ថ្ងៃរះខ្ពស់ហួសចុងដូងបញ្ចេញកម្តៅអស្ចារ្យយ៉ាង។ ផ្សែងទ្រលោមចេញពីចង្រ្កានបាយកើតចេញពីការរុកដកអុសចូលទៅក្នុងភ្លើងមួយភ្នក់នៅក្នុងចង្ក្រាន អ្នកកម្លោះដែលនៅក្នុងនោះឱនងើបចុះឡើង មើលភ្លើងសម្លបណ្តើរមាត់ហួចជាចង្វាក់ភ្លេងបណ្តើរ អារម្មណ៍គេថ្ងៃនេះមើលទៅស្រស់ថ្លាជាងរាល់ថ្ងៃដែលតែងតែពាក់មុខស្មើរនិងមាត់ហើបមិនចង់រួច។
“ស៊ុងហ៊ុន?!” សម្លេងតូចឆ្មាបន្លឺពីក្រោយខ្នង ដៃម្ខាងញីភ្នែក ខ្លួនពិតនិងជញ្ជាំងផ្ទះ សក់ក្បាលមិនរៀបរយប៉ោយធំដូចជាកញ្ចើរតែបែរជាយល់ថាគួរឲ្យស្រលាញ់ទៅវិញ។ ស៊ុងហ៊ុន ងាកមកញញឹមខួចដាក់ក្មេងទាំងដៃកាន់ជាប់វែកសម្ល ដោយសារតែចូលដំណេកយប់ជ្រៅពេកទើបស៊ុងហ៊ុនឲ្យអាល្អិតដេកឲ្យបានពេញភ្នែកវិញ ហើយខ្លួនក៏ឡើងធ្វើជាចុងភៅរៀបចំម្ហូបម្ហារឲ្យអាល្អិតនិងពុកវិញម្តង។
“ហេតុអីមិនដាស់អូនផង?បងចេះធ្វើម្ហូបដែរមែនទេ?” សំនួរពីរសួរស្ទួនក្នុងពេលតែមួយ មិនធ្លាប់ឃើញរាងក្រាស់អើតឈ្ងោកចង្រ្កានពីមុនមកផង និយាយថាមិនទុកចិត្តក៏ថាបានដែរ។
“បងចង់ឲ្យអូនគេងឲ្យបានពេញភ្នែក” “អូនដូចជាមើលស្រាលបងពេកហើយ ចេះទៅ!អូនប្រញាប់ទៅងូតទឹកហើយមកសាកភ្លក្សតែម្តងយ៉ាងម៉េចដែរ?” ជេយ៉ុន នៅតែស្ងីស្ងើរដូចជាមិនទុកចិត្តតែនៅតែស្របតាមគេដដែល អាល្អិតងក់ក្បាលរួចក៏ដើរហួសទៅងូតទឹក។សម្លម្ជូរកូនត្រីដួសរួចស្រេចដាក់នៅលើគ្រែ ក្លិនប្រហើរដូចជាទំនងដែរតែដូចគ្មានអ្នកណាហ៊ានលូកសោះ។ លោកអ៊ំនិងជេយ៉ុនមើលមុខគ្នារួចក៏ឆ្លាស់ទៅសម្លហើយក៏ផ្លាស់ប្តូរមើលមុខគ្នាម្តងទៀតហាក់កំពុងតែសន្ទនាគ្នាដោយគ្មានសម្លេងថាតើអាចបរិភោគបានដែរឬក៏អត់ អ្នកកម្លោះស៊ុងហ៊ុនដែលអង្គុយនៅកណ្តាលគេញញឹមសឹងស្ងួតជើងធ្មេញតែញញឹមនេះគឺញញឹមទាំងបែបមិនសូវសម។
“អ្ហា៎ ដល់ម៉ោងបាយហើយចេះមកអង្គុយសម្លក់ម្ហូបចឹងទៅកើត!” វ័យចំណាស់បន្លឺឡើងកាត់ភាពឆ្គាំឆ្គង គាត់ចាប់កាន់ស្លាបព្រាដួសសម្លស្រូបបាយ។ យ៉ាងណាក៏ឆ្អិនរួចហើយទទួលបានឬមិនបានក៏រមែងតែត្រូវបរិភោគឲ្យខានតែបាន។ លោកអ៊ំដាក់មួយម៉ាត់ធំទំពារទាំងមុខស្មើរៗ បន្ទាប់មកជេយ៉ុនក៏បរិភោគដែរ។
“ឆ្ងាញ់អត់អាទូច?” លោកអ៊ំសួរទាំងទំពារខ្មួបៗ ជេយ៉ុនងក់ក្បាល លើកដៃបាំងមាត់ដែលកំពុងទំពារបាយមុននិងតបទៅពុកវិញ។
“មានអីពុក ឆ្ងាញ់សឹងអី!” លោកស៊ុងហ៊ុនឮដូច្នេះអរសឹងអណ្តែតខ្លួន ចូលចង្រ្កានលើកទីមួយហើយទទួលបានពាក្យសរសើរមានទៅអន់អីប៉ុន្មាន។
“ចឹងអូននិងពុកពិសារឲ្យបានច្រើនទៅ បងទៅពុះអុសបង្ហោយសិន!”
“ស៊ុង-” ជេយ៉ុនហាមាត់និយាយអ្វីមិនទាន់ រាងក្រាស់ក៏ចេញផុតបាត់ ប្រុសនេះចំយ៉ាងហើយ ធ្វើម្ហូបខ្លួនឯងមិនព្រមចាំភ្លក្សខ្លួនឯងទេ ឲ្យពុកនិងជេយ៉ុនទទួលរ៉ាប់រងទាំងអស់។
រាងមាំទាំចេញទៅផុត លោកអ៊ំក៏លើកទឹកទាំងត្រឡោកអកមួយដង្ហើមដាច់ប៉ុត សម្លប្រៃនោះប្រៃមហាគាត់ចេះតែទ្រាំលេបមិនចង់បំបាក់ទឹកចិត្តអ្នកកម្លោះខំរូតងើបពីព្រលឹមដើម្បីធ្វើ។
“អាទូច! សម្លស្នេហាកូនឯង កូនឯងថាឆ្ងាញ់ ចឹងពុកទុកឲ្យកូនទាំងអស់ទៅចុះ!”
“ពុ...ក” លោកអ៊ំនេះក៏ម្នាក់ទៀត សម្រូតខ្លួនចុះពីគ្រែយ៉ាងលឿនដូចខ្លាចជេយ៉ុនចាប់ឲ្យអង្គុយពិសារបាយវិញអ៊ីចឹង។ ក្រោយគ្រប់គ្នាចេញទៅផុត អាល្អិតអង្គុយសម្លក់ចានបាយម្ហូបសារជាថ្មី សម្លេងដកដង្ហើមធំត្រូវបានឮរាងរាល់មួយវិនាទីម្តង មើលទៅជៀសមិនផុតពីទ្រាំលេបទេ យ៉ាងណាក៏សង្សារយើងជាអ្នកធ្វើឲ្យទេតើ!បោកខ្លួនឯងថាឆ្ងាញៗៗៗទៅចុះ!
YOU ARE READING
វាយោរផាត់ស្នេហ៍
Historical Fictionដើមដូងដុះអមមាត់ច្រាំង ឆ្នេរខ្សាច់សាក្សី កត់ត្រាចាររឿងនៅលើកោះដាច់ស្រយាលភូមិអ្នកនេសាទ រឿងបងនិងអូនសូមឲទឹករលកនិងវាយោរសមុទ្រពាំនាំវាទៅកាន់គ្រប់ទីកន្លែង គ្រប់ឋានផងអើយ... Original work by:Ykayy