាយបានឡើយ ជុងស៊ុងដែលដើរតាមរដឹកពីក្រោយត្រង់ត្រចៀកទទួលយករាល់ពាក្យបង្គាប់បញ្ជាជៀសវាងរាល់ការថ្លោះធ្លោយ។
“ទទួលបានបាទ! ចុះយើងនិងចេញដំណើរនៅពេលណាដែរ?”
“យ៉ាងយូរបំផុតត្រឹមពីរថ្ងៃត្រូវរៀបចំឲ្យហើយ ទ័ពរួចរាល់ពេលណាយើងនិងចេញដំណើរនៅម៉ោងនោះ”
“ទទួលបញ្ជា!”
YOU ARE READING
វាយោរផាត់ស្នេហ៍
Historical Fictionដើមដូងដុះអមមាត់ច្រាំង ឆ្នេរខ្សាច់សាក្សី កត់ត្រាចាររឿងនៅលើកោះដាច់ស្រយាលភូមិអ្នកនេសាទ រឿងបងនិងអូនសូមឲទឹករលកនិងវាយោរសមុទ្រពាំនាំវាទៅកាន់គ្រប់ទីកន្លែង គ្រប់ឋានផងអើយ... Original work by:Ykayy