ជំ.២៧: ជឿចិត្តបងចុះ

540 60 14
                                    

ខ្យល់បក់រំភើយរំភើបចិត្ត
ខ្យល់ដិតជិតជាប់និងក្លិនផ្កា
ខ្យល់បក់ប្រលែងសក់កនិដ្ឋា
អង្អែលឱរាឱ្យវង្វេង។
ដំណក់ទឹកភ្លៀងចាំងផ្លេកៗ
ច្រេកៗចង្រិតយំជាភ្លេង
ឱ្យភ្លឹកភ្លេចភ្លាំងបាត់ងងុយគេង
ចង់នៅឈរលេងមើលនភា។
មើលលើសន្លឹកសែនល្វឹងល្វើយ
ព្រះចន្ទប្រងើយលើមេឃា
ធ្វើហាក់មិនដឹងទុក្ខវេទនា
មនុស្សសព្វគ្រប់គ្នាក្នុងលោកិយ។

កេង វ៉ាន់សាក់

ថ្ងៃថ្មីប្រព្រឹត្តទៅតាមធម្មតា អ្វីដែលមិនប្រក្រតីគឺជាប្តីប្រពន្ធថ្មោងថ្មីនេះទៅវិញទេ។ គូស្នេហ៍ដែលធ្លាប់តែល្អូកល្អើនឲ្យអ្នកផងច្រណែនក្នុងពេលត្រឹមតែមួយយប់ក៏បែរជាសោះអង្គើយដាក់គ្នាទៅវិញ។
តាំងពីទំនាស់ពាក្យសម្តីយប់មិញមក ជេយ៉ុន បដិសេធជាដាច់ខាតមិនតបតនិងស៊ុងហ៊ុនឡើយ មិនថានាយយើងខំយ៉ាងណាក៏ដោយ ស៊ុងហ៊ុនកាន់តែព្យាយាមចូលជិតជេយ៉ុននិងរក្សាគម្លាតកាន់តែឆ្ងាយ។
" ជេយ៉ុន កូនពិតជាមិននិយាយជាមួយកូនហ៊ុនមែនឬ? " លោកអ៊ំសុីមជួយនិយាយលោម គាត់អាណិតកូនប្រសារគាត់ណាស់ សស្រាក់តាមជេយ៉ុនដូចជាកូនឆ្កែទាំងដែលជេយ៉ុនមិនអើរពើរពីគេសូម្បីតែបន្តិច។
" ពួកយើងបាននិយាយគ្នាចប់ពីយប់មិញហើយ មិនមានអ្វីត្រូវនិយាយទៀតទេ " ជេយ៉ុន តបចុងមាត់ចុងកនិងឪពុក
" ជេយ៉ុនអា៎ ស្អែកកូនប្រសារត្រូវទៅហើយ មានអ្វីត្រូវនិយាយក៏និយាយជាមួយគ្នាឲ្យហើយ កុំឲ្យឃ្លាតគ្នាទាំងស្តាយក្រោយណា ពុកក៏មិនធ្លាប់បង្រៀនឲ្យឯងមានអាកប្បកិរិយាបែបនេះដែរ " គាត់ជាឪពុកអាចថ្លឹងថ្លែងដល់ជម្រៅចិត្តកូនយ៉ាងច្បាស់ ស្រលាញ់ខ្លាំងយ៉ាងនេះជេយ៉ុនម៉េចនិងអាចដាច់ចិត្តឲ្យស៊ុងហ៊ុនទៅទាំងបែបនេះ គេគ្រាន់តែកំពុងព្យាយាមធ្វើចិត្តខ្លួនឯងឲ្យរឹងមាំក្នុងការទទួលយកការពិត ការពិតដែលពួកគេនិងត្រូវឃ្លាតគ្នាបន្ទាប់ពីយប់នេះហើយ។
" រឿងរបស់កូនពុកមិនលូកមាត់ច្រើនទេ តែយ៉ាងណាកុំសម្រេចចិត្តពេលអារម្មណ៍មិនល្អឲ្យសោះ " លោកពោលពាក្យដាស់តឿន គោះស្មារគេតិចៗដ្បិតគាត់ឃើញស៊ុងហ៊ុនកំពុងតែដើរសម្តៅមកទីនេះហើយ ដូច្នេះគាត់និងទុកពេលឲ្យក្មេងៗដោះស្រាយរឿងបេះដូងរបស់ពួកគេចុះ។
" ជេយ៉ុន " ជំនួសឲ្យអ្នកដើរចេញ រមែងមានអ្នកដើរចូល ស៊ុងហ៊ុន ដង្ហោយហៅប្រពន្ធពីចម្ងាយមិនទាំងហ៊ានចូលជិតគេផង ខ្លាចក្រែងថាជេយ៉ុននិងគេចកាន់តែឆ្ងាយជាងនេះទៅទៀត។
" អូនសម្លាញ់ និយាយរកបងបន្តិចមក " ភាពសោះអង្គើយឲ្យចិត្តបុរសក្រៀមស្វិតជាពន់ពេក ស៊ុងហ៊ុន លន់តួរអង្វរកទន់ឆ្អឹងអស់ហើយ តែក្មេងនេះបែរជាមានចិត្តរឹងគួរឲ្យខ្លាចទៅវិញ។
" កុំបែបនេះដាក់បងបានទេ? " នាយឈរពាំងដំណើរជេយ៉ុន ដែលចង់គេចពីនាយម្តងទៀត គេចង់ប៉ះ ចង់ពាល់ ចង់ណែបណិតស្និទ្ធស្នាលដូចគ្រាមុនណាស់ គេស្ទើរតែស្ទះខ្យល់ស្លាប់ព្រោះតែភាពប្រងើយកណ្តើយរបស់ជេយ៉ុនទៅហើយ។
" ខ្ញុំគិតថា រឿងយើងបានដាច់ស្រឡះតាំងតែពីយប់មិញមកម្ល៉េះ មិនមានអ្វីត្រូវបកស្រាយច្រើនជាងនេះឡើយ " ខ្ញុំ? ចាក់សម្លាប់ខ្វេះយកបេះដូងនាយតែម្តងទៅតើល្អទេ ដូច្នេះនាយនិងមិនចាំបាច់ត្រូវឈឺច្រើនដងជាងនេះទៀតឡើយ។ ជេយ៉ុន ដើរបង្ហួសនាយបាត់ ទុកឲ្យបុរសឈរហេងហាងតែអង្គឯង ស្នេហាមួយនេះសន្មតថាចប់ត្រឹមវិនាទីនេះហើយមែនទេ? ហេតុអីគ្រាន់តែស្រលាញ់សោះក៏ពិបាកយ៉ាងនេះ។
យ៉ាងណាមិញស៊ុងហ៊ុនមិនមែនជាមនុស្សដែលចុះញម ដកថយចុះចាញ់និងព្រហ្មលិខិតឡើយ ដូច្នេះហើយទើបគេស្រែកឡូងៗទៅកាន់ប្រពន្ធដោយក្តីជឿរជាក់។
"សុីម ជេយ៉ុន អូនអាចខឹងនិងបងយូរប៉ុណ្ណាក៏បាន តែសូមអូនចងចាំទុកថា ប្រុសម្នាក់នេះមិនក្បត់សម្តីខ្លួនឡើយ បងនិងត្រឡប់មកវិញ! បងនិងត្រឡប់មករកបេះដូងរបស់បង! "
ដើរចេញមិនព្រមងាក ព្រោះតែនេត្រាកំពុងតែជ្រាបទឹកភ្នែកហូរមករដឹក ជេយ៉ុនខាំមាត់ដើរចេញទាំងទ្រូងអួលផ្សារ គេខំហើយ ធ្វើចិត្តឲ្យរឹងមាំបំផុត ដូច្នេះស៊ុងហ៊ុននិងអាចចេញទៅបំពេញតួនាទីដោយស្ងប់ចិត្ត។

វាយោរផាត់ស្នេហ៍Where stories live. Discover now