ទីកន្លែង ព្រឹត្តិការណ៍ ឈ្មោះតួអង្គសុទ្ធតែត្រូវបានប្រទិដ្ឋឡើងសុទ្ធសាធដោយអ្នកសរសេរ ថ្វីដ្បិតថាសាច់រឿងបានលាយបញ្ចូលនូវកាលបរិច្ឆេតជាក់លាក់ចូលក៏មិនប្រាកដថាហេតុការណ៍ដែលកើតឡើងកំឡុងពេលនោះជាហេតុការណ៍ពិតទាំងស្រុងនោះលើយ ពោលគឺនាងខ្ញុំដែលជាអ្នកសរសេរគ្រាន់តែប្រទិដ្ឋវាឡើងក្នុងគោលបំពងឲ្យសមស្របជាមួយនិងដំណើររឿងដែលបានគ្រោងទុកតែប៉ុណ្ណោះ។ ដោយសារតែរឿងជាប្រភេទប្រវត្តិសាស្រ្តសម័យដើម នាងខ្ញុំសូមអភ័យទោសជាមុនប្រសិនបើមានការលើកឡើងណាមួយធ្វើឲ្យប៉ះពាល់ឬឆ្គាំឆ្គងខ្លាំងនិងឃ្លាតឆ្ងាយខ្លាំងហួសពីការពិត ក៏ព្រោះដូចដែរបានបញ្ជាក់នៅខាងលើថាគ្រប់យ៉ាងដែលកើតឡើងសុទ្ធសឹងតែជាការផុសចេញពីគំនិតរបស់ខ្ញុំដែលជាអ្នកសរសេរ។
សាច់រឿងបូករួមបញ្ចូលជាមួយការធ្វើសង្រ្គាម ប្រើប្រាស់អំពើរហឹង្សា ទារុណកម្ម និងឈុតឆាកដែលផ្សារភ្ជាប់ទៅនិងឈាមច្រើន ដូច្នេះប្រសិនបើអ្នកអានមានអារម្មណ៍uncomfortableអាចរំលងឬក៏ឈប់អានបាន(នៅរាល់ភាគដែលមានឈុតឆាកទាំងនោះអេដមីននិងដាក់បម្រាមទុកជាមុន)រឿងនេះទៀតសោតក៏ធ្លាប់បានផុសរួចម្តងមកហើយកាលពីឆ្នាំមុនដោយសារតែសាច់រឿងរញ៉េរញ៉ៃអេដមីនក៏លុបចោល ប៉ុន្តែថ្មីៗនេះអេដមីនទទួលបានគំនិត inspired ច្រើនដូច្នេះក៏សម្រេចផុសវាសារជាថ្មី សង្ឃឹមថាមិនប្រកាន់ទៅចុះណា។ អាចនិងមិនផុសជាប់លាប់រាល់ថ្ងៃលើយ តែអេដមីននិងព្យាយាម update យ៉ាងហោចណាស់ឲ្យបានម្តងទៅពីរដងក្នុងមួយសប្តាហ៍ and i hope this one also get alot of love from you guys, thank you<3333
លោកឧត្តមនាវី ផាក ស៊ុងហ៊ុន ត្រូវបានស្គាល់ដោយប្រជារាស្រ្តនិងជួររាជការថាជាទាហានជើងទឹកជួរមុខដ៏អង់អាចមួយរូប យ៉ាងណាមិញកំឡុងពេលធ្វើសង្រ្គាមដ៏ស្វិតស្វាញនៅលើផ្ទៃទឹកលោកក៏ត្រូវបានខ្នាំងសត្រូវបាញ់ប្រហារធ្វើឲ្យរាងកាយទាំងមូលត្រូវបានធ្លាក់និងគ្របដណ្តប់ដោយអំណាចសមុទ្រ។
ដោយទឹកដោះម្តាយថ្លៃនិងគុណបុណ្យដែលធ្លាប់សាងកន្លងមកជួយយិតយោងអាយុសង្ខារមិនឲ្យរលត់ត្រឹមនេះលើយ។ លោកត្រូវបានជួយសង្រ្គោះដោយឪពុកកូនដែលរស់នៅសែនឆ្ងាយដាច់សង្វែង ហើយពន្លកស្នេហាក៏ចាប់ផ្តើមរីកលូតលាស់ម្តងបន្តិចៗនៅលើកោះដាច់ស្រយាលភូមិអ្នកនេសាទ។
ស្នេហាពួកគេតម្រូវឲ្យឆ្លងកាត់ព្យុះខ្យល់ កាត់ឧបសគ្គរាប់ជំពូក ខណ្ឌចែកដោយផ្ទៃសមុទ្រនិងដីរាប់សិបយោជន៍ តើពួកគេនិងអាចជម្នះឲ្យពន្លកស្នេហ៍នេះរីកលូតលាស់ចេញផ្កាផ្លែឬត្រូវត្រូវរោយស្លឹកអស់មុនបានផលឬយ៉ាងណា យើងនិងរងចាំមើលទាំងអស់គ្នា....“ចំពោះខ្ញុំ សេចក្តីស្នេហាគឺកើតឡើងដោយឥតព្រាងទុកនោះលើយ វាអាចកើតឡើងបានគ្រប់ពេល ដោយហេតុផលធម្មតានិងសាមញ្ញ...”
“ រងចាំបងណា៎ អូនសម្លាញ់...”
“ដើមដូងដុះអមមាត់ច្រាំង ឆ្នេខ្សាច់សាក្សី កត់ត្រាចាររឿងនៅលើកោះដាច់ស្រយាលភូមិអ្នកនេសាទ រឿងបងនិងអូនសូមឲទឹករលកពាំនាំវាទៅកាន់គ្រប់ទីកន្លែង គ្រប់ឋានផងអើយ...”
YOU ARE READING
វាយោរផាត់ស្នេហ៍
Historical Fictionដើមដូងដុះអមមាត់ច្រាំង ឆ្នេរខ្សាច់សាក្សី កត់ត្រាចាររឿងនៅលើកោះដាច់ស្រយាលភូមិអ្នកនេសាទ រឿងបងនិងអូនសូមឲទឹករលកនិងវាយោរសមុទ្រពាំនាំវាទៅកាន់គ្រប់ទីកន្លែង គ្រប់ឋានផងអើយ... Original work by:Ykayy