ជំ.៨:វាជាភាពទាក់ទាញ

436 64 0
                                    

  អម្រែករែកនិងស្មា កាផាស្ពាយជាប់និងខ្នង ដើរឆ្លងជម្រាលភ្នំទម្រាំចូលដល់ភូមិវិញរាប់គីឡូដីនៅត្រូវដើរប្រែលជាហាសិបម៉ែត្រជាងទៀតទើបត្រឡប់ដល់ផ្ទះ តែនាយកម្លោះវ័យកណ្តាលមាឌមាំហំរូបនេះបែររែកសម្រែកធ្ងន់កណ្តុកទាំងសងខាងដោយគ្មានពាក្យរអ៊ូសូម្បីមួយអឹក បើទោះបីជាជេយ៉ុនស្នើរខ្លួនចង់ជួយកាន់កាផាក៏ដោយចុះក៏ស៊ុងហ៊ុនចិត្តក្តៅម្នាក់នេះមិនយល់ព្រមដែរ សុខចិត្តទ្រាំហូរញើសគឃារ។
  «ចាំខ្ញុំជួយដាក់កាផាចុះ» មកដល់ផ្ទះ ស៊ុងហ៊ុនបានដាក់អម្រែកទឹកចុះ ជេយ៉ុនដែលជាមនុស្សយល់ទុក្ខធុរៈក៏ចូលទៅដោះកាផាចេញពីខ្នងទូលាយដើម្បីជួយសម្រាលដល់គេ។
  «អាទូច?» សម្លេងក្រលរតាមវ័យចំណាស់បន្លឺឡើងស្របពេលអាត្ម័នជរាប្រាកដរូបរាងឡើងពីមុខកូនប្រុសនិងស៊ុងហ៊ុន លោកពូសុីមថ្ងៃនេះត្រឡប់មកពីនេសាទលឿនជាងសព្វមួយដងជាហេតុបង្កឲនាយតូចចម្លែកចិត្តបន្តិចដែរ។
  «មកផ្ទះយូរហើយឬពុក? ខ្ញុំមិនទាន់បានរៀបចំបាយទឹកផង ពុកអង្គុយឲស្រួលខ្លួនសិនទៅចាំខ្ញុំប្រញាប់ទៅរៀបបាយជូន» នាយតូចដំណើរស្វាហាប់ស្វិតស្វាញ ត្រឡប់មកពីហត់មិនទាន់ក៏យល់ដល់ទុក្ខធុរៈឪពុក បម្រើ
ប្រណិប័តន៍​មិនឲទាល់ហរទ័យឡើយ កូនប្រុសដែលប្រកបដោយគន្លងធម៍ដូចជាជេយ៉ុន ជាអ្វីដែលអាណាព្យាបាលគ្រប់រូបតែងតែប្រាថ្នាចង់បាន ហើយក៏ជាទីគាប់ចិត្តដល់នារីៗផងដែរ។
  លោកពូវ័យចំណាស់ ដាក់បង្គុយលើរនៀបឫស្សី កែវភ្នែកលោកបង្កប់ទៅដោយកង្វល់ដ្បិតមួយរយៈនេះបង់សំណាញ់រាយមងដូចជាមិនសូវត្រូវសោះ ស្រុកទេសក៏កំពុងតែកើតសង្រ្គាមថ្វីបើនៅទីនេះមិនធ្លាប់មានប៉ះពាល់អ្វីជាដុំកំផួនតែសម្លេងស្នូរកាណុងធំ និងគ្រាប់មីសុីលដែលឮសូរគ្រេងៗពីចម្ងាយបានអង្រួនចិត្តគាត់ឲរំជើបរំជួលអាណិតដល់ប្រជានុរាស្រ្តដែលរស់នៅតំបន់នោះអណេក ម្ល៉េះសមពួកគេរស់នៅទាំងភ័យភិត រស់នៅដោយអសន្តិសុខ រត់គេចពីគ្រាប់សំណគ្រាប់រំសេវដែលធ្លាក់បាចសាច់ពីលើអាកាសដោយយន្តហោះចម្បាំងរបស់ខ្មាំងសត្រូវ។
  កែវភ្នែកព្រិលៗរបស់លោកបានក្រឡេកប៉ះកូនប្រុសដែលកំពុងឱនងើបចុះឡើងមមាញឹកនៅទីធ្លាចង្រ្កានបាយ និងស៊ុងហ៊ុនដែលកំពុសពុះអុសយ៉ាងស្វិតស្វាញ កាលបើឃើញយុវវ័យពេញកម្លាំងទាំងទ្វេរចំណាប់ចំនួនដូច្នេះ អារម្មណ៍តានតឹងក៏រសាយបាត់ទៅមួយអន្លើរ ដ្បិតតែពេលនេះក្នុងផ្ទះមានសុទ្ធតែជាមនុស្សប្រុសតែផ្ទះមួយនេះពិតជាកក់ក្តៅជាងមុនច្រើនណាស់ វត្តមានរបស់ស៊ុងហ៊ុនហាក់ដូចជាបានបំពេញចន្លោះប្រហោងមួយផ្នែកធំ ជួនកាលសឹងតែធ្វើខ្លួនជាមនុស្សអាត្មានិយមហើយលុតជង្គង់សូមកុំឲស៊ុងហ៊ុនត្រឡប់ចូលជួរទាហ៊ានវិញថ្វីបើលោកដូចជាពេញចិត្តពេញថ្លើមជាមួយនាយខ្លាំងណាស់។
  «បាយម្ហូបឆ្អិនហើយ!» បាយក្តៅសម្លក្តៅត្រូវបានលើកមកតុបលើគ្រែប្រហើរក្លិនឆ្ងុយឈ្ងប់អង្រួនក្រពះឲកូរដោយក្តីស្រេកឃ្លាន ឃើញទេ! បើយើងមិនសរសើរក្មេងប្រុសវ័យម្ភៃឆ្នាំនេះមិនបានទេ ព្រោះគេជាមនុស្សបុិនប្រសព្វចំណាប់ការងារខ្លាំងណាស់មិនថាជាការងារធ្ងន់ស្រាល ក្រៅក្នុងផ្ទះ ជាការងារមនុស្សស្រីឬមនុស្សប្រុសនោះទេ ជេយ៉ុនអាចធ្វើបានទាំងអស់។
  «បងស៊ុងហ៊ុននៅឯណាពុក?» សព្វនាមបង ត្រូវបានហៅក្នុងន័យគោរពគ្មានអ្វីក្រៅពីនោះឡើយ ប៉ុន្តែជេយ៉ុនមិនធ្លាប់ប្រើសព្វនាមនេះចំពោះមុខស៊ុងហ៊ុនផ្ទាល់នោះឡើយ គេដឹងថាស៊ុងហ៊ុននិងមិនអនុញ្ញាតឲគេហៅខ្លួនថាបងនោះទេ ចំណែកឯខ្លួននាយផ្ទាល់ក៏ហាក់រអៀសមាត់យ៉ាងចម្លែកបើសិនជាហៅគេយ៉ាងដូច្នេះ។
  «កំពុងពុះអុសនៅឯក្រោយ ស៊ុងហ៊ុននេះចំណាប់ណាស់ ពុកមិនប្រើផងក៏ធ្វើដែរ» វ័យចំណាស់លើកសរសើរទាំងញញឹម វាជាការពិតដែលស៊ុងហ៊ុន បានក្លាយជាផ្នែកមួយដ៏ធំក្នុងការជួយសម្រាលបន្ទុករបស់ជេយ៉ុន ការងារធ្ងន់ៗភាគច្រើនគេស្ទុះស្ទាររត់ទៅធ្វើមុនជេយ៉ុនរហូតដោយទុក្ខតែរឿងចង្រ្កានជើងឆ្នាំងឲជេយ៉ុនជាអ្នកគ្រប់គ្រងប៉ុណ្ណោះ។
  «ពុកពិសារមុនបណ្តើរៗទៅ ខ្ញុំទៅហៅគាត់ឲមកបាយជុំគ្នា»
ជំហានជើងដើរចេញទៅ មិនយូរប៉ុន្មានជេយ៉ុនបានផ្លាស់ទីមកឈរចិត្តបុរសមាឌមាំកំពុងកាប់អុសផូងផាំង។
  «លោកពិសារបាយ!» ឮសម្លេងស្រទន់ពីក្រោយខ្នងដូច្នេះហើយ នាយស៊ុងហ៊ុនក៏ទម្លាក់ពូថៅចុះហើយងក់ក្បាលតបទៅជេយ៉ុនវិញ។
  អាហារជុំគ្នានាល្ងាចនេះមានលក្ខណៈស្រស់ស្រាយជាងរាល់លើក ដ្បិតយើងចាប់ភ្លឹកឃើញថាលោកឧត្តមនាវីដូចជាបានសម្តីជាងមុនច្រើន ចិញ្ចើមស្រាយនិងមិនមានទឹកមុខតាងតឹងទៀតនោះឡើយ។
  «អាទូច នាងមុំគេមករកឯង តែចាំយូរពេកក៏ទៅវិញបាត់ទៅ»
  «ប្រហែលគាត់មករកថ្នាំកូនខ្ចីយកឲមុីហើយ មិនអីទេចាំបាយរួចចាំខ្ញុំយកថ្នាំទៅឲគាត់»
  «ខ្ញុំជូនឯងទៅ» ស៊ុងហ៊ុន ស្នើរខ្លួនដោយមិនស្ទាក់ស្ទើរ តែជេយ៉ុនបែរជាញញឹមហើយក្រវីក្បាលបដិសេធទៅវិញ។
  «លោកហត់មកពេញមួយថ្ងៃហើយ នៅផ្ទះសម្រាកចុះ ផ្ទះមីងមុំក៏មិនជាឆ្ងាយប៉ុន្មានដែរ ខ្ញុំទៅតែម្នាក់ឯងបានហើយ»
  «យប់ងងឹតណាស់ឲខ្ញុំទៅជាមួយឯងទៅ ម្យ៉ាងខ្ញុំក៏បានស្គាល់អ្នកភូមិអ្នកស្រុកផង» នាយនៅតែមានះចង់ទៅដោយលើកយកហេតុផលផ្សេងៗមកនិយាយ អស់ជម្រើសជេយ៉ុនមានតែយល់ព្រមតែប៉ុណ្ណឹង។
  «ក៏បានៗ ពិសារបាយឲរួចរាល់សិនទៅ»

វាយោរផាត់ស្នេហ៍Where stories live. Discover now