ជំ. ៣៣:.....?

380 51 40
                                    

  ខែកត្តិកឈានចូលមកដល់ពាំនាំតែខ្យល់ត្រជាក់ព្រឺអស់អង្គប្រាណ គួបផ្សំនិងដែនដីនៃទីនេះដែលហុំព័ទ្ធដោយទឹកគ្រប់ទិសទីផងនោះអប់បរិយានៅទីនេះឱ្យកាន់តែត្រជាក់ទ្វេរដង។ ផ្សែងអ័ព្ទជុំជិតរកមើលអ្វីមិនឃើញ យើងឃើញមានមនុស្សម្នាក់កំពុងនៅក្នុងខ្ទមចាស់របស់គេសម្លឹងចេញមើលមកខាងក្រៅ ទឹកមុខគេស្ងប់ស្មើរធម្មតា តែចិត្តអន្ទះសារមិនស្ទើរនោះឡើយ។ ភ្នែកទាំងគូរតែងតែរំពៃសម្លឹងកាត់ផ្ទៃអ័ព្ទ ទាំងដែលដឹងហើយថាទោះជាខំមើលប៉ុណ្ណាក៏គ្មានឃើញអ្វីដែរក្រៅពីដើមដូងដែលយោលយោគទៅមក និងទឹករលកដោលដេញប្រលែងគ្នាប៉ុណ្ណោះ។
ខ្យល់បកមួយវូឱ្យអង្គប្រាណញ័រទទ្រុនដោយអំណាចនៃភាពរងា នរៈឱបកាយរងារបស់ខ្លួនសង្ឃឹមថាអាចជួយកម្តៅខ្លួនឯងបានផងទៅចុះ។ នេះជាទម្លាប់ទៅហើយ បន្ទាប់ពីបញ្ជប់ការងារ នាយតូចជេយ៉ុនរបស់យើងតែងតែមកអង្គុយនៅមុខផ្ទះឬមាត់បង្អួចដើម្បីរង់ចាំផ្លូវស្វាមីត្រឡប់មកវិញ។ ស្ថានភាពផ្ទះដូចជាស្ងាត់ប្លែកណាស់ត្រូវទេ? បើអ្នកបានចាប់អារម្មណ៍បែបនោះ អារម្មណ៍របស់អ្នកមិនបានខុសនោះឡើយ ដ្បិតឥឡូវនេះជេយ៉ុនស្នាក់នៅក្នុងផ្ទះតែម្នាក់ឯងតែប៉ុណ្ណោះ ហើយដើមហេតុនោះគឺគួរឱ្យសោកសៅបំផុត គឺថាលោកអ៊ំសុីមបានទទួលអនិច្ចកម្មកាលពីប៉ុន្មានខែមុនទៅហើយដោយសារតែជរាពាធដែលតាមយាយីមកជាយូរឆ្នាំ។ រីឯជំនោរក៏ឆ្លៀតចូលមកលេងគេខ្លះដែរ តែក៏មិនសូវជាញឹកញយប៉ុន្មាន តួយ៉ាងគេក៏មានការងារប្រចាំថ្ងៃរបស់គេដែលត្រូវបំពេញដូចគ្នា។
“ ផ្ទះយើងរងាណាស់ ពេលណាទើបបងមករកអូនវិញ... ”សំនួរឥតចម្លើយបានត្រឹមតែបង្ហើរទួញសោកប្រាប់វាយោរសមុទ្រប៉ុណ្ណោះ។ ជេយ៉ុនទទួលដំណឹងថាស្វាមីឈ្នះសង្រ្គាមហើយ ក្នុងចិត្តអររកអ្វីមកប្រដូចមិនបាន ក្តីសង្ឃឹមថាបានប្រសព្វមករស់នៅជាមួយគ្នវិញក៏មានកាន់តែខ្ពស់ តែក្តីសង្ឃឹមនោះក៏ស្រយុតចុះមកវិញម្តងបន្តិចៗនៅពេលដែលចាំបាត់ៗមិនឮសូម្បីតែដំណឹងពីអ្នកស្វាមីសោះ។ យប់កន្លងថ្ងៃក៏ផុត នៅឡើយតែម្ចាស់បេះដូងដែលមិនឃើញវិលវិញ។ ចាំតាំងពីថ្ងៃក្លាយជាខែ រហូតឈានជិតដល់ឆ្នាំទៀតទៅហើយ ចុះឯណាម្ចាស់សម្បថដែលបានអះអាងក្តែងៗថានិងត្រឡប់មកវិញនោះ។
“ អូនតែងតែចាំបងជានិច្ច ត្រឡប់មករកអូនវិញកុំខានណា ” នាយតូចកម្សត់ ក្តាប់ស្លាកឈ្មោះរបស់ប្តីយកមកថើប ក្នុងចិត្តនឹករឮកស្ទើរស្លាប់ ធាតុអាកាសធ្វើទុក្ខឱ្យនាយរងាណាស់ទៅហើយ តែនាយគិតថាបេះដូងដែលបាត់គ្នានោះគឺរងាជាងប្រាណឆ្ងាយណាស់។

វាយោរផាត់ស្នេហ៍Where stories live. Discover now