ជំ. ២៩: កងដៃបញ្ជាំចិត្ត

427 54 23
                                    

  ដំណាក់សឹកសង្គ្រាមជុំជើងដោយរដ្ឋមន្ត្រី និងអ្នកផ្សេងៗទៀតដែលមានឋានន្តរស័ក្កិខ្ពង់ខ្ពស់និងមានតួនាទីចម្បងៗក្នុងជួររាជការ។ ក្រោយការជជែកគ្នាអស់មួយស្របក់ធំ ស៊ុងហ៊ុនទទួលជ្រាបថាអ្នកដែលទៅទទួលនាយនៅកំពង់ផែនោះ ក៏មានងារស្មើរនិងនាយដែរ ពោលគឺជាឧត្តមនាវីនៅលើទឹកដីវ្លើងនេះឯង នាយបានដឹងទៀតថា លោក គីម មីងឃ្យូ ម្នាក់នេះជាសំណព្វចិត្តនិងជាមេទ័ពពិសេសរបស់ព្រះរាជា រហូតដល់ទ្រង់ប្រសិទ្ធិនាមឱ្យគេថា ទេពសេណា។
   ស៊ុងហ៊ុន អង្គុយទល់មុខជាមួយលោកទេពសេនា ចំណែងសងខាងខ្លួនរបស់នាយគឺជំនិតរបស់ខ្លួនឯង គឺជាជុងវ៉ុននិងជេយ៍ រីឯអ្នកដែលនៅកណ្តាលមុខតែងតែជាអ្នកដែលមានឋានៈខ្ពស់ហួសអស់អ្នកទាំងពួងហើយ ដោយហេតុដូច្នោះទើបយើងបានឃើញពីវត្តមានព្រះអង្គម្ចាស់អង្គុយលើអាសនៈទុកសម្រាប់ព្រះអង្គតែមួយអង្គគត់។ ព្រះអង្គកំពុងតែពិត្យឡើងវិញទៅលើរាជសារដែលផ្ញើរចេញមកពីខាង ម៉ូនីយ៉ាន ទ្រង់ជ្រួញចិញ្ចើមតិចៗទំនងកំពុងមានព្រះរាជតម្រិះយ៉ាងល្អិតល្អន់។
  " យើងបានគិតយ៉ាងល្អិតល្អន់រួចរាល់មកហើយអំពីបញ្ហាមួយនេះ ក៏ធ្លាប់បានពិភាក្សារួចរាល់ម្តងមកហើយជាមួយអស់លោកមន្រ្តីរបស់យើង... " ព្រះអង្គរមូលព្រះរាជសារទុកវិញ អាមាត្យម្នាក់លូនគើមៗមកទទួលព្រះរាជសារពីដៃទ្រង់សឹមដកថយចេញមកវិញ។ ម្នាក់ៗក្នុងសាលប្រជុំ អង្គុយត្រង់ខ្លួនភ្លឹងគ្រប់គ្នា ជាពិសេសគឺអ្នកចំណាត់ការរបស់អ្នកមកពីនគរម៉ូនីយ៉ានទាំងបីនេះហើយ ពួកគេគិតក្រែងតែព្រះអង្គនិងបដិសេធ នោះមុខតែពួកគេខាតទាំងកម្លាំង អសារបង់ទាំងពេលវេលាឥតប្រយោជន៍ជាក់ជាពុំខាន។ ព្រះអង្គដំអក់មួយដង្ហើមយ៉ាងវែង ហើយប្រែទឹកជារឹងមាំជាងមុន ខុសពីគ្រាដំបូងដែលរាក់ទាក់យ៉ាងកក់ក្តៅ។
   " តើអស់លោកគិតយ៉ាងណាចំពោះសំណើរពីនគរម៉ូនីយ៉ាន? "  សម្លេងជជែកគ្នាអ៊ូអ៊ែរក៏ឮឡើងនៅក្នុងដំណាក់សឹកសង្រ្គាម មានលោកមន្ត្រីខ្លះយល់ស្រប ដោយគិតថានគរទាំងពីរមានទំនាក់ទំនងល្អនិងគ្នាយូរណាស់មកហើយ ហើយការដែលឃើញស្លាប់ហើយមិនជួយជាអំពើរអមនុស្សធម៌បំផុតដែលនគរវ្លើងមិនធ្លាប់ធ្វើពីមុនមកឡើយ។ ចំណែកអ្នកខ្លះទៀតបានបដិសេធដោយហេតុថាវាជាជម្លោះរបស់នគរផ្សេង ពុំគួរលូកដៃចូលជ្រៀតជ្រែកឡើយ វាអាចនាំឱ្យល្អក់កករខាតប្រយោជន៍តទៅថ្ងៃខាងមុខ ឯអ្នកខ្លះទៀតក៏ពុំបានបញ្ចេញមតិអ្វីត្រឹមអង្គុយឱ្យមានវត្តមានរបស់ខ្លួននៅទីនេះប៉ុណ្ណោះ។
  ព្រះរាជាមានព្រះរាជតំរិះស្មឹងស្មាធម្តងទៀតអស់រយៈពេលជាយូរ តែទ្រង់នៅតែមិនអាចអារកាត់សេចក្តីបាន លោកក្រឡេកមកកាន់ មីងឃ្យូ ហើយគិតថាគេនេះហើយដែលនិងផ្តល់យោបល់ល្អបំផុតជូនលោក។
  " មីងឃ្យូ លោកគិតយ៉ាងណាដែរ? " លោកសេនាទេព គ្រាដែលបានឮឈ្មោះរបស់ខ្លួនហើយក៏ឱនលំទោនបន្តិចជាការគោរព បុរសសម្បុរស្រអែមចាប់ផ្តើមវាចារបញ្ចេញសម្លេងក្រអួនក្រអៅរបស់គេ។
  " ព្រះពរព្រះបាទ តាមអ្វីដែលព្រះអង្គធ្លាប់បានបកស្រាយ បានឱ្យដឹងថា នគរម៉ូនីយ៉ានកំពុងស្ថិតក្នុងវិបត្តិជាធ្ងន់ធ្ងរ សង្រ្គាមក៏អូសបន្លាយអស់រយៈកាលយូរណាស់ដែរមកហើយ គួរឱ្យសង្វេគជាងគេគឺប្រជាជនស្លូតត្រង់ និងគ្មានបំណងអ្វីសោះក្រៅពីចង់រស់នៅជុំគ្រួសារ សម្លេងយំពុំមានជាសម្លេងដែលគួរឱ្យចង់សណ្តាប់ទេក្រាបទូល ដូច្នេះទូលបង្គំយល់ថា គួរតែជួយដោយខានពុំបាននោះឡើយ នគរម៉ូនីយ៉ានទៀតសោតក៏មានសម្ព័ន្ធភាពល្អជាមួយនគរយើង កុំឱ្យអស់លោកទាំងនេះធ្វើដំណើរមកវែងឆ្ងាយប្រែក្លាយជាអសារបង់អី " មីងឃ្យូ បុរសសង្ហារមុឺងម៉ាត់ រៀបរាប់សម្រាយចិញ្ច្រាំអត្ថន័យឱ្យបានកាន់តែក្បោះក្បាយ ហើយភាពចេះគិតគូរនិងល្អិតល្អន់នេះហើយដែលជាធ្នាក់ទាក់យកចិត្តព្រះអង្គឱ្យយល់ស្របជាមួយនិងនាយបាន។ ព្រះអង្គមានព្រះភ័ក្ត្រញញឹមយ៉ាងប៉ប្រឹម ពោរពេញដោយក្តីសោមនស្សក្នុងហរទ័យ។
  " បើពិតដូច្នោះមែន សូមលោករៀបចំកម្លាំងទ័ពចំនួនមួយមុឺននាក់ហើយធ្វើដំណើរទៅកាន់ម៉ូនីយ៉ានជាមួយលោកឧត្តមនាវី ស៊ុងហ៊ុន ទៅចុះ " បានស្តាប់ឮហើយ ស៊ុងហ៊ុន រំភើបចិត្តឥតឧបមា បុរសស្ទុះចុះពីលើកៅអី បន្ទាបដាក់គំនាបខ្លួនដល់ដីភ្លាមដើម្បីស្តែងពីការអរព្រះគុណទៅកាន់ព្រះរាជា ឯកូនចៅរបស់នាយក៏តម្រាប់តាមដូចគ្នា។
  " សូមអរព្រះគុណព្រះករុណាថ្លៃវិសេស គុណនេះខ្ញុំបាទក៏ដូចជាប្រជាជននគរម៉ូនីយ៉ានទាំងមូលនិងចងចាំគ្មានថ្ងៃភ្លេចនោះឡើយ "
  " មិនថ្វីនោះទេ ឆាប់ក្រោកឡើងមកពួកលោក "
  " ព្រះបាទ! "

វាយោរផាត់ស្នេហ៍Where stories live. Discover now